Home Blog Page 1699

ចិនទទួលបានចំណាត់ថ្នាក់ទី១ ផ្នែកផលិត និងលក់រថយន្តអគ្គិសនីថ្មី

0

ប្រទេសចិន ៖ ចំនួនការផលិត និងលក់រថយន្តអគ្គិសនីថ្មីរបស់ប្រទេសចិនទទួលបានចំណាត់ថ្នាក់ទី១ អស់រយៈពេល៨ឆ្នាំជាប់ៗគ្នានៅលើពិភពលោក ។ កាលពីពេលថ្មីៗនេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានរៀបចំការប្រជុំពិភាក្សាមួយដើម្បីសិក្សាពីស្ថានភាពសេដ្ឋកិច្ច និងការអនុវត្តផ្នែកសេដ្ឋកិច្ច ។ កិច្ចប្រជុំនេះបានឯកភាពគ្នាថា ត្រូវតែសង្កត់ធ្ងន់ និងពង្រីកការមានប្រៀបផ្នែកអភិវឌ្ឍន៍រថយន្តអគ្គិសនីថ្មី ។

បើតាមព័ត៌មានចុងក្រោយពីសហព័ន្ធឧស្សាហកម្មរថយន្តចិនបញ្ជាក់ថា ក្នុងរយៈពេល៤ខែដំបូងឆ្នាំ២០២៣ ចំនួនការផលិតរថយន្តអគ្គិសនីថ្មីរបស់ប្រទេសចិន ស្មើនឹង២.២៩១លានគ្រឿង ខណៈចំនួនការលក់សរុបស្មើ២.២២២លានគ្រឿង ។ គេសង្កេតឃើញថា ទាំងការផលិត និងការលក់បានកើនឡើង៤២,៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។

ចំនួនការផលិត និងការលក់រថយន្តអគ្គិសនីថ្មីនៅប្រទេសចិនទទួលបានចំណាត់ថ្នាក់ទី១ អស់រយៈពេល៨ឆ្នាំជាប់ៗគ្នានៅលើពិភពលោកទាំងផ្នែកអាជីវកម្ម និងសហគ្រាស ខណៈក្រុមផលិតរថយន្តនានាមានទំនុកចិត្តខ្ពស់ក្នុងឧស្សាហកម្មនេះ និងមានគំនិតបង្កើតថ្មីផងដែរ ។

តាមទិន្នន័យចុងក្រោយរបស់នាយកដ្ឋានថាមពលជាតិចិនបញ្ជាក់ថា នៅឆ្នាំ២០២២ គេបានដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនីបន្ថែមទៀតប្រមាណ២,៦០លានគ្រឿងនៅប្រទេសចិន ។ ការដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនីនេះ បានធ្វើឱ្យទូទាំងប្រទេសចិនមានស្ថានីយសាកថ្មរថយន្តអគ្គិសនីចំនួន៥,២០លានគ្រឿង ។ ប្រទេសចិនបាននាំមុខគេផ្នែកប្រព័ន្ធសាកថ្មរថយន្តអគ្គិសនីដើម្បីសម្រួលដល់ការទិញ និងការប្រើប្រាស់រថយន្តប្រភេទនេះ ព្រមទាំងបង្ហាញពីសក្តានុពលក្នុងការប្រើប្រាស់រថយន្តអគ្គិសនីនៅលើពិភពលោកផងដែរ ៕ ប្រភព ៖ China face

នាយកប្រតិបត្តិថ្មីប្តេជ្ញាចិត្តដឹកនាំក្រុមហ៊ុន Twitter

0

លោកស្រី Linda Jacarino បានចេញសេចក្តីថ្លែងការណ៍មួយតាមប្រព័ន្ធ Twitter ជាលើកដំបូង ក្រោយពីលោកស្រីត្រូវបានគេតែងតាំងជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Twitter ។ លោកស្រីនិយាយថា លោកស្រីមានការជំរុញលើកទឹកចិត្តពីលោក Elon Musk ហើយលោកស្រីនឹងដឹកនាំក្រុមហ៊ុននេះឱ្យកាន់តែល្អឡើងនាថ្ងៃអនាគត ។

Twitter 2.0': Elon Musk's Twitter CEO pick Linda Yaccarino on future of the  platform - BusinessToday

សារព័ត៌មានរ៉យទ័ររាយការណ៍ថា លោកស្រី Linda Jacarino បាននិយាយក្នុងសារព័ត៌មានលើកដំបូង ក្រោយពីមានព័ត៌មានថា លោកស្រីត្រូវបានគេឱ្យកាន់តំណែងជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Twitter ។ លោកស្រីនិយាយថា ៖ «ខ្ញុំមានការជំរុញ និងលើកទឹកចិត្តពីលោក Elon Musk ថា ត្រូវតែបង្កើតអនាគតដ៏ស្រស់ថ្លាបន្ថែមទៀតសម្រាប់ក្រុមហ៊ុន Twitter ។ ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំងដែលមានឱកាសបានធ្វើជានាយកប្រតិបត្តិក្រុមហ៊ុននេះ ហើយខ្ញុំសន្យាថា នឹងកែលម្អអាជីវកម្មនេះឱ្យកាន់តែល្អប្រសើរឡើងផងដែរ» ។

New Twitter CEO Linda Yaccarino is Musk's bet to win back sales | The  Seattle Times

លោកស្រី Linda Jacarino អតីតប្រធានផ្នែកផ្សាយពាណិជ្ជកម្មរបស់ NBC Universal ក្នុងក្រុមហ៊ុន Comcast Corp. និងជាអ្នកដែលបានចំណាយពេលវេលាជាច្រើនក្នុងការកែលម្អអាជីវកម្មផ្សាយពាណិជ្ជកម្មឱ្យមានភាពទំនើបប្រាប់ថា លោកស្រីនឹងប្តេជ្ញាចិត្តបំពេញការងារនេះដើម្បីអនាគតក្រុមហ៊ុន Twitter និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ដែលមានភាពសំខាន់សម្រាប់ការកែលម្អក្រុមហ៊ុន ។

Twitter leadership: New CEO Linda Yaccarino is already controversial

មុននេះ លោក Elon Musk ធ្លាប់បាននិយាយថា ក្រុមហ៊ុន Twitter នឹងមានការគ្រប់គ្រងច្រើនវិធី ដូចជា សេវាផ្ទេរប្រាក់ ហើយលោកស្រី Linda Jacarino នឹងជួយអភិវឌ្ឍន៍ការងារទាំងអស់នេះ ។ នាយកប្រតិបត្តិថ្មីដែលមានបទពិសោធន៍ច្រើនផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម ដែលលោក Elon Musk បានជ្រើសរើសមកនេះ បានចង្អុលបង្ហាញថា ការផ្សាយពាណិជ្ជកម្មឌីជីថលអាចជាការងារដ៏សំខាន់សម្រាប់ដំណើរការអាជីវកម្មបន្តទៅមុខទៀត ។

