Home Blog Page 1697

គម្រោងព្រែកជីកពីទន្លេ​ទៅសមុទ្រខេត្តកែប ​គ្រោងចំណាយថវិការ ១,៧ពាន់លានដុល្លារ

0

គម្រោង​ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារ​កម្មទន្លេបាសាក់ មាន​ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើម​ពីចំណុចព្រែកតាកែវ​ទន្លេមេគង្គ ឆ្លងកាត់​តាមព្រែក​តាឯក​នៃទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេបាសាក់​ស្រុកកោះធំ និង​បន្តរហូតដល់​សមុទ្រខេត្តកែប ពោលគឺ​ត្រូវ​ឆ្លងកាត់​ខេត្ត​ចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSeK0XblRXN_Q_c8y3V1xusiX2wK4ZMlsEjq8NmGsB7_NSwiyfrpkcu-oDWmW3bpPQparWgoKa-tr8qzC7XnELBEM5NXIoBo_sl2nfjhL35xnk5NMnzQYmIxqzXjsp0FCOYL11XXctavjIu6qII7h6i5sxFqo69g614HI3FZLvrH1wKAlAtvk8VArD/s970/64671b4dbcf60_1684478760_medium.jpg

គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuEKC7RnNuZic2SbM0kaxL97vEFZTTTRfWpEmkgBYxBJGGbptVSvjOL2qDgPtJrPXZcJNJfEzr9mq3B02xvNd6qCPa2b2Ar-i8OI2IyYwvLCX6DPKeJQGJe4HGl4mTVwnnVWJm3ZNiek2XLPNmIOhVr6UQKJiM_G6K-jl7927nwR6qIe3VIuFcCfi3/s970/64671b4edccd0_1684478760_medium.jpg

គម្រោងនេះ នឹងផ្ដល់ផលចំណេញលើតម្លៃដឹកជញ្ជូនប្រមាណ ១៧០លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ២០ហ្វីត ស្មើនឹង (១TEUs) និងចំណេញប្រមាណ ២២៣លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ៤០ហ្វីត (២TEUs) ដែលតម្លៃនេះ គឺទាបជាងតម្លៃដឹកជញ្ជូននាពេលបច្ចុប្បន្នប្រមាណ ១៦%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVq0nfupzN4nPUk5TvQ3ksP0Y9mHmea7rJ18WCKKEkYf8UKnYR6HKyhlCrpHRJMqSjphThL57yCQcZvY_RAcbH4opQ6einBAdSsQAlqhxVy-4-mhFZ9HFV3tNzFa3k8LtIrF1NEN7PfHfyPdHt9X8IdFxQor59trR8PKd1tYkhAMObXDChxsDkWv_q/s970/64671b4f7c7d6_1684478760_medium.jpg

ការស្ថាបនាច្រាំងនៃផ្លូវនាវាចរណ៍នេះ នឹងប្រើប្រាស់វិធីសាស្ត្រចំនួនពីរប្រភេទដែលសមស្រប គឺការដាំស្មៅនៅក្នុងប្រឡាយនាវាចរណ៍ និងការរៀបចំច្រាំងទន្លេបាសាក់ចំណុចព្រែកតាឯក រហូតដល់ព្រែកតាហ៊ីង ដោយប្រើប្រាស់ Geotextile និងបាវខ្សាច់ Geobag សម្រាប់ការពារការបាក់ច្រាំង។ គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ៣កន្លែង ដែលស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប សាងសង់ស្ពានចំនួន ១១កន្លែង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEHKP-ffh3q8az9vTDxZA6DTpOnaF-iEo7FiaFQ6nNVI73HzEbX0I4R9HXlLz0enOC7Z4jA1O5_B4IWSPfrdF8WBFPbA9eq9Hp2cPwnHvrqor20SeQEbKpUyEphiTaREwNsWV5oDb6xnBrh1MGlk4X8xlz9NZqaWk_yvOAy8z5Lv4ZUBbHp_BIsTAu/s970/64671b50299a6_1684478760_medium.jpg

 

ជប៉ុននឹងជួយព្យាបាលកងទ័ពអ៊ុយក្រែនរ.បួសដោយសារសង្គ្រាម

0

ប្រទេសជប៉ុន ៖ រដ្ឋាភិបាលជប៉ុននឹងទទួលយកកងទ័ពអ៊ុយក្រែន ដែលរងរ.បួសដោយសារសង្គ្រាមមកព្យាបាលនៅមន្ទីរពេទ្យកងទ័ពក្នុងទីក្រុងតូក្យូ ។ ការជួយព្យាបាលកងទ័ពអ៊ុយក្រែននេះ ក្នុងគោលបំណងជួយគាំទ្រប្រទេសអ៊ុយក្រែនតស៊ូការពារទឹកដីរបស់ខ្លួនពីការឈ្លានពានរបស់រុស្ស៊ី ។

សារព័ត៌មាន Japan Times បានចុះផ្សាយថា កងទ័ពអ៊ុយក្រែនដែលរងរបួសមួយចំនួននឹងត្រូវគេបញ្ជូនមកព្យាបាល និងព្យាបាលដោយចលនានៅមន្ទីរពេទ្យ Self-Defense Forces Center Hospital នៅទីក្រុងតូក្យូ ចាប់ពីដើមខែមិថុនា ឆ្នាំ២០២៣ ។ រដ្ឋាភិបាលជប៉ុនចង់បង្ហាញពីគោលជំហររបស់ខ្លួនក្នុងការគាំទ្រប្រទេសអ៊ុយក្រែន មុនកិច្ចប្រជុំកំពូលមេដឹកនាំប្រទេស G7 ដែលចាប់ផ្តើមនៅថ្ងៃទី២០ ខែឧសភា ហើយប្រទេសជប៉ុនត្រូវធ្វើជាម្ចាស់ផ្ទះ ។Japan to accept wounded Ukrainian soldiers for treatment - The Mainichi

សារព័ត៌មានចុះផ្សាយបន្តថា ផែនការទទួលព្យាបាលកងទ័ពអ៊ុយក្រែនដែលរងរ.បួសដោយសារសង្គ្រាមនេះ នឹងរួមបញ្ចូលទាំងកងទ័ពរងរ.បួសដោយសារគ្រាប់មីនផងដែរ ដោយសាររដ្ឋាភិបាលអ៊ុយក្រែនបានស្នើសុំឱ្យប្រទេសជប៉ុនជួយព្យាបាលកងទ័ពរបស់ខ្លួន ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតនៅអឺរ៉ុបបានបញ្ជូនរថក្រោះ និងយន្តហោះបណ្តេញឱ្យអ៊ុយក្រែន ប៉ុន្តែច្បាប់ដ៏តឹងរ៉ឹងលើការបញ្ជូនអាវុធរបស់ប្រទេសជប៉ុន បានធ្វើឱ្យរដ្ឋាភិបាលក្រុងតូក្យូធ្វើបានត្រឹមតែបញ្ជូនជំនួយផ្សេងៗទៅកាន់អ៊ុយក្រែន ដូចជា អាវក្រោះការពារគ្រាប់ មួកសុវត្ថិភាព និងដ្រូន ជាដើម ។DVIDS - Images - Maj. Gen. Toshimitsu Ito, Commandant, Medical Service  School, Japan Ground Self-Defense Force, visited the U.S. Army Medical  Center of Excellence. [Image 3 of 4]

