Home Blog Page 1696

ក្រុមហ៊ុន BMW គ្រោងអភិវឌ្ឍនាវាអ៊ីដ្រូហ្វូលអគ្គិសនី The Icon ដែលមានចម្ងាយជាង ៩០ គីឡូម៉ែត្រ

0

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW បានសហការជាមួយក្រុមហ៊ុនសាងសង់កប៉ាល់ Tyde ដើម្បីបង្កើតនាវា The Icon electric hydrofoil yacht ដែលមានចម្ងាយជាង ៩០ គីឡូម៉ែត្រ។
យោងតាម Yanko Design ដែលក្រុមហ៊ុនរចនាឧស្សាហកម្មទំនើបអន្តរជាតិ បានរាយការណ៍កាលពីថ្ងៃទី ១៧ ខែឧសភាថា The Icon គឺជាទូកតូចមួយដែលដំណើរការដោយថាមពលថ្មរបស់ BMW i៣ វ៉ុលខ្ពស់ ដែលផ្តល់នូវការជិះទូកកម្សាន្តនឹងមិនបញ្ចេញឧស្ម័នពុល។ មិនដូចទូកកប៉ាល់ជាច្រើនដែលមានទំហំដូចគ្នាទេ The Icon គឺជាបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យទូកក្តោងមានល្បឿនលឿន និងកាត់បន្ថយការប្រើប្រាស់ថាមពលយ៉ាងច្រើន។Luxe Electric Hydrofoil Yachts : the icon

មុនពេលនាវាអ៊ីដ្រូហ្វូលអគ្គិសនីមិនទាន់អភិវឌ្ឍ Icon មានប្រវែង ១៣.១៥ ម៉ែត្រ និងមានល្បឿនអតិបរមាត្រឹមតែ ៥៥ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។ ប៉ុន្តែដោយសារការអភិវឌ្ឍរបស់អាគុយ BMW ទូកក្តោងនេះត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចត្រិច ១០០ kW មួយគូ និងត្រូវបានបំពាក់ដោយអាគុយ BMW i៣ ចំនួន ៦ ។ ដោយនាវាអ៊ីដ្រូហ្វូលអគ្គិសនីបច្ចុប្បន្ន មានល្បឿនច្រើនជាង ៩០ គីឡូម៉ែត្រ ក្នុងប្រវែង ៤៤ ម៉ែត្រ រយះពេលមួយម៉ោង ដោយគ្មានសំលេងរំខាន ។BMW & Tyde "The Icon" Electric Boat Revealed At Cannes Film Festival -  DriveSpark

ជាមួយនឹង The Icon ក្រុមហ៊ុន BMW និង Tyde បានរួមបញ្ចូលគ្នាយ៉ាងជោគជ័យនូវការរចនាប្រណីត ជាមួយនឹងប្រសិទ្ធភាពបរិស្ថាន។ ពីបច្ចេកវិទ្យា hydrofoil ដែលផ្តល់ល្បឿនលឿនដោយមិនបង្កើតរលក ឬអូសទៅកាន់កនាវាអគ្គិសនីដើរដោយថាមពលថ្ម នាវាអគ្គិសនីនេះកំណត់ស្តង់ដារថ្មីសម្រាប់ BMW ក្នុងការបង្កើតយានជំនិះក្រោមទឹកដែលគ្មានសំឡេង និងគ្មានការបំភាយឧស្ម័ន៕THE ICON Is BMW's Hydrofoil-Enhanced Electric WatercraftBMW Shoved Six i3 Batteries Into A Hydrofoil Yacht And Called It 'THE ICON'  - The Autopian ប្រភព៖vnexpress

បេឡាជាតិសន្តិសុខសង្គម បកស្រាយជុំវិញករណីបុរសម្នាក់មរណ.ភាពលើកង់បី រឿងប័ណ្ណ បសស ផុតសុពលភាព

0

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បេឡាជាតិសន្តិសុខសង្គមបានចេញលិខិតបំភ្លឺ ក្រោយពីមានការចែកចាយព័ត៌មានថាបុរសម្នាក់បានបាត់ជីវិតនៅលើកង់ ក្រោយពីប្រើប័ណ្ណ បសស ទៅមន្ទីរពេទ្យ ប៉ុន្តែត្រូវគ្រូពេទ្យថាប័ណ្ណផុតសុពលភាពមិនទទួលបានការព្យាបាល។

តាមលិខិតបំភ្លឺរបស់ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា «ដោយហេតុថា មានការផ្សព្វផ្សាយព័ត៌មានក្នុងបណ្តាញប្រព័ន្ធទំនាក់ទំនងសង្គមលើគណនីហ្វេសបុកមួយចំនួន ដែលបានសរសេរបង្ហោះមិនបានត្រឹមត្រូវ និងមានអត្ថន័យប្រហាក់ប្រហែលគ្នាថា “ពុទ្ធោអ៊ំសួរថា កំហុសអ្នកណា បើក្រហើយសូម្បីតែពេទ្យក៏ដាច់ចិត្តអោយមកវិញ គាត់មានជំងឺហឺតនិង បេះដូងរីក គាត់មានប័ណ្ណ បសស ដែរប៉ុន្តែគេថាផុតសុពលភាព ក៏សុខចិត្តត្រឡប់មកវិញ ហើយក៏ស្លាប់ ឃាំងកំសត់លើតុកៗ សង្វែកណាស់ពុកគេពុកយើង ព្រោះតម្លៃជីវីតមនុស្សវាមិនស្មើកាតមួយសន្លឹក” និងការ ចេញផ្សាយរបស់បណ្តាញព័ត៌មានមួយចំនួន ដែលមិនបានត្រួតពិនិត្យផ្ទៀងផ្ទាត់ ដែលបង្កឱ្យមានការភាន់ ច្រឡំថា ជនរងគ្រោះ ឈ្មោះ ម៉ៅ ហេង ដែលស្លាប់យ៉ាងអាណោចអាធ័មនៅលើម៉ូតូកង់បី ថាបានប្រើប្រាស់ ប័ណ្ណ ប.ស.ស. ។