Elon Musk taps NBCUniversal ad chief Linda Yaccarino as Twitter CEO

លោក Elon Musk ក៏បានកាន់តំណែងជា CEO របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ផងដែរ បានប្រកាសកាលពីថ្ងៃទី១២ ខែឧសភា ថា ការតែងតាំងលោកស្រី Linda Jacarino ជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Twitter គឺជួយឱ្យលោកមានពេលវេលាគ្រប់គ្រងក្រុមហ៊ុន Tesla កាន់តែច្រើនជាងមុន ៕ ប្រភព ៖ bangkokbiznews

សម្តេចតេជោ៖ ស៊ីហ្គេម បានផ្លាស់ប្តូរឥរិយាបថប្រជាជនពីការពង្រាយសំរាមទៅជាការបោសសំរាម

0

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍ស៊ីហ្គេម ប្រជាជនបានផ្លាស់ប្តូរឥរិយាបថពីការពង្រាយសំរាមទៅជាការបោសសំរាមដើម្បីស្អាតទាំងអស់គ្នា។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAtBmk-S-ExSbh4Fhu5WYEEWsjwmLM3Vbonlqi8CscmcGna-gGmcyU57I-eL7bbD8D9f9pb0YPu3Rm9ej1E--4ZaKlSlsU3TRaMS1Vqc4BvAg-N7OxjaVqjXTCdoIDCwNFwl0kfJbO1QY0dYREquxllPN5203klnapNrlvlqb5twvXXaOmTL9EOYu63g/s1080/343976695_191481697035919_5301525588937711778_n.jpg

សម្តេចបានគូសបញ្ជាក់ថា «យុវជនស្ម័គ្រចិត្តរាប់ពាន់នាក់បានជួយធ្វើការសំអាតយ៉ាងភ្លឹង ហើយប្រជាជននៅភ្នំពេញក៏ដូចជាទីកន្លែងប្រកួតទាំងអស់ ប្រជាជនបានផ្លាស់ប្តូរឥរិយាបថពីការពង្រាយសំរាមទៅជាការបោសសំរាមដើម្បីស្អាតទាំងអស់គ្នា កម្ពុជាស្អាត កម្ពុជាទទួលភ្ញៀវបានល្អ ចឹងទេពិតជាធ្វើឱ្យខ្ញុំសប្បាយរីករាយ…»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX2r-UZbE-DGJHyNWFrJ0xPx4VwdTlEmnszt4K4F_whP2CwkCBB4NKFcCZ9mX0uD-KX0uRG3FT7tsl8xOTlIVUxSQxyjl7gexz_mI6RaH-YOxgcUt0jd-naVncvYguCTqzD1RIxqTzExyYVixLZveUeE2aBtOicjcWhhgF8pQ2Ss6N1apYCTdQ6GakAg/s1280/347008156_628715355807753_6263203647498262177_n.jpg

បន្ថែមពីលើនេះ សម្តេច តេជោ បានថ្លែងទៀតថា ប្រជាជនទូទៅចេះមើលកីឡា មានអ្នកមកពីតាមបណ្តាខេត្តចេញពីមើលកន្លែងមួយចូលកន្លែងមួយដោយសារទីតាំងប្រកួតនៅភ្នំពេញមានច្រើនកន្លែង ក្រៅពីនេះ ប្រជាជនបានមើលតាមការរៀបចំរបស់អជ្ញាធរ និងបណ្តាញផ្សព្វផ្សាយនានាដែលជាចំណុចល្អប្រសើរ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYtI8B-4GIpVPaDc0Kn1k7VnE104RDFkYo8sI53iwXnmGSUMcscYVDZNgZRzT5xP-Bszsx1GJT1276wIwXSEE4D4QRHdj1ufJVNbBluDspq4RxLWnS0V2n8H3vPj03uvp4vuijeJbd_4-cN2ewYtz2MuVep_70CHKMx_oBx-tXbHZ2ND7mPy_co9XvsA/s960/344246223_1256251328313495_2232217699355398738_n.jpg

កុំភ្លេចចូលរួមគាំទ្រ! ល្ងាចនេះក្រុមបាល់ទាត់នារីកម្ពុជា ប៉ះជាមួយថៃ ប្រកួតយកចំណាត់ថ្នាក់លេខ៣

0

នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៥ ខែឧសភា នេះ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ត្រូវប៉ះក្រុមជម្រើសជាតិនារីថៃ ដើម្បីស្វែងរកចំណាត់ថ្នាក់លេខ៣ នាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu4NmXIz4pFY35fqtG0P8wjMU33OEXvz7F-jj-X-XV8ZTWw1QMQbT3bCCN-6iqFO80xN1P1j6PuABf_o7cKcpGDmhVymzBjzW1NVkoW5LnzKTNQ1nZ5UIoofS_W42OYh3eti4b721c0r8FgLrkObsK9Fct37AuqrElO6d3nK_n-tL3yTmOKuX92NZfKQ/s1879/347130066_954177965609377_5369646827524962310_n.jpg

ដើម្បីជាការលើកទឹកចិត្តដល់ក្រុមជម្រើសជាតិនារីកម្ពុជា បងប្អូនជនរួមជាតិកុំភ្លេចចូលរួមទស្សនាផ្ទាល់ឱ្យបានច្រើនកុះករជាការលើកទឹកចិត្តការបោះជំហានដ៏ល្អមួយសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា។ ជាមួយគ្នានេះ សម្រាប់អ្នកចូលរួមទស្សនាផ្ទាល់អ្វីកុំភ្លេចភ្ជាប់ជាមួយទង់ជាតិខ្មែរ ក្រមា និង អាវក្រុមជម្រើសជាតិ ដើម្បីជាចលនាមួយលើកទឹកចិត្តភាពជាសាមគ្គី និងឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGXZ_3a7TeHSuwNOR5y559Te2RSyVcFMGYayFDKLkddvlViIkzOJR9LqKlllPJ_W4qjoFL770_VhoDMc0OZRbet7ayEpt4eB0kUi26gQSvdpoYgNsXDkL7hhOel50Qr3opc1YsD11R_mYVEXD62-aPfNcdO69qZ5IIzmCQZio-Dot1cdgySwrcmBfRqg/s2048/346463531_749450566915962_8771246055834808073_n.jpg

