Home ព័ត៌មានជាតិ វាសនាមើលមិនឃើញ! ពីក្មេងប្រុសមិនមានឱកាសចូលរៀន ត្រូវបានឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់អាហារូបករណ៍ដល់ថ្នាក់ឧត្តមសិក្សា

វាសនាមើលមិនឃើញ! ពីក្មេងប្រុសមិនមានឱកាសចូលរៀន ត្រូវបានឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់អាហារូបករណ៍ដល់ថ្នាក់ឧត្តមសិក្សា

70
0

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រុមការងារអ.ម.តខេត្តបាត់ដំបង បានស្វែងរកឃើញក្មួយប្រុសម្នាក់ ដែលឯកឧត្តម បានជួបកាលពីសប្តាហ៍មុន នៅក្នុងកម្មវិធីមួយនៅក្នុងខេត្តបាត់ដំបង។

មិនបានយូរប៉ុន្មានក្រុមការងារអ.ម.តខេត្តបាត់ដំបង បានស្វែងរកឃើញក្មួយប្រុសនោះឃើញ  ដោយមានឈ្មោះថា រុន ភារម្យ ហៅអារ៉យ។May be an image of 5 people

ឯកឧត្តម ក៏បានជជែកលែងជាមួយកុមារា រុន ភារម្យ  និងក្រុមគ្រួសារ ដើម្បីស្វែងយល់ស្ថានភាពគ្រួសារ និងការរស់នៅរបស់ក្មេងម្នាក់នោះ។ មិនតែប៉ុណ្ណោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានសរសើរមិនដាច់ពីមាត់ ទៅប្អូនប្រុស ប្អូនស្រីដែលជាឪពុកម្តាយរបស់ក្មេងប្រុង រុន ភារម្យ ដោយគ្រួសារមានជីវភាពមិនសូវធូរធារ ប៉ុន្តែអប់រំកូនៗបានល្អ អោយចេះខិតខំប្រឹងប្រែង តស៊ូ និងប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងអំពើសុចរិតតាំងពីតូចៗ។May be an image of 2 people

ក្រោយពីស្វែងយល់ពីស្ថានភាពគ្រួសាររបស់គាត់ ឯកឧត្តមបានសម្រេច៖
១) ជួយផ្តល់មធ្យោបាយនិងលទ្ធភាពអោយឪពុកនិងម្តាយរបស់គាត់កែសម្រួលមុខរបរអោយបានកាន់តែប្រសើរ ដើម្បីបង្កើនចំណូលក្នុងគ្រួសារ
២) ជួយក្មួយប្រុស រុន ភារម្យ និងប្អូនស្រីរបស់គាត់ អោយបានចូលរៀននៅសាលាដែលពួកគាត់ចង់រៀន រហូតដល់ចប់ថ្នាក់ទី១២ និងគ្រោងផ្តល់អាហារូបករណ៍សម្រាប់បន្តរៀនសូត្រនៅថ្នាក់ឧត្តមសិក្សាទៀត ដើម្បីក្មួយៗអាចកសាងសមត្ថភាពរបស់ខ្លួន និងចូលរួមជួយគ្រួសារនិងសង្គមជាតិយើងនៅពេលអនាគត៕