លិខិតដដែលបញ្ជាក់ទៀតថា «តាមការស្រាវជ្រាវពីគ្រួសារជនរងគ្រោះ និងភាគីពាក់ព័ន្ធបង្ហាញឱ្យឃើញថា ជនរងគ្រោះ បានប្រើប្រាស់នោះ មិនមែនជាប័ណ្ណ ប.ស.ស. ។
ឆ្លើយតបចំពោះបញ្ហានេះ កុំឱ្យសាធារណជនបន្តការភាន់ច្រឡំតទៅទៀត បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាប ជូនសាធា រណជន ឱ្យបានជ្រាបថា៖
១. ប្រភេទប័ណ្ណពណ៌ស្វាយ ដែលជនរងគ្រោះកាន់គឺជាប័ណ្ណមូលនិធិសមធម៌សុខាភិ- បាល ពុំមែនជាប័ណ្ណសមាជិក ប.ស.ស. ទេ។ ចំពោះការបែងចែករវាងប្រភេទប័ណ្ណសមាជិក ប.ស.ស. និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល សូមពិនិត្យរូបភាពខាងក្រោមខ្លឹមសារនៃសេចក្ដីបំភ្លឺនេះ។
២. ជនរងគ្រោះឈ្មោះ ម៉ៅ ហេង ភេទប្រុស កើតថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧០ មាន តួនាទីជាសមាជិកភូមិ១៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តួនាទីជាសមាជិក ភូមិរបស់ជនរងគ្រោះ គឺជាកម្មវត្ថុនៃការទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅលើកង់បីក្បែរសាលារៀនឯកជនមួយកន្លែងនៅផ្លូវ១៥៦ សង្កាត់វាលវង់ ខណ្ឌ៧មករា៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhICx8BttD-42IplgtWgFVaEY_ESGkSZ5xG4-82vKTvMd3Zjk3Y0ZF6LVTimmsbMJDb9Tejx4Q07g_mWe1Gh_1HLzt6tXwSPG1tjbQFkRwmTQ0WCVLOcNgiUZWDfKdiNLqgju8LSvj8s5ZNKYgtFb8bf0_56enJXqOiDNjeHu4A70pSY2GSeAeLdt-B/s1280/image_2023-05-20_11-44-06.png

បុរសម្នាក់សាក់រូបមេដឹកនាំគណបក្សកាវក្លៃលើគល់ភ្លៅរបស់ខ្លួន

0

ប្រទេសថៃ ៖ វាបានក្លាយជារឿងមួយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គមប្រទេសថៃ ដោយសារបុរសថៃម្នាក់នេះសាក់រូបលោក Phitha Limjaroenrat ជាមេដឹកនាំគណបក្សកាវក្លៃ នៅលើគល់ភ្លៅរបស់ខ្លួន ហើយនិយាយថា លោកមិនខ្វល់នឹងមតិរិះគន់ទេ សំខាន់លោកស្រឡាញ់ចូលចិត្តមេដឹកនាំរូបនេះ ហើយលោកនឹងសាក់បន្ថែមទៀត ។

បុរសដែលល្បីល្បាញក្នុងបណ្តាញសង្គម ដោយសារតែសាក់រូបមេដឹកនាំគណបក្សកាវក្លៃនៅលើជើងនោះឈ្មោះ ហ្វីវ និយាយថា លោកយល់ពីអ្នករិះគន់ការសាក់នេះ ព្រោះមានទាំងអ្នកគាំទ្រ និងមិនគាំទ្រ ។ ប៉ុន្តែលោកមិនយកការរិះគន់នេះមកទុកក្នុងចិត្តទេ ព្រោះវាជារាងកាយរបស់លោក ហើយឪពុកម្តាយលោកក៏បានអនុញ្ញាតឱ្យលោកសាក់រូបមេដឹកនាំគណបក្សកាវក្លៃដែរ ។

លោក ហ្វីវ រៀបរាប់ថា លោកជាអ្នកតាមដានរឿងនយោបាយប្រទេសជាតិ លោកចូលចិត្តគំនិតរបស់លោក Phitha Limjaroenrat ហើយគិតថា បើលោក Phitha Limjaroenrat បានក្លាយជានាយករដ្ឋមន្ត្រីនោះ ប្រទេសថៃនឹងរីកចម្រើនជាងនេះ ។ លោកមានទំនុកចិត្តលើមេដឹកនាំគណបក្សកាវក្លៃ ព្រោះមេដឹកនាំរូបនេះជាក្មេងជំនាន់ក្រោយមានថាមពលខ្លាំង ហើយបើលោក Phitha Limjaroenrat បានឡើងជានាយករដ្ឋមន្ត្រីមែននោះ គឺការសាក់នេះមិនឥតប្រយោជន៍ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgopDPjZtQ-1L9dPjQ5opFtmBTzgHyYb1Fu3qy61-_oHysGQHlNpd694gpi8ZOCc4QWQ8rlj-u-hlOeo9VSGiXMZdUEblBqPd9TBZ4MBPbFc6PpYkZizCUNbthgBkclOAMJGQ7bYhnOnbDt-z5IUmerZUM-Sk8sdccJlVTMBl8y4vqkYDY_7XmL924D/s1280/photo_2023-05-20_11-31-32.jpg

លោក ហ្វីវ បន្តថា ពីដំបូង លោកតាំងចិត្តថា សាក់រូបឡូហ្គោរបស់គណបក្សកាវក្លៃ ប៉ុន្តែពេលលោកមកដល់ហាងសាក់ ម្ចាស់ហាងប្រាប់ឱ្យលោកសាកល្បងសាក់ផ្ទៃមុខរបស់មេដឹកនាំគណបក្សនេះមើលថា តើដូចមនុស្សពិតប្រាកដឬអត់ ? ហើយហាងនឹងបញ្ចុះតម្លៃឱ្យលោកចំនួន៥០% គឺពីតម្លៃ១ម៉ឺន២ពាន់បាត មកត្រឹមតែ៦ពាន់បាតប៉ុណ្ណោះ ។ ដូច្នេះ លោកក៏សម្រេចចិត្តសាក់តែម្តង ។

បើសួរថា ហេតុអ្វីបានជាលោកត្រូវសាក់រូបមេដឹកនាំគណបក្សកាវក្លៃនៅដើមភ្លៅទៅវិញ ? លោក ហ្វីវ ប្រាប់ថា ព្រោះកន្លែងផ្សេងទៀត លោកបានសាក់អស់ហើយ គ្មានកន្លែងទំនេរទេ គឺនៅសល់តែបរិវេណគល់ភ្លៅប៉ុណ្ណោះ ។ ដូច្នេះ លោកក៏បានសាក់នៅលើគល់ភ្លៅខាងឆ្វេង ហើយមិននឹកស្មានថា មានអ្នកចាប់អារម្មណ៍លោកច្រើនបែបនេះសោះ ។ លោក ហ្វីវ ប្រាប់ទៀតថា ការចាប់អារម្មណ៍នឹងរូបសាក់នេះ គឺតែងមានមតិយោបល់ពីរផ្សេងគ្នាជានិច្ច ហើយលោកក៏យល់ពីអ្នករិះគន់ផងដែរ ។ ប៉ុន្តែលោកមិនយកមកទុកក្នុងចិត្តទេ ព្រោះវាជារាងកាយរបស់លោក ហើយឪពុកម្តាយលោកក៏បានអនុញ្ញាតដែរ ហើយពួកគាត់ចូលចិត្តរូបសាក់នេះទៀតផង ។