ក្នុងជំនួបវគ្គសន្សំពិន្ទុកន្លងមក ក្រុមបាល់ទាត់នារីរបស់កម្ពុជាបានយកឈ្នះចំនួន២ប្រកួត និងចាញ់ចំនួន២ប្រកួត។ ក្នុងនោះរួមមានថ្ងៃបើកឆាកការប្រកួតដំបូងនាយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅកីឡដ្ឋាន ស្មាត អ អេស អិន ក្រុមបាល់ទាត់នារីកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិឡាវ ក្នុងលទ្ធផល២ទល់០។ ការប្រកួតលើកទី២ ត្រូវប៉ះគ្នាជាមួយសង្ហិបុរី កម្ពុជាបានយកឈ្នះក្នុងលទ្ធផល ១ទល់០ កាលពីយប់ថ្ងៃទី៦ ខែឧសភា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRH0vqFF3M-c-GJGEyuEJm_oMB8IeWVKZ6Bs8AAwu8bDBEH30uzw1nS5qzrcB0_RumRjXLPJlEQS1NsvA5oPRW4YEkRV-3Sepi7LuGFaEVoMuXXzAjnXBXVE6hMOv4VM4HliImcCtIGCWVyTs7XiOCaV3hW71j_ONjT2hDKZ1WlzulJAVcprnTv7dT7A/s1503/346865315_949504959834996_3274736261327664462_n.jpg

ការប្រកួតទី៣ ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមជម្រើសជាតិថៃក្នុងលទ្ធផល ៣ទល់០ នាយប់ថ្ងៃទី៩ ខែឧសភា និងការប្រកួតលើកទី៤ ចាញ់ក្រុមជម្រើសជាតិវៀតណាមក្នុងលទ្ធផល៤ទល់០ នាយប់ថ្ងៃទី១២ ខែឧសភា។
ដូច្នេះថ្ងៃនេះយើងរង់ចាំតាមដានទាំងអស់គ្នាតើក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជាអាចសាងប្រវត្តិសាស្រ្តរបស់ខ្លួនជាបន្តទៀតឬយ៉ាងណា ខណៈការប្រកួតដែលអាចឈានដល់វគ្គនេះគឺជាប្រវត្តិសាស្រ្តរបស់ក្រុមជម្រើសជាតិនារីកម្ពុជាផងដែរ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizmJBmHUf-dmplQ125iy14Ag8ytPi9pwPBa7d2PmHATXqVK_iUOWYZuHG6mueaw8oo8VvMKwSwLd3cCeIV2o_xeJwtTdtf_ciO-86kcBzsKYGD13IGWkOpD5BEKvmSo2cfhMSQNneGlonw37AOt0Woy-3sv3A6YQCzO39iphHYo1KhA_oa1RW_ogI1xA/s2048/345473437_622254983114522_5745642204627930379_n.jpg

ក្រុមហ៊ុនហួវៃនិងក្រសួងទេសចរណ៍ សហការបង្កើតកម្មវិធីប្រកួតថតរូបថ្នាក់ជាតិដំបូងគេ ក្នុងព្រឹត្តិការណ៍សម្ពោធផ្លូវការស្មាតហ្វូន HUAWEI Mate X3 និង P60 Pro ប្រើ ហ្គូដហ្គលបាន

0

ភ្នំពេញ៖ ថ្ងៃទី 12​ ឧសភា 2023 យប់មិញនេះ ក្រុមហ៊ុនហួវៃ បានពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ជាមួយនឹងវត្តមានផ្លូវការកំពូលស្មាតហ្វូនស៊េរីថ្មីបំពាក់នូវកញ្ចក់ស្វិតតាន់ធន់KUNLUN ប្រើGoogleបាន  គឺ HUAWEI Mate X3 ស្មាតហ្វូនអេក្រង់បត់ តម្លៃ $1,999 និង HUAWEI P60 Pro ថតហ្សូ៊មច្បាស់នៅទីងងឹត តម្លៃ $999 (8GB+256GB) និង $1,249 (12GB+512GB) ក្នុងកម្មវិធីកិច្ចសហការជាមួយក្រសួងទេសចរណ៍ បើកដំណើរការ ​“ការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី1 Powered By Huawei XMAGE”។​

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFMLhqFckMKzv22-MkqaDapfvnfsL3HCawV7ErdTFbdkJJFZdHv0CpG-qxfAfEdiCQn99O17Tm2_7cd_N_w_6qaopKVKImOLOYOcMInj3B5IabDuF6nw-OTVFAh27RVqiO7nzWenFcWw67Mw9kc7CzCHLq4LHb8oMIp0mH19Y92ENoHFPlsOd_e60hZA/s1920/2023-05-13%2016.33.28.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLxZv0ZeS5luKNutCBAW9kCUqhhALUOxdlumEpaMVHky0tpJxjUYQzaSuxQkm3jBKu5uEhRN_XOCZj5TbVhtoUKv_hqwbAHhh11gURPx169C6JeOZwdOwDxI0zbrL8zTYAzIjaOWfe9nWtQ0gQseH1jGrq5UHZ6-hC0MHaf3wGYy0rP8t2XdTUV0-uTQ/s6960/2023-05-13%2016.34.28.jpg មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ប្រារព្ធឡើងនៅសណ្ឋាគារ Hyatt Regency Hotel ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និង​សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំក្រុមហ៊ុនហួវៃគ្រប់ជាន់ថ្នាក់ និងវត្តមាន ម្ចាស់ហាង ដៃគូសហការ ភ្ញៀវកតិ្តយស និងមិត្តអ្នកសារព័ត៌មាន ញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWJu7UShhGLCxgz_x74C8C5YCfRQ0MCE4J6dQhp-MriIO_gSomdk7jUDeX7X6j94EHigMb6wFeY9P2JxB33a-QdnRctY3u5F1sRtfkDIjmvj-wvMY4wKs2dRJSu7ax8wJwxd0Mi8D7ZkEzWJ_eYLa3_aB4BTm249hqIf2M13Vii8oo1UVJCyffjaO1NQ/s3744/2023-05-13%2016.33.52.jpgថ្លែងនៅក្នុងកម្មវិធីដ៏វិសេសនេះ ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និង​សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានកោតសរសើចំពោះក្រុមហ៊ុនហួវៃ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យទេសចរណ៍ តាមរយៈកិច្ចសហការបើកដំណើរការ “ការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី១ Powered by Huawei X-MAGE” និងការនាំចូលមកនូវឧបករណ៍ និង បច្ចេកវិទ្យាថ្មីៗដូចជាកំពូលស្មាតហ្វូនស៊េរីថ្មីអេក្រង់បត់ HUAWEI Mate X3  និង HUAWEI P60 Pro ដែលមានរហស្សនាម ថតហ៊្សូមច្បាស់នៅទីងងឹត​ជាដើម។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM6nZA0IhsvpKL9dbdmC8r2Q4xIaqGfD-5k4whCKVzOkC7bZtuEg2f_6Yl1E1ht5fDQU5FQMoj4Vh-jIvQYE5imMrzcfecDp9KzZcYRd1w2W6Yflyq9aLQVyu_li1KfhuxA6mIsHR6YJqADNobGmpiRISrbmoqSmchjRNuJsvvLZ3GudvPYbyma5z-Ng/s3744/2023-05-13%2016.34.39.jpgលោក Jeff Feng អគ្គនាយកក្រុមហ៊ុនហួវៃបានឲ្យដឹងថា  ក្រុមហ៊ុនហួវៃពិតជាមានមោទនភាពក្នុងការចូលលើកស្ទួយវិស័យទេសចរណ៍ប្រទេសកម្ពុជា តាមរយៈការបើកឱកាសដល់ប្រជាជនគ្រប់រូប ក្នុងការបញ្ចេញស្នាដៃរបស់ខ្លួន ជាពិសេសដកស្រង់នូវបទពិសោធន៍ជាមួយនឹងច្ចេកវិទ្យាថតរូបកម្រិតអាជីពHUAWEI X-MAGE ដែលកំពុងមានបំពាក់នៅលើកំពូឡស្មាតហ្វូនស៊េរីថ្មីរួមមាន Huawei Mate X3 និង P60 Pro។ ​

