Home Blog Page 169

យល់អារម្មណ៍ច្បាស់! កុសុម៉ា លើកទឹកចិត្ត ម៉ូនីកា ចំពោះការបាត់បង់កូនក្នុងផ្ទៃ

0

អ្នកបង្កើតមាតិកាធ្វើម្ហូប ម៉ូនីកា បានធ្វើឱ្យអ្នកគាំទ្របានបង្ហាញការសោកស្តាយចំពោះដំណឹងដែលនាងនិងស្វាមីបាត់បង់កូនក្នុងផ្ទៃ។ ធ្លាប់ប្រឈមនឹងការឈឺចាប់ចំពោះការបាត់បង់មួយនេះពិធីការិនី សុភ័ក្រ កុសុម៉ា បានបង្ហោះសារលើកទឹកចិត្ត ម៉ូនីកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ8kp1cXyYRJ3qNtddw6ktOqMlR1ZUqRNJ9IvLBG8Pm2mwiimuQQJVMX2YA3HtSBAybWIxAUjdWe5BjkDPoZk4UNMMFyEssuJsXP7C7o7f_3d6OV1zY75VkGzl-52Z9igKP3y9RikZ0Jj4hVcBIsdycAA17kc2jrbDJ4hy-3vkfd6-cdZhlEFFeXoa6ejp/s2048/image_2026-01-17_13-45-20.png

ជឿជាក់ថាប្រិយមិត្តអ្នកតាមដានបណ្តាញសង្គមភាគច្រើនប្រាកដជាបានឃើញអ្នកបង្កើតមាតិកាធ្វើម្ហូប ម៉ូនីកា និងស្វាមីជាជនអាល្លឺម៉ង់ដែលអាចនិយាយភាសាខ្មែរបានល្អជាក់ជាមិនខានខណៈអ្នកទាំងពីរក៏ត្រៀមមករស់នៅស្រុកខ្មែរផងដែរ។ យ៉ាងណាមិញ នៅថ្ងៃទី១៥ ខែមករា អ្នកបង្កើតមាតិកាធ្វើម្ហូបរូបនេះបានបង្ហើបដំណឹងល្អចំពោះការមាន baby ហើយបានធ្វើឱ្យសមាជិកគ្រួសារមានភាពរីករាយយ៉ាងខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnDeyyBBu9WaBjS8YM43N8u5CP-4G0EcUB3fAMwjkfOFFiVfYoqNfpFaCTLj62qTZRxSTe_bSowN1QHUiWhyphenhyphenlZN_rZNNcegzM9P3hiiqaFPaGFbxK3cRKAJP4RhQQw0Q5SJtlkwun1dpwZ26macREtMs914MNTr0fNAme9uEGTBKVP4vaBMrM77XRxDQE3/s2048/image_2026-01-17_13-45-19.png

ទោះយ៉ាងណា ជាមួយនឹងដំណឹងវីដេអូនេះក៏បង្ហាញពីដំណឹងអាក្រក់ចំពោះការបាត់បង់កូនក្នុងផ្ទៃដូចគ្នា។ ដំណឹងសោកសៅនេះបានធ្វើឱ្យអ្នកគាំទ្របង្ហាញការសោកស្តាយនិងបានលើកទឹកចិត្តយ៉ាងច្រើនមកកាន់ ម៉ូនីកា និងលោកម៉ៃ។ អ្នកទាំងពីរក៏បានបញ្ជាក់ដើម្បីកុំឱ្យអ្នកគាំទ្រព្រួយបារម្ភថានៅពេលអ្នកគាំទ្របានឃើញវីដេអូនេះមានន័យថាពួកគេរឹងមាំវិញហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8TqTK0ae6k8irOHXUFP6nWLVQNVy_IoB4Qpj8K1BKpnxbrOtcv1EP6HRmpYDgHE_QlckccrplewoOEqZ_pPp2Uve2nMnNFfc1-db8AI_8_NV1lNf53vgXuUBQJRcuJxh5Ko_zyQVCLwcUOHNld2nN3WsdI6wiskq90piZKf04KwB3lnJVaBkk_thb34jr/s1692/image_2026-01-17_13-45-14.png

ធ្លាប់ជួបប្រទះចំពោះការបាត់បង់កូនក្នុងផ្ទៃដែលទើបតែកើតឡើងមួយរយៈពេលតារាចម្រៀងនិងជាពិធីការិនី សុភ័ក្រ កុសុម៉ា បានលើកទឹកចិត្ត ម៉ូនីកា។ កុសុម៉ា បានចែករំលែកកាលពីយប់ថ្ងៃទី១៦ ខែមករា ថា «ស៊ូៗណាអូន បងយល់អារម្មណ៍នេះច្បាស់ណាស់ អ្វីសំខាន់ កុំបន្ទោសខ្លួនឯងបងឆ្លងកាត់ហើយ កុំភ្លេចថែសុខភាព ធ្វើអ្វីដែលអូនចង់ធ្វើចុះ នៅពេលត្រៀមខ្លួនរួចរាល់ហើយចាំ ចាប់ផ្តើមសាជាថ្មីណា អស់ហើយ កុំភ្លេចធ្វើតាមផង»៕

ស៊ូ លីផេង និង ម៉ានិត ចាប់ដៃគ្នាលើកដំបូងធ្វើឱ្យអ្នកគាំទ្រលាន់មាត់ព្រាត

0

តារាចម្រៀង ស៊ូ លីផេង និង ម៉ុង ម៉ានិត បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍បន្ទាប់ពីទម្លាក់ Poster ដែលអ្នកទាំងពីរនឹងមានបទចម្រៀងថ្មីរួមគ្នា។ គ្រាន់តែទម្លាក់វីដេអូខ្លីៗអ្នកគាំទ្របានសរសើរថាសំឡេងអ្នកទាំងពីរស៊ីគ្នាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0sK8s6xeziRI2X5y7iVesMfMbq1CsYVatGSO1OmKdjPhEzE1ciiq-Y1Pd_LxFWE0rV901b1l2rBunIQ99v9wUWO7pB8XHFwG_LybBn3fffZdMGRtx-HHDlJp4YhIVsRts1-V_GEWohXnIB0pq-rqAjYHlT95KBCEK7ZVMfgLfFeM4_K-JEkG7_OAly1Sz/s2048/image_2026-01-17_14-00-29.png

អ្នកគាំទ្រជ្រាបមកហើយថាតារាចម្រៀង ស៊ូ លីផេង តែងតែមានបទចម្រៀងមនោសញ្ចេតនាកម្សត់ឈឺចិត្តស្អិតទ្រូងតាំងពីនៅលីវរហូតរៀបការហើយក្តីលោកនៅតែចេញចម្រៀងប្រភេទឈឺចាប់ឱ្យអ្នកគាំទ្រស្តាប់ដដែល។ តារាចម្រៀងរូបនេះធ្លាប់មានការសហការជាមួយនឹងសិល្បការិនីផ្សេងទៀតមានដូចជាអ្នកនាង អូលីកា, ពេជ្រ សូលីកា, និង មីណា ជាដើម។ ព័ត៌មានចុងក្រោយនេះ តារាចម្រៀង ម៉ានិត បានបង្ហើបពីការសហការគ្នារវាងលោកនិងតារាចម្រៀង ស៊ូ លីផេង ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd_Q-aUoxOTDDKIYloZ371eMaGkxtF5GfjJ6V_PIt3w5121ewij0pJVinA5lXIN0N7NUWSr7Uwsf9co9OGptECC9ifJY4yAaIdLw_Z2iu_TordW4jZZLr1zGbmNqlSomvzyAjjhKuaH2q75q6Gx83iOayQXSdCFJ0AJK5AvBySqYN-U1VxStx4ZW5RwCID/s2048/image_2026-01-17_14-46-42%20(2).png
តារាចម្រៀង ស៊ូ លីផេង និង ម៉ុង ម៉ានិត នឹងមានបទចម្រៀងកំដរអារម្មណ៍អ្នកគាំទ្រដែលមានចំណងជើងថា «សន្យាច្រើនម្ល៉េះ» ប៉ុន្តែកាលបរិច្ឆេតពិតប្រាកដនៃការចេញផ្សាយពុំទាន់បានបង្ហាញច្បាស់លាស់នោះទេ។ យ៉ាងណាមិញ តារាចម្រៀងនិងជាអ្នកនិពន្ធ ម៉ានិត បានបង្ហោះវីដេអូខ្លីបង្ហើបចម្រៀងនេះហើយត្រូវបានអ្នកគាំទ្រជាច្រើនបញ្ចេញមតិគាំទ្រនិងសរសើរថាសំឡេងអ្នកទាំងពីរស៊ីគ្នាខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBKPbDmEDgRQvybQFAw-Opu8QhcNs14BjVPGKyfjgWRP5RTrkVlx3zIMVIf38rNPMPXXIyNzdiiwW5gLb1O8h5JaToC2f9zoreCQJBBViey0LlFNgfCrm7H7-g1J35QSmkTIqhtfrX4jmejgvCV6JpHSNwXi98tqQz1Sz7tF3_wPuE9c8MKEhkPzy6OId0/s1242/image_2026-01-17_14-00-30.png
អ្នកគាំទ្រខ្លះថែមទាំងបញ្ចេញមតិថាបទសេដចេញពីសំឡេងផ្អែមបែបនេះគឺឈឺចាប់គុណទ្វេដង ។ គួរឱ្យដឹងថា នេះជាលើកទី១ហើយសម្រាប់អ្នកគាំទ្រដែលឃើញការសហការរបស់តារាចម្រៀងទាំងពីររូបនេះដូច្នោះហើយអ្នកគាំទ្រកំពុងរង់ចាំបទពេញទាំងអន្ទះសារ៕