លោក ហ្វីវ បញ្ជាក់ថា លោកចង់ឃើញប្រទេសថៃផ្លាស់ប្តូរទៅរកផ្លូវល្អ និងចង់ឱ្យពលរដ្ឋថៃគិតរឿងប្រទេសជាតិឡើងវិញ ។ លើសពីនេះ លោកក៏សូមផ្តាំផ្ញើទៅលោក Phitha Limjaroenrat ផងដែរ សូមមកជួយចុះហត្ថលេខាលើជើងរបស់លោកផង ព្រោះលោកចង់បានហត្ថលេខារបស់មេដឹកនាំគណបក្សកាវក្លៃ ហើយបើលោកបានហត្ថលេខាមែននោះ លោកនឹងសាក់បន្ថែមទៀត ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhluvoZXqU9U-Fx8xdaizUqEpnYT1l-DhenBvEU8P6aM7-PcTtPPfm6IazQPvFNp3UpMMdGKN4kzwykPe6pOZBF_u2K1leRsAJJKevQsnc1wei-U9pgsybRRhMjE93HElbhrQvNyEfeB_Ph3lqZZLptmjZAaaUG4U-KXy81T_9sCrXox-0TVO8KVdvM/s1280/photo_2023-05-20_11-31-24.jpgប្រភព ៖ Thairath

ញាក់ណាស់! លើកម្រាលព្រំក្រហមថ្ងៃទី២ ស៊ីន យូប៊ីន នាំយកអត្តសញ្ញាណខ្មែរទៅបង្ហាញ

0

តារាសម្តែង ស៊ីន យូប៊ីន កំពុងធ្វើឱ្យប្រជាជនកម្ពុជាកាន់តែមានមោទកភាព ព្រោះតែតារស្រីរូបនេះមិនភ្លេចយកអត្តសញ្ញាណជាតិផ្សព្វផ្សាយទៅកាន់ពិភពលោក នៅពេលនាងមានឱកាសចូលរួមកម្មវិធីអន្តរជាតិ។ ជាក់ស្តែង ថ្ងៃទី២ លើកម្រាលព្រំក្រហម នៅមហោស្រពភាពយន្តលើកទី ៧៦ នៅប្រទេសបារាំង យូប៊ីន បានស្លៀកឈុតយ៉ាងមានអត្ថន័យឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរ។May be an image of 3 people

តាមការរៀបរាប់របស់តួឯកស្រីរូបនេះ បានឱ្យដឹងថា រូបនាគរាជ តំណាងឱ្យដើមកំណើតជនជាតិខ្មែរដែលមានប្រវត្តិនិងមានពូជពង្សជាអំបូរនាគដែលមានរឿងព្រេងនិទានតំណាលតៗគ្នាថាព្រះថោងបានរៀបអភិសេកនិងព្រះនាងនាគនិងបានបង្កើតរជ្ជកាលទី១នៃរាជវង្សនិងព្រះរាជាណាចក្រខ្មែរដំបូងគេបង្អស់ដោយមានឈ្មោះថានគរគោកធ្លកប្រហែល៦០០ឆ្នាំមុនគ.ស មកម្ល៉េះនិងបានបង្កើតបុត្រាបុត្រីបន្តររាជវង្សានុវង្សជាអង្វែងរៀងមករហូតមកដល់បច្ចុប្បន្នកាលនេះ។ ហេតុដូចនេះហើយទើបកូនខ្មែរជំនាន់ក្រោយៗនិយមប្រើរូបចម្លាក់ដាក់ធ្វើជាបង្កាន់ដៃនៅប្រាសាទស្ទើរគ្រប់រចនាបថទាំងអស់ដែលតំណាងអោយភាពខ្លាំងខ្លាមានរិទ្ធចេស្តាបារមីនិងបង្ហាញនៅភាពសុខដុមរមនា សម្បូរសប្បាយ ត្រជាក់ត្រជុំ។ ជាក់ស្តែងនៅមុខប្រាសាទអង្គរវត្តនិងប្រាសាទបាយ័នជាភស្តុតាងស្រាប់ ។May be an image of 1 person and text

ជាមួយគ្នានេះ ស៊ីន យូប៊ីន បាននាំយកទង់ជាតិកម្ពុជាដែលមានរូបប្រាសាទអង្គរវត្តនៅចំកណ្តាលកំពុងបក់បោករេ រាំតាមខ្យល់អាកាសកំពុងបង្ហាញនិងផ្សព្វផ្សាយឱ្យបរទេសស្គាល់ខ្មែរកាន់តែច្បាស់។ មិនត្រឹមតែនាំរូបនាគរាជ ទង់ជាតិខ្មែរ តែតារាស្រីមានទេពកោសល្យរូបនេះក៏បាននាំយកផ្ការំដួលសៀតត្រង់ត្រចៀក ជាផ្កាតំណាងជាតិខ្មែរ ដែលបានឆ្លាក់ជាប់នៅសិលានៃប្រាសាទដែលបញ្ជាក់ប្រាប់ថាជាតិខ្មែររឹងដូចថ្មគ្មានថ្ងៃសាបសូន្យនិងកំពុងតែជះក្លិនក្រអូបសុសសាយពេញសកលលោកឱ្យកាន់តែស្គាល់និងស្ងប់ស្ញែងជាតិខ្មែរខ្លាំងឡើងៗ។May be an image of 3 people

មិនទាន់អស់នោះទេ តារាស្រីក្រសោបពានទាំងក្នុងនិងក្រៅប្រទេសរូបនេះ ក៏បានលើកឡើងស្លាបបក្សីនៅកន្ទុយរ៉ូបតំណាងឱ្យសន្តិភាពរបស់កម្ពុជាក្នុងសម័យតេជោ ដូចពាក្យមួយឃ្លារបស់ប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍គឺ «សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព »។

គួរបញ្ជាក់ផងដែរថា ទោះបីជា ស៊ីន យូប៊ីន នៅមិនទាន់ជាសះស្បើយទាំងស្រុងពីរបួសជើងត្រូវការជំនួយឈើច្រត់យ៉ាងណាក្តី តែតារាស្រីរូបនេះមិនរុញរាពុះពារគ្រប់បែបយ៉ាងឈរបង្ហាញខ្លួនប្រកបដោយភាពជឿជាក់នៅលើឆាកអន្តរជាតិ ដើម្បីជាមុខមាត់តំណាងប្រទេសកម្ពុជា៕May be an image of 3 people and text

រកឃើញពេជ្រដែលមានអាយុកាលរាប់ម៉ឺនឆ្នាំ នៅក្នុងអាចម៍ផ្កាយក្រៅភព

0

បរទេស៖ អ្នកវិទ្យាសាស្ត្របានប្រើបច្ចេកទេសរូបភាពកម្រិតខ្ពស់ដើម្បីពិនិត្យត្បូងពេជ្រពីអាចម៍ផ្កាយ Diablo canyon ដែលពួកគេបានរកឃើញថាមិនមែនជាត្បូងធម្មតានោះទេ នេះបើយោងតាម IFL Science ដែលជាប្រភពព័ត៌មានវិទ្យាសាស្រ្តអន្តរជាតិ។