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqbqILgp99zu08sFcuD9fjFFzMo5mosliyCrwEpTsNBUxlrnadoKpfHMvBRDI47RtchVEwpj0aSieXESt3e24xlCZGvhnZmuf4xF_-zoCS05XbICnERdUox1FI-KSZNqfLd3IWNdr9JOJ1SOJaD5xpsqhT_bH1QSik2N3IeSrHvnVa-G4g7hGgKQ5yAA/s6960/2023-05-13%2016.33.57.jpgកំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី HUAWEI Mate X3 តម្លៃ $1,999

HUAWEI Mate X3 ត្រឡប់មកលើកនេះ ត្រូវបានរចនារូបរាងកាលីបទាន់សម័យ អេក្រង់បត់អឹបស្អាតគ្មានសល់ប្រហោង មានទំហំស្រាលស្តើងបំផុតលើពិភពលោកកម្រាស់ត្រឹម 5.3mm ពេលលាអេក្រង់ និង 11.08mm ពេលបត់អេក្រង់, និង បំពាក់នូកញ្ចក់ KUNLUN Glass ស្វិតតាន់ ធន់នឹងការធ្លាក់បែក ជាងកញ្ចក់ធម្មតារហូតដល់ទៅ10ដងទទួលបានចំណាត់ថ្នាក់លំដាប់ផ្កាប្រាំ ដោយស្ថាប័ន Switzerland’s five-star SGS impact-resistance certification ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ា HUAWEI XMAGE ដែលមានកាមេរ៉ាមេទំហំ 50MP Ultra Vision Camera (F1.8 aperture) សម្រាប់ថត ទូទៅ, កាមេរ៉ាទី2 ទំហំ  13 MP Ultra-Wide Angle Camera (F2.2 aperture) សម្រាប់ថតប្លង់ទូលាយ និង 12 MP Periscope Telephoto Camera (F3.4 aperture, OIS) អាចថតហ្សូ៊ម បាន 50X Digital Zoom និង 5X Optical អ្វីដែលកាន់តែអស្ចារ្យនោះគឺ Mate X3មានអាវក្រោះការពារជម្រាបទឹក រយៈពេល30នាទី ក្នុងទឹកជម្រៅ 1.5 ម៉ែត្រ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg164_KNA2awd8LZx7diILItOSfCFvSfQ6ERgANRwC62SLZWZJaFNWf_LFelRELRlxSXMB68wQ7UR0Sc8zXSZEQwW_5VFXgaPKMGNZcg3P9y-ZJo1O56XnB-HH2IgoH2Njy8uuGTEUttHVgkDFRh2PcU2bbgFiycq5Pr_gMwnWMmKFTRCXlS5FobDXYqw/s6960/2023-05-13%2016.34.03.jpgកំពូលស្មាតហ្វូនថតហ៊្សូមច្បាស់នៅទីងងឹត HUAWEI P60 Pro តម្លៃ $999 (8GB+256GB) និង តម្លៃ $1,249 (12GB+512GB)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKqmtscCG5mX_8Yf3IuigJpfkshZcU1E4XbGTy4h0kWkcJH_Eg2wj2EpUiYG3_WZyR-8-HxxSrr_3tO7cY05sDud0rG50SwmW6dKzZxS_uQkhwzst-72P-xq5yClBiU6EDsWWF4qG9Fozkp3Hx6TPzKdFIHsDIn8-XqqZ-L-F8njRmtzfriGU1G8nw4w/s939/Picture1.pngមានឈាមជ័រខ្លាំងពីកំណើត HUAWEI P60 Pro  ដណ្តើមបានតំណែងចំណាត់ថ្នាក់លេខ1 ជាស្មាតហ្វូនថតរូបល្អស្អាតជាងគេបំផុតលើពិភពលោក ពីស្ថាប័ន្ថ DXOMARKស្មាតហ្វូន Flagship ត្រកូល P នេះ ត្រូវបានឌីហ្សាញឡើងយ៉ាង ល្អឥតខ្ចោះ បំពាក់កញ្ចក់ KUNLUN ដែលមានសភាពស្វិតធន់និងការធ្លាក់បែក ប្រើប្រាស់សេនសឺកាមេរ៉ា HUAWEI XMAGE ជំនាន់ចុងក្រោយដែលមានសមត្ថភាពផលិតរូបល្អឥតខ្ចោះនៅទីងងឹត ក៏បានភ្ជាប់មកនូវ Aperture ដែលអាចសារ៉េបានចាប់ពីកម្រិត F1.4 រហូតដល់ F4.0 និងសមត្ថភាពផលិតរូបភាពលឿន និង អាចហ្សូ៊ម វត្ថុដែលនៅឆ្ងាយបានរហូតដល់ 200ដងHuawei P60 Pro មានថាមពលថ្មធំ 4815mAh  ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ HUAWEI SuperCharge (Max 88W) សាកត្រឹម 10នាទីទទួលបាន 50% និង Wireless HUAWEI SuperCharge (Max 50 W)​​ ជាពិសេសស P60 Pro មានប្រព័ន្ធការពារជម្រាបទឹក IP68 ជម្រៅ 2ម៉ែត្រ ក្នុងរយៈពេល30នាទី