កន្លែងស្នាក់នៅក្នុងទីក្រុងប៊ូសានចា.ក់កភ្ញៀវខ្លាំងក្រោយ BTS ប្រកាសពីកាលវិភាគប្រគំតន្រ្តី

0

ថ្មីៗនេះ BTS បានប្រកាសជាផ្លូវការអំពីទីកន្លែងសម្រាប់ដំណើរទេសចរណ៍ពិភពលោករបស់ពួកគេនៅឆ្នាំ ២០២៦ ជាមួយនឹងការប្រគំតន្ត្រីសរុបចំនួន៧៩ លាតសន្ធឹងលើប្រទេសនិងដែនដីចំនួន ២៣ និងមានការបន្ថែមទៀតដែលធ្វើឱ្យវាក្លាយជាដំណើរទេសចរណ៍ដ៏ធំបំផុតរបស់សិល្បករ K-pop ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL2BgAxyefb9j5QWIRrb0qOWFJT_FV_e6i9mnq7LixIdFo33QUs-VIIsJSXdKr1BBpe6kEAKsRi0rNupTJsCa1Rb_ei83hnWpBe_FxA2sjD2ciufk8bsUr_312_b4RxbctangFP2_bBlUuKzPaNTKV_ah5b5Yl1PhSMcRse8rCTN_iInZpcwZZre0ZcZS8/s1200/image_2026-01-17_11-47-49.png

មិនយូរប៉ុន្មាន ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា តម្លៃបន្ទប់សណ្ឋាគារនៅតំបន់សំខាន់ៗជាច្រើននៃទីក្រុងប៊ូសាន នៅកូរ៉េខាងត្បូង បានឡើងថ្លៃយ៉ាងខ្លាំងនៅថ្ងៃទី ១២-១៣ ខែមិថុនា ដែលជាកាលបរិច្ឆេទនៃការប្រគំតន្ត្រីរបស់ BTS។ មិនត្រឹមតែក្នុងអំឡុងពេលពីរថ្ងៃនៃការសម្តែងប៉ុណ្ណោះទេ ប៉ុន្តែមុននិងក្រោយនៃការប្រគំតន្រ្តីនៅថ្ងៃទី ១១ និងថ្ងៃទី ១៤ ខែមិថុនា កន្លែងជាច្រើនក៏បានដំឡើងថ្លៃរបស់ពួកគេផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYdoaC7wPV99fZ-XMPYG-0oP27AcqBhxL7oIgQTXip_dNDuc8AeS9-xDQ0PEwE-yKkoIcHo08kaJLSz9rBT_fosKymsHgh4LWzKf6hbCPMmWuuTvXt_0jDLGthGV19Qn-rpnV6mJc1hrB6XEkKqeK1MIUjg-DOkgEvpYUFFEPAGVqJyA6CpjX9iI0dpWPH/s1029/image_2026-01-17_11-38-17%20(4).png
នៅកន្លែងស្នាក់នៅមួយតម្លៃបន្ទប់នៅថ្ងៃទី ១០ខែមិថុនា តម្លៃត្រឹមតែ ៦៨,០០០ វ៉ុនក្នុងមួយយប់ ប៉ុន្តែនៅថ្ងៃទី ១២-១៣ខែមិថុនា វាបានកើនឡើងដល់ ៧៦៩,០០០ វ៉ុន ដែលច្រើនជាងដប់ដងនៃតម្លៃដើម។ កន្លែងស្នាក់នៅមួយទៀតក្នុងទីក្រុង Gijang បានចុះបញ្ជីតម្លៃបន្ទប់ ៩៨,០០០ វ៉ុននៅថ្ងៃទី ១០ ខែមិថុនា ប៉ុន្តែវាបានកើនឡើងដល់ ៥០២,០០០ វ៉ុននៅថ្ងៃទី ១២ ខែមិថុនា និង ៤៣១,០០០ វ៉ុននៅថ្ងៃទី ១៣ ខែមិថុនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg41iEEtYEVueQHj8-UFk5u9Nux1ntllMQXm_ei7_Kh9BoIYCw5JjTXrSxGP5Eqh936b64OTSYCTTvxDqjnOWx7LWaY1HpKogeDUOkvqhJGvIX3R1LZk4tCv8cFyK5rzoZWwqzBFX1oHrKqVzzUzUietOv_momE81aFzRVPg4owxHZ2IJqrexBjK1XwEqHX/s1280/photo_2026-01-19_13-23-29.jpg
នៅក្នុងតំបន់ក្បែរស្ថានីយ៍រថភ្លើង Haeundae តម្លៃបន្ទប់ក្នុងអំឡុងពេលទាំងនេះមានចាប់ពី ៧០០,០០០ វ៉ុន រហូតដល់ ១.២ លានវ៉ុនក្នុងមួយយប់។ ទន្ទឹមនឹងនេះ កន្លែងស្នាក់នៅដូចគ្នានៅថ្ងៃទី ៥-៦ ខែមិថុនាមានតម្លៃត្រឹមតែ ៧០,០០០ ទៅ ៣០០,០០០ វ៉ុនក្នុងមួយយប់ប៉ុណ្ណោះ ដែលស្មើនឹងការកើនឡើងប្រហែល ៤ទៅ ១០ ដងក្នុងអំឡុងពេលប្រគំតន្ត្រី។ កន្លែងស្នាក់នៅមួយកន្លែងនៅ Seomyeon ថែមទាំងបានលុបបញ្ជីតម្លៃរបស់ខ្លួនសម្រាប់ថ្ងៃនានាក្នុងខែមិថុនាទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU8omxcHRuq1HTynlASPR4ucsc6OMLmxEgxYBecx7CD9hPlu-TO5r2innoX_u_6e6mMW3UrezDE6XBKb5g4n7Gd65Mdj529o9avkCUxSs2ee-jRInmikXpvtb0nDla3945fkWOqcLWU5SKHS9fgMYkPKhifyArCzVysErnb0UQZuIBs31r0Cv8hp9D8Bl3/s1000/image_2026-01-17_11-38-17%20(5).png

ជាពិសេស តម្លៃបន្ទប់នៅថ្ងៃទី ៩ខែមិថុនា គឺ ១០១,០០០ វ៉ុន កើនឡើងទ្វេដងដល់ ២១២,០០០ វ៉ុន នៅថ្ងៃទី ១០ ខែមិថុនា ហើយតម្លៃចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែមិថុនា មិនត្រូវបានបង្ហាញទាល់តែសោះ។ វិធានការនេះរារាំងអ្នកប្រើប្រាស់ពីការពិនិត្យមើលវិសាលភាពនៃការកើនឡើងតម្លៃ។ លើសពីនេះទៅទៀត ការបង្ហោះមួយបានលេចឡើងនៅលើបណ្តាញសង្គមពីអ្នកប្រើប្រាស់អ៊ីនធឺណិតម្នាក់ដែលបាននិយាយថា ទោះបីជាបានកក់បន្ទប់សណ្ឋាគារមួយនៅទីក្រុងប៊ូសានសម្រាប់ខែមិថុនាក៏ដោយក៏ពួកគេនៅតែទទួលបានសំណើលុបចោលពីសណ្ឋាគារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWkJdzR-chKE5Z4kCRhZT72tOH65XhdaoR6k9qkofNdN1kinsE1S7fr3iJLE-nRalquwKRdIFSAa4NDdVh7VhWSrXCwYJwP89NWBzUYw71N0uNHRAfx78dVicP2X82i_BuR-ruj3zhs9uEoSvU9l5YPy_jzXdN-gvywKxQRWiBuvZ8bzJOk4RYCYLlLmJ9/s728/image_2026-01-17_11-38-17%20(2).png