ទោះយ៉ាងណា ការទទួលព្យាបាលកងទ័ពអ៊ុយក្រែន គឺត្រូវធ្វើឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះបើកងទ័ពទាំងនេះជាសះស្បើយ ហើយត្រូវគេបញ្ជូនទៅសមរភូមិជួរមុខម្តងទៀត ជប៉ុនអាចត្រូវគេមើលថា ជាប្រទេសមួយដែលបានបញ្ជូនកងកម្លាំងប្រយុទ្ធទៅឱ្យអ៊ុយក្រែន ។ លើសពីនេះ រដ្ឋាភិបាលជប៉ុនត្រូវពិចារណាថា នឹងទទួលបន្ទុកថ្លៃព្យាបាលកងទ័ពបានច្រើនឬតិចកម្រិតណា ។ រីឯប្រទេសប៉ូឡូញ និងប្រទេសជាច្រើនទៀត ក៏មានគម្រោងជួយកងទ័ពអ៊ុយក្រែនដូចប្រទេសជប៉ុនដែរ ។

គួរបញ្ជាក់ថា មន្ទីរពេទ្យ Self-Defense Forces Center Hospital ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងការពារផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ។ បច្ចុប្បន្ន មន្ទីរពេទ្យនេះបានទទួលព្យាបាលជំងឺដូចជា វះកាត់កែសម្ឆស្ស, វះកាត់ទូទៅ និងស្តារនីតិសម្បទា ៕ ប្រភព ៖ Around the World

អ្នកនាង ចាន់ សុផានី ពន្លះ ហ្សូណូ គ្មានសំចៃរឿងថា «ឱ្យប៉ុន្មានក៏មិនគ្រប់»

0

នៅមិនទាន់បញ្ចប់នៅឡើយទេ ជុំវិញរឿងតារាចម្រៀងរូបសង្ហា ហ្សូណូ និងអតីតភរិយា អ្នកនាង ចាន់ សុផានី រហូតឈានដល់ប្រើពាក្យធ្ងន់ៗ បន្ទាប់ពីតារាចម្រៀង ហ្សូណូ បាននិយាយក្នុងកិច្ចសម្ភាសមួយថា «ឱ្យប៉ុន្មានក៏មិនគ្រប់» ។ អត់ទ្រាំមិនបាន អ្នកនាង ចាន់ សុផានី ពន្លះខ្លាំងៗថាតារាចម្រៀងរូបនេះនិយាយមិនពិតយកល្អខ្លួនឯងហើយការប្រើពាក្យខាងលើនេះជាពាក្យថោកទាបបំផុតប្រៀបមិនបាននិងសត្វតិរិច្ឆាន និងសូមឱ្យ ហ្សូណូ បង្ហាញភស្តុតាង ពីការជួយកន្លងមក រួមទាំងចេញមុខមកស្បថនៅចំពោះមុខមហាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaUx-yxPSHUmPn6_obRWvbKqSpk7dCylrCzZkC3005tngqqmVGpHcDDo9zF0K4d-feEolasVjWEj-xyiCLsQVMkhEWYHnCJqxu0FpetOUNgNsbMYFikC912xHLL5ZoojukbArZX9d-LD71YvNPaYzA8JdszqS_Wp00tHQSI1_-QLpOOwSP54RFn_OJ/s2048/image_2023-05-19_16-39-58%20(2).png

នៅយប់ថ្ងៃទី១៨ ខែឧសភា អ្នកនាង ចាន់ សុផានី បានរៀបរាប់យ៉ាងដូច្នេះថា «សម្តីមុសាយកល្អខ្លួនឯងមកបោកមហាជនថាឱ្យប៉ុន្មានក៏មិនគ្រប់ ថោកទាបបំផុតប្រៀបមិនបាននិងសត្វតិរិច្ឆាន បើអភិនិហាមានពិតសូមវត្ថុស័កសិទ្ធក្នុងលោកប្រទានពរឱ្យនាងខ្ញុំបានឃើញទាន់ហន់នូវការនិយាយមួរបង្កាច់មួយនេះ សាធុសាធុសាធុ សម្តីសជាតិមាយាទសពូជ ខ្ញុំរង់ចាំអ្នកឯងជួយដប់ឆ្នាំមកហើយ ឱ្យខ្ញុំនៅពេលណាសូមបង្ហាញការពិតមកថាអ្នកឯងឱ្យមិនចេះគ្រប់មកជាងដប់ឆ្នាំនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVRyo8l-FzCp3NwGqODBGnDiJwX2fMb9lwlTWkXTymzxmBmPkOCiptdwOBjFmibVapZ1GhfifD9lEFT9JmHgOdmJmGieNq0xYIp6cxujsaY4O8GtkbfgJjsqw3mvUTShZV_SpvHMCGyyBnlHHxx-s_64Zk9yy2odTuyTzPW9biSoljk3_GosRRfrpt/s960/image_2023-05-19_16-40-28.png

អតីតពិធីការិនីល្បីឈ្មោះរូបនេះបន្តទៀតថា «អ្នកឯងខ្លាំងចេញមកស្បថមុខឡាយជាសាធារណៈមកថាអ្នកឯងបានជួយដោយមិនចេះគ្រប់ភាសាររបស់អ្នកឯងចោទមកខ្ញុំសំរាប់តែអ្នកមិនដឹងតែប៉ុណ្ណោះហើយបង្ហាញភស្តុតាងជាងដប់ឆ្នាំនិងមកថាអ្នកឯងបានជួយ។ ខ្ញុំរងភាពអយុត្តិធម៌ពីអ្នកឯងនិងគ្រួសារមកជិតម្ភៃឆ្នាំហើយមិនយូរមិនឆាប់ទេអ្នកឯងនិងទាន់ហន់វិនាសខ្ចាត់ខ្ចាយដូចដែលអ្នកឯងធ្វើមកលើខ្ញុំ»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu2osIf2Vi-fPdqGOSmyWzewHDWx79xwwIngQYRYGBy7es7LOGzV61vpnnXLbN6jvU5iYyWCdpqhqsl5sYfQIy_ke_-qznqjQObHnIo062fUoMl2cQ_7FvUJEOx4jBQ1Pj6Hgh1Rnof_-CJLZTa5Xt87WtWJpf0Pj-gNoz2Z6gV3gdEipQDSKBMiaC/s741/Capture%20(18).PNG