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaUiL3CLWW_u64Or4cUhFlxg7vzjWpORXW6vLK5JBcMiZq5Gz3r8PIW2eUeSau2sWmYsxuEfJDJ8eNbx-eGswW-DHTvR1mRJqHtCo7or0M5YQMuPj50-dXw8c_SSvp9F6AunX4RW5RRBaxan7703_VByZi-wkUUupN-UkR1NKQ0mZ9tsJGWknDmiMJug/s4000/2023-05-13%2016.34.33.jpgសូមបញ្ជាក់ផងដែរថាផលិតផលទាំងពីរនេះគឺ Huawei Mate X3 និង Huawei P6Pro អាចប្រើប្រាស់ជាមួយនឹងកម្មវិធីផ្សេងៗរបស់ Google ដូចជាកម្មវិធី Youtube, Gmail, Google Chrome, Google Photo, Google Drive, និងកម្មវិធីជាច្រើនទៀតរបស់ក្រុមហ៊ុន Google។ អ្នកប្រើប្រាស់ក៏អាចដោនឡូតនៅកម្មវិធីដែលចាំបាច់ប្រចាំថ្ងៃដូចជាកម្មវិធីធនាគារ, កម្មវិធីបញ្ជាទិញទំនិញ, កម្មវិធីដឹកជញ្ជូនម្ហូប, កម្មវិធីបណ្ដាញសង្គមដូចជា Facebook, Instagram, Telegram, និងកម្មវិធីជាច្រើនទៀត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHqWyTllAaTK_JN5WNYzWyaCnc3RTV5b6XVKHLZEk-WzKEQF1jtj0y5IUdmiS_ZT9M-HtIvwbDDEIvOX6FBgToL976qydzdPasyQeEK2hLaRy9gRcX2W3p4wKNP0WjOM0CHEuJMKz9Ro0jceti4iygmcBRi7slCpd5E5Vn-sa8FltLfV6cGohFx-gqpg/s939/Picture០1.pngក្នុងនោះដែរអស់រយះពេល៤​ឆ្នាំ HUAWEI បានបង្កើត AppGallery ដែលជា App Store ក្នុងការដោនឡូដកម្មវិធីប្រើប្រាស់នៅលើស្មាតហ្វូនហួវៃគ្រប់ម៉ូដែល AppGallery គឺជាហាងកម្មវិធីដែលធំបំផុតទី៣នៅលើពិភពលោកបន្ទាប់ពី App Store និង Play Store ។ រាល់កម្មវិធីល្បីៗនៅប្រទេសកម្ពុជាអាចធ្វើការដោនឡូដបានពី AppGallery អតិថិជនអាចចូល ​AppGallery រួចចុចលើ ​Top Apps អតិថិជនអាចធ្វើការដោនឡូដ​ABA, ACLEDA , PassApp, Grab, FaceBook, Messenger, Foodpada, Khmer24 បានសឹងតែ ១០០នៃកម្មវិធីប្រើប្រាស់ប្រចាំថ្ងៃ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjElPJ2eK9Q8nhLxBiFW5rXZVch55XNFoXfb_gJ4JtHJsYLc1qLXMJFOle6sAIBbclWhcLYj-DzCko0ITIZVBFPXqaXDjh3ZiQfT4ipGSJ1eS_Wd7GtwZiTWIsb_9vKs31HxedycfWRWlI0_QqSSGpqgXQR-FFA9NfQ-XgO6xXZhfwhdLb6GXYHRLk_g/s6960/2023-05-13%2016.34.10.jpg

ក្រៅពីផលិតផលស្មាតហ្វូន ក្រុមហ៊ុនហួវៃក៏បានប្រកាសដាក់លក់ជាផ្លូវការនូវ នាឡិកានិងកាសរួមបញ្ចូលគ្នាតែមួយ


HUAWEI WATCH Buds
តម្លៃ $399, នាឡិកាឆ្លាតវៃ HUAWEI WATCH Ultimate តម្លៃ $899 និង Matepad SE តម្លៃ $179

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2YgllmaU03IEUMMeiTcOqejoRLFb7GbXQ_KO49_qD8FKN2iZDsW6h76_GsZPZe5ZkO0kRiqPgFQBl2WoVycakGXVwZ1bNDgVjY7BH166z3Cb4SUTEX37Ff3cy4zz8L7AbSy7tCcw-kRaZ0921IGk4CC_7aQl84rCpNZ8BgVIO9eYrF7BlmDBNIr5hJA/s6960/2023-05-13%2016.34.16.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjElPJ2eK9Q8nhLxBiFW5rXZVch55XNFoXfb_gJ4JtHJsYLc1qLXMJFOle6sAIBbclWhcLYj-DzCko0ITIZVBFPXqaXDjh3ZiQfT4ipGSJ1eS_Wd7GtwZiTWIsb_9vKs31HxedycfWRWlI0_QqSSGpqgXQR-FFA9NfQ-XgO6xXZhfwhdLb6GXYHRLk_g/s6960/2023-05-13%2016.34.10.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihnbN5Jh60iT9VqaeHOGPVQHI3rgPExq3tu5O3WMmTu0jsrMhi_OeJKfITMREnVqOsFHKL2CfzkN0vUG5CxRpVOriRCDaizzzzb_VIAIFSdHjOa9q3hm5gJNmmJ5SfJLVLlbdhAKWA2BrdHASy8Aaqe2s__oURwHeVQSaL4r-77UEErkEWJwwriBlm7w/s939/Picture២.png

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYuvKo5GhyDp1ih-RkZ0UwYVWtwdPcl4sWH96Cuzi-Upfnhs7wQiRFXDFlPiy9XA2qP3_06AXkOQzzgv8lynZJlpZK9ZKffGqdMhZXW4xWMonZCB3Jvt-AR7qpZoCxM47DY-L5geVnpAg2iGB5qDmmb1ZAiytpQRpIcaDWgIsU6Fnv6juJXfj-jnxZpA/s5168/2023-05-13%2016.33.40.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7bCnZEfMX4xQxQkLv9fmxqxtLogPLJEDn_84Fj2NNht4uKC5Rh-Qf__uIJERxiGH4TGbL3H9klsylKthwO5vMzBDrTK0P9bMvd2PyLnJaDGyE6AUdt_LQcn4sWXGYEPV_Yh3sTCmfnkPIhlqP-qw71XptqB5LF3f6no2MlB2ndNUz_g7Ju9fSO-m8_Q/s6960/2023-05-13%2016.34.22.jpg

សរុបមកជ្រើសរើសស្មាតហ្វូនប្រើ Google បាន HUAWEI Mate X3 តម្លៃ $1,999, HUAWEI P60 Pro (8GB+256GB) តម្លៃ $999  និង HUAWEI P60 Pro (12GB+512GB) តម្លៃ $1,249 ពិតចំណាយមិនស្រណោះដៃ ហើយប្រសិនបើចង់បានពាន សូមកកុំភ្លេចចូលរួមដាក់ពាក្យប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិទាំងអស់គ្នា! ​កម្មវិធីទាំងមូលត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ ក្រោមកម្រងរូបថតអនុស្សាវរីយ៍ ការចែកពានរង្វាន់ដល់ដៃគូសហការ និង​ ការទទួលទានអាហារសាមគ្គីរួមគ្នា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYDXiUJPiMUlXb8BahOfA5xMMB9S2ghQFi4hHtJM1gDztP7iCwi9E_CeBvBPSngnzpZeoYWpuVa8j6riCCVGM15PdSJNP1ElEW7XMXSIPl_tGX_JCANtjl2edUWdcfUsjX5JnBY_ca73FPSjNH4N_PAtDS9oIcMLIDCxxoh7TA4HPFMdgiTDVMdOYHvQ/s3744/2023-05-13%2016.33.45.jpg