តាមពិតទៅ ភាពចម្រូងចម្រាសជុំវិញការចោទប្រកាន់ថាបានដំឡើងថ្លៃបន្ទប់ប្រគំតន្ត្រីដែលទាក់ទងនឹង BTS មិនមែនជាលើកទីមួយទេ។ នៅឆ្នាំ ២០២២ នៅពេលដែលក្រុម BTS បានធ្វើការប្រគំតន្ត្រីមួយនៅទីក្រុងប៊ូសាន ដើម្បីគាំទ្រដល់ការរៀបចំពិព័រណ៍ Busan Expo មុនពេលសមាជិកក្រុមចូលបម្រើកងទ័ព តម្លៃបន្ទប់សណ្ឋាគារនៅក្នុងតំបន់ក្បែរទីកន្លែងនោះត្រូវបានឡើងរហូតដល់ ៣០ ដង ដែលបង្កឱ្យមានការរិះគន់យ៉ាងខ្លាំង។
នៅពេលនោះ រដ្ឋាភិបាលក្រុងប៊ូសានបានដំណើរការមជ្ឈមណ្ឌលមួយដើម្បីទទួលពាក្យបណ្តឹងអំពីតម្លៃបន្ទប់ និងបានស្នើសុំឱ្យគ្រឹះស្ថានស្នាក់នៅកែតម្រូវស្ថានភាព។ ក្រុងបានបញ្ជាក់ថា លើកនេះពួកគេក៏នឹងបង្កើតវិធានការតបតវិញផងដែរ ប្រសិនបើពួកគេរកឃើញការដំឡើងថ្លៃហួសហេតុ ឬការអនុវត្តអាជីវកម្មមិនយុត្តិធម៌៕

ពលរដ្ឋកោះហ្គ្រីនឡែន និងដាណឺម៉ាករាប់ពាន់នាក់ធ្វើបាតុក.ម្មប្រឆាំងផែនការរបស់ Trump កាន់កាប់ទឹកដី

0

ពលរដ្ឋកោះហ្គ្រីនឡែន និងដាណឺម៉ាករាប់ពាន់នាក់បានប្រមូលគ្នាធ្វើបាតុក.ម្មនៅទីក្រុងជាច្រើនកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ដើម្បីប្រឆាំងផែនការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចង់បញ្ចូលកោះហ្គ្រីនឡែនឱ្យក្លាយជាទឹកដីអាមេរិក ។ ប្រធានាធិបតីអាមេរិកប្រកាសគោលជំហរត្រូវតែកាន់កាប់កោះហ្គ្រីនឡែនឱ្យបាន ទោះជាតាមវិធីណាក៏ដោយ និងប្រកាសដំឡើងពន្ធទំនិញបណ្តាប្រទេសអឺរ៉ុបដែលប្រឆាំងនឹងផែនការកាន់កាប់ទឹកដីនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw-eJmLsR0VHjTAawquUXwUGl0RGO32HKcZ8aefXzNibt4o-1vJ3UYVHa-y0E6oXK_x6WD-Y7cwaD4_VIpwX1-CmNjzkLbOEaYPWcSwWdSbJtpgILx93ER-w6F-umSdGH-MG5pjEcSgdFtL8LN93WehTRpydnAdT9e6jUAzY1SAw74Z6A5qKD9qESDW0jN/s1200/photo_2026-01-19_09-23-13.jpg

ការធ្វើបាតុកម្មកើតឡើងនៅទីក្រុងជាច្រើនរបស់ដាណឺម៉ាក រួមមាន ៖ ទីក្រុង Copenhagen និងទីក្រុង Nuuk របស់កោះហ្គ្រីនឡែន (Greenland) ក្រុមអ្នកតវ៉ាកាន់ស្លាកសញ្ញាធំៗសរសេរអក្សរថា កោះហ្គ្រីនឡែនមិនមែនសម្រាប់លក់ទេ, កុំប៉ះពាល់កោះហ្គ្រីនឡែន និងកោះហ្គ្រីនឡែនសម្រាប់ពលរដ្ឋហ្គ្រីនឡែន ។ អ្នកនយោបាយកោះហ្គ្រីនឡែននិយាយមកកាន់សារព័ត៌មាន Reuters ថា ៖ «វាសំខាន់ណាស់ដែលយើងត្រូវរួមគ្នាការពារកោះហ្គ្រីនឡែន យើងមិនចង់ធ្វើជាពលរដ្ឋអាមេរិក ឬបញ្ចូលទឹកដីជាមួយអាមេរិកទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqxUeA4FktUrgfhYV8JgRjjdSNNX08a6yoEaLjP1w_RGTm2-DT_1hOp0SErPhJvSvlMkU9Bu0Rkh79unaWST_KoXauLMlI0ZGGwTr2YCdf2yURoWjjIvvKP6mnPGWUW5afna_nYwmkE_c6SFK16UqNOahGGdqY5Gmldpx5g25U51Pk3vht2Bqpu5H4rAXe/s1200/photo_2026-01-19_09-23-14%20(2).jpg

ការធ្វើបាតុកម្មនេះស្របពេលសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ (Democrat) បានធ្វើដំណើរមកដល់ទីក្រុង Copenhagen ប្រទេសដាណឺម៉ាក និងនិយាយពីលោកប្រធានាធិបតី Trump មានផែនការគ្រប់គ្រងកោះហ្គ្រីនឡែន គឺជារឿងមិនសមហេតុផល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRKPZHFs3Qpq_L7MtpA-iMVRHmOl-hqt3YMrnxBh7AN5T2domMUJCionJj6VteTfbMSHf_xqpawAQIXjGyNfl5Ykzg-W2O2ifWoK7D8xNZ3Qj7riuppWk7lpWG27T59ykMpxPwo8BeknQckh2KbUSJDZdzWgs3ZRoaqa6EZC_EXOkqMbrWqPJopr0T2xSW/s1200/photo_2026-01-19_09-23-14.jpg

លោកប្រធានាធិបតី Trump ត្រូវការរួមបញ្ចូលកោះហ្គ្រីនឡែនទៅក្នុងទឹកដីអាមេរិកតាំងពីកាន់តំណែងអាណត្តិទី១ មកម៉្លេះ ហើយលោកបង្ហាញគោលជំហរកាន់កាប់កោះហ្គ្រីនឡែនម្តងទៀតបន្ទាប់ពីឡើងកាន់តំណែងអាណត្តិទី២ កាលពីខែមករា ឆ្នាំ២០២៥ ក្រោមហេតុផលសន្តិសុខអាមេរិក ដោយអាចនឹងប្រើប្រាស់កម្លាំងទ័ពកាន់កាប់ ប្រសិនបើការចរចាទិញមិនជោគជ័យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj69ti6dD7Xfzp0oB89QWKGGOp01t5MgOYDx1ui4-rDmxvexhMKiVUVppw7M6OTLmE3zhPgxo1Jev6a8Y1EN2gB3xXleq3MVMbrb9_5m2uq8JWNOJtS4L9XUIK0cd98qrdGYy8fnKhAgVXnG_WVNimAhUGrG5SgSa_INVLQVHNvFETf5VrSmcI1-PVWRGDI/s1280/photo_2026-01-19_09-23-12%20(2).jpg
ថ្មីៗនេះ លោកប្រកាសដំឡើងពន្ធទំនិញបណ្តាប្រទេសអឺរ៉ុបដែលប្រឆាំងនឹងផែនការគ្រប់គ្រងកោះហ្គ្រីនឡែន ស្មើ១០% ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ រួមមាន ៖ ដាណឺម៉ាក, ន័រវែស, ស៊ុយអែត, បារាំង, អាល្លឺម៉ង់, អង់គ្លេស, ហូឡង់ និងហ្វាំងឡង់ ។ លោកថា ប្រទេសទាំងនេះកំពុងលេងហ្គេមគ្រោះថ្នាក់យ៉ាងខ្លាំង អាមេរិកនឹងដំឡើងពន្ធទំនិញប្រទេសទាំងនេះរហូតដល់ ២៥% ចាប់ពីថ្ងៃទី១ ខែមិថុនា ហើយពន្ធនឹងកើនឡើងជាបន្តបន្ទាប់ រហូតដល់មានកិច្ចកិច្ចព្រមព្រៀងទិញកោះហ្គ្រីនឡែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuBlwiMlc5D06M3NwXiziGbMU9uBjTBg5EwNIWKUwt78DW2cECSsiK7Bl5dyWOw_5ciqHbum3b84D-PwZrGRSt2NfuTtA7uzplJejiP1x-K8kvHJqeOSDLrseaD3aPJE0Juq-67zaOwQi6QQxtT-6n0bBSg13KrESr7sJJHz-_D54nQidZ1jBqaAU6si6X/s1200/photo_2026-01-19_09-23-12%20(3).jpg

ទោះជាកោះនេះមានពលរដ្ឋរស់នៅតិចតួច ប៉ុន្តែសម្បូរដោយធនធានធម្មជាតិយ៉ាងច្រើន ព្រមទាំងស្ថិតនៅចន្លោះអាមេរិកខាងជើង និងតំបន់អាកទិក ដែលធ្វើឱ្យកោះកាន់តែមានសារៈសំខាន់ជាទីតាំងយុទ្ធសាស្ត្រសម្រាប់ប្រព័ន្ធជូនដំណឹងជាមុនពីការវាយប្រហារដោយមីស៊ីល ។ លើសពីនេះ កោះអាចធ្វើជាទីតាំងតាមដានការចរាចររបស់នាវាផ្សេងៗក្នុងតំបន់ទៀតផង ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0hdnt7Mgb_DYaalI7o0C0Ip1NQehcPR6dyvfa8ok2u1mH1nf1Y4QoAH2bbk4AAZ6GCyNxWeQ4ZHafFUl8ZG7312vxInCXIpcHYPHA4lxUQ1BESTj5lEZ9_7j5QQDsRWEl4fznu7RRG-sxd0dH1fpIJCFxBff4ew6gJo2fyvN5fgrrspDCk_R2LG7VmJaG/s1280/photo_2026-01-19_09-23-12.jpg

