ហ្សាកាតា ៖ អាជ្ញាធរឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យម្សិលមិញបាននិយាយថា ពួកគេបានរកឃើញបំណែកយន្តហោះស៊ើបការណ៍ជលផលមួយគ្រឿង ដែលបានបាត់ខ្លួននៅខេត្តស៊ូឡាវេស៊ីខាងត្បូង នៅលើជម្រាលភ្នំដែលគ្របដណ្តប់ដោយអ័ព្ទ ហើយបានរកឃើញសា.កស.ពមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០ នាក់នៅលើយន្តហោះ។ នេះបើតាមការចេញផ្សាយរបស់ Reuters។
.jpg)
មន្ត្រីទីភ្នាក់ងារសង្គ្រោះ លោក អាន់ឌី ស៊ុលតង់ (Andi Sultan) បាននិយាយថា ក្រុមជួយសង្គ្រោះបានប្រទះឃើញបំណែកយន្តហោះនៅទីតាំងផ្សេងៗគ្នានៅជុំវិញភ្នំ Bulusaraung នៅព្រឹកថ្ងៃអាទិត្យ រួមទាំងបំណែកបង្អួច និងតួខ្លួនយន្តហោះ។ បន្ទាប់មកនៅពេលរសៀល ពួកគេបានរកឃើញសាកសពជនរងគ្រោះម្នាក់នៅក្នុងជ្រោះប្រហែល ២០០ម៉ែត្រពីកំពូលភ្នំ។.jpg)
ជាមួយគ្នានោះ លោក Muhammad Arif Anwar អ្នកសម្របសម្រួលបេសកកម្មស្វែងរក និងជួយសង្គ្រោះ (SAR) បានឱ្យដឹងដែរថា សា.កស.ពនេះត្រូវបានគេជឿថាជាអ្នកដំណើរម្នាក់នៃយន្តហោះ ATR 42-500 របស់អាកាសចរណ៍ឥណ្ឌូនេស៊ី ដែលត្រូវបានរាយការណ៍ថាបានបាត់ខ្លួនចាប់តាំងពីថ្ងៃសៅរ៍មក។.jpg)
គួររម្លឹកថា យន្តហោះ ATR 42-500 turboprop ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Indonesia Air Transport (IAT) បានបាត់ទំនាក់ទំនងជាមួយការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៅថ្ងៃសៅរ៍ វេលាម៉ោងប្រហែល ១:៣០ រសៀល ម៉ោងក្នុងស្រុក (០៥៣០ GMT) នៅជុំវិញតំបន់ Maros ក្នុងស៊ូឡាវេស៊ីភាគខាងត្បូង ក្នុងអំឡុងពេលធ្វើដំណើរពី Yogyakarta ទៅ Makassar ជាមួយក្រុមនាវិកចំនួនប្រាំពីរនាក់ និងអ្នកដំណើរបីនាក់ ។ 
លោក Arif Anwar បានមានប្រសាសន៍ថា ប្រតិបត្តិការស្វែងរក គឺមានភាពលំបាកជាខ្លាំង ដោយសារលក្ខខណ្ឌដី និងអាកាសធាតុដ៏អាក្រ.ក់ ដោយក្រុមអ្នកស្វែករកប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំង និងអ័ព្ទក្រាស់ ដែលកំណត់ភាពមើលឃើញបានត្រេមចម្ងាយ៥ម៉ែត្រពីភ្នែកប៉ុណ្ណោះ។ 
ដោយសារកត្តាទាំងអស់នេះ វាបានប៉ះពាល់ដល់ការងាររបស់ក្រុមចុះប្រតិបត្តិការនានា ដែលជំរុញឲ្យពួកគេធ្វើការលុបចោលជាបណ្តោះអាសន្ននៃការស្វែករកដែលចុះពីលើភ្នំជម្រាលភ្នំដើម្បីធានាសុវត្ថិភាព”៕