ដំណឹងល្អ ក្រុមគ្រូពេទ្យមកពីអូស្ត្រាលី នឹងពិនិត្យព្យាបាលជំងឺទឹកដក់ក្នុងភ្នែកដោយឥតគិតថ្លៃរយៈពេល៥ថ្ងៃ

0

មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្សី) បានធ្វើការជូនដំណឹងដល់សាធារណជនថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្ដល់ជូនការពិនិត្យ និងព្យាបាលជំងឺទឹកដក់ក្នុងភ្នែករយៈពេល៥ថ្ងៃដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ ការជូនដំណឹងនេះធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

គួរជម្រាបជូនថា តាមការឱ្យដឹងពីមន្ទីរពេទ្យកាល់ម៉ែត ទឹកដក់ក្នុងភ្នែក គឺជាជំងឺមួយក្នុងចំណោមជំងឺភ្នែកដទៃទៀតជាច្រើន ដែលបណ្ដាលឱ្យខូចសរសៃបាតភ្នែក បាត់បង់ដែនគំហើញ និងវិវត្តទៅរកពិការភ្នែកបើយើងមិនបានព្យាបាលត្រឹមត្រូវ និងទាន់ពេល។

ជំងឺនេះបណ្ដាលមកពីការកើនឡើងនៃអាយុ ទឹកនោមផ្អែម ឈាមបាតភ្នែក ស្ត្រីកើតច្រើនជាងបុរស និងការមានរបួសភ្នែក។ ដោយឡែក សម្រាប់រោគសញ្ញាវិញមានដូចជា ឈឺក្បាលខ្លាំង ក្អួតចង្អោរ ឈឺចាប់ក្នុងភ្នែកខ្លាំង គំហើញថយចុះ បាត់បង់ដែនគំហើញ ភ្នែកក្រហម កូនក្រមុំរីក និងសម្ពាធទឹកនៅក្នុងភ្នែកកើនឡើង និងមានរោគសញ្ញាផ្សេងៗទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8Byhc90RsMRUpSUIYnhMHolJppG8fC9jr2I8DIPz11y0NOrSMQsAqEmah7oxaPUk80K-XbF2kky0oW_Vf3B7Di9HqlYvqkQv1Toj7HXNtOn4FoKm8iAHRm8kVwPflqWxMjqqEFr28UuFI5doxpopIYIdB2wdY_uzyKup2L2dOgQUo1BaWyYAA9Xuk/s1280/photo_2023-05-12_16-32-34.jpg

ប្រទេសចិនចាត់វិធានការហាមឃាត់ការនេសាទនៅរដូវក្តៅ

0

ប្រទេសចិន ៖ វិធានការហាមឃាត់ការនេសាទប្រចាំឆ្នាំរបស់ប្រទេសចិន បានចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ មកម៉្លេះ ។ ប្រទេសនេះបានហាមឃាត់ការនេសាទនៅសមុទ្រភាគខាងជើង, ភាគខាងកើត និងភាគខាងត្បូង ហើយវិធានការហាមឃាត់នេះបានគ្របដណ្តប់លើសមុទ្របូហៃ, សមុទ្រលឿង, សមុទ្រចិនខាងកើត និងផ្នែកខ្លះរបស់សមុទ្រចិនខាងត្បូង ។ ប្រទេសចិនមានទូកនេសាទប្រមាណ១២ម៉ឺនគ្រឿង និងអ្នកនេសាទជាង១លាននាក់ ។Vietnam protests as China declares annual South China Sea fishing ban —  Radio Free Asia

មន្ត្រីការិយាល័យជលផលនៃក្រសួងកសិកម្ម និងកិច្ចការជនបទ បានថ្លែងថា នៅរដូវផ្ការីក និងរដូវក្តៅ គឺជាអំឡុងពេលនៃការបង្កាត់ពូជ និងការលូតលាស់របស់សត្វរស់នៅក្នុងទឹកសមុទ្រ ។ វិធានការហាមឃាត់ការនេសាទនៅរដូវក្តៅ វានឹងជួយការពារសត្វរស់នៅក្នុងទឹក ក៏ដូចជាជួយស្តារប្រព័ន្ធអេកូឡូស៊ីផងដែរ ។

នៅរដូវក្តៅឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម និងកិច្ចការជនបទបានកែលម្អវិធានការមួយចំនួន ក្នុងនោះក្រសួងអនុញ្ញាតឱ្យទូកនេសាទ និងទូកប្រើប្រាស់ឧបករណ៍បុរាណអាចចាប់ត្រីនៅសមុទ្របានធម្មតា ។China imposes voluntary fishing moratorium in northern Indian Ocean after  being linked to illegal catches | South China Morning Post

ក្នុងអំឡុងពេលហាមឃាត់ការនេសាទនេះ ការស្វែងរកអាហារតាមសមុទ្រភាគច្រើនជាប្រភេទអាហារក្លាស្សេ និងអាហារសមុទ្រដែលគេចិញ្ចឹម ។ បច្ចុប្បន្ន ការផ្គត់ផ្គង់អាហារសមុទ្រនៅតាមទីផ្សារនៅទូទាំងប្រទេសចិន គឺគ្រប់គ្រាន់ជាមួយនឹងតម្លៃនៅដដែល ៕ ប្រភព ៖ China Face

តើ ChiQuita និង Pharita អាចសាងប្រជាប្រិយភាពកម្រិតណា? ខណៈរៀមច្បង Lisa សាងភាពល្បីល្បាញក្នុងអាជីព K-Pop

0

ផលិតកម្ម YG បានប្រកាសជាផ្លូវការហើយសម្រាប់ក្រុមចម្រៀងនារី K-pop ជំនាន់ទី៥ BabyMonster នឹង debut សមាជិកទាំង៧នាក់ដោយមិនបោះបង់សមាជិករូបណាឡើយ ដោយក្នុងនោះមានសមាជិក២រូបរួមមាន ChiQuita និង Pharita ជាជនជាតិថៃ។ អ្វីដែលធ្វើឱ្យអ្នកតាមដានចង់ដឹងនោះតើអ្នកទាំងពីរនឹងសាងភាពល្បីល្បាញកម្រិតណាក្នុងវិស័យ K-pop ដែលមានដើមកំណើតថៃ ខណៈមាន Lisa សមាជិក BLACKPINK ជារៀមច្បងបានសាងភាពល្បីល្បាញយ៉ាងខ្លាំងក្នុងទ្រនំYGក្នុងនាមជាជនជាតិថៃដំបូងក្នុងផលិតកម្មនេះ។CHIQUITA(BABY MONSTER)'s Related videos (YouTube)【KPOP JUICE!!】