    លោកប្រធានាធិបតី Trump ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងគ្រប់គ្រងកោះហ្គ្រីនឡែនដោយវិធីងាយ គឺការទិញ ឬវិធីលំបាកដោយប្រើប្រាស់កម្លាំងកងទ័ពដណ្តើមយក ។ ប៉ុន្តែតាមលទ្ធផលការស្ទង់មតិ ពលរដ្ឋហ្គ្រីនឡែនរហូតដល់៨៥% ប្រឆាំងនឹងការបញ្ចូលកោះក្នុងទឹកដីអាមេរិក ។ រីឯបណ្តាប្រទេសអឺរ៉ុបបានគាំទ្រដាណឺម៉ាក និងថាសន្តិសុខក្នុងតំបន់អាកទិក ជាទំនួលខុសត្រូវរួមគ្នារបស់អង្គការ NATO ។ ប្រទេសបារាំង អាល្លឺម៉ង់ ស៊ុយអែត ន័រវេស ហ្វាំងឡង់ ហូឡង់ និងអង់គ្លេស បានបញ្ជូនកងទ័ពទៅកោះហ្គ្រីនឡែនដើម្បីចូលរួមភារកិច្ចល្បាតរួមគ្នា ៕

ឥណ្ឌូណេស៊ី រកឃើញបំណែកយន្តហោះដែលបានបាត់ខ្លួន និងសា.កស.ពមនុសស្សម្នាក់

0

ហ្សាកាតា ៖ អាជ្ញាធរឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យម្សិលមិញបាននិយាយថា ពួកគេបានរកឃើញបំណែកយន្តហោះស៊ើបការណ៍ជលផលមួយគ្រឿង ដែលបានបាត់ខ្លួននៅខេត្តស៊ូឡាវេស៊ីខាងត្បូង នៅលើជម្រាលភ្នំដែលគ្របដណ្តប់ដោយអ័ព្ទ ហើយបានរកឃើញសា.កស.ពមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០ នាក់នៅលើយន្តហោះ។ នេះបើតាមការចេញផ្សាយរបស់ Reuters។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin0KAoTS7i4ngj2PPvxn-rny-oUmGuFjy0dHKPpHmRZpLcl9jZ5zACobuDwockdk6GkSpjtuPPu4lotPeM_wF2SPSS7HdvYaCqSlJRxWPAH_AKb3quJsG-OkBHpsGzJpe9UycUglPYm4qr8sUFN8RIYHTdv_xCqfJVLAqmWsWvGSxeRkmT-aVJMlj2l2pE/s1200/photo_2026-01-19_08-49-31%20(2).jpg
មន្ត្រីទីភ្នាក់ងារសង្គ្រោះ លោក អាន់ឌី ស៊ុលតង់ (Andi Sultan) បាននិយាយថា ក្រុមជួយសង្គ្រោះបានប្រទះឃើញបំណែកយន្តហោះនៅទីតាំងផ្សេងៗគ្នានៅជុំវិញភ្នំ Bulusaraung នៅព្រឹកថ្ងៃអាទិត្យ រួមទាំងបំណែកបង្អួច និងតួខ្លួនយន្តហោះ។ បន្ទាប់មកនៅពេលរសៀល ពួកគេបានរកឃើញសាកសពជនរងគ្រោះម្នាក់នៅក្នុងជ្រោះប្រហែល ២០០ម៉ែត្រពីកំពូលភ្នំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg02b5yYKxMWJsqv4Lb0tb0rO3UAvUClBcL9xEcq5pY8I27N0MRdbI-of6DG5LwMu_pkRhW6kPReOO5i15wSKNmI_8DIO2Dq_QzxXvm_In86VjTNlF90yq4rFKn9yIXTYJmvw_UFZ4Cn_H2jr9LD5BUY3gIeQ5jUn1Jquot1ipAHVR-YQ4H8T_SiqlOaRHH/s720/photo_2026-01-19_08-49-31%20(3).jpg

ជាមួយគ្នានោះ លោក Muhammad Arif Anwar អ្នកសម្របសម្រួលបេសកកម្មស្វែងរក និងជួយសង្គ្រោះ (SAR) បានឱ្យដឹងដែរថា សា.កស.ពនេះត្រូវបានគេជឿថាជាអ្នកដំណើរម្នាក់នៃយន្តហោះ ATR 42-500 របស់អាកាសចរណ៍ឥណ្ឌូនេស៊ី ដែលត្រូវបានរាយការណ៍ថាបានបាត់ខ្លួនចាប់តាំងពីថ្ងៃសៅរ៍មក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv7ivkLeccDHHvFIx003e-Csob9Q23SXujmAYEvioQwdGXtxRda6i_zZMkhDDLb3YO5PYuo2kV4nfW9wmRMCBmYM6Pvxt8Mj-pUS7zAZHy_Q7-yL6RmHMIcPWukF3noDSDEE31cZx05n3V6eLZ57Gf_g2ZybhmstUcYnVIK5IImH-8VTzYRw7_vI48WBSz/s1280/photo_2026-01-19_08-49-31%20(4).jpg

គួររម្លឹកថា យន្តហោះ ATR 42-500 turboprop ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Indonesia Air Transport (IAT) បានបាត់ទំនាក់ទំនងជាមួយការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៅថ្ងៃសៅរ៍ វេលាម៉ោងប្រហែល ១:៣០ រសៀល ម៉ោងក្នុងស្រុក (០៥៣០ GMT) នៅជុំវិញតំបន់ Maros ក្នុងស៊ូឡាវេស៊ីភាគខាងត្បូង ក្នុងអំឡុងពេលធ្វើដំណើរពី Yogyakarta ទៅ Makassar ជាមួយក្រុមនាវិកចំនួនប្រាំពីរនាក់ និងអ្នកដំណើរបីនាក់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn2zclQAoWfy-Y669aVyQvdhypFQP6F1pi8faCFDPrO5_VxIXhgo0v2FqGnTMSdcsaMRc11K_nOKRHqcJUnRUycxMd_AQS9CKIwtRc4e8xh-urLzx04FiCQqfJcq8lt-lshBmkcbKEXYMwDYDXKbU0iDDlfO0KTm4uTLkoz2I5rALPbF9BXzr51cqJz0bk/s750/photo_2026-01-19_08-49-31.jpg

លោក Arif Anwar បានមានប្រសាសន៍ថា ប្រតិបត្តិការស្វែងរក គឺមានភាពលំបាកជាខ្លាំង ដោយសារលក្ខខណ្ឌដី និងអាកាសធាតុដ៏អាក្រ.ក់ ដោយក្រុមអ្នកស្វែករកប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំង និងអ័ព្ទក្រាស់ ដែលកំណត់ភាពមើលឃើញបានត្រេមចម្ងាយ៥ម៉ែត្រពីភ្នែកប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7nFfgOQK4-bCRpBGij7DQBFtfHhYhJEkD_Altg92HHTqyfQ1eYMJ4J7xV5ty8uhldp7d63lBhwpBs0IJYkd1Zmzh25ySqnHongHJTFN4uyvLlFdTnIkKAYTcY4uGB4WT2kMoJCq8rOGjuzVimTc4kNb9mug_q9PVcDGwmnJQK2DPynIYOOvyiFJUpMS9y/s720/photo_2026-01-19_08-49-32.jpg

ដោយសារកត្តាទាំងអស់នេះ វាបានប៉ះពាល់ដល់ការងាររបស់ក្រុមចុះប្រតិបត្តិការនានា ដែលជំរុញឲ្យពួកគេធ្វើការលុបចោលជាបណ្តោះអាសន្ននៃការស្វែករកដែលចុះពីលើភ្នំជម្រាលភ្នំដើម្បីធានាសុវត្ថិភាព”៕

CORTIS ឆក់ឱកាសដ៏សំខាន់មួយក្នុងខ្សែភាពយន្តគំនូរជីវចលផលិតដោយ Sony

0

CORTIS ទើបតែបានប្រកាសជាផ្លូវការអំពីគម្រោងតន្រ្តីហូលីវូដដំបូងរបស់ក្រុមជាមួយនឹងបទចម្រៀងដែលមានចំណងជើងថា «Mention Me»។ បទចម្រៀងនេះត្រូវបានបញ្ចូលក្នុងអាល់ប៊ុមបទភ្លេងនៃខ្សែភាពយន្តគំនូរជីវចល GOAT ដែលផលិតដោយ Sony Pictures Animation។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_BdTs7KArQrcfVxyUcAC7lvW-aiIq4VP0mfsK7VjXPYETsyV87LLALAADggbQM2XsRWq6PXxAEblfSu_lZE2UBtjQzJ_5Muy1oPtI6dDdm9PvSrItj97LA0VKEzKMbe5D8F5Ct9D5CpwtTZeuq_1rBGvBRWK8I7_tlJVe0xDivIyuQHrL4Ooq-flFo7sU/s1440/image_2026-01-16_16-48-59.png

