តាមសេចក្តីប្រកាសពីក្រសួងធានធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជាទទួលឥទ្ធិពលពីតំបន់នៃជ្រលងសម្ពាធទាបពីភាគខាងលើថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម ដែលអាចឱ្យកម្ពុជាមានភ្លៀងធា្លក់ លាយឡំ ដោយខ្យល់កន្រ្តាក់ពេញមួយសប្តាហ៍ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣

ឥទ្ធិពលខាងលើនេះ នៅតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ °C និង សីតុណ្ហភាពអតិបរមាមានពី ៣៤-៣៦ °C អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្ហូរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ លើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់៕May be an image of monument and text