Lisa បានប្រើពេលហ្វឹកហាត់រយៈពេល៥ឆ្នាំ៣ខែ មុនបង្ហាញខ្លួនផ្លូវការជាសមាជិក BLACKPINK ខណៈនាងបានចាកចេញពីទឹកដីកំណើតនៅអាយុ១៤ឆ្នាំទាំងមិនចេះភាសាកូរ៉េ រហូតមកទល់ពេលនេះនាងបានដុសខាត់ខ្លួនឯងយ៉ាងខ្លាំងមិនត្រឹមតែជោគជ័យលើអាជីពសិល្បៈ Lisa អាចប្រើប្រាស់ភាសាបរទេសរហូតដល់៤ភាសាក្រៅពីភាសាថៃជាភាសាកំណើត រួមមាន កូរ៉េ ,ចិន , អង់គ្លេស និងជប៉ុន។ មិនត្រឹមតែប៉ុណ្ណោះ Lisa បានបំបែកកំណត់ត្រានៅក្នុងអាជីព ដែលបានសាងភាពល្បីល្បាញខ្លាំងក្នុងនាមជាតារា Kpop មានដើមកំណើតថៃ។Pharita (BABYMONSTER) profile, age & facts (2023 updated) | kpopping

ភាពជាគំរូដ៏ល្អនេះហើយ តើ ChiQuita និង Pharita អាចសាងប្រជាប្រិយភាពកម្រិតណាបន្ទាប់ពីរៀមច្បង Lisa ក្នុងនាមជាជនជាតិថៃដែលស្ថិតនៅក្រោមដំបូងតែមួយជាមួយគ្នា?
ChiQuita គឺជាសមាជិកវ័យក្មេងជាងគេនៅក្នុងក្រុម BabyMonster នាងកើតនៅក្នុងឆ្នាំ២០០៩ បច្ចុប្បន្នមានវ័យ១៤ឆ្នាំ។ សមាជិកវ័យក្មេងរូបនេះអាចនិយាយបាន៣ភាសាទាំងភាសាកំណើតរួមមានថៃ កូរ៉េ និងអង់គ្លេស ខណៈនាងបានហ្វឹកហាត់ត្រឹមតែ១ឆ្នាំ ៩ខែប៉ុណ្ណោះតែនាងអាចវិត្តន៍ខ្លួនបានលឿន ដែលមិនអាចឱ្យ YG កាត់ផ្តាច់នាងពីក្រុម BabyMonster បានឡើយ។

ងាកមកកាន់សមាជិកម្នាក់ទៀតដែលមានដើមកំណើតថៃក្នុងក្រុមខាងលើ គឺ Pharita ។ សមាជិករូបនេះកើតនៅក្នុងឆ្នាំ២០០៥ បច្ចុប្បន្នមានវ័យ១៧ឆ្នាំ អាចនិយាយបាន៣ភាសារួមមាន ថៃ អង់គ្លេស និងកូរ៉េ។ Pharita ប្រើពាក្យ២ឆ្នាំ៦ខែសម្រាប់ការហ្វឹកហាត់ ហើយក៏ជាសមាជិកមួយរូបដែលអាចខាបចិត្តផលិតកម្មសម្រេចយកនាងមករួមដំណើរជាមួយ BabyMonster ។5 Ways Blackpink's Lisa Made Hot 100 History With Her First Solo Smash

ដូច្នេះ នៅពេលក្រុមនេះបញ្ចេញឥទ្ធិពលរបស់ខ្លួនជាផ្លូវការ យើងចាំតាមដានទាំងអស់គ្នាថាក្រុមចម្រៀងនារីថ្មីរបស់ផលិតកម្ម YG អាចដើរតាមកន្លងរៀមច្បង BLACKPINK សាងភាពល្បីល្បាញក្នុងកម្រិតណា ព្រោះ BLACKPINK ក៏អាចសាងភាពល្បីល្បាញមិនចាញ់រៀមច្បង 2NE1 ដូចគ្នា។ ជាពិសេស អ្នកគាំទ្រកំពុងចាំអ៊ុតមើលដូចគ្នាតើសមាជិកជនជាតិថៃរបស់ក្រុម BabyMonster គឺ ChiQuita និង Pharita អាចដើរដល់ចំណុចណាក្នុងអាជីព K-Pop ខណៈ Lisa សាងភាពល្បីល្បាញខ្លាំងធ្វើជាគំរូដល់អ្នកជំនាន់ក្រោយជាពិសេសអ្នកមានដើមកំណើតថៃដូចនាង។

គួរបញ្ជាក់ផងដែរ BabyMonster មានសមាជិក៧នាក់ រួមមាន៖ AHYEON អាយុ ១៥ ឆ្នាំ ជនជាតិកូរ៉េ , RUKA អាយុ ២០ ឆ្នាំ ជនជាតិជប៉ុន ,CHIQUITA អាយុ ១៤ ឆ្នាំ ជនជាតិថៃ 4. HARAM អាយុ ១៥ ឆ្នាំ ជនជាតិកូរ៉េ 5, PHARITA អាយុ ១៧ ឆ្នាំ ជនជាតិថៃ , RORA អាយុ ១៤ ឆ្នាំ ជនជាតិកូរ៉េ និង ASA អាយុ ១៦ ឆ្នាំ ជាជនជាតិជប៉ុន ៕BABYMONSTER's final line-up to include all seven members

បួ ខាវ ត្រៀមដាក់ពាក្យប្តឹងវែបសាយភ្នាល់តាមអនឡាញ

0

ប្រទេសថៃ ៖ អនុសេនីយ៍ឯក Sombat Banchamek ឬ បួ ខាវ គឺជាកំពូលកីឡាករប្រដាល់ល្បីល្បាញមួយរូបប្រចាំប្រទេសថៃ បានខឹងសម្បារជាខ្លាំង និងទទួលយកមិនបាន ដោយសារវែបសាយភ្នាល់អនឡាញមួយបានយករូបភាពរបស់ខ្លួនទៅបបួលឱ្យពលរដ្ឋ និងយុវវ័យថៃឱ្យងាកមកលេងភ្នាល់តាមអនឡាញយ៉ាងបើកចំហ ។

បួ ខាវ មានអាយុ៤១ឆ្នាំ ជាកីឡាករប្រដាល់ដែលមានការស្រឡាញ់ចូលចិត្តពីពលរដ្ឋថៃគ្រប់ស្រទាប់ បានត្រៀមខ្លួនដាក់ពាក្យបណ្តឹងវែបសាយភ្នាល់តាមអនឡាយមួយ ដែលយករូបភាពរបស់ខ្លួនទៅផ្សព្វផ្សាយពាណិជ្ជកម្ម ។ បួ ខាវ បញ្ជាក់ថា ខ្លួនបានមិនជាប់ពាក់ព័ន្ធនឹងវែបសាយភ្នាល់ណាមួយទេ ។300-fight muay Thai legend Buakaw explains unexpected BKFC signing

