សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបថាមានសប្បុរសជនពីរនាក់ចូលលុយជួយសង់អគារព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែអត់ទាន់ឱ្យលុយ។ សម្បុរសជនម្នាក់ប្រកាសបរិច្ចាគ២លានដុល្លារ និងម្នាក់ទៀត ប្រកាសបរិច្ចាគ ២០ម៉ឺនដុល្លារ។ សម្តេចបង្ហើបបែបនេះក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែតថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាបានពីសប្បុរសជនសម្រាប់សាងសង់អគារព្យាបាលនៅពេទ្យកាល់ម៉ែតមានចំនួនសរុប ២២៣នាក់ ស្មើនឹង ៧២លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmLmsD96Kx97f1gr1wo4LK6QXVyQ1oLZpQerQbMMGrtAC5BaInuMxNov3CRKsVMd7mOogtFcnVW-U2B8syolruC07W7U6zIw1gzzZI7MXiNnjZxXNxYK81rS3CHeSSgFmJe7APw1N3BSarH-QxTvAr7gVr-8PvBkbieYIFD_Wonr1c5vbq8Q7oBWa1/s1280/348562577_574739258061209_3807474398213418582_n.jpg

គួរបញ្ជាក់ផងដែរថា «អគារតេជោអភិវឌ្ឍន៍» បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ មានបណ្តោយប្រវែង ១៥៣ម៉ែត្រ ទទឹងប្រវែង២២.៥ ម៉ែត្រ មានកម្ពស់ ១២ជាន់ និងក្រោមដី ២ជាន់ ស្របតាមបទដ្ឋានបច្ចេកទេសបារាំង មានគ្រែសម្រាកព្យាបាលសរុបចំនួន ៤២៦គ្រែ ដែលការសាងសង់និងបំពាក់ឧបករណ៍សម្ភារៈចំណាយថវិកាជាង៧០លានដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGwwEsKS2R0LWslFDucIyDbtAQ1MUwyc1DPvXDp3j6Z3shtOaBa0v_gT9TlTm8QRuuGi9xHWB0iAZGnexk9LCLE2YZyVNBIj5UJbZcnx-FMYalYoG8veD6hL3ToLu5je6OD_ssSXdovqIGFFNz6f9xEki6dURC1DMM5mXdznVjFqj-ICRqETtRSghz/s1280/348842007_1467297397349002_6132277930779928262_n.jpg