ការចេញមុខពន្លះរបស់អ្នកនាង ចាន់ សុផានី ខាងលើនេះបន្ទាប់ពីលោក ហ្សូណូ បានផ្តល់កិច្ចសម្ភាសនៅក្នុងកម្មវិធីមួយ ដោយលោកបាននិយាយថា «លោកព្យាយាមរក្សាភាពស្ងៀមស្ងាត់គ្រប់បែបយ៉ាង និងធ្វើតែតាមផ្លូវច្បាប់សង្រ្គប់តែម្តង អស់រយៈពេលជាង១០ឆ្នាំហើយនៅតែមកដដែលៗ ហើយឱ្យប៉ុន្មានក៏មិនគ្រប់»៕

តារាពិភពលោក ៥ រូប ដែលរកចំណូលពី Instagram ច្រើនជាងគេបំផុតក្នុងឆ្នាំ២០២៣

0

អ៊ីស្តាក្រាម (Instagram) គឺជាបណ្តាញសង្គមដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែល បច្ចុប្បន្នមានអ្នកប្រើប្រាស់កម្មវិធីនេះជាង ២ ពាន់លាននាក់ ហើយអាចរកចំណូលបានតាមរយៈការផុសរូបភាពផ្សេងៗផងដែរ ។ ដូច្នេះហើយតើតារាពិភពលោកណាខ្លះដែលរកចំណូលពីអ៊ីស្តាក្រាមច្រើនជាងគេបំផុតក្នុងឆ្នាំនេះ?

១.Cristiano Ronaldo៖ គឺជាកំពូលតារាបាល់ទាត់ពិភពលោក ដែលមានអ្នកតាមដាន គណនី Instagram របស់គាត់ចំនួន ៥៨៣ លាននាក់។ ហើយក្នុង ១ រូបគាត់រកចំណូលបាន ៣.៩២ លានដុល្លារអាមេរិក។Ronaldo helps revive Al-Nassr hopes in Saudi title race | SuperSport

២.Leo Messi៖ គឺជាកំពូលតារាបាល់ទាត់ពិភពលោក ដែលមានអ្នកតាមដាន គណនី Instagram របស់គាត់ចំនួន ៤៦២ លាននាក់។ ដែលក្នុង ១ រូបគាត់រកចំណូលបាន ២.៩៤ លានដុល្លារអាមេរិក។Lionel Messi | Biography, Barcelona, PSG, & Facts | Britannica

៣.Kylie Jenner៖ គឺជាកំពូលតារាម៉ូដែលពិភពលោក ដែលមានអ្នកតាមដាន គណនី Instagram របស់គាត់ចំនួន ៣៩០ លាននាក់។ នឹងរកចំណូលបាន ១.៨ លានដុល្លារអាមេរិក ក្នុង ១ រូប។Broken and devastated': Kylie Jenner responds to Astroworld festival tragedy

៤.Dwayne Johnson៖ ៖ គឺជាកំពូលតារាហូលីវូតរបស់ពិភពលោក ដែលមានអ្នកតាមដាន គណនី Instagram របស់គាត់ចំនួន ៣៧៩ លាននាក់។ ដែលក្នុង ១ រូបគាត់រកចំណូលបាន ១.៧១ លានដុល្លារអាមេរិក។Dwayne Johnson wasn't first choice for 'Fast & Furious 5': Who was going to  be Hobbs? | Marca

៥.Selena Gomez៖ គឺជាកំពូលតារាចម្រៀងពិភពលោក ដែលមានអ្នកតាមដាន គណនី Instagram របស់គាត់ចំនួន ៤១៦ លាននាក់។ នឹងរកចំណូលបាន ១.៦ លានដុល្លារអាមេរិក ក្នុង ១ រូប ៕Selena Gomez Is Getting Two New Cooking Shows on Food Network – Billboard

គណបក្សកាវក្លៃកំណត់ថ្ងៃចុះហត្ថលេខា MOU ជាមួយគណបក្សផ្សេងត្រូវនឹងថ្ងៃរដ្ឋប្រហារ

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៩ ខែឧសភា លោក Rangsiman Rome អ្នកនាំពាក្យរបស់គណបក្សកាវក្លៃ បានលើកឡើងអំពីកាលបរិច្ឆេទការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជាមួយគណបក្សផ្សេងៗ (MOU-Memorandum of Understanding) សម្រាប់បង្កើតរដ្ឋាភិបាលថ្មីនៅប្រទេសថៃ គឺនៅថ្ងៃទី២២ ខែឧសភា ។Meet Pita Limjaroenrat, the Harvard Grad Tipped to Be Thailand's PM

អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា ពិតណាស់ នៅថ្ងៃទី២២ ខែឧសភា គឺជាថ្ងៃធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលថៃកាលពីឆ្នាំ២០១៤ ។ ដូច្នេះ យើងមកដល់ចំណុចនេះបាន ដោយសារការធ្វើរដ្ឋប្រហារនៅពេលនោះ ។ ប្រសិនបើគ្មានរដ្ឋប្រហារ ក៏ប្រទេសថៃមិនជួបបញ្ហា និងមានវិបត្តិច្រើនដូចពេលនេះទេ ហើយវានឹងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដូចជា នយោបាយ សង្គម និងបរិស្ថាន ។

អ្នកនាំពាក្យគណបក្សកាវក្លៃរូបនេះបន្តថា ចំណុចទាំងអស់នេះ គឺជាចំណុចចាប់ផ្តើមសម្រាប់អ្វីគ្រប់យ៉ាងដែលបានកើតឡើងកន្លងមក ។ ហេតុនេះហើយ ទើបគណបក្សកាវក្លៃជ្រើសរើសយកថ្ងៃទី២២ ខែឧសភា ដើម្បីបង្ហាញនិមិត្តរូបថា វាជាការផ្លាស់ប្តូរប្រវត្តិសាស្ត្រប្រទេសថៃចាកចេញពីអតីតកាល ខណៈថ្ងៃទី២២ ខែឧសភា បានធ្វើឱ្យប្រទេសថៃអភិវឌ្ឍន៍យឺតយ៉ាវ ប៉ុន្តែយើងនឹងចាប់ផ្តើមជាថ្មីឡើងវិញ ដើម្បីមិនឱ្យប្រទេសថៃត្រឡប់ទៅរកអតីតកាលម្តងទៀត ។General behind Thailand coup named PM - YouTube

សូមបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នារវាងគណបក្សឈ្នះឆ្នោតកាវក្លៃជាមួយគណបក្សផ្សេងៗនេះ បានកំណត់កាលបរិច្ឆេទដូចគ្នានឹងថ្ងៃធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ដែលក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់បានដណ្តើមអំណាចពីរដ្ឋាភិបាលរបស់លោកស្រី Yingluck Shinawatra អតីតនាយករដ្ឋមន្ត្រីប្រទេសថៃ ៕ ប្រភព ៖ khaosod

មិនធម្មតា! វណ្ណដា ត្រូវទស្សនាវដ្តី Forbes ចុះផ្សាយថាតារាវ័យក្មេងមានឥទ្ធិពលបំផុតនៅអាស៊ី

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រកម្ពុជា បន្ទាប់ពីទស្សនាវដ្តីដ៏ល្បី Forbes បានចេញផ្សាយថា តារាចម្រៀងរ៉េប វណ្ណដា ជាតារាវ័យក្មេងអាយុក្រោម៣០ឆ្នាំមានឥទ្ធិពលបំផុតនៅអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៣ក្នុងចំណោមតារាផ្សេងទៀត។ នេះជាកិត្តិយសដ៏ធំមួយ និងជាប្រវត្តិសាស្រ្តមួយទៀតដែលតារាចម្រៀងរូបនេះសាងឱ្យមាតុភូមិកំណើត។May be an image of 1 person and text

នៅក្នុងការចុះផ្សាយរបស់ទស្សនាវដ្តីខាងលើនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានរៀបរាប់ថា វណ្ណដា តារារ៉េបនៅកម្ពុជា អាចច្រៀងរ៉េបជាភាសាខ្មែរ និងអង់គ្លេស និងនាំយកឧបករណ៍ប្រពៃណីក្នុងស្រុកបានលើកតម្កើងសិល្បករឱ្យមានភាពល្បីល្បាញក្នុងតំបន់រួមទាំងបានចេញទៅសម្តែង នៅក្នុងប្រទេសថៃ និងសិង្ហបុរី បន្ទាប់ពីបានចេញអាល់ប៊ុម Skull 2 ។ ក្នុងនោះទស្សនាវដ្តីដដែលបានរំលេចពីបទដែលទទួលបានការគាំទ្រខ្លាំងគឺបទ “Time to Rise” ដែលមានវត្តមានលោកតា គង់ ណៃ អ្នកឯកទេសផ្នែកភ្លេងបុរាណខ្មែរ និងជាតន្ត្រីករម្នាក់ក្នុងចំណោមតន្ត្រីករមួយចំនួននៅរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។May be an image of 2 people

បន្ទាប់ពីឃើញពីភាពអស្ចារ្យរបស់ វណ្ណដា អ្នកគាំទ្រជាច្រើនបានសម្តែងអារម្មណ៍មោទកភាពចំពោះតារាចម្រៀងរូបនេះដែលអាចសាងប្រវត្តិសាស្រ្តជូនកម្ពុជាជាបន្តបន្ទាប់ធ្វើឱ្យប្រទេសកម្ពុជាកាន់តែរីកមុខរីកមាត់។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ វណ្ណដា ក៏បានបំបែកប្រវត្តិសាស្រ្តមួយទៀតគឺក្នុងឆាណែលយូធូបរបស់លោកមានការទស្សនាសរុបរហូតដល់១០០០លានដង (1 Billon views) ដែលជាសិល្បករកម្ពុជាដំបូងដែលទទួលបានលទ្ធផលនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0DQR9Sy9iAIE1BMZlsuM5XONF-Yk9mQ2itkqv5nWCa_zAkYmUqqaHWmc-nuF4UmW7BtObJgZ8Acet_mLLF070ZsXkVMOHcrkaPSa7Kns0kJPJRUahu6QSwpTz6Qr61MJP8GP4pxujzks4wrNo17QuA4BY0tdsTo2_v3pw87DT_7jZKEVPlg-75XjG/s811/347016478_2038989319776946_8428858519569176197_n%20(2).jpg

បឹងដ៏អស្ចារ្យរបស់ពិភពលោកកំពុងរីងស្ងួតជាបន្តបន្ទាប់

0

បរទេស៖ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិរបស់អាមេរិក បានរាយការណ៍ថា ប្រភពទឹកសាបសំខាន់ៗមួយចំនួនរបស់ពិភពលោកកំពុងរីងស្ងួតយ៉ាងឆាប់រហ័ស។

យោងតាមប្រភពព័ត៌មាន Science នៅថ្ងៃទី ១៨ ខែឧសភា បានឱ្យដឹងថា ជាងពាក់កណ្តាលនៃបឹង និងអាងស្តុកទឹកសំខាន់ៗរបស់ពិភពលោកបានរួមតូចចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ មកម្លេះ ដោយសារតែការប្រែប្រួលអាកាសធាតុ ដែលនេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីទឹកសម្រាប់កសិកម្ម ថាមពលវារីអគ្គិសនី និងការប្រើប្រាស់របស់មនុស្ស។

អ្នកជំនាញបាននិយាយថា ប្រភពទឹកសាបសំខាន់ៗមួយចំនួនរបស់ពិភពលោក ពីសមុទ្រកាសព្យែនរវាងអឺរ៉ុប និងអាស៊ី ដល់បឹងទីទីកាកា របស់អាមេរិកខាងត្បូង កំពុងបាត់បង់ទឹកក្នុងអត្រាកើនឡើងប្រហែល ២២ ពាន់លានតោនជារៀងរាល់ឆ្នាំ អស់រយៈពេលជិតបីទសវត្សរ៍។ នេះគឺស្មើនឹង ១៧ ដងនៃបរិមាណនៃបឹង Mead ដែលជាអាងស្តុកទឹកដ៏ធំបំផុតរបស់អាមេរិក។

