បរទេស៖ អ្នកវិទ្យាសាស្ត្របានប្រើបច្ចេកទេសរូបភាពកម្រិតខ្ពស់ដើម្បីពិនិត្យត្បូងពេជ្រពីអាចម៍ផ្កាយ Diablo canyon ដែលពួកគេបានរកឃើញថាមិនមែនជាត្បូងធម្មតានោះទេ នេះបើយោងតាម IFL Science ដែលជាប្រភពព័ត៌មានវិទ្យាសាស្រ្តអន្តរជាតិ។
អាចម៍ផ្កាយ Diablo Canyon បានធ្លាក់ប្រហែល ៥០,០០០ ឆ្នាំមុន ដោយបង្កើតបានជារណ្ដៅភ្នំភ្លើង ដែលជារណ្ដៅមានឥទ្ធិពលបំផុតមួយរបស់ពិភពលោក។ ពេជ្រអាចម៍ផ្កាយ Diablo Canyon ពួកវាមានលក្ខណៈងាយស្រួលក្នុងការកែតម្រូវ ដែលមានសក្តានុពលសម្រាប់ប្រើប្រាស់ក្នុងឧបករណ៍អេឡិចត្រូនិក។
ពេជ្រដែលប្រើក្នុងគ្រឿងអលង្ការមានធាតុផ្សំនៃអាតូមកាបូនដែលមានរាងជាគូប នីមួយៗភ្ជាប់ជាមួយអាតូមបួនផ្សេងទៀត ជួនកាលត្រូវបានរំខានដោយធាតុផ្សេងទៀតដែលរួមចំណែកដល់ពណ៌។
ផ្ទុយទៅវិញ កាលពីឆ្នាំ ១៩៦៧ អ្នកស្រាវជ្រាវបានរកឃើញពេជ្រអាចម៍ផ្កាយ Lonsdaleite ដែលជាពេជ្របង្កើតចេញពីអាតូមកាបូនគឺជាត្បូងពេជ្រគូបដ៏កម្រមួយសម្រាប់ប្រើប្រាស់ជាគ្រឿងអលង្ការដ៏មានតម្លៃ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពេជ្រអាចម៍ផ្កាយ Diablo Canyon ដែលត្រូវបានគេរកឃើញថ្មីៗនេះ គឺជាត្បូងពេជ្រ ដែលត្រូវបានប្រើដើម្បីរចនាវត្ថុធាតុរឹង យ៉ាងល្អិតល្អន់ ដោយសន្យាថានឹងប្រើប្រាស់បានយ៉ាងទូលំទូលាយ ចាប់ពីសារធាតុសំណឹក អេឡិចត្រូនិច ណាណូមិក រហូតដល់បច្ចេកវិទ្យាឡាស៊ែរជាដើម៕
ប្រភព៖vnexpress