អាចម៍ផ្កាយ Diablo Canyon បានធ្លាក់ប្រហែល ៥០,០០០ ឆ្នាំមុន ដោយបង្កើតបានជារណ្ដៅភ្នំភ្លើង ដែលជារណ្ដៅមានឥទ្ធិពលបំផុតមួយរបស់ពិភពលោក។ ពេជ្រអាចម៍ផ្កាយ Diablo Canyon ពួកវាមានលក្ខណៈងាយស្រួលក្នុងការកែតម្រូវ ដែលមានសក្តានុពលសម្រាប់ប្រើប្រាស់ក្នុងឧបករណ៍អេឡិចត្រូនិក។A 'Diablo Canyon' Meteorite Hit the Earth 50,000 Years Ago with a  Never-Seen-Before Diamond Crystal | Nature World News

ពេជ្រដែលប្រើក្នុងគ្រឿងអលង្ការមានធាតុផ្សំនៃអាតូមកាបូនដែលមានរាងជាគូប នីមួយៗភ្ជាប់ជាមួយអាតូមបួនផ្សេងទៀត ជួនកាលត្រូវបានរំខានដោយធាតុផ្សេងទៀតដែលរួមចំណែកដល់ពណ៌។

ផ្ទុយទៅវិញ កាលពីឆ្នាំ ១៩៦៧ អ្នកស្រាវជ្រាវបានរកឃើញពេជ្រអាចម៍ផ្កាយ Lonsdaleite ដែលជាពេជ្របង្កើតចេញពីអាតូមកាបូនគឺជាត្បូងពេជ្រគូបដ៏កម្រមួយសម្រាប់ប្រើប្រាស់ជាគ្រឿងអលង្ការដ៏មានតម្លៃ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពេជ្រអាចម៍ផ្កាយ Diablo Canyon ដែលត្រូវបានគេរកឃើញថ្មីៗនេះ គឺជាត្បូងពេជ្រ ដែលត្រូវបានប្រើដើម្បីរចនាវត្ថុធាតុរឹង យ៉ាងល្អិតល្អន់ ដោយសន្យាថានឹងប្រើប្រាស់បានយ៉ាងទូលំទូលាយ ចាប់ពីសារធាតុសំណឹក អេឡិចត្រូនិច ណាណូមិក រហូតដល់បច្ចេកវិទ្យាឡាស៊ែរជាដើម៕ CANYON DIABLO METEORITE — INTERIOR AND EXTERIOR REVEALED IN END PIECE,  Iron, coarse octahedrite – IAB; Meteor Crater, Coconino County, Arizona |  Christie'sប្រភព៖vnexpress

ទ្រាំជាង១០ឆ្នាំ ហ្សូណូ លេងតាមផ្លូវច្បាប់ជាមួយអតីតភរិយា និងបង្ហាញភស្តុតាងប្រតិបត្តិការផ្ទេរប្រាក់

0

ទ្រាំអស់១០ឆ្នាំព្រោះចង់រក្សាកិត្តិយសកូន ពេលនេះតារាចម្រៀង ហ្សូណូ លេងតាមផ្លូវច្បាប់ជាមួយអតីតភរិយា ចាន់ សុផានី ដោយបានចេញលិខិតបំភ្លឺពីមេធាវី ព្រមទាំងបដិសេធទាំងស្រុងរាល់ការលើកឡើងរបស់អ្នកនាង ចាន់ សុផានី ដែលបានផ្តល់បទសម្ភាស និងបង្ហោះកន្លងមកថាលោកគ្មានទំនួលខុសត្រូវអាហារកិច្ចកូនស្រី។ ក្នុងនោះ តារាចម្រៀងរូបនេះបានបង្ហាញភស្តុតាងប្រត្តិបត្តិការផ្ទេរប្រាក់រយៈពេល២ឆ្នាំចុងក្រោយដែលខ្លួនបានផ្ទេរទៅកាន់អ្នកនាង ចាន់ សុផានី ដោយតួលេខលោកបង្ហាញ ធំបំផុតមានជាង៣ពាន់ដុល្លារ និងតិចបំផុត១០០ដុល្លារ។May be an image of 1 person, standing and indoor

នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ហ្សូណូ បានចេញលិខិតបំភ្លឺនិងបកស្រាយជុំវិញរឿងអាស្រូវជាមួយអតីតភរិយាកន្លងមកដោយមានមេធាវី ជួន ចាន់ធារិទ្ធ តំណាងឱ្យលោក កែ សុវណ្ណារ៉េត ហៅ ហ្សូណូ។

ក្នុងលិខិតនោះ តារាចម្រៀងហ្សូណូ សូមបដិសេធទាំងស្រុងរាល់ការលើកឡើងរបស់អ្នកនាង ចាន់ សុផានី តាមរយៈបទសម្ភាសផ្សេងៗ ការដែលលោកមិនតបតព្រោះមិនចង់ប៉ះពាល់ទៅដល់អារម្មណ៍របស់កូនស្រី តែអតីតភរិយាតែងតែលើកយកកូនស្រីមកធ្វើជាប្រធានបទនានានៅក្នុងបណ្តាញសង្គម សកម្មភាពទាមទារម្តងហើយម្តងទៀត ធ្វើឱ្យទំនាក់ទំនងរវាងកូន និងឪពុក មានការប៉ះពាល់អារម្មណ៍ផ្លូវចិត្តយ៉ាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmG1pDOSBsjCTaMfYLEn8VL4OR0ub3u0yvIeFM2M_D-_3oeD0fnA19aOwt2Ug37aFezjJZJ2dkdrAbsQRO7iijf40bJ3lZkwZCxdjR8UedwgwxczTh26YoDXull96ZB_COPqPTpaHI7DjWfy1jRpely2gF9hkVJfTsM7t4G-ZGBLkq909soGMfwbwi/s2048/339250943_748392923595179_1888624815479326101_n%20(3).jpg

ក្នុងនោះដែរ ក៏បានបញ្ជាក់ថា រយៈពេលជាង១០ឆ្នាំកន្លងមកនេះ លោកតែងតែគិតគូរដល់ កូនស្រីជានិច្ច ដោយបានឧបត្ថម្ភ ទំនុកបម្រុងជីវភាពរស់នៅ និងការសិក្សាដល់កម្រិតថ្នាក់បច្ចុប្បន្ននេះ តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភទៅឱ្យអ្នកនាង ចាន់ សុផានី តាមលទ្ធភាពដែលខ្លួនអាចធ្វើបានដោយផ្ញើប្រាក់តាមមធ្យោបាយផ្សេងៗ និងមួយរយៈចុងក្រោយតាមរយៈធនាគារ ABA ។ ការដែលអ្នកនាងស្រីចាន់ សុផានី និយាយថាមិនដែលបានផ្ញើប្រាក់ សម្រាប់ឧបត្ថម្ភ ទំនុកបម្រុងជីវភាពរស់នៅ និងការសិក្សាដល់កូនស្រីគឺការនិយាយមិនពិត បំផ្លើស និងទម្លាក់កំហុស។ ដើម្បីការពារកិត្តិយស កេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរតារាចម្រៀង ហ្សូណូ ក៏បង្ហាញប្រតិបត្តិការ (Transaction) របស់ធនាគារ ABA ដែលបានផ្ទេរទៅកាន់អ្នកនាង ចាន់ សុផានី ផងដែរ។ តាមរយៈប្រតិបត្តិការដែលលោកបង្ហាញតួលេខធំបំផុតមានចំនួន ៣ ៥៥៣ ដុល្លារ និងតិចបំផុតមានចំនួន១០០ដុល្លារ។

