តារាសម្តែង ស៊ីន យូប៊ីន កំពុងធ្វើឱ្យប្រជាជនកម្ពុជាកាន់តែមានមោទកភាព ព្រោះតែតារស្រីរូបនេះមិនភ្លេចយកអត្តសញ្ញាណជាតិផ្សព្វផ្សាយទៅកាន់ពិភពលោក នៅពេលនាងមានឱកាសចូលរួមកម្មវិធីអន្តរជាតិ។ ជាក់ស្តែង ថ្ងៃទី២ លើកម្រាលព្រំក្រហម នៅមហោស្រពភាពយន្តលើកទី ៧៦ នៅប្រទេសបារាំង យូប៊ីន បានស្លៀកឈុតយ៉ាងមានអត្ថន័យឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរ។May be an image of 3 people

តាមការរៀបរាប់របស់តួឯកស្រីរូបនេះ បានឱ្យដឹងថា រូបនាគរាជ តំណាងឱ្យដើមកំណើតជនជាតិខ្មែរដែលមានប្រវត្តិនិងមានពូជពង្សជាអំបូរនាគដែលមានរឿងព្រេងនិទានតំណាលតៗគ្នាថាព្រះថោងបានរៀបអភិសេកនិងព្រះនាងនាគនិងបានបង្កើតរជ្ជកាលទី១នៃរាជវង្សនិងព្រះរាជាណាចក្រខ្មែរដំបូងគេបង្អស់ដោយមានឈ្មោះថានគរគោកធ្លកប្រហែល៦០០ឆ្នាំមុនគ.ស មកម្ល៉េះនិងបានបង្កើតបុត្រាបុត្រីបន្តររាជវង្សានុវង្សជាអង្វែងរៀងមករហូតមកដល់បច្ចុប្បន្នកាលនេះ។ ហេតុដូចនេះហើយទើបកូនខ្មែរជំនាន់ក្រោយៗនិយមប្រើរូបចម្លាក់ដាក់ធ្វើជាបង្កាន់ដៃនៅប្រាសាទស្ទើរគ្រប់រចនាបថទាំងអស់ដែលតំណាងអោយភាពខ្លាំងខ្លាមានរិទ្ធចេស្តាបារមីនិងបង្ហាញនៅភាពសុខដុមរមនា សម្បូរសប្បាយ ត្រជាក់ត្រជុំ។ ជាក់ស្តែងនៅមុខប្រាសាទអង្គរវត្តនិងប្រាសាទបាយ័នជាភស្តុតាងស្រាប់ ។May be an image of 1 person and text

ជាមួយគ្នានេះ ស៊ីន យូប៊ីន បាននាំយកទង់ជាតិកម្ពុជាដែលមានរូបប្រាសាទអង្គរវត្តនៅចំកណ្តាលកំពុងបក់បោករេ រាំតាមខ្យល់អាកាសកំពុងបង្ហាញនិងផ្សព្វផ្សាយឱ្យបរទេសស្គាល់ខ្មែរកាន់តែច្បាស់។ មិនត្រឹមតែនាំរូបនាគរាជ ទង់ជាតិខ្មែរ តែតារាស្រីមានទេពកោសល្យរូបនេះក៏បាននាំយកផ្ការំដួលសៀតត្រង់ត្រចៀក ជាផ្កាតំណាងជាតិខ្មែរ ដែលបានឆ្លាក់ជាប់នៅសិលានៃប្រាសាទដែលបញ្ជាក់ប្រាប់ថាជាតិខ្មែររឹងដូចថ្មគ្មានថ្ងៃសាបសូន្យនិងកំពុងតែជះក្លិនក្រអូបសុសសាយពេញសកលលោកឱ្យកាន់តែស្គាល់និងស្ងប់ស្ញែងជាតិខ្មែរខ្លាំងឡើងៗ។May be an image of 3 people

មិនទាន់អស់នោះទេ តារាស្រីក្រសោបពានទាំងក្នុងនិងក្រៅប្រទេសរូបនេះ ក៏បានលើកឡើងស្លាបបក្សីនៅកន្ទុយរ៉ូបតំណាងឱ្យសន្តិភាពរបស់កម្ពុជាក្នុងសម័យតេជោ ដូចពាក្យមួយឃ្លារបស់ប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍គឺ «សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព »។

គួរបញ្ជាក់ផងដែរថា ទោះបីជា ស៊ីន យូប៊ីន នៅមិនទាន់ជាសះស្បើយទាំងស្រុងពីរបួសជើងត្រូវការជំនួយឈើច្រត់យ៉ាងណាក្តី តែតារាស្រីរូបនេះមិនរុញរាពុះពារគ្រប់បែបយ៉ាងឈរបង្ហាញខ្លួនប្រកបដោយភាពជឿជាក់នៅលើឆាកអន្តរជាតិ ដើម្បីជាមុខមាត់តំណាងប្រទេសកម្ពុជា៕May be an image of 3 people and text