ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខណា បានចេញមុខពន្លះខ្លាំងៗ ដោយបង្ហាញអារម្មណ៍អន់ចិត្ត ឆេះឆួល ព្រោះ សិល្បករ-សិល្បការិនី រាប់ពាន់នាក់ប្រឹងហ្វឹកហាត់ទាំងថ្ងៃទាំងយប់រាប់ខែ បែរជាគ្មានសំបុត្រអង្គុយចូលរួមទស្សនាព្រឹត្តិការណ៍បើក-បិទស៊ីហ្គេម មានតែកាតសម្រាប់ការសម្តែងតែប៉ុណ្ណោះទាំងខ្លួនបានដាក់ពាក្យស្នើសុំចូលរួមទស្សនា ខណៈអ្នកមិនត្រូវទទួលបានបែរជាបានទៅវិញ។May be an image of 1 person and text

ថ្មីៗនេះ នៅលើបណ្តាញសង្គមមានការចែករំលែកពីរូបនារីម្នាក់មានបណ្ណច្រើនសម្រាប់ចូលរួមបិទព្រឹត្តិការណ៍ស៊ីហ្គេម ដោយនាងបានបង្ហោះបង្អួតលើប្រព័ន្ធផ្សព្វផ្សាយ ខណៈអ្នកមួយចំនួនធំចង់ចូលរួមតែគ្មានឱកាស ព្រោះគ្មានបណ្ណ ដោយពិធីបិទជាផ្លូវការព្រឹត្តិការណ៍ស៊ីហ្គេមពុំមានបណ្ណចែកជូនដល់ប្រជាពលរដ្ឋទូទៅឡើយ។ ឃើញពីសកម្មភាពការបង្អួតបណ្ណបិទព្រឹត្តិការណ៍ស៊ីហ្គេមនេះ អ្នកនាង ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្បករខ្មែរ ចេញមកពន្លះយ៉ាងក្តៅគគុកនារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ ព្រោះហាក់មើលរំលងតម្លៃរបស់អ្នកសិល្បៈ។

អ្នកនាង ចន ច័ន្ទលក្ខណា បានរៀបរាប់យ៉ាងដូច្នេះថា «សិល្បករ សិល្បការិនីរាប់ពាន់រាប់រយនាក់ ប្រឹងហ្វឹកហាត់ទាំងថ្ងៃទាំងយប់ រាប់ខែ ហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀង ដល់យប់កណ្តាលអធ្រាត ដោយមិនយកថវិកា ទទួលបានត្រឹមបាយ ២ពេល និងទឹក សំបុត្រមួយសន្លឹកទាំងថ្ងៃបើក និង ថ្ងៃបិទគឺ គ្មាន មានតែកាតសម្រាប់អ្នកសម្តែង ហើយកាតនោះគឺកំណត់ទីតាំងទៀត ( ដូចវាស់ដីដើរ ) ពេលចប់សម្តែងសល់ម៉ោងពួកគាត់គ្មានសិទ្ធទៅអង្គុយទស្សនាកម្មវិធី អ្នកត្រូវទទួលបានបែរជាមិនបាន អ្នកមិនត្រូវទទួលបានបែរជាបាន. ហេតុអ្វី ? ឬក៏គិតថាអ្នកសិល្បៈគ្មានអារម្មណ៍ចង់ទស្សនា ? »។May be an image of 5 people and temple

តារាសម្តែងល្បីឈ្មោះមានងារជាជំទាវរូបនេះ បានបន្តទៀតថា «ពេលខ្លះហួសហេតុពេក មិនមើលឃើញការលះបង់របស់អ្នកសិល្បៈ បញ្ជាក់ : សមាគមសិល្បករខ្មែរបានដាក់លិខិតស្នើសុំសំបុត្រចូលរួមទស្សនាតាំងពីថ្ងៃទី 27 ខែ មេសា តែមិនតប ហើយ Call មិនលើក»។

គួរបញ្ជាក់ផងដែរថា ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមជាផ្លូវការគឺមិនត្រូវបានអនុញ្ញាតិឱ្យប្រជាពលរដ្ឋទូទៅចូលរួមទស្សនាដោយផ្ទាល់ឡើយគឺមានតែមន្រ្តី ថ្នាក់ដឹកនាំ និងភ្ញៀវកតិ្តយសប៉ុណ្ណោះ ខណៈកម្មវិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលផ្តល់ទស្សនីយ៍ភាពត្រជាក់ភ្នែកមិនចាញ់ពេលពិធីបើកឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid8m7QCD7yLhlV7Lln68G_fYkfffrdhsiE076MCle3N1erGRhFA4qBRBGkfhepWTv3_CUCw2OncC3gE7qW8nPI9e1D-hdCbw7JGhwxa6PDlA0oCzGTSv_FZ-eIAtoOFg_Xpvn9ds2VrfyLfvuii09tLmPo9QotenlYoyJbMtIo5F0LR07gn5DpJtjG/s1280/photo_2023-05-16_13-01-01.jpg