យោងតាមអ្នកចែកចាយ ខ្សែភាពយន្ត GOAT គ្រោងនឹងចាក់បញ្ចាំងនៅអាម៉េរិកខាងជើងនៅថ្ងៃទី ១៣ ខែកុម្ភៈ។ ខ្សែភាពយន្តនេះនិយាយអំពី Will ដែលជាពពែវ័យក្មេងមួយក្បាលដែលផ្សងព្រេងចូលទៅក្នុងពិភពកីឡាអាជីព ជាពិសេសកីឡាប្រឌិត Roarball។ ខ្សែភាពយន្តនេះរួមបញ្ចូលគ្នានូវធាតុផ្សំនៃកីឡា សកម្មភាព កំប្លែង និងរឿងរ៉ាវអំពីវ័យពេញវ័យ ដោយផ្តោតលើទស្សនិកជនទាំងគ្រួសារ និងយុវវ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx94qmYdnvPpbeAUmE-7zCVMvk8F7zU3lO7OXho0PI5syh6ptpQrAF2LTxjLqABatp8prcy-hEY8Aws5LSP3Uuf-riy1yi8f-lVlLzXawctQI3MouxQf2uYdvmEuLXUTU4i8lvTET1MOat2ixbPDW9ETa7gjbJEoaw7625m-vKENlZIuLv3cFDziIQciuw/s1200/image_2026-01-16_16-49-00.png
នៅថ្ងៃទី១៥ ខែមករា ក្រុមផលិតកម្មបានប្រកាសបញ្ជីបទចម្រៀងពេញលេញសម្រាប់អាល់ប៊ុមបទភ្លេង GOAT។ អាល់ប៊ុមនេះ រួមមានបទចម្រៀងសរុបចំនួន ១៧ បទ ដែលមានសិល្បករអន្តរជាតិជាច្រើនមកពីប្រភេទផ្សេងៗគ្នា រួមទាំងតន្ត្រីហ៊ីបហប R&B ប៉ុប។ ក្នុងចំណោមពួកគេ CORTIS គឺជាអ្នកចូលរួមចំណែកដ៏គួរឱ្យកត់សម្គាល់ ដោយដំបូងឡើយបានសរសេរបទ «Mention Me»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSwKy52B6dSklr6Akfqv-Ijp_dLjZ8CokvdIlB7sy8mqeH7ZHcNmuNkrAlSqc7o0v52TuHoBLc75wuxp3zOyhbIJHIMdTO0qrIc1XGgq1cub8_W4zy5pFJRpqz3xjv-S8Wln__24_uLKtTTmtOMGNseAMr95fgK9M9_mMWXYf3fGaQtcm_cW6u6tyJ1S4W/s2048/image_2026-01-16_16-48-56.png

ការបង្ហាញខ្លួននៅក្នុងគម្រោង Sony Pictures Animation គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងអាជីពរបស់ CORTIS ជាពិសេសដោយសារតែវាជាលើកដំបូងដែលក្រុមនេះបានចេញបទភ្លេងសម្រាប់ខ្សែភាពយន្តហូលីវូដ។ បទចម្រៀង «Mention Me» ត្រូវបានពិពណ៌នាថាមានអារម្មណ៍ទំនើប ដែលសមនឹងស្មារតីយុវវ័យ ស្វាហាប់ និងសេចក្តីប្រាថ្នារបស់តួអង្គសំខាន់ពេញមួយរឿង។ អាល់ប៊ុមបទភ្លេង GOAT ក៏មានការចូលរួមពីតារាល្បីៗជាច្រើនក្នុងវិស័យតន្ត្រីអន្តរជាតិ។ ភាពចម្រុះនៃរចនាប័ទ្មតន្ត្រីនេះត្រូវបានគេរំពឹងថានឹងរួមចំណែកដល់អត្តសញ្ញាណតែមួយគត់របស់ខ្សែភាពយន្ត និងពង្រីកភាពទាក់ទាញរបស់វាទៅកាន់ទស្សនិកជនកាន់តែទូលំទូលាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeEv7-VyL5MbEvLFwNyFbUmQVdyGfnZ0HNaq1uZwhjutz2kEee_3SU_QbVh-RqqEHoiytiKfDAx33__gK5Grr2YxXgzCW5r-Bf5RZcD6uIJq_mQQBcE5EtRwh39BRRI1YMaMPx_x4hqHehthxTaz5mAV8LK-qzVW4NgBMYJtbGW1eKxj-_hsDYy5UY0yQO/s1536/image_2026-01-16_16-48-57.png

បន្ថែមពីលើការប្រកាសបញ្ជីបទចម្រៀង ផលិតករក៏បានចេញផ្សាយឈុតខ្លីៗផ្លូវការសម្រាប់រឿង GOAT ដែលបង្ហាញពីបរិយាកាសរស់រវើកនៃពិភពបាល់ទះ និងដំណើរដ៏លំបាក និងកំប្លែងរបស់ពពែ Will។ ជាមួយនឹងរូបភាពចម្រុះពណ៌ ល្បឿនលឿន និងតន្ត្រីដែលបានវិនិយោគយ៉ាងល្អ GOAT ត្រូវបានគេរំពឹងថានឹងក្លាយជាខ្សែភាពយន្តគំនូរជីវចលដ៏គួរឱ្យកត់សម្គាល់មួយនៃរដូវកាលភាពយន្តដើមឆ្នាំ ២០២៦៕

៤ខែ Esther Yu បាត់បាត់បង់អ្នកតាមដានជាង៩លាននាក់ប៉ុន្តែនៅតែមានភាពលេចធ្លោ

0

Esther Yu បានចាប់ផ្តើមសកម្មភាពរបស់ខ្លួនឡើងវិញហើយបន្ទាប់ពីមានរឿងអាស្រូវដ៏ធំក្នុងអាជីពដែលក្រុមគ្រួសាររបស់នាងរងការចោទប្រកាន់ខណៈរូបនាងក៏រងការចោទប្រកាន់ពីមិត្តរួមការងារមួយចំនួន។ ទោះយ៉ាងណា ក្នុងរយៈពេល៤ខែមកនេះតារាស្រីរូបនេះបានបាត់បង់អ្នកតាមដានលើបណ្តាញសង្គមរហូតដល់ចំនួន ៩.១២ លាននាក់នៅទូទាំងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ៗរបស់នាងក្នុងប្រទេសចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw0JxXPytNztCzizsW4V8rqG3KBM9EpwyINIV74nPFgnklOBYxFB6xESTxokZkRb4DGcooQ4t85j-eoE0HeKHSKvCvZQdbamXkgChaPK646x2QRYf6HGP2o9yLPT4qH9pCsjpIL4Re-vLPV_oz3Qa6Iyf0UY6K7MrEPK07N2yOe8SGWEhkJOrf6eqgGdg3/s1439/image_2026-01-17_15-36-32.png
តាមការចុះផ្សាយរបស់ kbizoom ដដែលបានឱ្យដឹងទៀតថា សកម្មភាពរបស់ Esther Yu ដូចជាការចេញបទចម្រៀង ការចូលរួមព្រឹត្តិការណ៍ និងការផ្សព្វផ្សាយគម្រោងថ្មីៗក៏បរាជ័យក្នុងការបន្ថយល្បឿននៃការចាកចេញអ្នកតាមដានផងដែរ។ ធ្លាប់ត្រូវបានគេចាត់ទុកថាជាតារាសម្តែងម្នាក់ក្នុងចំណោមតារាសម្តែងដែលមានការស្វែងរកច្រើនបំផុតក្នុងជំនាន់របស់ខ្លួនឥឡូវនេះ Esther Yu កំពុងប្រឈមមុខនឹងការកសាងឡើងវិញនូវភាពជឿជាក់ក្នុងចំណោមប្រតិកម្មតបតដែលកំពុងបន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5uijC39tVp5ZFsiwv7apd2irpkLZf5tpc-sDkp2rbcbTNVvTyfhY9k6P1t85KQBmO_vWcxYRI8iTqPBwuGVK3noT_KBxcWoYFct2qMdowzeKxBh6o7EfrUbAo0vLIPpEKkBN8g0-EVwT5nl4cAXIKfJN767yhBf0YXxW4AS-YbKP5WpKypPS19hAY7bm2/s1440/image_2026-01-17_15-36-33%20(2).png