លោក Fangfang Yao អ្នកជំនាញផ្នែកធារាសាស្ត្រនៅសាកលវិទ្យាល័យ Virginia ដែលជាប្រធានក្រុមស្រាវជ្រាវ បាននិយាយថា ៥៦% នៃការថយចុះនៃបឹងធម្មជាតិគឺដោយសារតែអាកាសធាតុក្តៅ និងការប្រើប្រាស់របស់មនុស្ស។
តាមការស្រាវជ្រាវបង្ហាញថា ការប្រើប្រាស់របស់មនុស្សដោយមិនមាននិរន្តរភាពបានធ្វើឱ្យបឹងទន្លេសាបទាំងអស់ដូចជាសមុទ្រអារ៉ាល់នៅអាស៊ីកណ្តាល និងសមុទ្រមរណៈនៅមជ្ឈិមបូព៌ា ជាច្រើនស្ងួត។ ទន្ទឹមនឹងនេះ បឹងនានាក្នុងប្រទេសអាហ្វហ្គានីស្ថាន អេហ្ស៊ីប និងម៉ុងហ្គោលី ក៏ត្រូវរងផលប៉ះពាល់ដោយសារការកើនឡើងនូវសីតុណ្ហភាពផងដែរ ដែលនេះអាចបណ្តាលឱ្យមានការបាត់បង់ទឹកដល់បរិយាកាស៕ ប្រភព៖cafef.com

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCc_ouaadEXSkKf0arQJFUM7PeRMUoFXNuus7w3zdhL034OUfuyRXoUEdzg5oz90_FpNbfWJkgtDXe7SxKT83gm6tcXy16VXHxQlr5QMYJ0e3VRbOTXYZcaRbi-7sI_Zn-mjCvCZSBsNn7_n_0ykaQwrtMaDyCNC7HRIAMCPRcW36YFtjyW7CvUVOj/s1280/photo_2023-05-19_14-45-02.jpg

កុមារកម្ពុជាមានភ័ព្វសំណាងបានកាន់ដៃកីឡាករបាល់ទាត់ល្បីៗដើរក្នុង ព្រឹត្តិការណ៍បើកការប្រកួត Premier League នៅចក្រភពអង់គ្លេស កីឡាករកីឡាការនីបាល់ទាត់របស់អង្គការផ្កាយសមុទ្រនឹងទៅដឹកដៃអមកីឡាកររបស់ក្លឹបបាល់ទាត់ Tottenham Hotspur ក្នុងការប្រកួតខែឧសភា

0

(រាជធានីភ្នំពេញ) – ពីរាជធានីភ្នំពេញទៅទីក្រុងឡុងដ៍មានចម្ងាយដល់ទៅជិត ១៤,០០០ ​គីឡូម៉ែត្រ (៨,៦២៤ ម៉ាយ) ឯណោះ ប៉ុន្តែសម្រាប់កុមារាកុមារីកម្ពុជាដ៏សំណាងទាំងបួនរូបនេះ ការធ្វើដំណើរក្នុងពេលខាងមុខទៅកាន់ទីក្រុងឡុងដ៍គឺនៅជិតបង្កើយ ។ ផ្ទុយទៅវិញ ការធ្វើដំណើរនេះនឹងក្លាយជាបទ ពិសោធន៍ដ៏អស្ចារ្យ និងសំខាន់បំផុតក្នុងឆាកជីវិតរបស់ពួកគេ ដែលវាក៏ជាការចងចាំដ៏វិសេសវិសាល ពេញមួយជីវិតរបស់កុមារទាំងនេះផងដែរ ។

កុមារីពីររូប និងកុមារាពីររូប អាយុពី ១១ ដល់១៣ឆ្នាំ ដែលជាកីឡាករកីឡាការនីរបស់អង្គការផ្កាយ សមុទ្រនឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ជាទីក្រុងប្រវត្តិសាស្ត្រ ពោរពេញទៅដោយសំណង់ អគារ បុរាណរាប់មិនអស់ ប្រជាជនចម្រុះជាតិសាសន៍ កន្លែងទេសចរណ៍ដ៏ទាក់ទាញគ្មានពីរជាច្រើន ជា ពិសេស វាក៏ជាទីកន្លែង ដែលក្រុមបាល់ទាត់ជើងខ្លាំងល្បីៗលំដាប់ពិភពលោកបានចាប់កំណើតឡើង ផងដែរ ។ នៅថ្ងៃទី២០ ខែឧសភាខាងមុខនេះ កុមារកម្ពុជាទាំងបួនរូបនេះនឹងធ្វើជាកុមារដឹកដៃអម

កីឡាករល្បីៗរបស់ក្លឹបបាល់ទាត់ Tottenham Hotspur ដើរក្នុងព្រឹត្តិការណ៍បើកការប្រកួត Premier League ដែលពួកគេនឹងប្រកួតតទល់នឹងក្រុមបាល់ទាត់ Brentford ។ គួរបញ្ជាក់ផងដែរថា សម្រាប់ការចំណាយ ក្នុងការធ្វើដំណើររបស់កុមារាកុមារីទាំងបួនរូបនេះគឺត្រូវបានឧបត្ថម្ភទាំងស្រុងដោយ AIA Group រួមមានថ្លៃសំបុត្រយន្តហោះ ទិដ្ឋាការ មធ្យោបាយធ្វើដំណើរ ការស្នាក់នៅ និងដំណើរកម្សាន្តទៅកាន់ ទីកន្លែងជាច្រើនក្នុងទីក្រុងឡុងដ៍ជាដើម ។ ដោយឡែក ការធ្វើដំណើរនេះក៏ទទួលបានការគាំទ្រ និងសម្របសម្រួលដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimOmmOgsCt4m7Mla3HpSxULzBcSCOzZRUtoWDNyee5VcoPbhVzV1h4C-B4mx451o-tAXt9q45u7Sq6GcCy84WB4ULBvZQcydDoqoy5nVB6l6FFXpPmWS1s3-ZOjokdrZI544mqOqDv2AxJEkxXgWw174ydMCRLnQ6kV94uPZg5VV8XnWdb8b8eX9Lq/s960/photo_2023-05-19_09-43-46%20(2).jpg

នេះគឺជាការធ្វើដំណើរទៅក្រៅប្រទេសលើកដំបូងបង្អស់ក្នុងជីវិតរបស់កុមារាកុមារីកម្ពុជាទាំងបួនរូបនេះ ដែលសុទ្ធសឹងតែមានជីវភាពក្រីក្របំផុត ។ ពេលនេះពួកគេមានឱកាសកាន់លិខិតឆ្លងដែន ដែល មានភ្ជាប់ទិដ្ឋាការ និងអង្គុយលើកៅអីយន្តហោះជាលើកដំបូងក្នុងឆាកជីវិតរបស់ពួកគេ ។ កុមារកម្ពុជា ក្រីក្រទាំងនេះទទួលបានការរៀនសូត្រឡើងវិញ និងបានបន្តទៅរៀននៅសាលារដ្ឋ ដោយមានការ ឧបត្ថម្ភគាំទ្ររបស់អង្គការផ្កាយសមុទ្រ ដោយពួកគេធ្លាប់បានបោះបង់ការសិក្សាអស់រយៈពេលជា ច្រើនឆ្នាំ ដើម្បីជួយរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ។

