ទ្រាំអស់១០ឆ្នាំព្រោះចង់រក្សាកិត្តិយសកូន ពេលនេះតារាចម្រៀង ហ្សូណូ លេងតាមផ្លូវច្បាប់ជាមួយអតីតភរិយា ចាន់ សុផានី ដោយបានចេញលិខិតបំភ្លឺពីមេធាវី ព្រមទាំងបដិសេធទាំងស្រុងរាល់ការលើកឡើងរបស់អ្នកនាង ចាន់ សុផានី ដែលបានផ្តល់បទសម្ភាស និងបង្ហោះកន្លងមកថាលោកគ្មានទំនួលខុសត្រូវអាហារកិច្ចកូនស្រី។ ក្នុងនោះ តារាចម្រៀងរូបនេះបានបង្ហាញភស្តុតាងប្រត្តិបត្តិការផ្ទេរប្រាក់រយៈពេល២ឆ្នាំចុងក្រោយដែលខ្លួនបានផ្ទេរទៅកាន់អ្នកនាង ចាន់ សុផានី ដោយតួលេខលោកបង្ហាញ ធំបំផុតមានជាង៣ពាន់ដុល្លារ និងតិចបំផុត១០០ដុល្លារ។May be an image of 1 person, standing and indoor

នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ហ្សូណូ បានចេញលិខិតបំភ្លឺនិងបកស្រាយជុំវិញរឿងអាស្រូវជាមួយអតីតភរិយាកន្លងមកដោយមានមេធាវី ជួន ចាន់ធារិទ្ធ តំណាងឱ្យលោក កែ សុវណ្ណារ៉េត ហៅ ហ្សូណូ។

ក្នុងលិខិតនោះ តារាចម្រៀងហ្សូណូ សូមបដិសេធទាំងស្រុងរាល់ការលើកឡើងរបស់អ្នកនាង ចាន់ សុផានី តាមរយៈបទសម្ភាសផ្សេងៗ ការដែលលោកមិនតបតព្រោះមិនចង់ប៉ះពាល់ទៅដល់អារម្មណ៍របស់កូនស្រី តែអតីតភរិយាតែងតែលើកយកកូនស្រីមកធ្វើជាប្រធានបទនានានៅក្នុងបណ្តាញសង្គម សកម្មភាពទាមទារម្តងហើយម្តងទៀត ធ្វើឱ្យទំនាក់ទំនងរវាងកូន និងឪពុក មានការប៉ះពាល់អារម្មណ៍ផ្លូវចិត្តយ៉ាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmG1pDOSBsjCTaMfYLEn8VL4OR0ub3u0yvIeFM2M_D-_3oeD0fnA19aOwt2Ug37aFezjJZJ2dkdrAbsQRO7iijf40bJ3lZkwZCxdjR8UedwgwxczTh26YoDXull96ZB_COPqPTpaHI7DjWfy1jRpely2gF9hkVJfTsM7t4G-ZGBLkq909soGMfwbwi/s2048/339250943_748392923595179_1888624815479326101_n%20(3).jpg

ក្នុងនោះដែរ ក៏បានបញ្ជាក់ថា រយៈពេលជាង១០ឆ្នាំកន្លងមកនេះ លោកតែងតែគិតគូរដល់ កូនស្រីជានិច្ច ដោយបានឧបត្ថម្ភ ទំនុកបម្រុងជីវភាពរស់នៅ និងការសិក្សាដល់កម្រិតថ្នាក់បច្ចុប្បន្ននេះ តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភទៅឱ្យអ្នកនាង ចាន់ សុផានី តាមលទ្ធភាពដែលខ្លួនអាចធ្វើបានដោយផ្ញើប្រាក់តាមមធ្យោបាយផ្សេងៗ និងមួយរយៈចុងក្រោយតាមរយៈធនាគារ ABA ។ ការដែលអ្នកនាងស្រីចាន់ សុផានី និយាយថាមិនដែលបានផ្ញើប្រាក់ សម្រាប់ឧបត្ថម្ភ ទំនុកបម្រុងជីវភាពរស់នៅ និងការសិក្សាដល់កូនស្រីគឺការនិយាយមិនពិត បំផ្លើស និងទម្លាក់កំហុស។ ដើម្បីការពារកិត្តិយស កេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរតារាចម្រៀង ហ្សូណូ ក៏បង្ហាញប្រតិបត្តិការ (Transaction) របស់ធនាគារ ABA ដែលបានផ្ទេរទៅកាន់អ្នកនាង ចាន់ សុផានី ផងដែរ។ តាមរយៈប្រតិបត្តិការដែលលោកបង្ហាញតួលេខធំបំផុតមានចំនួន ៣ ៥៥៣ ដុល្លារ និងតិចបំផុតមានចំនួន១០០ដុល្លារ។

ក្នុងនោះដែរ មេធាវីការពារលោក ហ្សូណូ ក៏បានស្នើដល់អ្នកនាង ចាន់ សុផានី បញ្ឈប់រាល់សកម្មភាពនានាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស បើមិនដូច្នេះទេ នឹងចាត់វិធានការតាមច្បាប់ ដោយដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមាន សម្ថកិច្ច និងតុលាការប្តឹងពី “បទបរិហាកេរ្ដិ៍ជាសាធារណៈ» និងពីបទ “ជេរប្រមាថជាសាធារណៈ»។

ភ្ជាប់ជាមួយលិខិតបំភ្លឺ លោក ហ្សូណូ ក៏បានលើកឡើងទៀតថា លោកទ្រាំអស់១០ឆ្នាំព្រោះអាណិតក្មេងរក្សាកិត្តិយសកូន គ្មានឪពុកណាមិនស្រឡាញ់កូនខ្លួនឯងនោះទេ ហើយសុំកុំយកក្មេងមកពាក់ព័ន្ធទៀត៕