ក្នុងនោះដែរ មេធាវីការពារលោក ហ្សូណូ ក៏បានស្នើដល់អ្នកនាង ចាន់ សុផានី បញ្ឈប់រាល់សកម្មភាពនានាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស បើមិនដូច្នេះទេ នឹងចាត់វិធានការតាមច្បាប់ ដោយដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមាន សម្ថកិច្ច និងតុលាការប្តឹងពី “បទបរិហាកេរ្ដិ៍ជាសាធារណៈ» និងពីបទ “ជេរប្រមាថជាសាធារណៈ»។

ភ្ជាប់ជាមួយលិខិតបំភ្លឺ លោក ហ្សូណូ ក៏បានលើកឡើងទៀតថា លោកទ្រាំអស់១០ឆ្នាំព្រោះអាណិតក្មេងរក្សាកិត្តិយសកូន គ្មានឪពុកណាមិនស្រឡាញ់កូនខ្លួនឯងនោះទេ ហើយសុំកុំយកក្មេងមកពាក់ព័ន្ធទៀត៕

វាសនាមើលមិនឃើញ! ពីក្មេងប្រុសមិនមានឱកាសចូលរៀន ត្រូវបានឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់អាហារូបករណ៍ដល់ថ្នាក់ឧត្តមសិក្សា

0

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រុមការងារអ.ម.តខេត្តបាត់ដំបង បានស្វែងរកឃើញក្មួយប្រុសម្នាក់ ដែលឯកឧត្តម បានជួបកាលពីសប្តាហ៍មុន នៅក្នុងកម្មវិធីមួយនៅក្នុងខេត្តបាត់ដំបង។

មិនបានយូរប៉ុន្មានក្រុមការងារអ.ម.តខេត្តបាត់ដំបង បានស្វែងរកឃើញក្មួយប្រុសនោះឃើញ  ដោយមានឈ្មោះថា រុន ភារម្យ ហៅអារ៉យ។May be an image of 5 people

ឯកឧត្តម ក៏បានជជែកលែងជាមួយកុមារា រុន ភារម្យ  និងក្រុមគ្រួសារ ដើម្បីស្វែងយល់ស្ថានភាពគ្រួសារ និងការរស់នៅរបស់ក្មេងម្នាក់នោះ។ មិនតែប៉ុណ្ណោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានសរសើរមិនដាច់ពីមាត់ ទៅប្អូនប្រុស ប្អូនស្រីដែលជាឪពុកម្តាយរបស់ក្មេងប្រុង រុន ភារម្យ ដោយគ្រួសារមានជីវភាពមិនសូវធូរធារ ប៉ុន្តែអប់រំកូនៗបានល្អ អោយចេះខិតខំប្រឹងប្រែង តស៊ូ និងប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងអំពើសុចរិតតាំងពីតូចៗ។May be an image of 2 people

ក្រោយពីស្វែងយល់ពីស្ថានភាពគ្រួសាររបស់គាត់ ឯកឧត្តមបានសម្រេច៖
១) ជួយផ្តល់មធ្យោបាយនិងលទ្ធភាពអោយឪពុកនិងម្តាយរបស់គាត់កែសម្រួលមុខរបរអោយបានកាន់តែប្រសើរ ដើម្បីបង្កើនចំណូលក្នុងគ្រួសារ
២) ជួយក្មួយប្រុស រុន ភារម្យ និងប្អូនស្រីរបស់គាត់ អោយបានចូលរៀននៅសាលាដែលពួកគាត់ចង់រៀន រហូតដល់ចប់ថ្នាក់ទី១២ និងគ្រោងផ្តល់អាហារូបករណ៍សម្រាប់បន្តរៀនសូត្រនៅថ្នាក់ឧត្តមសិក្សាទៀត ដើម្បីក្មួយៗអាចកសាងសមត្ថភាពរបស់ខ្លួន និងចូលរួមជួយគ្រួសារនិងសង្គមជាតិយើងនៅពេលអនាគត៕

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញមុខបកសា្រយ ជុំវិញបញ្ហាបង់លុយគ្រប់ តែមិនបានផ្ទះ

0

កាលពីពេលថ្មីៗនេះ មានអតិថិជនគម្រោងផ្ទះល្វែងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារនៅលើបណ្តាញសង្គមព្រោងព្រៀត ដោយម្នាក់លើកឡើងថា បង់លុយគ្រប់ហើយ តែមិនទាន់បានផ្ទះស្នាក់នៅ។No photo description available.

ដោយមានមតិច្រើនលើកឡើង ហាក់បីដូចជាកំពុងបំផ្លាញគេឈ្មោះ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា  ខណៈនេះអ្នកឧកញ៉ា ក៏បានចេញមុខបកសា្រយទៅកាន់សាធារណជនថា៖”