ពីកុមារាកុមារី ដែលធ្លាប់តែទាត់បាល់លើដីវាលមិនមានស្មៅក្នុងសហគមន៍ ដែលគេរស់នៅ ហើយ បានក្លាយជាកុមារ ដែលមានវាសនាអាចកាន់ដៃកីឡាករពិភពលោកល្បីៗដើរនៅលើទីលានស្មៅខៀវ ខ្ចីរបស់ Premier League គឺជាក្តីស្រមៃ ដែលកុមារកម្ពុជាក្រីក្រទាំងបួនរូបនេះពុំធ្លាប់បានគិតពីមុនមក នោះឡើយ ។

សម្រាប់ព័ត៌មានលម្អិតអំពីកុមារាកុមារីទាំងបួ​នរូបនេះ សូមទំនាក់ទំនងមកកាន់ពួកយើង តាមរយៈ លេខទំនាក់ទំនងដូចខាងក្រោម ។ ការធ្វើដំណើរបស់កុមារៗទាំងនេះទៀតសោតនឹងអមដំណើរដោយ លោក យិន សាមឌី ប្រធានគ្រប់់គ្រងកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ និងអ្នកស្រី ជួប វិច្ឆិកា អគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ ។

អំពីអង្គការផ្កាយសមុទ្រ

៤៩ ភាគរយនៃកុមារកម្ពុជាកំពុងតែរស់នៅក្នុងភាពក្រីក្រ ដែលបណ្តាលមកពីកត្តាផ្សេងៗ ។ ចាប់តាំង ពីឆ្នាំ២០០៦មក   អង្គការផ្កាយសមុទ្រគឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ដែលត្រូវបានទទួល ស្គាល់ជាអន្តរជាតិ ដែលបានផ្តល់ឱកាសឲ្យកុមារក្រីក្រទទួលបានការអប់រំ សេវាថែទាំសុខភាព និង កុមារភាព ដែលពួកគេសាកសមនឹងទទួលបាន ។ កិច្ចគាំទ្ររបស់អង្គការនេះមានគោលបំណងពង្រីក សក្តានុពលនៃការអប់រំ និងកីឡា ដើម្បីជួយកុមារ និងសហគមន៍ក្រីក្រឲ្យចាកផុតពីភាពក្រីក្រ ។

សព្វថ្ងៃនេះ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រកំពុងតែធ្វើការជាមួយនឹងកុមារ ដែលបោះបង់ការ សិក្សា ឬមិនធ្លាប់បានរៀនសូត្រ ។ ថ្នាក់អប់រំពន្លឿនបង្រៀនពីរថ្នាក់ក្នុងមួយឆ្នាំ ដោយជួយឲ្យសិស្ស អាចចូលរៀនថ្នាក់ដ៏សមស្របតាមកម្រិតអាយុរបស់ខ្លួននៅសាលារដ្ឋ ។ ដើម្បីរួមចំណែកជួយកាត់     បន្ថយឧបសគ្គនានា ដែលនាំឲ្យកុមារបោះបង់ការរៀនសូត្រ អង្គការផ្កាយសមុទ្រក៏ផ្តល់ការឧបត្ថម្ភ គាំទ្រជាឯកសណ្ឋាន សម្ភារៈសិក្សា អាហារនៅសាលារៀន សេវាថែទាំសុខភាព និងកញ្ចប់អាហារ ប្រចាំខែសម្រាប់ក្រុមគ្រួសាររបស់ពួកគេទៀតផង ។ ជារៀងរាល់ឆ្នាំ កម្មវិធីអប់រំរបស់អង្គការផ្កាយ សមុទ្រគាំទ្រដល់សិស្សានុសិស្សចំនួន ៧០០នាក់ឲ្យរៀនសូត្រ ចាប់ពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់ បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេមានការងារធ្វើសមរម្យ ។ បន្ថែមពីនេះ ក្រុមគ្រួសាររបស់សិស្សជាង ៣,០០០នាក់ក៏ទទួលបានការឧបត្ថម្ភគាំទ្រ តាមរយៈគម្រោងផ្សេងៗរបស់ អង្គការផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj66Zm4_FvrHzW7_NuFPbUEWZcU5S6p5gqU3oOmSLMm_TUOpUrBSv9HsIwP7E0YE0Va1GvCrsS2NdU7L3pdcYwiSYKBjs2BFZp7ZEap_-itY15fizdBFUZ91FLDDaxW-6wulecxUhwEcJ9n_uI7HEjkd9LJBxVtU71skwU9VzXo_R2d_3pO6jjqdbg4/s960/photo_2023-05-19_09-43-48.jpg

កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកំពុងធ្វើការជាមួយបណ្តាញ និងដៃគូនានាយ៉ាងសស្រាក់ សស្រាំ ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីនេះ និងបង្កើនឱកាសលេងកីឡា អភិវឌ្ឍជំនាញបំណិនជីវិត និងពង្រឹងសុខភាពដល់កុមារ និងយុវជនកាយសម្បទាធម្មតា និងពិការជាង ៤,០០០នាក់នៅខេត្តចំនួន ១៣ក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះមានគោលដៅលើកកម្ពស់ភាពវិជ្ជមានក្នុងសង្គម​ តាមរយៈការ ហ្វឹកហាត់បាល់ទាត់រៀងរាល់សប្តាហ៍ ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់នានា និងការបង្រៀន     កម្មវិធីសិក្សាបាល់ទាត់សង្គមជាដើម ។ ដោយចូលរួមក្នុងសកម្មភាពនាក្នុងកម្មវិធីបាល់ទាត់កុមារ និង យុវជនទាំងនេះបានរៀនសូត្រ និងពង្រឹងជំនាញសំខាន់ៗដូចជាការធ្វើការងារជាក្រុម ភាពជា អ្នកដឹកនាំ ការកសាងទំនុកចិត្តលើខ្លួនឯង និងការប្រាស្រ័យទាក់ទង និងជាពិសេសយល់ដឹងកាន់តែ ច្រើនពីបញ្ហាសង្គមដូចជា សមភាពយេនឌ័រ ការចូលរួមក្នុងសង្គម ការផ្លាស់ប្តូរអាកាសធាតុ និងផល ប៉ះពាល់នៃគ្រឿងញៀនទៀតផង ។ បន្ថែមពីនេះទៀត ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែល បានក្លាយជាអ្នកត្រួសត្រាយផ្លូវជួយបង្កើនការចូលរួមរបស់ស្ត្រី និងជនពិការក្នុងវិស័យកីឡា និងប្រើ ប្រាស់បាល់ទាត់ជាមធ្យោបាយដ៏សំខាន់ជម្រុញឲ្យមានសមភាព ការចូលរួម និងភាពវិជ្ជមានក្នុងសង្គម ។