ទោះបីជាមានឧបសគ្គក៏ដោយ Esther Yu នៅតែមានសញ្ញានៃភាពធន់។ រឿងភាគថ្មីរបស់នាង Yun Chu Ling ទើបតែចាប់ផ្តើមថតថ្មីៗនេះ ដែលផ្តល់នូវការអភិវឌ្ឍវិជ្ជមានសម្រាប់ទាំងតារាសម្តែងរូបនេះ និងអ្នកគាំទ្ររបស់នាង។ គម្រោងមុនរបស់នាងសម្រេចបានចំណាត់ថ្នាក់ពិភាក្សាតាមអ៊ីនធឺណិតយ៉ាងខ្លាំងនៅចុងឆ្នាំ ២០២៥ និងដើមឆ្នាំ ២០២៦ទោះបីជាចំណាត់ថ្នាក់របស់វាយឺតជាងការពេញនិយមក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMYKsxJzsyaKKHjZqvK83S8rj_P051z9rjjT2rtVPqqh-TkfWekQqUKLu8uVUEOXaEffbUnzSLgIChtAP7LmnYnAf6uhbMA-a-HN012Pw1ozXnsjCtnMBj6NM2hUbeBL-eFfNsukdseWms1Dl1D31MIgcfeaMEKjXGGtYBC5EoMxTEeiV5HisRQJXPzS3l/s1390/image_2026-01-17_15-36-34%20(2).png
កាលពីដើមខែធ្នូ ឆ្នាំ២០២៥ Esther Yu បានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រខួបកំណើត និងការប្រគំតន្ត្រីខ្នាតតូចដោយជោគជ័យក្នុងទីក្រុងប៉េកាំង ដោយបានស្វាគមន៍អ្នកគាំទ្រចំនួន ១០,០០០ នាក់។ នៅខែដដែលនោះ Esther Yu បានចេញអាល់ប៊ុមទោលរបស់នាង Spicy Honey ដែលជាជំហានដ៏សំខាន់មួយនៅក្នុងអាជីពតន្ត្រីរបស់នាង។ អាល់ប៊ុមនេះត្រូវបានគេរាយការណ៍ថាលក់បានជាង ៤០០,០០០ ច្បាប់ និងរកចំណូលបានប្រហែល ១០០,០០០ ដុល្លារអាម៉េរិកក្នុងរយៈពេលត្រឹមតែ ១៨ វិនាទីបន្ទាប់ពីការចេញផ្សាយ ដែលធ្វើឱ្យនាងក្លាយជាតារាស្រីដំបូងគេដែលសម្រេចបានកំណត់ត្រាបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSo7dxtWjeLkl1bErTARl_BlYwSB0vSqgiaRt41GprlhmE3kMawdj9ivgr6CKucbQckWWLJVO2ttmG0ZoJBnQFlMXtVZLq4rwmnMmV3afJLS8es83MpmVZ_t5JQdiOHdSfsyt5LREQ5Q3jq4u4SUrNxFljBZB11wUAvLyyhBwDBZ15aC9_WOu9hEpVasYi/s1360/image_2026-01-17_15-36-34%20(3).png

សមិទ្ធផលទាំងនេះបង្ហាញថា ទោះបីជាមានការបាត់បង់អ្នកតាមដានយ៉ាងច្រើនក៏ដោយ Esther Yu នៅតែរក្សាបាននូវមូលដ្ឋានអ្នកគាំទ្រដ៏ស្មោះត្រង់ និងគាំទ្រផ្នែកហិរញ្ញវត្ថុ។ អ្នកលេងអ៊ីនធឺណិតជាច្រើនជឿថា ប្រសិនបើភាពចម្រូងចម្រាសបានរសាត់បាត់បន្តិចម្តងៗ ហើយនាងបន្តផ្តោតអារម្មណ៍ដោយស្ងៀមស្ងាត់លើការសម្ដែង និងតន្ត្រី ឋានៈរបស់នាងជា តារាកំពូលអាចត្រូវបានស្តារឡើងវិញនៅទីបំផុត៕

អនុវត្តតាមវិធីងាយៗទាំងនេះដើម្បីបំបាត់ការងងុយគេងដោយពុំចាំបាច់ផឹកកាហ្វេ

0

ការងងុយគេងជាមូលហេតុមួយដែលមិនអាចផ្តោតអារម្មណ៍លើការងារ ទើបមនុស្សជាច្រើនផឹកកាហ្វេដើម្បីបំបាត់ងងុយគេងពេលថ្ងៃ ប៉ុន្តែសម្រាប់អ្នកមិនផឹកកាហ្វេវិញអាចអនុវត្តតាមវិធីងាយៗទាំងនេះដើម្បីកុំឱ្យងងុយគេង ហើយវាថែមទាំងជួយឱ្យមានអារម្មណ៍ស្រស់ស្រាយទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJBcBZwzGoJcnKL8zageVJkzBSTyLmGNFoh3fBoOAkJj6c8fUgXIpaRsorZC5wN46JwdyiKDA1q3gQZH2IpCFJoGt970wc67ToOfTgBHv_wu8_BBOMkMMkbCma7arQ8TD8XInjVXtflnG8wvxRBRoyiD5aMTd2HNfLz6V4W-0SaGd9NyMjodTtk3U3VWo_/s750/photo_2026-01-19_09-30-01.jpg

ខាងក្រោមនេះជាវិធីដើម្បីបំបាត់ការងងុយគេងដោយពុំចាំបាច់ផឹកកាហ្វេ ៖

១-សម្រាកភ្នែករៀងរាល់២០នាទីម្តង ៖ ចូរសម្លឹងទៅកាន់ទីឆ្ងាយៗ ប្រមាណពី២០វិនាទី ទៅ៣០វិនាទី ដែលវិធីនេះអាចជួយបន្ធូរសាច់ដុំភ្នែក និងបំបាត់ការអស់កម្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuF2fZWLi6RHpa96Af0wl9IYwMW22ykQBSeXZ38iQRz1Ss23veJfvNiymmcKM_WR6_wseqnbZUm87-acqB6je0k5XctNT4jsGcDUUkheJO1NQM-j52XWGx2dS_bxT1iQ2780uZkb8yfRVXI8oQMH9wZA4cvfnmkLvFbo_KEui0QPms9IkyL-p8iXO6pEHK/s1200/photo_2026-01-19_09-30-01%20(2).jpg
២-ពត់ដៃ-ជើង ៖ ប្រសិនបើអង្គុយធ្វើការរយៈពេលយូរម៉ោងរហូតដល់ងងុយគេង និងគ្មានកម្លាំងក្នុងខ្លួន ចូរសាកល្បងក្រោកឈរឡើង និងបម្លាស់ទីរាងកាយថ្នមៗ ដើម្បីជាការពត់ដៃ-ជើង, បំបាត់ការអស់កម្លាំងរាងកាយ និងមានអារម្មណ៍ស្វាហាប់ជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8CM1l6ByvghXq2dcV_qdUfQK4Te6o99NxsJJzaqBBSUNEsnaoyitsXQGxGAd6rT3FaFqHBEaqSyS1LBiHHBZ4_Mzburyak3eSQZF4fI4Py78HOz0R_xz9jLujFraGOxJAcQG-UsxXCsi-QyZZoNwq9Dd5-6j8jXPdA_r96eB4og6nxymZq_VJFMyg3jke/s894/photo_2026-01-19_09-30-01%20(4).jpg

៣-ដើរ ៖ យើងអាចដើរប្រមាណ២០នាទី ដើម្បីជួយពង្រឹងមុខងាររាងកាយ និងកាត់បន្ថយការនឿយហត់អស់កម្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEvPKJm4ElFeBnd33AJy_sultQVIfkngbEK0KLV-bbIFwy-xJjkSkgJkIfEraS1vHcFmMBuYUOztFjKbfbaAwHExJrHcSRCH3IWpNHrR4lONTveokkIorfNvTy2oo3gcBJocyXKce7uEx81mcRyEogwDL0LTTjunvKGnmIWwciUR4ukD8e0wOhKKbgrb8e/s740/photo_2026-01-19_09-30-01%20(5).jpg

៤-ស្តាប់ចម្រៀង ៖ ការស្តាប់ចម្រៀងក្នុងពេលកំពុងបំពេញការងារ នឹងជួយឱ្យយើងមានអារម្មណ៍ស្វាងពីងងុយ ព្រមទាំងអាចផ្តោតលើការងារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_1s-rnOu8WjA74tLM3xr5ittKHx2a5kKbyg6LVrLuMtxuLDtiDIunmhhl8CkDoY6lc6GyPmmtF9bxsGGiqzMc7Quq4BpgmlR-31oHtot8aKTT_cPv1VMKmKKpW0tNLZ4VCQhUYZtonGqJPgl5DW1QtdJUhnA_GE2rNNx4dkQ3OD8r0JaZPTvxuHlDMEFq/s1280/photo_2026-01-19_09-30-01%20(6).jpg
៥-បរិភោគអាហារសម្រន់ ៖ យើងអាចបរិភោគអាហារសម្រន់នៅពេលថ្ងៃ ដូចជា ៖ នំ និងផ្លែឈើរសជាតិជូរ ប៉ុន្តែត្រូវបរិភោគបាយឱ្យតិចជាងមុន បើមិនដូច្នោះទេ អាចប្រឈមនឹងជំងឺធាត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRG5pe2ps7wodhpQxu-37ytYm1wzDu9iZPCkGQbkZ_wXD0wNMM8Zxa6BKvYyEMudfSOPYTvGefzcUuYt11W-dsjJ8caoiXhsEG8OslLRAlZ9kw6IV7K6xaSzN18-TdH6iqupy14whkTJn2Ex3VhSK1FAupOW7GtG8O0B8IMMCRKUOrJGeWuJo_hNE6xep-/s1200/photo_2026-01-19_09-30-02.jpg
៦-ផឹកទឹក ៖ ប្រសិនបើរាងកាយទទួលបានទឹកគ្រប់គ្រាន់ គឺកម្រិតអុកស៊ីសែនក្នុងខ្លួននឹងកើនឡើង ព្រមទាំងជួយឱ្យខួរក្បាលស្រឡះល្អ បង្កើនប្រសិទ្ធភាពការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmoAzkiiU142aF5DOPFsfwscCcpYXmDsFbOD8fX98uxI9SqIcpVBBrCOANYzLSLbrZ5HTUsj1kqJZMamZI5ShKAP4Ji4kb1wD2XS4LEDXS1Ub5acrIyZXHp-UgXPEpG3B5ySAsqqtB8iVwDpLg-7zf_4ZLlceIHADkeOzKyvk456g-W_v6x6CShQFv7bd4/s1200/photo_2026-01-19_09-30-02%20(2).jpg

