ថ្ងៃបើកមិនមានវត្តមាន តែ សុខ ពិសី ត្រៀមសម្តែងថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេមវិញ
នៅក្នុងកម្មវិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមជាផ្លូវការកាលពីថ្ងៃទី៥ ខែឧសភា គេសង្កេតឃើញថាមានវត្តមានសិល្បករ សិល្បការិនី ជាច្រើននាក់ចូលរួម ប៉ុន្តែប្លែកអីតែមិនឃើញវត្តមានតារាចម្រៀងដ៏ល្បី សុខ ពិសី ចូលរួមដែលធ្វើឱ្យអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះបង្ហាញការសោកស្តាយផងដែរ ព្រោះមានបណ្តាផលិតកម្មផ្សេងៗចូលរួម តែអវត្តមានតារាចម្រៀងផលិតកម្មសាន់ដេ។
យ៉ាងណាមិញ នៅយប់ថ្ងៃទី១៥ ខែឧសភា តារាចម្រៀងជួរមុខរបស់ផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានបង្ហាញពីរូបភាពហាត់សមសម្រាប់ថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេម ដោយក្នុងរូបភាពនោះក៏បង្ហាញពីតារាចម្រៀង ឆាយ វីរៈយុទ្ធ ដូចគ្នា ដែរមានន័យថាអ្នកទាំងពីរអាចនឹងសម្តែងពិសេសនៅក្នុងកម្មវិធីខាងលើ។
មិនត្រឹមតែបង្ហាញពីរូបភាពដែលមានឱកាសសម្តែងចូលរួមក្នុងកម្មវិធីបិទជាផ្លូវការព្រឹត្តិការណ៍ស៊ីហ្គេម សុខ ពិសី ក៏បានបង្ហាញចំណាប់របស់ខ្លួនដែរថា «ពិតជាមានមោទនភាពដែលបានកើតជាកូនខ្មែរ មកហាត់សមសម្រាប់ថ្ងៃបិទស៊ីហ្គេមថ្ងៃទី ១៧»។ យ៉ាងណាមិញតារាចម្រៀងរូបនេះមិនបានបញ្ជាក់ទេថា នាងនឹងជ្រើសរើសបទណាមកចូលរួមសម្តែងឡើយនៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ។
គួរបញ្ជាក់ថា មិនត្រឹមជាតារាចម្រៀងជួរមុខរបស់ផលិតកម្មសាន់ដេ តែប៉ុណ្ណោះទេ តែ សុខ ពិសី ក៏ជាម្ចាស់ជំនួញម្នាក់ផងដែរ ខណៈថ្មីៗនេះ សុខ ពិសី បានផ្លាស់ប្តូរស្ទាយចម្រៀងចេញបទមនុស្សស្រីស្រលាញ់មនុស្សស្រីផងដែរជាមួយតារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មសាន់ដេ គឺកញ្ញា ពុទ្ធិកា៕













ប្រភព ៖ sanook








គណនីហ្វេកប៊ុកមួយឈ្មោះថា «Sovannrithy Ouk» បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេកប៊ុ ដង្ហោយសុំជំនួយពីថ្នាក់ដឹកនាំ ក្រោយពីអាជីវករជាច្រើនរូបទិញតូបផ្សារជីស៊ីអូឬស្សីអស់រាប់ម៉ឺនដុល្លារដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី តែផ្សារមិនមានការសាងសង់រួមទាំងធ្វើតាមផ្លូវច្បាប់ឱ្យមេធាវីជូនដំណឹង៣ដងហើយនៅមិនមានការឆ្លើយតបពីក្រុមហ៊ុន។ ការបង្ហោះនេះខាងភាគីក្រុមហ៊ុន ជីស៊ីអូរឬស្សី ក៏បានចេញលិខិតបំភ្លឺដែលថាជាការចុះផ្សាយព័ត៌មានក្រុមហ៊ុន មិនមានទំនួលខុសត្រូវ
ជាមួយគ្នានេះដែរ ក្រោយពីអាជីវករបានបង្ហោះនៅលើបណ្តាញសង្គមជាបន្តបន្ទាប់ ក្រុមហ៊ុនផ្សារជីស៊ីអូរឬស្សី លិខិតបំភ្លឺថា «សូមគោរពជូន ដល់អតិថិជន និងបងប្អូនអាជីវករ នៃ ផ្សារ ជីស៊ី អូរឬស្សី ឯ.ក ឱ្យបានជ្រាបថា ខាងក្រុមហ៊ុនសូមច្រានចោលទាំងស្រុងនូវព័ត៌មានមួយចំនួនដែលបានចុះផ្សាយ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ទៅលើការដែល ក្រុមហ៊ុនមិនមានទំនួលខុសត្រូវ និងធ្វើការសារសង់ទៅលើសំណង់ផ្សារជីស៊ី អូរឬស្សី ឯ.ក ដែលស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជាធានីភ្នំពេញ។ ក្នុងនាមខ្ញុំជានាយកប្រតិបត្តិ ក្រុមហ៊ុន ផ្សារជីស៊ី អូរឬស្សី ឯ.ក សូមជំរាបជូន ដល់អតិថិជន និងបងប្អូនអាជីវករថា ខាងក្រុមហ៊ុនយើងខ្ញុំ នឹងរៀបចំកម្មវិធីបុកគ្រឹះសម្ភោធការដ្ឋានសាងសង់នៃ ផ្សារជីស៊ី អូរឬស្សី ឯ.ក នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៣។ ព័ត៌មានលំអិតសូម ធ្វើការទំនាក់ទំនង់មកការិយាលក់ រឺបុគ្គលិកផ្នែកលក់»។