អំពី អេ អាយ អេ

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមាន វត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក – សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជារាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្រប តាមគោលបំណងក្នុងការជួយឱ្យប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់ តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូង បង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រង ឈានមុខគេមួយនៅកម្ពុជា  អេ អាយ ខេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅ លើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗ ដែលបង្កើត ឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃ សម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឱ្យប្រជាជនក្នុងសង្គមទទួល យកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឱ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើក កម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើង ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitgwDOmFWbJm_fqvyG_jCVWW1GNJD287ZqU-QV12_ZnFFzw1rh5MfqEJey2wKumZHRpCk4c40DakMz4Yb58DYWRyTuWX_lWvPdQNvSN81PnhMlGwhnECQ9BoxFzPLDKia8TpyGJPNlwJ6x97YU3iQio3QDTPEN2-DoPb9A_DV6oNiY7ncPLYndL7mB/s1280/photo_2023-05-19_09-43-47.jpg

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយ តាមរយៈឧបត្ថម្ភ ដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀត សោធ យើងក៏សហការជាមួយក្លឹប Tottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែល ជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបាន ការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។ អេ អាយ អេ ខេមបូឌា មានការិយាល័យ កណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

 

សម្រាប់ព័ត៌មានផ្សេងៗ សូមធ្វើការទំនាក់ទំនងមកកាន់៖ កញ្ញា គឹម ទ្រីអេង មន្ត្រីសម្របសម្រួលការ កៀរគរធនធាន និងទីផ្សាររបស់អង្គការផ្កាយសមុទ្រ ០៩៨​ ៩៧៧ ៩៨១ ។

ណាហ្គាវើលដ៍បេះដូងសប្បុរស ចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយស្មារតី នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម

0

(ភ្នំពេញ)៖ ណាហ្គាវើលដ៍បេះដូងសប្បុរស (NagaWorld Kind Hearts) ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តការប្តេជ្ញាចិត្តផ្សារភ្ជាប់ ជាមួយសហគមន៍ដោយនាំកុមារ មកពីអង្គការក្រៅរដ្ឋាភិបាលចំនួន៥ មកទស្សនកិច្ច និងសិក្សាស្វែងយល់អំពីការតុបតែងលម្អ បែបកីឡាអាស៊ីអាគ្នេយ៍នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា កាលពីពេលថ្មីនេះ។
គំនិតផ្តួចផ្តើមនេះ មានគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយស្មារតី និងការយល់ដឹងបន្ថែម ដល់កុមារអំពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ដើម្បីចូលរួមអបអរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ណាហ្គាវើលដ៍ បានធ្វើការតុបតែងលម្អសួនច្បារសម្តេចតេជោ ហ៊ុន សែន ជាមួយការលម្អបែបស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដ៏ស្រស់ស្អាត រួមទាំងផ្ទាំងសម្រាប់សាធារណជន អាចថតរូបដែលបង្កើតជាបរិយាកាសដ៏ទាក់ទាញ។ ការតុបតែងលម្អដ៏អស្ចារ្យនេះ នឹងដាក់តាំងបង្ហាញរហូតដល់ថ្ងៃទី១១ ខែមិថុនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjoAyDrzNAsevX-Fh_WTmNOufyeGWrwKj6Ba3Cru7dOQVu87G7isgsvhE1IBtlMKlXmCU7fymDsQwwpmdKwZ__sNQiNlyjJn19kaYl3J-75tpfWFk03Y1AN4YrbrWrJOecIkFHjd_VtlV2QWbbaSLJQylLD-qw3Xm74VaMzNuTG7E09hJ6qxGZCX2W/s1280/photo_2023-05-19_11-54-19.jpgណាហ្គាវើលដ៍បេះដូងសប្បុរស បាននាំកុមារ ១៤៩ នាក់មកពីអង្គការគ្រួសារថ្មី អង្គការខូលត៍ មណ្ឌលកុមារទឹកដីសប្បាយ មណ្ឌលកុមារដើមឈើសប្បាយ និងវិទ្យាស្ថានអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈមកទស្សនាការតុបតែងលម្អបែបកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
បន្ទាប់ពីដើរទស្សនកិច្ចសួនច្បារដែលមានការតុបតែងលម្អបែបស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ពួកគេត្រូវបាននាំទៅកាន់បន្ទប់ប្រជុំនៅណាហ្គាវើលដ៍ទី១ដើម្បីស្តាប់បទបង្ហាញស្តីពីប្រវត្តិកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម និងឆ្លើយសំណួរដើម្បីឈ្នះរង្វាន់។ ពួកគេបានទទួលចំណេះដឹងបន្ថែមជាច្រើនពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡានេះ រីឯកម្មវិធីឆ្លើយសំណួរដើម្បីឈ្នះរង្វាន់ បានបន្តពោរពេញដោយភាពរីករាយ និងសិទ្ធស្នាល។
លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឲ្យដឹងថា «យើងរីករាយដែលបានផ្តល់បទពិសោធន៍ពិសេសដល់កុមារមកពីបណ្តាអង្គការ និងផ្តល់ឱកាសឲ្យពួកគេសិក្សាស្វែងយល់បន្ថែមអំពីស្មារតីនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ យើងមានគោលបំណងលើកទឹកចិត្ត ឲ្យពួកគេស្រឡាញ់កីឡា និងបំផុសមោទកភាពជាតិ»។
អ្នកតំណាងមកពីបណ្តាអង្គការទាំងនោះ ក៏បានថ្លែងអំណរគុណដល់ណាហ្គាវើលដ៍បេះដូងសប្បុរសដែលបានផ្តួចផ្តើម រៀបចំទស្សនកិច្ចដ៏មានសារសំខាន់នេះផងដែរ។
លោក សំ ពិសិដ្ឋ អ្នកគ្រប់គ្រងអង្គការខូលត៍ បានឲ្យដឹងថា «សកម្មភាពនេះ បានផ្តល់ចំណេះដឹង និងភាពរីករាយដល់កុមារខណៈពួកគេនឹងស្វែងយល់ និងចងចាំបានយូរអង្វែង។ យើងមានសោមនស្សរីករាយ ដែលបានសហការជាមួយណាហ្គាវើលដ៍បេះដូងសប្បុរស និងសង្ឃឹមថា នឹងមានសកម្មភាពបែបនេះជាច្រើនបន្តទៀតសម្រាប់កុមាររបស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd9QMoCPFhvfRh45ofS0X1qQRZgMswN23o_7S2wNHFO1F1uT7Yb2wG7vEs4IsDXjP0F4S4IjZnkESEtqEb4K7pYrw8H67ao9FeztrobhAGgj7WG3Af7UhKabTeYOQbNOg6snUj_YNecTTLvMmdQjoHlF6XLJwe2q_liH-ImDXREqvpnXoNVUb6gMsJ/s1200/photo_2023-05-19_11-54-22.jpgកុមារទាំងនោះ បានត្រឡប់ទៅអង្គការ និងមណ្ឌលរៀងៗខ្លួនដោយទទួលបានអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ពីណាហ្គាវើលដ៍បេះដូងសប្បុរស និងបានថតរូបជុំគ្នានៅសួនច្បារទុកជាអនុស្សាវរីយ៍ផងដែរ។
ក្រៅពីគំនិតផ្តួចផ្តើមនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានសហការជាមួយ Beyond The Games ដែលទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមទៅដល់សហគមន៍ក្នុងការរៀបចំទិវាគ្រួសារកាលពីថ្ងៃទី២៦ ខែមីនា នៅឯកីឡដ្ឋានបាល់ទាត់កំពង់ស្ពឺ ដែលទើបនឹងបើកសម្ពោធជាផ្លូវការ ក្នុងពេលថ្មីៗកន្លងទៅផងដែរ។
ទិវាគ្រួសារនោះ បានទាក់ទាញអ្នកចូលរួមប្រមាណជាង ១,៥០០ នាក់ រួមមាន សិស្សានុសិស្ស គ្រួសារ កុមារ និងអ្នកគាំទ្រក្លិបបាល់ទាត់ណាហ្គាវើលដ៍។ ទិវានោះ បានអនុញ្ញាតឲ្យសាធារណជន ចូលរួមលេងហ្គេមពាក់ព័ន្ធនឹងកីឡាបាល់ទាត់ និងស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ។
គួរបញ្ជាក់ថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់សង្គមកម្ពុជាចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៤ ដោយផ្តោតទៅលើការស្ម័គ្រចិត្តរបស់បុគ្គលិក និងកម្មវិធីចុះទៅតាមសហគមន៍។
មកដល់បច្ចុប្បន្ន កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានជះឥទ្ធពលវិជ្ជមាន និងផ្តល់ប្រយោជន៍ដល់កុមារ និងប្រជាពលរដ្ឋនៅតាមសហគមន៍ជាង ៤៩៦,៥៤០នាក់ ខណៈការប្តេជ្ញារបស់ក្រុមហ៊ុន គឺបង្កើតឲ្យមានការផ្លាស់ប្តូរវិជ្ជមាននៅតាមសហគមន៍ ក្នុងប្រទេសកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHjfaXLDhx5NawynZremraktfsrou_TlXUMYQamXKqtn4hdNfHoyNiHQWfd-Slhtd2KGH38RyeY0H5H5zNc9vGn53_Jb_LWiojH9G2tocSjhX10HihGh8DmxEFoJqk3ddV3Mo7DfHKFbwPREsW-EDy3iWzwEkmpStcowfLNhVHRZ7AW7wnjdEzDi8F/s1280/photo_2023-05-19_11-54-24.jpg