សូមគោរពជម្រាបបំភ្លឺស្រាយចម្ងល់ជូនដល់
ពុកម៉ែបងប្អូនជាពិសេសអតិថិជននៃបុរី ឡេង

ណាវ៉ាត្រា អោយបានជ្រាប៖

នេះជាបណ្ដុំរូបភាពខ្លះនៃផ្ទះជាង1ម៉ឺនខ្នងខ្ញុំបាន
សង់រួចប្រគល់ជូនអតិថិជនកំពុងរស់នៅ
និងដីរាប់សែនប្លង់ ដែលបានប្រគល់រួចរាល់។
????និងនៅមានគម្រោងដែលត្រូវប្រគល់បន្ត
បន្ទាប់ទៀត។
ដែលតម្លៃផ្ទះលក់ចាប់ពី18000$ឡើងទៅ
លក្ខខណ្ឌបង់ប្រាក់មួយខែចាប់ពី70$
នេះជាការប្រឹងប្រែងដើម្បីចូលរួម ជួយអភិវឌ្ឍ
រីកចម្រើនរបស់ជាតិប្រជាជនឱ្យពុកម៉ែបងប្អូន
ខ្វះលទ្ធភាពមានលំនៅឋានគ្រប់គ្នា នឹងបាន
ផ្ដល់ឱកាសឲ្យពុកម៉ែបងប្អូនទទួលបានផល
ចំណេញ និងការរស់នៅសមរម្យមួយ ពិតណាស់
អតិថិជនរាប់សែននាក់ ខ្ញុំយល់ពីអារម្មណ៍របស់បងប្អូន
មានការអាក់អន់ចិត្តតែយ៉ាងណា
ខ្ញុំមានជំហទទួលខុសត្រូវច្បាស់លាស់។
និងបានបំពេញកាតព្វកិច្ច ជាអាជីវករ ដែលស្មោះ
ត្រង់ ជាមួយនឹងសេវាសាធារណៈ គ្រប់ជំហាន។
????ផ្ញើរជូនទៅដល់ លោកតាំង
សារ៉ាដា លោកស៊ន តារា លោក
គឹមសុខលោកឆាំ ឆានី ប៉ាង សុខឿន
លោក លីម ហុង និងក្រុមលោកទាំងអស់
ដែលព្យាយាមតាមបំផ្លាញក្រុមហ៊ុនខ្ញុំ។
ដោយចោទប្រកាន់ថាខ្ញុំ
????(បោកប្រាស់គេ)
ក្បាច់តស៊ូមតិនូវអ្វីដែលជាភាពត្រឹម
ត្រូវនិងមើលឃើញជាក់ស្ដែងលោក
អស់ក្បាច់ហើយ ទើបអស់លោកប្រើ
ក្បាច់សម្រាម និងស្មោគគ្រោកនេះ
ដើម្បីតាមបំផ្លាញអង្គភាពខ្ញុំ។
ប្រឹងជម្រុញ វ៉ៃប្រ-ហារអង្គភាពខ្ញុំគ្រប់រូបភាព
(កាលកន្លងមក)
-ចោទខ្ញុំថា មានអ្នកនៅពីក្រោយ
-បន្ទាប់មកចោទថាលុយធ្លាក់ពីលើមេឃ
-បន្ទាប់មកទៀត ចោទថាលា-ងលុយ
-ចោទខ្ញុំថាលក់សម្បតិ្តធម្មជាតិ
????(-ឥឡូវចោទថាខ្ញុំបោ*កប្រាស់គេ)
ក្រុមអស់លោកចេញអោយអស់ក្បាច់មក។
គោរពជម្រាបសួរពុកម៉ែបងប្អូនទាំង
អស់គ្នាមួយរយៈនេះដោយសារមាន
មនុស្សមួយក្រុម ព្យាយាមចោទប្រកាន់
ក្រុមហ៊ុនខ្ញុំ ថាបោកប្រាស់គេ វាជា
ការបំភ្លើសការពិតទាំងស្រុង។
-ខ្ញុំសូមសង្ខេបការចោទប្រកាន់
(ការជំពាក់លុយ និងការសង់ផ្ទះយឺត )
ការជំពាក់លុយទៅវិញទៅមកចំពោះ
ដៃគូផ្គត់ផ្គង់ ជាបញ្ហាដែលតែងតែកើត
មានចំពោះអ្នករកស៊ីទូទៅ។
តើក្រុមហ៊ុនណាមួយមិនមានទិញជំពាក់
វគ្គវិនគ្នាទៅវិញទៅមក? រឿងបែបនេះ
មិនមែនជារឿងចំលែកទេសំរាប់គ្រប់
អាជីវកម្មទាំងអស់លើលោក។
ចំពោះអ្នកផ្គត់ផ្គង់ទាំងអស់ សុទ្ធតែបាន
ជជែកគ្នាមិនមានការ (បោកប្រាស់) ដូច
ជនអគតិមួយចំនួនលើកឡើងឡើយ។
តើអាជីវកម្មនៅលើពិភពលោកមួយណា
ដែលធ្វើអាជីវកម្មមិនជំពាក់គ្នាទៅវិញ
ទៅមក ?
អាជីវកម្មរបស់ខ្ញុំបាទ រកទទួលទាន
ដោយត្រឹមត្រូវសុច្ចរិតទៀងត្រង់។
ជារឿងធម្មតា យើងតែងតែទូទាត់
លំហូរសាច់ប្រាក់របស់អតិថិជន
ដែលទទួលបាន សមាមាត្រទៅនឹង
ដៃគូផ្គត់ផ្គង់។
ក្រុមហ៊ុននៅលើពិភពលោកមិនថាតែ
ក្រុមហ៊ុនខ្ញុំទេ ការរកទទួលទានតែងតែ
មានការបង្វិលចុះបង្វិលឡើង ជាបញ្ហា
ធម្មតារបស់អ្នកទិញ និងអ្នកផ្គត់ផ្គង់។
ដូច្នេះការរកទទួលទានមានការជំពាក់
ទៅវិញទៅមកជារឿងធម្មតា មិនមែន
ជារឿងអីចម្លែកនិងថ្មីឡើយ។
សូមបញ្ជាក់គម្រោងឡេង ណាវ៉ាត្រា
ទាំងអស់គឺជាគម្រោងដែលរកទទួល
ទានដោយសុច្ចរិតទៀងត្រង់។
(ចំពោះការសាងសង់ផ្ទះមួយចំនួនយឺត)
សព្វថ្ងៃក្រុមហ៊ុនបានសាងសង់ផ្ទះដែល
បញ្ចប់ចូលរស់នៅបានសរុប(ជាង1ម៉ឺន
ខ្នង) និងដី ឡូលំនៅឋានជាង20ម៉ឺនប្លង់
ដែលជាក្រុមហ៊ុនមួយលក់ផ្ទះ និងដាច់
បំផុតសំរាប់តម្លៃផ្ទះទាបគុណភាពខ្ពស់
បានចំនួនច្រើនជាងគេនៅក្នុងប្រទេស
និងរីកលឿនបំផុត
និងមានដី គម្រោងអភិវឌ្ឍន៍សរុបទូទាំង
ប្រទេស ជាង 1 ម៉ឺនហិចតា។
គុណប្រយោជន៍នៃ តម្លៃផ្ទះ និងដីតម្លៃ
ទាបនេះបានជម្រុញឲ្យពុកម៉ែបងប្អូន
ប្រជាពលរដ្ឋ មានឱកាស ទិញលំនៅឋាន
ឬដីសង់លំនៅឋានគ្រប់ៗគ្នា។
ទោះជីវភាពកម្រិតណា គួរអាច មាន
ឱកាសទិញបានដែរ ដោយខ្ញុំបាទបានរៀប
ចំផ្អែកទៅលើលក្ខខណ្ឌ ដែលងាយបំផុត
សម្រាប់ប្រជាជន ។
ក្រុមហ៊ុនបានសង់គម្រោងបញ្ចប់ជាច្រើន
រាប់មិនអស់ ជូនអតិថិជន និងបានដំណើរ
ការសាងសង់ជារៀងរាល់ថ្ងៃ និងអភិវឌ្ឍ
គ្រប់គម្រោងដែលមកដល់ពេលនេះអតិថិជន
ជំពាក់ រហូតដល់រាប់រយលានដុល្លារ។
ដែលក្រុមហ៊ុន អភិវឌ្ឍន៍ នៅទីក្រុងភ្នំពេញ
និងតាមបណ្ដាខេត្តដែលមានសក្ដានុពល
មួយចំនួន ទូទាំងប្រទេស។
ក្រុមហ៊ុន របស់ខ្ញុំបាទរកទទួលដោយ
សុច្ចរិតទៀងត្រង់ ដែលគិតផលប្រ
យោជន៍ ជាតិរួមនិងប្រជាជនជាធំ។
(បច្ចុប្បន្នមានការយឺតយ៉ាវផ្ទះមួយ
ចំនួន)
ចំពោះកាទិញ និងលក់យើងបាន
ព្រមព្រៀងគ្នាក្នុងការធ្វើកិច្ចសន្យា
ពេលទិញនឹងលក់ជាមួយអតិថិជន
ប្រសិនបើមានការយឺតយ៉ាវ ខ្ញុំបាទ
នឹងអនុវត្ដន៍តាមកិច្ចសន្យា។ សងក្នុងការ
យឺតយាវ នៅពេលប្រគល់ទទួលសោរផ្ទះ
ចូលរស់នៅ។ សព្វថ្ងៃ ក្រុមហ៊ុនប្រឹងប្រែង
យកចិត្តទុកដាក់ ក្នុងការសាងសង់
សំណង់មានគុណភាព សំរុកចាក់ដី
ដូចបងប្អូនបានឃើញ។
សេដ្ឋកិច្ចសកលនិងសង្គ្រាមបានបង្ក
បញ្ហាដល់គម្រោងជាមួយនឹងឧបសគ្គ
ធំៗមួយចំនួនដូចជាប្រេងឡើងថ្លៃដែល
បណ្ដាលអោយការសាងសង់ឡើងខ្ពស់
ខ្លាំងជាងតម្លៃដែលមាននៅផែនកាគ្រោង
ទុកក្នុងការសាងសង់។
ទោះបីតំលៃការសាងសង់ខ្ពស់ខ្លាំងជាង
តំលៃកាលពីពេលលក់ក៏ក្រុមហ៊ុនទទួល
ខុសត្រូវការសាងសង់អោយបានចប់។
ខ្ញុំបានយកចិត្តទុកដាក់នឹងលក់ផ្ទះក្នុង
តម្លៃទាប ប្រឹងប្រែងគិត ពីគុណភាពខ្ពស់
សោភ័ណភាពសុវត្ថិភាព ដើម្បីឱ្យបាន
លំនៅឋានមួយសមរម្យ សម្រាប់
ការរស់នៅនិងផលចំណេញទៅពេល
អនាគត របស់ពុកម៉ែបងប្អូន។
ដូច្នេះបងប្អូនកុំព្រួយបារម្ភឲ្យសោះ
រាល់ផ្ទះមួយចំនួនដែលយឺតយ៉ាវ
ក្រុមហ៊ុនទទួលខុសត្រូវទៅតាម
កិច្ចសន្យា ។
បញ្ហាកើតឡើងចំពោះសេដ្ឋកិច្ចទូទាំង
ពិភពលោក បានជះឥទ្ធិពលទៅគ្រប់
បញ្ហាជីវកម្មទាំងអស់ បុរីជាច្រើនមាន
ការយឺតយាវមិនមែនតែក្រុមហ៊ុនខ្ញុំ
នោះទេ។ គោរពជម្រាបជូនពុកម៉ែបង
ប្អូនទាំងអស់ជ្រាប និងយោគយល់ពីខ្ញុំ
បាទ។
គោរពជម្រាបជូន ពុកម៉ែបងប្អូនថា
សព្វថ្ងៃ បុរី ឡេង ណាវ៉ាត្រាលក់
បានចំនួន ច្រើនជាងគេសរុបរាប់
ម៉ឺនខ្នង ដែលជា លំនៅឋានតម្លៃ
ទាប សម្រាប់ពុកម៉ែបងប្អូនដែល
មានចំណូលក្រោមមធ្យម និងដីជាង
20 ម៉ឺនប្លង់ ប្រគល់ជូនអតិថិជន
រួចរាល់ និហគម្រោងមួយចំនួនត្រូវប្រគល់
បន្តបន្ទាប់ទៀត។
អតិថិជន រាប់សែននាក់ ចៀសអីហ្នឹងផុត
និងបញ្ហាខ្លះ ពាក់ព័ន្ធនឹងសេវាកម្មផ្សេងៗ
តែយើងបានឈរនឹងដោះបញ្ហា នឹងកែតម្រូវ
គ្រប់បញ្ហាទាំងអស់។
គោរពអធ្យាស្រ័យបងប្អូនដែលសម្រាប់ផ្ទះយឺត
មួយចំនួនមេត្តាយោគយល់ ការសាងសង់
ស្ថានភាពឥឡូវនេះ ការកើនថ្លៃនៃប្រេងជា
បញ្ហាឲ្យការសាងសង់ថ្លៃខ្លាំង ក្រុមហ៊ុនមិនមាន
ការមិនចំណេញអីទេចុងក្រោយនេះ សម្រាប់
ការយឺតយ៉ាវសូមអភ័យទោសផង។
និងសុំការយោគយល់ពីបងប្អូន ក្រុមការងារ
និងប្រឹងប្រែងយកចិត្តទុកដាក់ ពីគុណភាពនិង
ការទទួលខុសត្រូវ ខ្ពស់បំផុត។May be an image of 1 person, lighting, road and street

