ក្រុមចម្រៀង Lacima Cartel បានធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់បន្ទាប់ពីបង្ហោះវីដេអូជាមួយនឹងសំណេរថាចាកចេញពីអ្នកគាំទ្រនិងអរគុណអ្នកគាំទ្រសម្រាប់រយៈពេលកន្លងមក។ នេះបានជំរុញឱ្យមានការសង្ស័យថាតើនេះជាការបំបែកក្រុមរបស់ពួកគេ ឬមួយគ្រាន់តែជាការ Prank ?។ ទោះយ៉ាងណា ការបង្ហោះមិនអស់សេចក្តីដោយមិនមានពាក្យថា «បំបែកក្រុម» នៅតែធ្វើឱ្យអ្នកគាំទ្រសង្ស័យនិងសង្ឃឹមថាពួកគេនៅតែបន្តទៅមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2pSOBw576e3vAebPW6xTcI9qfbt_STvr9oTdE1evttsjP8EqXGhDdAFfNQTW6EXhuX2ykUj4tc13dxyf-KWpR8Qw0Or4wAPONZVAHOTwKwVH85ovzQCmY1nVJi3SLeg6gcKCT2LeAhZQ2NtCsfp5sO2jXQQHvNKSU_2DlGQ8xyXFSXqbqh7QFY-uyKtao/s1080/image_2026-01-19_15-58-34.png
នៅរសៀលថ្ងៃទី១៩ ខែមករា ក្រុមចម្រៀង Lacima បានបង្ហោះវីដេអូដោយភ្ជាប់ជាមួយនឹងចំណងជើងថា «រយៈពេលជិត ៦ ឆ្នាំហើយ ដែលពួកយើងបានដើរនៅលើផ្លូវជាមួយគ្នា… ហើយ Cartel ក៏ដល់ពេលដែលត្រូវចាកចេញពីអ្នកគាំទ្រទាំងអស់ដូចគ្នា។ អរគុណ Falcons សម្រាប់រយៈពេលកន្លងមកនេះ »។ សមាជិកក្នុងក្រុមទាំង៧នាក់បាននិយាយរៀបរាប់ថា ពួកគេពិតជាអរគុណអ្នកគាំទ្រមែនទែនសម្រាប់ការគាំទ្រ ហើយការគាំទ្រនេះគឺពិតជាធ្វើឱ្យពួកគេសប្បាយចិត្តនិងជំរុញទឹកចិត្តពួកយើងឱ្យបន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhynZCYwiFN2jmi45La7jDGZ0W0tQttA01rwuA5oDibRm2MTHKGNHoerUvLRFVSPFfwywoUtTLS84g5b51cRLcoKjieCcHWQV80finMQSJ8YjTpr7SkxMg4-grcifBCBqQdUjKgayzDbf2NELQ_ruwQm-Fx252BV4Ls28dGI1YzbkhaztWNNFirK_CZRUTd/s1440/image_2026-01-19_15-58-26.png

Lacima ថាអ្នកគាំទ្របានផ្តល់អនុសាវរីយ៍ល្អៗជាមួយ Lacima Cartel តាំងពីដំបូងឬអ្នកគាំទ្រដែលស្គាល់ថ្មីៗដោយសង្ឃឹមថានឹងនៅតែបន្តគាំទ្រពួកគេបន្តទៀត ហើយពួកគេពិតជាសប្បាយចិត្តរាល់ពេលដែលបទចម្រៀងពួកគេធ្វើក្លាយជាផ្នែកមួយដែលធ្វើឱ្យទស្សនិកជនសប្បាយចិត្តភ្លេចទុក្ខកង្វល់។ នេះក៏ជាផ្នែកមួយដែលធ្វើឱ្យពួកគេបន្តទៅមុខទៀត ហើយដល់ពេលដែល Cartel ចាកចេញពីអ្នកទាំងអស់គ្នា ខណៈអលជ្ជី បានលើកដៃ bye bye លាអ្នកគាំទ្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_SsL1Ax3Ur_EaRA4SvHPZumrNU8CH3OE7Lh7-m8V86uBVNzAHKrDbH2o_JEq3Re3WyS7LRURYcUNew5vgDic5XCfUbFi5k6Pa_b73AvW6Jjw5itisvujKWKoI4sX7yqQ7Os-XxVFuuw9TGkYaWJcQYw_7LGfNoo6mcEoOUufVEwEiomwQxiZfOHWKjGmL/s2048/image_2026-01-19_15-58-27%20(2).png

ក្រុមចម្រៀង Lacima Cartel បានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រជ្រួលច្របល់និងមានសំណួរជាច្រើនថា ពួកគេបំបែកក្រុមឬយ៉ាងណា ដោយសារតែពួកគេមិនបានប្រាប់ចំៗនោះទេដោយគ្រាន់តែលាអ្នកគាំទ្រប៉ុណ្ណោះ។ អ្នកមួយចំនួនថែមទាំងគិតថាក្រុមចម្រៀងនេះអាចថា Prank អ្នកគាំទ្រដោយមានការប្រកាសអ្វីថ្មីប៉ុណ្ណោះ ស្របពេលដែលសមាជិកនីមួយៗបង្ហោះរូបភាពពណ៌សដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFHepWQTo4yt9iIRJaUyBoNREvjUy4qACgme04v7UA1urEYMWDbC_hh7iJWCDMIlDdMv2AhrFzTh44GtJUq0MrSRJ-uACUJynPs9sbIv_9uEMurlw2de2RO1mJkKJDGBXsQKabalrpjm1ugscKuh6tHTgTidXK-I2XMucMzCA30j2UiujBRROU-jv9FutK/s2048/image_2026-01-19_15-58-30.png

គួរបញ្ជាក់ថា បទចម្រៀងរបស់ក្រុម La Cima Cartel ដែលទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនរួមមាន បទ «កម្រ», «អូនសីតា», «ស្រាមួយកែវ» និងបទ «10» ជាដើម៕