ប៉ូលិស៣០០នាក់នៅឥណ្ឌានឹងចូលនិវត្តន៍មុនកំណត់ព្រោះជា «អ្នកផឹកស្រា» ខណៈទុកពេល៣ខែឱ្យមន្រ្តី «ដុះក្បាលពោះធំ»ស្រកទម្ងន់

0

មន្ត្រីប៉ូលិសក្នុងរដ្ឋ Assam របស់ឥណ្ឌាត្រូវបានស្នើសុំឱ្យប៉ូលីសក្នុងតំបន់បញ្ចុះទម្ងន់ជាចាំបាច់ក្នុងរយៈពេល៣ខែចំពោះមន្រ្តីណាដែលកំពុងដុះក្បាលពោះធំ និងលើសទម្ងន់ខ្លាំង ជៀសវាងបាត់បង់តំណែង។ ខណៈកាលពីប៉ុន្មានសប្តាហ៍មុនប៉ូលិសប្រមាណ៣០០នាក់នៅតំបន់នេះនឹងចូលនិវត្តន៍មុនកំណត់ព្រោះពួកគេជា «អ្នកផឹកស្រា» និងមាន«រូបកាយមិនសមរម្យ»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ។Indian police told to lose weight or quit - Global Village Space

មន្ត្រីប៉ូលីសរដ្ឋកំពូលមួយរូបបាននិយាយ មន្រ្តីទាំងអស់នឹងត្រូវបាន កំណត់ស្តង់ដារាងកាយចាប់ពីពាក់កណ្តាលខែសីហា ចំពោះមន្ត្រីណាដែលមានរូបរាង “ធាត់” នឹងទុកពេលវេលាដល់ខែវិច្ឆិកា ដើម្បីសម្រកទម្ងន់ ឬអាចចូលនិវត្តន៍ដោយស្ម័គ្រចិត្ត។ ចំណែកមន្ត្រីដែលមានលក្ខខណ្ឌស្របតាមវេជ្ជសាស្រ្តនឹងត្រូវបានលើកលែង។Get Fit In 3 Months Or Retire': Warning For Obese Cops In Assam | India  News, Times Now

ប្រមុខរដ្ឋ Assam បាននិយាយទៀតថា កាលពីប៉ុន្មានសប្តាហ៍មុន បុគ្គលិកប៉ូលិសប្រហែល ៣០០នាក់នៅក្នុងរដ្ឋ នឹងត្រូវបានស្នើសុំឱ្យចូលនិវត្តន៍មុនកាលកំណត់ ដោយសារតែពួកគេជា “អ្នកផឹកស្រា” និង “រាងកាយមិនសមរម្យ” ។ លោកបាននិយាយថា ការធ្វើបែបនេះ វាជាផ្នែកមួយនៃសមយុទ្ធមួយដើម្បី «កាត់ឈើងាប់ចេញពីកម្លាំងប៉ូលិស»។Policemen in India told to lose weight or lose job | The Independent | The  Independent

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០១៨ មន្រ្តីប៉ូលីសបម្រុងនៅក្នុងរដ្ឋ Karnataka ក៏ត្រូវបានស្នើសុំឱ្យបញ្ចុះទម្ងន់ ឬប្រឈមមុខនឹងការព្យួរការងារផងដែរ។ ការធ្វើបែបនេះដោយសារតែមន្ត្រីជាច្រើនបានស្លាប់ដោយសារ “ជំងឺធាត់” ដូចជាបញ្ហាបេះដូង និងជំងឺទឹកនោមផ្អែមក្នុងរយៈពេល ១៨ ខែកន្លងមកនេះ៕