ក្រៅពីនេះ ការហាត់ប្រាណបន្តិចពេលព្រឹក, បរិភោគអាហារមានប្រូតេអ៊ីនខ្ពស់, ទទួលពន្លឺថ្ងៃតាមធម្មជាតិ និងលុបលាងមុខ ក៏ជាវិធីបំបាត់ការងងុយគេងផងដែរ ។ ការងងុយគេងពេលថ្ងៃបណ្តាលមកពីកត្តាជាច្រើន រួមមាន ៖ ចូលគេងយប់ជ្រៅ ឬគេងតិចតួច, បញ្ហាសុខភាពផ្លូវចិត្ត, អាកាសធាតុ និងបរិស្ថានជុំវិញ, ធ្វើការច្រើន, គេងមិនទៀងទាត់ពេលវេលា, មានជំងឺប្រចាំកាយ និងផលប៉ះពាល់បណ្តាលមកពីថ្នាំពេទ្យ ៕

ហាងភេសជ្ជៈកូរ៉េខាងត្បូងចាប់ផ្តើមគិតប្រាក់ថ្លៃកែវផ្លាស្ទិក ឬតម្រូវឱ្យអតិថិជនមានកែវផ្ទាល់ខ្លួន

0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីខែធ្នូ ឆ្នាំ២០២៥ ក្រសួងបរិស្ថាន និងថាមពលកូរ៉េខាងត្បូងប្រកាសអនុវត្តគោលនយោបាយគិតប្រាក់កែវផ្លាស្ទិកភេសជ្ជៈនានាដែលប្រើប្រាស់តែម្តងបោះចោល ដើម្បីផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ និងកាត់បន្ថយកាកសំណល់ផ្លាស្ទិកនៅទូទាំងប្រទេស ខណៈកន្លងមក កូរ៉េខាងត្បូងធ្លាប់កំណត់គោលនយោបាយកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ប៉ុន្តែមានតែហាងភេសជ្ជៈមួយចំនួនតូចប៉ុណ្ណោះអនុវត្តតាម ទើបធ្វើឱ្យកាកសំណល់ផ្លាស្ទិកកើនឡើងប៉ះពាល់បរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl8TuA5SNw_z4GeNckjKK4GZxXndaN_NVDqlG_HBQznFTtBCkLFxZZbVPpBtuMt8UBR8yTJjsz2MAh5wvKGIqCSFvPOSPT8Wq24RxXl6QqhdYdqMu1UZXhFAotCeHeylTHlQLYZezmygStUAtQvvXU8w5ErUWXwRRij5NjHAdhIjXUTrtBCvNbLw4c6S-u/s1280/photo_2026-01-17_16-13-24.jpg

នេះមិនមែនជាគោលនយោបាយលុបបំបាត់ការប្រើប្រាស់ផ្លាស្ទិកទាំងស្រុងទេ ប៉ុន្តែជាគោលនយោបាយបញ្ឈប់ការផ្តល់កែវផ្លាស្ទិកភេសជ្ជៈទៅឱ្យអតិថិជន ។ ប្រសិនបើអតិថិជនទិញភេសជ្ជៈ ហើយចង់ច្រកក្នុងកែវផ្លាស្ទិក គឺត្រូវបង់ប្រាក់បន្ថែមទៀតឱ្យហាង ដែលគោលនយោបាយនេះបានរួមបញ្ចូលក្នុងផែនការកាត់បន្ថយផ្លាស្ទិកនៅទូទាំងប្រទេសកូរ៉េខាងត្បូង ដែលប្រកាសអនុវត្តនៅឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2CoAol5TLMzgX8waxGVxQA37NxHctggwgJtxvSM9pBSnob6xiIX_lU7dVJ7EGyf483wv9G-Hajm_Scjdbp1UZuyOVeIfmvrJVkJU7YgRjcoj68PPCaKB__pudn-g4YjfD87wbt9kjWf62WtoG8My9DW9s-KjXALUnr2a0CgojVAsVCOZloJqgPQAze0ir/s728/photo_2026-01-17_11-57-59%20(2).jpg

ហាងកាហ្វេ និងភេសជ្ជៈផ្សេងៗនៅកូរ៉េខាងត្បូង តម្រូវឱ្យគិតប្រាក់បន្ថែមពីអតិថិជនថ្លៃកែវផ្លាស្ទិក ករណីអតិថិជនគ្មានកែវផ្ទាល់ខ្លួន ហើយត្រូវប្រើប្រាស់កែវផ្លាស្ទិករបស់ហាងសម្រាប់ដាក់កាហ្វេ រួចហើយបោះចោលពេលប្រើប្រាស់រួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-9GMWCtRANE3a36MrzX1BOcoeSDakp1D8qzBxVpS1sF09voE0tsh7IMpuKkAaiyzVwKyckRb1zyKKbj76d266Zf7qA1udgdFQgwrUI779ID12y1g7u_XvvQTxbbSpDXudj-rvYB0fC_o_StMpnFFMn3B8-lssxTdzAOkvUW11ppg64ok7gCGZumuSbehy/s728/photo_2026-01-17_11-57-59%20(3).jpg

តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េខាងត្បូង លោក Kim Sung-hwan គោលនយោបាយនេះមានគោលដៅកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកយ៉ាងច្រើនក្នុងប្រទេស ដោយក្រសួងអនុញ្ញាតឱ្យហាងភេសជ្ជៈនានាអាចកំណត់ថ្លៃកែវផ្លាស្ទិកដោយខ្លួនឯង ចាប់ពី១០០វ៉ុន ទៅ២០០វ៉ុនសម្រាប់កែវផ្លាស្ទិក១ (ឬកែវផ្លាស្ទិក១ តម្លៃ៤០០រៀល) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaHUDMsqqn4mZGY0Hf5gu7ex_zFMzKIUnn1YG8Lbbyt0sOA7nVI9hUO0YDbx7QR76lemT0lP_h2V5RLKVJQ1KMzH_cWaNvqVmTOa13Ju_sN-lkBA3MIJwA9n-44iZ8YgLhc1GH8a_2PCiwgT3OPWzE0Vpw-Dfgn60QMimX-tvrNgSS8__K80qJydK3WCf1/s1280/photo_2026-01-17_11-57-59%20(4).jpg

ប្រទេសកូរ៉េខាងត្បូងបានកំណត់គោលនយោបាយកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិករួចមកហើយនាពេលកន្លងមក ដោយតម្រូវឱ្យអតិថិជនទិញភេសជ្ជៈបង់ប្រាក់ចំនួន៣០០វ៉ុន (ស្មើ៦០០រៀល) ឱ្យហាងជាមុនសម្រាប់កែវផ្លាស្ទិក ។ ពេលផឹកភេសជ្ជៈរួចរាល់ ត្រូវប្រគល់កែវផ្លាស្ទិកឱ្យហាង ហើយហាងនឹងប្រគល់ប្រាក់ចំនួន៣០០វ៉ុនឱ្យអតិថិជនវិញ ប៉ុន្តែមានតែហាងក្នុងទីក្រុងមួយចំនួនប៉ុណ្ណោះដែលអនុវត្តគោលនយោបាយនេះ ដូចជា ៖ ហាងនៅទីក្រុងសេចង និងកោះសេជូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBPoAJEdwSBSE1JsBDmBZGzmHuejlFLsU2SF47wESGt7H0y8fUWpQ9h8CrL9uJKg-SYpk8O5-DeJn8BpR0JHBQ-rvyEUt4UpRZbvOHI8FZRx6GsNloAZ0eSwjQ8zdE3idw4Q2LDoaHLC9bqnpbyp7M-mW2P2ufdPo7608pnB9XIPS9FGplGDg1bfVJbV2n/s728/photo_2026-01-17_11-57-59.jpg