អតីតសមាជិកសភាតំណាងរាស្ត្រអំពាវនាវឱ្យក្រសួងសុខាភិបាលរឹតបន្តឹងហាងលក់កញ្ឆា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៩ ខែឧសភា លោក Chuwit Kamolvisit ជាអ្នកនយោបាយ និងអតីតសមាជិកសភាតំណាងរាស្ត្រប្រទេសថៃ បានធ្វើយុទ្ធនាការប្រឆាំងនឹងការលក់កញ្ឆាដោយសេរីនៅបរិវេណមុខសាលារៀនឯកជនមួយកន្លែងក្នុងតំបន់ស៊ីលុម ទីក្រុងបាងកក ។ លើសពីនេះ ក៏មានអាណាព្យាបាលសិស្សមកចូលរួមប្រឆាំងនឹងការលក់កញ្ឆានៅមុខសាលារៀនផងដែរ ។

អតីតសមាជិកសភាតំណាងរាស្ត្រ លោក Chuwit Kamolvisit លើកឡើងថា ការលក់កញ្ឆាយ៉ាងសេរីបែបនេះបង្ហាញពីការធ្វេសប្រហែសរបស់ក្រសួងសុខាភិបាល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក Anutin Charnvirakul ។ ពួកគេមិនបានពិចារណាពីពេលវេលា និងទីកន្លែងលក់កញ្ឆាទេ ហើយពួកគេមិនគួរជំរុញឱ្យមានការលក់កញ្ឆានៅមុខសាលារៀនបែបនេះទេ ។May be an image of 9 people, crowd and text

