ពលរដ្ឋកោះហ្គ្រីនឡែន និងដាណឺម៉ាករាប់ពាន់នាក់បានប្រមូលគ្នាធ្វើបាតុក.ម្មនៅទីក្រុងជាច្រើនកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ដើម្បីប្រឆាំងផែនការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចង់បញ្ចូលកោះហ្គ្រីនឡែនឱ្យក្លាយជាទឹកដីអាមេរិក ។ ប្រធានាធិបតីអាមេរិកប្រកាសគោលជំហរត្រូវតែកាន់កាប់កោះហ្គ្រីនឡែនឱ្យបាន ទោះជាតាមវិធីណាក៏ដោយ និងប្រកាសដំឡើងពន្ធទំនិញបណ្តាប្រទេសអឺរ៉ុបដែលប្រឆាំងនឹងផែនការកាន់កាប់ទឹកដីនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw-eJmLsR0VHjTAawquUXwUGl0RGO32HKcZ8aefXzNibt4o-1vJ3UYVHa-y0E6oXK_x6WD-Y7cwaD4_VIpwX1-CmNjzkLbOEaYPWcSwWdSbJtpgILx93ER-w6F-umSdGH-MG5pjEcSgdFtL8LN93WehTRpydnAdT9e6jUAzY1SAw74Z6A5qKD9qESDW0jN/s1200/photo_2026-01-19_09-23-13.jpg

ការធ្វើបាតុកម្មកើតឡើងនៅទីក្រុងជាច្រើនរបស់ដាណឺម៉ាក រួមមាន ៖ ទីក្រុង Copenhagen និងទីក្រុង Nuuk របស់កោះហ្គ្រីនឡែន (Greenland) ក្រុមអ្នកតវ៉ាកាន់ស្លាកសញ្ញាធំៗសរសេរអក្សរថា កោះហ្គ្រីនឡែនមិនមែនសម្រាប់លក់ទេ, កុំប៉ះពាល់កោះហ្គ្រីនឡែន និងកោះហ្គ្រីនឡែនសម្រាប់ពលរដ្ឋហ្គ្រីនឡែន ។ អ្នកនយោបាយកោះហ្គ្រីនឡែននិយាយមកកាន់សារព័ត៌មាន Reuters ថា ៖ «វាសំខាន់ណាស់ដែលយើងត្រូវរួមគ្នាការពារកោះហ្គ្រីនឡែន យើងមិនចង់ធ្វើជាពលរដ្ឋអាមេរិក ឬបញ្ចូលទឹកដីជាមួយអាមេរិកទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqxUeA4FktUrgfhYV8JgRjjdSNNX08a6yoEaLjP1w_RGTm2-DT_1hOp0SErPhJvSvlMkU9Bu0Rkh79unaWST_KoXauLMlI0ZGGwTr2YCdf2yURoWjjIvvKP6mnPGWUW5afna_nYwmkE_c6SFK16UqNOahGGdqY5Gmldpx5g25U51Pk3vht2Bqpu5H4rAXe/s1200/photo_2026-01-19_09-23-14%20(2).jpg

ការធ្វើបាតុកម្មនេះស្របពេលសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ (Democrat) បានធ្វើដំណើរមកដល់ទីក្រុង Copenhagen ប្រទេសដាណឺម៉ាក និងនិយាយពីលោកប្រធានាធិបតី Trump មានផែនការគ្រប់គ្រងកោះហ្គ្រីនឡែន គឺជារឿងមិនសមហេតុផល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRKPZHFs3Qpq_L7MtpA-iMVRHmOl-hqt3YMrnxBh7AN5T2domMUJCionJj6VteTfbMSHf_xqpawAQIXjGyNfl5Ykzg-W2O2ifWoK7D8xNZ3Qj7riuppWk7lpWG27T59ykMpxPwo8BeknQckh2KbUSJDZdzWgs3ZRoaqa6EZC_EXOkqMbrWqPJopr0T2xSW/s1200/photo_2026-01-19_09-23-14.jpg

