ម្ចាស់មេដាយមាសសុីហ្គេមឆ្នាំ២០២៣ លើវិញ្ញាសារប៊ីយ៉ាការ៉ុម និងស្នូកឃ័រ កីឡាការនី​ស្រួង ភាវី​ នឹងយកថវិការដែលបានមកពីការឈ្នះព្រឹត្តិការណ៍សុីហ្គេមទៅបរិច្ចាកជួយដល់កុមារកម្ពុជា ដែលកំពុងត្រូវការទីពឹង។May be an image of 4 people

កីឡាការនីរូបនេះ បានបង្ហោះសារតាមបណ្តាញសង្គមហ្វេកប៊ុកថា៖”

ត្រៀមថាវិកាជួយក្មេងៗ
ខ្ញុំថ្ងៃទី18 ខាងមុខ នេះខ្ញុំនឹងធ្វើការមនុស្សធម៌
បើសិនបងប្អូនចង់ចូល រួមជាមួយបាន ណានៅភ្នំពេញ
សកម្មភាពមនុស្សធម៌ កើតចេញពីទឹកចិត្ត ក្តីស្រឡាញ់
ការអាណិតអាសូរ ការចែករំលែក ចង់ឃើញមនុស្សនៅជុំវិញរស់នៅប្រកបដោយសេចក្តីសុខសាន ។
មិនរើសអើងវណ្ណៈ
ផ្តល់តម្លៃ
ផ្តល់ស្នាមញញឹម
ផ្តល់ការគោរព
ផ្តល់ភាពស្មោះត្រង់
សាមគ្គីភាព
និងផ្តល់នូវសេចក្តីស្រឡាញ់គ្រប់ពេលវេលាMay be an image of 2 people and people playing billiards
សូមជម្រាបថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ កីឡាការិនីឆ្នើមរបស់កម្ពុជា អ្នកនាង ស្រួង ភាវី បានឈ្នះមាដាយមាសជូនកម្ពុជា សម្រាប់ការប្រកួតកីឡាប៊ីយ៉ាការ៉ុម លើវិញ្ញាសារ៣បាំង និងមេដាយសំរិទ្ធក្នុងការប្រកួតប៊ីយ៉ាការ៉ុមលើវិញ្ញាសារ១បាំង៕