ប្រទេសថៃ ៖ ការស្រឡាញ់ចូលចិត្តគណបក្សកាវក្លៃបានកើនឡើងខ្ពស់ក្នុងចំណោមពលរដ្ឋថៃ ហើយបានធ្វើឱ្យផ្លែក្រូចនៅផ្សារក្នុងខេត្តកំផែងភេតកាន់តែលក់ដាច់ខ្លាំងជាងមុន ។ អាជីវករម្នាក់ក្នុងផ្សារនេះនិយាយថា គាត់ក៏ចម្លែកចិត្តដូចគ្នាដែរ ដោយសារអតិថិជនដែលមកទិញក្រូចភាគច្រើនជាយុវវ័យ ។ អាជីវកររូបនេះប្រាប់ថា ពួកយុវវ័យបានទិញក្រូចគាត់យកទៅលាបំណន់ខ្លះ និងយកទៅជប់លៀងផងដែរ ព្រោះពួកគេសប្បាយចិត្តដែលគណបក្សកាវក្លៃទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3TVCVac8JpiB9MUBqmkPJ4EIWhq2JMwb6vfayRo97Oh37i8B8AuRkM4EiGeU9NoYSP8o8rlqCczvPBIMjPovtHjuNmtNVKytbghd2vuY4nqVrkg_5SDMSKtNcZ-f8JDc8kOh3sXDq285jm1v2ZtYfQ_Z9o3PRiy6p5ExpnUKPHME_3e2ODuBi124D/s1280/photo_2023-05-16_14-46-06.jpg

នៅថ្ងៃទី១៦ ខែឧសភា សារព័ត៌មានថៃរាយការណ៍ថា បន្ទាប់ពីការបោះឆ្នោតសមាជិកសភានៅប្រទេសថៃបានកន្លងផុតទៅ ហើយលទ្ធផលចេញមកបង្ហាញថា គណបក្សកាវក្លៃដែលមានពណ៌ទឹកក្រូច គឺជាពណ៌តំណាងឱ្យគណបក្សនេះបានទទួលជ័យជម្នះក្នុងការបោះឆ្នោត ។ លទ្ធផលនេះ គឺហួសពីការរំពឹងទុករបស់ពលរដ្ឋថៃទៅទៀត ហើយគណបក្សកាវក្លៃ ក៏បានទទួលសំឡេងឆ្នោតគាំទ្រពីពលរដ្ឋនៅតាមបណ្តាខេត្តផ្សេងៗមិនគួរឱ្យជឿ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhENY2WGXtJRV5NkDq8YCnJROCCxJ9P4CJkJPQy4uYqS02bFbZHi5-pX-oCEE2pFN_q4VU7_ZDr-5zo0u4RtnrhaA_la74Kefhooe9-7ZEovMVnnnYkjeFPYg-yOEauC984zu4tPruwfwuoQrTbq4-fDi_bVe6jyzEuOJz2hZp_PFnep9lTWp0-TGND/s1280/photo_2023-05-16_14-46-20.jpg

បើតាមការសាកសួរហាងលក់ផ្លែឈើនានានៅផ្សារក្នុងខេត្តកំផែងភេត បង្ហាញថា ពួកគេបានយកក្រូចប្រភេទផ្សេងៗគ្នាមកលក់នៅផ្សារនេះ ។ អាជីវករម្នាក់ដែលពាក់អាវពណ៌ទឹកក្រូចនិយាយថា ក្រូចលក់ដាច់ខ្លាំងណាស់តាំងពីមុនពេលបោះឆ្នោតមកម៉្លេះ ។ ពេលនេះ គណបក្សកាវក្លៃកំពុងតែមានប្រជាប្រិយភាពផងនោះឃើញថា មានអ្នកមកទិញក្រូចកាន់តែច្រើន ជាពិសេស ក្រោយពេលបោះឆ្នោតសម្បូរពួកយុវវ័យមកទិញក្រូចណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzf8URArM1wofgJTedUUBdZ4pN8pe_Sm1SS5Ixz7nNa6MASxDcA8vev4R4REg-9RBYvWq_3KmBleQYTbjWcfbdsVn-rZzQnwu4-f_kocm8E9xPt7yRwUtdcfgi3AsvAmFPtRuNKZy3RBCuijOwk2qnRqsEV_3EkyyS0iyIdyyYJt3ExUqhIKqmFEw7/s1280/photo_2023-05-16_14-46-27.jpg

អាជីវករលក់ក្រូចបន្តថា នៅពេលសួរថា តើពួកយុវវ័យទិញក្រូចទាំងនេះយកទៅធ្វើអ្វី ? ចម្លើយ គឺពួកគេទិញយកទៅលាបំណន់ដែលពួកគេបានបន់ស្រន់ឱ្យគណបក្សកាវក្លៃឈ្នះឆ្នោត ខណៈអ្នកខ្លះឆ្លើយថា ទិញក្រូចយកទៅញ៉ាំជប់លៀងជាមួយមិត្តភក្តិ ដោយសារគណបក្សកាវក្លៃទទួលបានជ័យជម្នះ ៕ ប្រភព ៖ Thairath