គោលនយោបាយគិតប្រាក់កែវផ្លាស្ទិកភេសជ្ជៈមានគោលដៅផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់ផ្លាស្ទិករយៈពេលវែង និងឆ្លុះបញ្ចាំងពីរដ្ឋាភិបាលកូរ៉េខាងត្បូងច្បាស់លាស់កម្រិតណាក្នុងការការពារបរិស្ថាន ដើម្បីដោះស្រាយបញ្ហាបរិយាកាសក្នុងទីក្រុងពោរពេញដោយខ្យល់ពុល ។ ទោះយ៉ាងណា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងស្តាប់យោបល់ពលរដ្ឋជាមុនសិនពីការអនុវត្តគោលនយាបាយនេះ មុនពេលអនុវត្តជាផ្លូវការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCrb1TgbQRg3Rs7vsC24aNZlOaUndqVWbuCvK_gbRng5JlsMLA_QEvI2e9F1diKnj1JHgviwWOtJmc7FhyicKbuDUHkcTc_K_YYCahMVvPa0QIdRMHTlSPeWqkxfv1OLCaGbsnBNycbxmq5CzjqMusLJQKB9HQZOXfy2Q3YyGQqx191b4y-_agf6fPKtlA/s1024/photo_2026-01-17_16-13-24%20(2).jpg

វាជាការលើកទឹកចិត្តឱ្យពលរដ្ឋដែលទិញភេសជ្ជៈនៅតាមហាងនានា ត្រូវមានកែវផ្ទាល់ខ្លួនសម្រាប់ដាក់ភេសជ្ជៈ ដើម្បីការពារផលប៉ះពាល់បរិស្ថាន ព្រមទាំងកាត់បន្ថយសំណល់ផ្លាស្ទិកដ៏ច្រើន ។ ហាងភេសជ្ជៈក្នុងប្រទេសមួយចំនួននៅតំបន់អាស៊ីក៏បានអនុវត្តគោលនយោបាយនេះដែរ ដោយហាងបញ្ចុះតម្លៃភេសជ្ជៈ បើអតិថិជនមានកែវផ្ទាល់ខ្លួន ដែលជាការកាត់បន្ថយការចំណាយទិញកែវផ្លាស្ទិក កាត់បន្ថយកាកសំណល់ និងព្យាយាមកាត់បន្ថយការបញ្ចេញមីក្រូផ្លាស្ទិកបំពុលបរិស្ថាន ៕

Jennie បង្កឱ្យមានមតិវែកញែកជាមួយនឹងរូបថតបញ្ចេញល្វែងខាងលើ

0

នៅថ្ងៃទី១៦ ខែមករា Jennie សមាជិក Blackpink បានប្រារព្ធខួបកំណើតគម្រប់ ៣០ឆ្នាំរបស់នាងជាមួយនឹងការតាំងពិព័រណ៍រូបថត។ ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍ Jennie បានចេញផ្សាយសៀវភៅរូបថតបោះពុម្ពមានកំណត់ដែលមានត្រឹមតែ ៣០០០ ច្បាប់ប៉ុណ្ណោះដែលមានលក់ទូទាំងពិភពលោក។ ការបោះពុម្ពផ្សាយនេះបានក្លាយជាការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ព្រោះវាជាសៀវភៅរូបថតដំបូងរបស់ Jennie ចាប់តាំងពីនាងបានចាកចេញពី YG ហើយបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាងគឺ OA Entertainment ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDsv6rYdGISoitYstUOB53gVC5BcMnfv8H2pwTm06qIKXvCLxQTM1IZeXanMNi2EJl5hncr-S6X38P_8f7YgZv0xu3-bGxLPk-a7LWgZtf7s7cU5i2KU4aO3JBJYyFmTovy-59iO58WUXNk2dl63bI2mFVqYd52mzle0MEHhNMlbFAwMeaCQZkJxww4e6K/s1920/image_2026-01-17_09-07-30.png

យ៉ាងណាមិញ បន្ទាប់ពីរូបភាពមួយចំនួនពីសៀវភៅត្រូវបានបង្ហាញ វាបានបង្កឱ្យមានភាពចម្រូងចម្រាសនៅលើបណ្តាញសង្គមដែលជា រូបថតរបស់ Jennie បង្ហាញខ្លួនក្នុងឈុតអាក្រាតកាយល្វែងខាងលើដោយយកដៃបិទបាំងដើមទ្រូងរបស់នាង បង្ហាញចង្កេះតូច និងស្មាធំទូលាយដ៏ទាក់ទាញរបស់នាង។ អ្នកលេងអ៊ីនធឺណិតមួយចំនួនបានសម្តែងការព្រួយបារម្ភ ដោយអះអាងថា ទិសដៅរូបភាពរបស់ Jennie កាន់តែមានភាពក្លាហាន និង «ហួសពីព្រំដែននៃរូបភាពតារា Kpop ដែលធ្លាប់ស្គាល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg9USqwfxcjO7GDYsKv2c3LYKXEUzgHOfZgMEKknL2EZ_oT7CHpJSdT_P8TSdQehRgui7LDNLt0sI0qhRfBzY6yxQoa2GNEezjBwynlZS0zOrnCR1XsHjbmcTZfVuWiUi5gf42z9AN1NKjxH7ks1tprL-hOAXw_0aDDwP6mVvq1tL3fS0TrOcQmxn5j_dN/s900/image_2026-01-17_10-19-25.png

មនុស្សមួយចំនួន ពេលបានមើលវីដេអូដុតទៀនខួបកំណើតរបស់ Jennie ថែមទាំងបានលើកឡើងពីរឿងអាស្រូវពីឆ្នាំ ២០២៤ ដែលនាងត្រូវបានគេរិះគន់ថាបានប្រើប្រាស់បារីអេឡិចត្រូនិចនៅក្នុងបន្ទប់ឯកជន ដែលបង្កឱ្យមានការភ្ញាក់ផ្អើល។ នៅពេលនោះ នាងត្រូវបានគេរិះគន់ថាបានប្រើប្រាស់បារីអេឡិចត្រូនិចនៅក្បែរបុគ្គលិក និងផ្លុំផ្សែងមកលើអ្នកផាត់មុខរបស់នាង។ រឿងអាស្រូវនេះ រួមផ្សំជាមួយនឹងរូបថតអាក្រាតកាយល្វែងលើបានធ្វើឱ្យមនុស្សមួយចំនួនមិនពេញចិត្តនឹងការផ្លាស់ប្តូររូបរាងរបស់ Jennie។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6pfPSKX7YqHtO7Utj9EUfUdIdmF1PRO8XWfUbIAmCaN21_fQcqAsSUduktJdgFLvME7BBUE58JW7rxVQc8mDfHmP2A57ftOcND15LS-ZQVOsMGwEsy9MtZd5aa-Nxg130BPUANBnrE65VdW5ULU5iWX2egArWi56N265GxIBENw_DKjHru-Lfjpo9eStF/s360/image_2026-01-17_10-19-25%20(2).png

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រជាច្រើនបាននិយាយការពារតារាចម្រៀងរូបនេះ ដោយសង្កត់ធ្ងន់លើសេរីភាពសិល្បៈ និងការបញ្ចេញមតិផ្ទាល់ខ្លួនរបស់នាង។ ពួកគេបានអះអាងថា រូបថតរបស់ Jennie មិនមែនជាការប្រមាថទេ ប៉ុន្តែគ្រាន់តែជារូបភាពដែលរក្សាពេលវេលានៃយុវវ័យរបស់នាងប៉ុណ្ណោះ។ ការពិតដែលថារឿងអាស្រូវជក់បារីរបស់នាងត្រូវបានលើកឡើងម្តងទៀតក៏បានទាក់ទាញការប្រឆាំងពីសាធារណជនមួយចំនួនផងដែរ ដែលចាត់ទុកថាវាជាការពិនិត្យពិច័យហួសហេតុ និងការស្មានដែលមានចេតនាអាក្រក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcmOKeFjXKWCb5RIf-XZDixydgw-VFYkfameEQXV_p2RL0bsXgEzqNGxl-eMpU5FSH84PKTgXNPS926hA8oruHR_DD01oE1E6She4TrsYRTfYyHuwvuG4LpddpK6GiVwSiCBjNfPzw-cg7WnIsnSFQkrS5Yn3DCqfAfp6xhedLwUI6mNfnu4x4C1UF-s2T/s1916/image_2026-01-17_09-07-31.png

បើទោះបីជាមានភាពចម្រូងចម្រាសក៏ដោយ បណ្តាញសង្គមក៏ពោរពេញទៅដោយការជូនពរថ្ងៃកំណើតសម្រាប់ Jennie ពីបណ្តាអ្នកគាំទ្រទូទាំងពិភពលោកផងដែរ។ សមាជិក Blackpink ក៏បានបង្ហោះរូបថតដែលមិនធ្លាប់ឃើញពីមុនមក ដើម្បីអបអរសាទរថ្ងៃកំណើតរបស់នាងដូចគ្នា៕