លោកបន្តថា កន្លងមក ក្រសួងសុខាភិបាលធ្លាប់ប្រកាសថា ហាមលក់ភេសជ្ជៈមានជាតិអាល់កុល និងបង្កើតកន្លែងកម្សាន្តនៅជិតសាលារៀន ប៉ុន្តែហេតុអ្វីបានជាអនុញ្ញាតឱ្យហាងលក់កញ្ឆាមកលក់នៅមុខសាលារៀនទៅវិញ ហើយមិនមែនមានតែទីនេះមួយកន្លែងទេ ប៉ុន្តែនៅខេត្តខនកែន ក៏មានលក់ដែរ ។ ការគាំទ្រឱ្យមានការលក់កញ្ឆាយ៉ាងសេរីបែបនេះ គឺជាការបំផ្លាញសង្គម ។

លោក Chuwit Kamolvisit បញ្ជាក់ថា ក្រសួងសុខាភិបាលថៃត្រូវតែភ្ញាក់ពីដេក និងសូមឱ្យពិចារណាចេញច្បាប់ហាមឃាត់ ដោយសារប៉ូលិសមិនអាចធ្វើអ្វីបានទេ ព្រោះនេះជាតួនាទីរបស់ក្រសួងសុខាភិបាល ។ កន្លងមក ក្រសួងសុខាភិបាលបានហាមឃាត់ថា ហាមលក់កញ្ឆានៅជិតសាលារៀន និងវត្ត ។May be an image of 2 people and text that says 'MO NO NEWS'

ការលក់កញ្ឆានៅមុខសាលារៀនបានធ្វើឱ្យអាណាព្យាបាលសិស្សនៅទីនេះមិនពេញចិត្តជាខ្លាំង ព្រោះកូនសិស្សត្រូវដើរឆ្លងកាត់ហាងនេះ ហើយឃើញឧបករណ៍ប្រើប្រាស់ និងកញ្ឆាក្នុងហាង ។ អាណាព្យាបាលសិស្សលើកឡើងថា ពួកគេពិបាកពន្យល់កូនពីគ្រោះថ្នាក់នៃការប្រើប្រាស់កញ្ឆា ។

អាណាព្យាបាលសិស្សម្នាក់ដែលបានមកផ្តល់កម្លាំងចិត្តឱ្យលោក Chuwit Kamolvisit ធ្វើយុទ្ធនាការប្រឆាំងនឹងការលក់កញ្ឆានិយាយថា ហាងនេះបានបើកលក់កញ្ឆាតាំងពីខែកុម្ភៈ ឆ្នាំ២០២៣ មកម្ល៉េះ ។ អ្វីគួរឱ្យបារម្ភជាងនេះ គឺហាងនេះបិទបាំងត្រឹមតែកញ្ឆក់ភ្លឺថ្លា ដែលគេអាចមើលឃើញអ្នកចូលក្នុងហាង និងឧបករណ៍ផ្សេងៗ ។ ចំណែកអាណាព្យាបាលសិស្សម្នាក់ទៀតនិយាយថា គាត់បារម្ភពីផលវិបាកផ្សេងៗដែលនឹងកើតឡើង ដូចជា បើមានអ្នកជក់កញ្ឆានៅក្នុងហាង ហើយកើតសភាពខុសប្រក្រតី គឺវាអាចបង្កគ្រោះថ្នាក់ដល់សិស្សសាលាបាន ៕Who Will Win in Thailand's Cannabis Industry? ប្រភព ៖ Mono News

សម្តេចតេជោ ឧបត្ថម្ភ៣០០០ដុល្លារដល់យុវជនស្ម័គ្រចិត្តម្នាក់បាត់ម៉ូតូអំឡុងបំពេញភារៈកិច្ច

0

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភ៣០០០ដុល្លារដល់យុវជនស្ម័គ្រចិត្តឈ្មោះ ផុន រ៉ាស៊ី ដែលបានបាត់ម៉ូតូអំឡុងពេលបំពេញភារកិច្ចការប្រកួតស៊ីហ្គេម។Prime Minister Hun Sen says he is “in good health” - Khmer Times

សម្តេចបានសរសេរនៅលើបណ្តាញសង្គមតេលេក្រាមថា «ល្ងាចនេះតាបានឃើញតាមបណ្តាញសង្គមអំពីចៅស្រី ផុន រ៉ាស៊ី ដែលជាយុវជនស្ម័គ្រចិត្តមកចូលរួមជួយបម្រើដល់ការ
ប្រកួតស៊ីហ្គេមហើយបាត់ម៉ូតូ។ តាសុំជួយ3,000$សម្រាប់ទិញម៉ូតូមកប្រើប្រាស់វិញ។
សូមចៅទាក់ទងជាមួយលោកសេង ទៀងតាមទូរស័ពលេខ012 961971ដើម្បី
ទទួលយកថវិកា»។May be an image of motorcycle, scooter and text

តាមការរៀបរាប់របស់យុវជនស្ម័គ្រចិត្តខាងលើបានឱ្យដឹងថា អំឡុងពេលបំពេញការងារជាអ្នកស្ម័គ្រចិត្តនៅទីលាន AZ Group Cricket Oval (ផ្លូវ60ម៉ែត្រ) នាងបាត់ម៉ូតូម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ១គ្រឿងនៅព្រឹកថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៣។May be an image of 3 people and text

គួរបញ្ជាក់ផងដែរថា អំឡុងការប្រកួតស៊ីហ្គេមមានយុវជនស្ម័គ្រចិត្តចំនួន៦ពាន់នាក់ជាកម្លាំងស្នូលដែលជំរុញឱ្យការប្រកួតកីឡាអាស៊ីអាគ្នេយ៍ប្រព្រឹត្តនិងបញ្ចប់ដោយរលូន៕May be an image of 2 people, hospital and text that says 'ផុន ស៊ី is with Phon Bonsry and 6 others. Follow 26m នាងខ្ញុំឈ្មោះ ផុន រ៉ាស៊ី ជាអ្នកស្ម័គ្រចិត្តនៅទីលានAZ Group Cricket Oval (ផ្លូវ60ម៉ែត្រ) បានបាត់ម៉ូតូ Honda Dream ពណ៌ខ្មៅ កាលពីព្រឹកថ្ងៃទី ខែ ឧសភា ឆ្នាំ2023 ទេងពេល្វើរ្ិតសើិនាបងបូនបានឃើញ ភិនភាគម៉ូតូដូចរូបខាងក្រោម សូមជួយទាក់ទងមកនាងខ្ញុំ ផង... តាមរយៈលេខ 0967569975/067825078 SeaGame #SEAGames2023 #volunteersseagame 一-'