Home ព័ត៌មានជាតិ ទទួលយកបទពិសោធន៍ថ្មី! ធ្វើដំណើរកម្សាន្តតាមផ្លូវថ្មើរជើង ឡើងទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន

ទទួលយកបទពិសោធន៍ថ្មី! ធ្វើដំណើរកម្សាន្តតាមផ្លូវថ្មើរជើង ឡើងទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន

81
0

ថ្មីៗនេះ អជ្ញាធរនៃឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម-ភ្នំគូលែន​ បានសាងសង់ផ្លូវថ្មើរជើងទេសចរណ៏ បែបឡើងភ្នំ Model Trail Line លើកដំបូងនៅភ្នំគូលែន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យទទួលបានបទពិសោធន៍ថ្មីក្នុងការដើរឡើងភ្នំ។May be an image of tree

ភាគច្រើនភ្ញៀវទេសចរណ៍ ដែលទៅកម្សាន្តនៅភ្នំគូលែន គឺធ្វើដំណើរដោយរថយន្ត និងលេងទឹកជ្រោះតែប៉ុណ្ណោះ​ ក៏ប៉ុន្តែ ក្រោយពីមានផ្លូវថ្មើរជើងទេសចរណ៏ បែបឡើងភ្នំនៅលើភ្នំគូលែន ភ្ញៀវទេសចរណ៍អាចដើរកម្សាន្តនទទួលយក អារម្មណ៏ប្លែក និងស្រស់ស្រាយជាមួយធម្មជាតិ។May be an image of 4 people and tree

លើសពីនេះទៅទៀត នៅលើឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម-ភ្នំគូលែន មានប្រាសាទបុរាណ និងមានទឹកធ្លាក់ដែលត្រជាក់ដូចទឹកអម្រឹត ជាច្រើនបានលាក់ខ្លួននៅក្នុងព្រៃ  ដូច្នេះវាក៏ជាឱកាសល្អមួយសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ សាកល្បងដើររុករក ឬក៏អាចមានសំណាងប្រទះឃើញប្រាសាទដែលបានបាត់ខ្លួនជាយូរក៏ថាបាន។May be an image of 4 people

សម្រាប់ការធ្វើដំណើរតាមផ្លូវថ្មើរជើងទេសចរណ៏ បែបឡើងភ្នំ Model Trail Line សូមភ្ញៀវទេសចរណ៍ទំនាក់ទំនងសហគមន៏តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ តាមរយៈទូរស័ព្ទលេខ ០៨៥ ៤០៤ ៦៤០៕ឧទ្យានជាតិភ្នំគូលែន - វិគីភីឌាភ្នំគូលែន - ប្រាសាទខ្មែរ | រក្សាកម្សាន្ត