អ្នកគាំទ្រ Muay Thai និងជនបរទេសបានស្គាល់ពីកេរ្តិ៍ឈ្មោះរបស់កីឡាករ បួ ខាវ តាំងពីកីឡាកររូបនេះបានទទួលជើងឯក K-1 World MAX ចំនួន២ដង កាលពីឆ្នាំ២០០៤ និងឆ្នាំ២០០៦ ។ លើសពីនេះ រូបគេបានទៅប្រដាល់ក្នុងសង្វៀនប្រដាល់ជាច្រើននៅប្រទេសនានាលើពិភពលោក ហើយបានធ្វើឱ្យវែបសាយភ្នាល់យករូបភាពរបស់កំពូលកីឡាករប្រដាល់រូបនេះទៅផ្សព្វផ្សាយ ក្នុងគោលបំណងទាក់ទាញឱ្យពលរដ្ឋ និងយុវវ័យថៃជឿតាម ហើយងាកមកលេងល្បែងភ្នាល់តាមអនឡាញ ។ ដូច្នេះ គេចាត់ទុកថា ការប្រព្រឹត្តរបស់វែបសាយភ្នាល់នឹងបង្កគ្រោះថ្នាក់ដល់ក្មេងជំនាន់ក្រោយ ក៏ដូចជាប៉ះពាល់ដល់សន្តិសុខជាតិផងដែរ ។

បួ ខាវ ក្រៅពីមានតួនាទីជាកីឡាករហើយ រូបគេក៏ជាប្រធានដឹកនាំការផ្សព្វផ្សាយសិល្បៈ Muay Thai ទៅដល់កងទ័ពផងដែរ ។ បួ ខាវ ធ្លាប់ជាគ្រូបង្វឹកដល់កងទ័ពអាមេរិកក្នុងកម្មវិធីបណ្តុះបណ្តាល Cobra Gold 2023 រវាងកងទ័ពអាមេរិក និងកងទ័ពថៃ កាលពីដើមឆ្នាំ២០២៣ ហើយ បួ ខាវ ក៏ជាប្រធានគ្រប់គ្រងក្រុមប្រដាល់ជម្រើសជាតិថៃ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា ៕Buakaw pic via Banchamek Gym. Muay Thai, Thai Boxing, Thailand, Tours,  Entertainment, Sport. Details abou… | Muay thai, Martial arts photography,  Muay thai training

ប្រភព ៖ MGR Sport

រូបិយប័ណ្ណទាំង១០ ដែលមានតម្លៃទាបជាងគេបំផុតនៅលើពិភពលោក

0

រូបិយប័ណ្ណរបស់ប្រទេសនីមួយៗ គឺមានតម្លៃខុសៗគ្នា ដែលតម្លៃទាំងនោះ ត្រូវបានគេយកទៅប្រៀបធៀបជាមួយនឹងរូបិយបណ្ណដែលរឹងមាំ នៅក្នុងទីផ្សារអន្តរជាតិ ដូចជា លុយដុល្លាររបស់អាមេរិក និងលុយអឺរ៉ូរបស់អឺរ៉ុប ជាដើម។ ដូចនេះហើយ តើអ្នកដឹងទេថា រូបិយប័ណ្ណប្រទេសណាខ្លះ ដែលមានតម្លៃទាបជាងគេបំផុតនៅលើពិភពលោក?

១.លុយរីអាល់ (Rial)៖ របស់ប្រទេសអ៊ីរ៉ង់ ដែលមានកូដសម្គាល់ IRR (១ដុល្លារអាមេរិក = ៤២,៣០០រីអាល់អ៊ីរ៉ង់)។Iran's currency slides to record low as savers buy dollars | Reuters២.លុយដុង (Dong)៖ របស់ប្រទេសវៀតណាម ដែលមានកូដសម្គាល់ VND (១ដុល្លារអាមេរិក = ២៣,៥០០ដុង)។VND: Explaining Vietnam's Currency៣.លុយគីព (Kip)៖ របស់ប្រទេសឡាវ ដែលមានកូដសម្គាល់ LAK (១ដុល្លារអាមេរិក = ១៥,៣០០គីព)។LAK: Explaining Lao Kip, Laos' National Currency៤.លុយរូពី (Rupiah)៖ របស់ប្រទេសឥណ្ឌូណេស៊ី ដែលមានកូដសម្គាល់ IDR (១ដុល្លារអាមេរិក = ១៤,៩០០រូពីឥណ្ឌូណេស៊ី)។Currency in Indonesia – Info about Indonesian Rupiah, ATMs & Money៥.លុយឡេអូន (Leone)៖ របស់ប្រទេសសៀរ៉ាឡេអូន ដែលមានកូដសម្គាល់ SLL (១ដុល្លារអាមេរិក = ១៤,០០០ឡេអូន)។The Top 10 Weakest Currencies in the World. Check Where the Leones is Ranked៦.លុយសូម (Som)៖ របស់ប្រទេសអ៊ូសបេគីស្ថាន ដែលមានកូដសម្គាល់ UZS (១ដុល្លារអាមេរិក = ១០,៩០០សូមអ៊ូសបេគីស្ថាន)។Uzbekistan Currency, Soum - Sum, UZS៧. លុយហ្វ្រង់ (Franc)៖ របស់ប្រទេសហ្គីណេ ដែលមានកូដសម្គាល់ GNF (១ដុល្លារអាមេរិក = ៨,៦០០ហ្រ្វង់ហ្គីណេ)។File:Guinean franc vs US Dollar (2005).jpg - Wikimedia Commons៨.លុយហ្គ័រ៉ានី (Guarani)៖ របស់ប្រទេសប៉ារ៉ាហ្កាយ ដែលមានកូដសម្គាល់ PYG (១ដុល្លារអាមេរិក = ៦,៨០០ហ្គ័រ៉ានី)។6 Facts You Didn't Know About the Paraguayan Guaraní - Beyond Borders៩.លុយប៉េសូ (Peso)៖ របស់ប្រទេសកូឡុំប៊ី ដែលមានកូដសម្គាល់ COP (១ដុល្លារអាមេរិក = ៤,៤០០ប៉េសូកូឡុំប៊ី)។Which Countries Use The Peso As A Unit Of Currency? - WorldAtlas១០.លុយរៀល (Riel)៖ របស់ប្រទេសកម្ពុជា ដែលមានកូដសម្គាល់ KHR (១ដុល្លារអាមេរិក = ៤,១០០រៀល)៕Cambodian currency: Everything you need to know