អ្នកវិទ្យាសាស្ត្រនៅប្រទេសហ្វាំងឡង់ ទទួលបានជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការបញ្ជូនចរន្តអគ្គិសនីតាមរយៈខ្យល់ដោយប្រើរលកសំឡេងអ៊ុលត្រាសូនិក (Ultrasonic) និងប្រព័ន្ធឡាស៊ែក្នុងការរុញច្រានដែនអេឡិចត្រូម៉ាញ៉េទិចនៃថាមពលឥតខ្សែ ដែលប្រៀបដូចជាដំណើរការរបស់ដុំ Wi-Fi ដែលផ្ទេរការតភ្ជាប់ដល់ឧបករណ៍អេឡិចត្រូនិចដោយឥតខ្សែដូច្នេះដែរ។ នេះបើតាមការចុះផ្សាយរបស់ The MES Times។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSCtfJqIRkVtixjr5bjeGstraCrcY79bsW7_JRVXF6t2ivBIPf9dBmgLjvIH9ZsjVDNxnqpj5EPGPj7R2ubawqgU1Wwt5zptJkB8fJTfWDHpM8ngvF36UROPJCj3ETZnotoU1akZTkXqhM1GhbRpF4Xo0gahOCvam3374sfI2PY9obU2JYAH6daLgP90Jj/s864/photo_2026-01-19_10-34-20%20(4).jpg
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Helsinki និងសាកលវិទ្យាល័យ Oulu ដែលកំពុងដឹកនាំការងារនេះ បានរកឃើញនូរបកគំហើញមួយ ដែលគេអាចប្រើរលកអ៊ុលត្រាសូនិក ដែលមានអាំងតង់ស៊ីតេខ្ពស់ មកបង្កើតផ្លូវខ្យល់ដែលមើលមិនឃើញ ហើយវាដឹកនាំផ្កាភ្លើងនៃចរន្តអគ្គិសនី ទៅបង្កើតជាអ្វីដែលអ្នកវិទ្យាសាស្ត្រហៅថា “ខ្សែអាខូស្ទីក” (acoustic wire)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTZaBuTKM9_nPKH26EBK56rSom7HcymLEDWZR5KTmVnAKy0CJnSmtWywd2rBS3mqOFBHzin4m60JTSS5rZ1fed4OG-Wq-irbfDqSu6UdnSe9ibuLNRxw0TJBFdKnPMjoHkFVrcgOlW3ZzLivi0N66Hz_KoWNAMbz5JE5mV__5YBBLH7dSVI3Ir0RgPxUpZ/s727/photo_2026-01-19_10-34-20.jpg
ជាមួយនឹងការអភិវឌ្ឍន៍ថ្មីដែលទើបទទួលបានជោគជ័យក្នុងការពិសោធនេះ អ្នកជំនាញបានសង្កត់ធ្ងន់ថា ការផ្ទេរថាមពលឥតខ្សែបច្ចុប្បន្នគឺសមស្របបំផុតសម្រាប់តម្រូវការប្រើប្រាស់អគ្គិសនីចម្ងាយជិត ដូចជាការសាកថ្មឧបករណ៍អេឡិចត្រូនិចតូចៗ ឧបករណ៍ចាប់សញ្ញា ឬមនុស្សយន្តនៅក្នុងបរិស្ថានដែលមានការគ្រប់គ្រង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4wWhZWMui88W7X-M0fwbjbOCpMhaUSHjfo_rNDHoRRc2MG2uwzug0kzxe417-SNGMxVQQucVuiSKtnbhRfLEwxI5_WM31ri0cs2PVIEurNmTP29FxNJol1wigqGHFz2OP3XMtakaLZbKau_tE1y3zRsjCZLf9Ng9o1Pz2LmT2TgaqoLuGXqvEMJpUUDLb/s800/photo_2026-01-19_10-34-19.jpg

ក្រៅពីការប្រើសំឡេងដឹកនាំថាមពលតាមរយៈខ្យល់អាកាសអ្នកវិទ្យាសាស្រ្តហ្វាំងឡង់ ក៏កំពុងប្រើប្រាស់ ពន្លឺ និងរលកវិទ្យុ ដើម្បីដោះស្រាយបញ្ហាថាមពលស្មុគស្មាញផងដែរ ហើយខណៈនេះវិស័យឯកជន កំពុងអភិវឌ្ឍប្រព័ន្ធ «ថាមពលតាមពន្លឺ» (Power-by-Light) ដែលប្រើកាំរស្មីឡាស៊ែរកម្លាំងខ្ពស់ ដើម្បីបញ្ជូនអគ្គិសនីទៅកាន់ឧបករណ៍ទទួលនៅចម្ងាយ ធានាបាននូវការបំបែកអគ្គិសនីសុវត្ថិភាព សម្រាប់បរិស្ថានគ្រោះថ្នាក់ ដូចជា រោងចក្រនុយក្លេអ៊ែរ និងស្ថានីយ៍តង់ស្យុងខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt5mM_UBcfFjcHigdno3GeQIElAGB4UN9T-hOlBnt4gnRg2K31LAZhOFiO5CBTGedQJYQixTkhiPJfx5f3MmThwIBykUKLT-P7AGmWo8extSVCnaM07bO1lXZqS4a6iZGGQjSQGdTXYBdy-WZToDem84dlo8D3seFFEhA8bjJT99Y763OaGyzx8yt1r7q_/s640/photo_2026-01-19_10-34-20%20(2).jpg

ជារួម ការងាររបស់ប្រទេសហ្វាំងឡង់ ដែលសម្រេចបានជោគជ័យនៅពេលនេះ បានបង្ហាញពីការរីកចម្រើនដ៏គួរឱ្យភ្ញាក់ផ្អើលមួយបន្ថែមទៀតសម្រាប់មនុស្សជាតិនៅលើពិភពលោក នោះគឺការប្រើរលកសំឡេងអ៊ុលត្រាសូនិកកម្លាំងខ្ពស់ ដើម្បីបង្កើត «ផ្លូវអាកាសដែលមើលមិនឃើញ» និងអាចនាំអគ្គិសនីឲ្យឆ្លងកាត់តាមទិសដៅដែលបានគ្រប់គ្រងយ៉ាងច្បាស់លាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtFQBEsm8MoQ43GV1x5cKOt_Q2aRndjS4dD3kdvBT3D1nEcRrZ0VnL5wzSr9H1MAkzWtT1hZKMQa-4_ACMsWKTaIiL3N600U-FY16gSj5nNnfRtsq8hxKTwY5qZLL0Xhy8uE3ueUZHkABG1188m4W1CZkg09-2SkfrKioIwMiOFXbld__KJwbd4KRGcXUa/s1280/photo_2026-01-19_10-34-20%20(3).jpg

ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យបន្ថែមដើម្បីស្វែងយល់ពីលទ្ធភាព និងសុវត្ថិភាពក្នុងការទាញយកមកប្រើប្រាស់ជាផ្លូវការ ដែលនឹងអនុញ្ញាតឱ្យថាមពលឥតខ្សែបំពេញបន្ថែមលើប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីដែលមានស្រាប់ ដោយផ្តល់ជូននូវដំណោះស្រាយថាមពលថ្មីសម្រាប់ការប្រើប្រាស់ចាំបាច់របស់មនុស្សនៅក្នុងពេលអនាគត៕