ក្រូចលក់ដាច់នៅប្រទេសថៃក្នុងរដូវកាលបោះឆ្នោត
ប្រទេសថៃ ៖ ការស្រឡាញ់ចូលចិត្តគណបក្សកាវក្លៃបានកើនឡើងខ្ពស់ក្នុងចំណោមពលរដ្ឋថៃ ហើយបានធ្វើឱ្យផ្លែក្រូចនៅផ្សារក្នុងខេត្តកំផែងភេតកាន់តែលក់ដាច់ខ្លាំងជាងមុន ។ អាជីវករម្នាក់ក្នុងផ្សារនេះនិយាយថា គាត់ក៏ចម្លែកចិត្តដូចគ្នាដែរ ដោយសារអតិថិជនដែលមកទិញក្រូចភាគច្រើនជាយុវវ័យ ។ អាជីវកររូបនេះប្រាប់ថា ពួកយុវវ័យបានទិញក្រូចគាត់យកទៅលាបំណន់ខ្លះ និងយកទៅជប់លៀងផងដែរ ព្រោះពួកគេសប្បាយចិត្តដែលគណបក្សកាវក្លៃទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ។
នៅថ្ងៃទី១៦ ខែឧសភា សារព័ត៌មានថៃរាយការណ៍ថា បន្ទាប់ពីការបោះឆ្នោតសមាជិកសភានៅប្រទេសថៃបានកន្លងផុតទៅ ហើយលទ្ធផលចេញមកបង្ហាញថា គណបក្សកាវក្លៃដែលមានពណ៌ទឹកក្រូច គឺជាពណ៌តំណាងឱ្យគណបក្សនេះបានទទួលជ័យជម្នះក្នុងការបោះឆ្នោត ។ លទ្ធផលនេះ គឺហួសពីការរំពឹងទុករបស់ពលរដ្ឋថៃទៅទៀត ហើយគណបក្សកាវក្លៃ ក៏បានទទួលសំឡេងឆ្នោតគាំទ្រពីពលរដ្ឋនៅតាមបណ្តាខេត្តផ្សេងៗមិនគួរឱ្យជឿ ។
បើតាមការសាកសួរហាងលក់ផ្លែឈើនានានៅផ្សារក្នុងខេត្តកំផែងភេត បង្ហាញថា ពួកគេបានយកក្រូចប្រភេទផ្សេងៗគ្នាមកលក់នៅផ្សារនេះ ។ អាជីវករម្នាក់ដែលពាក់អាវពណ៌ទឹកក្រូចនិយាយថា ក្រូចលក់ដាច់ខ្លាំងណាស់តាំងពីមុនពេលបោះឆ្នោតមកម៉្លេះ ។ ពេលនេះ គណបក្សកាវក្លៃកំពុងតែមានប្រជាប្រិយភាពផងនោះឃើញថា មានអ្នកមកទិញក្រូចកាន់តែច្រើន ជាពិសេស ក្រោយពេលបោះឆ្នោតសម្បូរពួកយុវវ័យមកទិញក្រូចណាស់ ។
អាជីវករលក់ក្រូចបន្តថា នៅពេលសួរថា តើពួកយុវវ័យទិញក្រូចទាំងនេះយកទៅធ្វើអ្វី ? ចម្លើយ គឺពួកគេទិញយកទៅលាបំណន់ដែលពួកគេបានបន់ស្រន់ឱ្យគណបក្សកាវក្លៃឈ្នះឆ្នោត ខណៈអ្នកខ្លះឆ្លើយថា ទិញក្រូចយកទៅញ៉ាំជប់លៀងជាមួយមិត្តភក្តិ ដោយសារគណបក្សកាវក្លៃទទួលបានជ័យជម្នះ ៕ ប្រភព ៖ Thairath






























:max_bytes(150000):strip_icc()/Filipino-Chicken-Adobo-with-Bacon-and-Bay-Leaves-FT-RECIPE0123-5ff4b81b052a456c8ccd48d647c63edc.jpg)

:max_bytes(150000):strip_icc()/Simply-Recipes-Vegetarian-Pad-Thai-LEAD-2f0142cca68e4f9592381d281a391d59.jpg)




Honda e: Ny1 នឹងដាក់លក់នៅអ៊ឺរ៉ុបនៅប៉ុន្មានខែខាងមុខនេះ តម្លៃមិនទាន់ត្រូវបានប្រកាសនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបាននិយាយថា តម្លៃដែលបានស្នើឡើងត្រូវបានរំពឹងទុកពី ៣៧,០០០ ដុល្លារអាមេរិកឡើងទៅ ៕
ប្រភព៖vnexpress