លោកប្រធានាធិបតី Trump ត្រូវការរួមបញ្ចូលកោះហ្គ្រីនឡែនទៅក្នុងទឹកដីអាមេរិកតាំងពីកាន់តំណែងអាណត្តិទី១ មកម៉្លេះ ហើយលោកបង្ហាញគោលជំហរកាន់កាប់កោះហ្គ្រីនឡែនម្តងទៀតបន្ទាប់ពីឡើងកាន់តំណែងអាណត្តិទី២ កាលពីខែមករា ឆ្នាំ២០២៥ ក្រោមហេតុផលសន្តិសុខអាមេរិក ដោយអាចនឹងប្រើប្រាស់កម្លាំងទ័ពកាន់កាប់ ប្រសិនបើការចរចាទិញមិនជោគជ័យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj69ti6dD7Xfzp0oB89QWKGGOp01t5MgOYDx1ui4-rDmxvexhMKiVUVppw7M6OTLmE3zhPgxo1Jev6a8Y1EN2gB3xXleq3MVMbrb9_5m2uq8JWNOJtS4L9XUIK0cd98qrdGYy8fnKhAgVXnG_WVNimAhUGrG5SgSa_INVLQVHNvFETf5VrSmcI1-PVWRGDI/s1280/photo_2026-01-19_09-23-12%20(2).jpg
ថ្មីៗនេះ លោកប្រកាសដំឡើងពន្ធទំនិញបណ្តាប្រទេសអឺរ៉ុបដែលប្រឆាំងនឹងផែនការគ្រប់គ្រងកោះហ្គ្រីនឡែន ស្មើ១០% ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ រួមមាន ៖ ដាណឺម៉ាក, ន័រវែស, ស៊ុយអែត, បារាំង, អាល្លឺម៉ង់, អង់គ្លេស, ហូឡង់ និងហ្វាំងឡង់ ។ លោកថា ប្រទេសទាំងនេះកំពុងលេងហ្គេមគ្រោះថ្នាក់យ៉ាងខ្លាំង អាមេរិកនឹងដំឡើងពន្ធទំនិញប្រទេសទាំងនេះរហូតដល់ ២៥% ចាប់ពីថ្ងៃទី១ ខែមិថុនា ហើយពន្ធនឹងកើនឡើងជាបន្តបន្ទាប់ រហូតដល់មានកិច្ចកិច្ចព្រមព្រៀងទិញកោះហ្គ្រីនឡែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuBlwiMlc5D06M3NwXiziGbMU9uBjTBg5EwNIWKUwt78DW2cECSsiK7Bl5dyWOw_5ciqHbum3b84D-PwZrGRSt2NfuTtA7uzplJejiP1x-K8kvHJqeOSDLrseaD3aPJE0Juq-67zaOwQi6QQxtT-6n0bBSg13KrESr7sJJHz-_D54nQidZ1jBqaAU6si6X/s1200/photo_2026-01-19_09-23-12%20(3).jpg

ទោះជាកោះនេះមានពលរដ្ឋរស់នៅតិចតួច ប៉ុន្តែសម្បូរដោយធនធានធម្មជាតិយ៉ាងច្រើន ព្រមទាំងស្ថិតនៅចន្លោះអាមេរិកខាងជើង និងតំបន់អាកទិក ដែលធ្វើឱ្យកោះកាន់តែមានសារៈសំខាន់ជាទីតាំងយុទ្ធសាស្ត្រសម្រាប់ប្រព័ន្ធជូនដំណឹងជាមុនពីការវាយប្រហារដោយមីស៊ីល ។ លើសពីនេះ កោះអាចធ្វើជាទីតាំងតាមដានការចរាចររបស់នាវាផ្សេងៗក្នុងតំបន់ទៀតផង ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0hdnt7Mgb_DYaalI7o0C0Ip1NQehcPR6dyvfa8ok2u1mH1nf1Y4QoAH2bbk4AAZ6GCyNxWeQ4ZHafFUl8ZG7312vxInCXIpcHYPHA4lxUQ1BESTj5lEZ9_7j5QQDsRWEl4fznu7RRG-sxd0dH1fpIJCFxBff4ew6gJo2fyvN5fgrrspDCk_R2LG7VmJaG/s1280/photo_2026-01-19_09-23-12.jpg

    លោកប្រធានាធិបតី Trump ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងគ្រប់គ្រងកោះហ្គ្រីនឡែនដោយវិធីងាយ គឺការទិញ ឬវិធីលំបាកដោយប្រើប្រាស់កម្លាំងកងទ័ពដណ្តើមយក ។ ប៉ុន្តែតាមលទ្ធផលការស្ទង់មតិ ពលរដ្ឋហ្គ្រីនឡែនរហូតដល់៨៥% ប្រឆាំងនឹងការបញ្ចូលកោះក្នុងទឹកដីអាមេរិក ។ រីឯបណ្តាប្រទេសអឺរ៉ុបបានគាំទ្រដាណឺម៉ាក និងថាសន្តិសុខក្នុងតំបន់អាកទិក ជាទំនួលខុសត្រូវរួមគ្នារបស់អង្គការ NATO ។ ប្រទេសបារាំង អាល្លឺម៉ង់ ស៊ុយអែត ន័រវេស ហ្វាំងឡង់ ហូឡង់ និងអង់គ្លេស បានបញ្ជូនកងទ័ពទៅកោះហ្គ្រីនឡែនដើម្បីចូលរួមភារកិច្ចល្បាតរួមគ្នា ៕