នាយ ព្រែក បានបង្កឱ្យអ្នកគាំទ្រវិស័យ K-Pop បញ្ចេញមតិវែកញែកយ៉ាងច្រើនបន្ទាប់ពីលោកបាននិយាយថាយកលុយរាប់ម៉ឺនដុល្លារ រាប់លានដុល្លារជួលតារាស្រុកគេ គេយកលុយទៅបាត់។ អ្នកគាំទ្រជាច្រើនបានរិះគន់សម្តី នាយ ព្រែក និងបានលើកឡើងថាមិនមើលស្រុកគេដើរដល់ណាហើយ។ ចំណែកមនុស្សមួយចំនួនទៀតលើកឡើងថាពាក្យសម្តីរបស់នាយ ព្រែក គ្រាន់តែស្មារតីជាតិនិយមប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAvMrNJX4Vn4LdhyphenhyphenY0oxWLBdYbxmGp9Im0XQMUejJKERHlNLIdh9OCefZgUQjiE_lb-tiowHh64ZUEnicl4RHfL7sgfJTMUSYnnBWbsvtV9IMThrASqRVxDymBt_yVf9w_2ce4-9gdIzipMom4SpRdtQDLjv3BB_LxnXR9fbemDTi8XGtPX7ksU1z1bYCX/s2048/image_2026-01-19_09-14-30%20(2).png
នាពេលបច្ចុប្បន្ន វិស័យ K-Pop បានរីកដុះដាលយ៉ាងខ្លាំងហើយប្រទេសកូរ៉េខាងត្បូងបានផ្សារភ្ជាប់វិស័យ K-Pop និង K-drama ទៅកាន់ពិភពលោកដែលបង្ហាញពីវប្បធម៌និងទាញយកវិស័យទេសចរណ៍និងប្រាក់ចំណូលជាតិបានយ៉ាងច្រើន។ នៅបណ្តាប្រទេសនានានៅពេលមានការប្រគំតន្រ្តី K-Pop តែងតែទទួលបានអត្ថប្រយោជន៍ជាច្រើនមានទាំងភ្ញៀវទេសចរ សណ្ឋាគារ ការធ្វើដំណើរ ភោជនីដ្ឋាន គឺរកចំណូលមិនតិចនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5OdDqPmGMYcm9X6v_fD5Zu2C8FY3xIBgxoyU9qasXFP0RXHk2lO0gZLxKGsnc-PTADf63_8vY7sksvvN_uqAGgXWisjIu7yKcWpSzghancE0x6rjPQZh3DPVc_yCUD_2ITWOf_WuNxXgj_afuAsYvtfg6iUAQMZnN_rqc0o0Q5m-Po7AkWIwgntd3Cv0z/s2048/image_2026-01-19_09-14-33.png
កន្លងមកនៅក្នុងប្រទេសកម្ពុជាមានក្រុមចម្រៀង Kpop និងតារា Kpop ល្បីៗមកសម្តែងនៅប្រទេសកម្ពុជាបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងដូចគ្នា។ ទោះបីជាពេលនេះ Kpop ពេលនេះមានឥទ្ធិពលខ្លាំងក្តីប៉ុន្តែអ្នកមួយចំនួនតូចនៅមិនទាន់យល់ច្បាស់និងមានចិត្តចង្អៀតចង្អល់បន្តិចបន្តួចនិងមានការរិះគន់នៅលើបណ្តាញសង្គមជាដើម។ ជាក់ស្តែងថ្មីៗនេះមានក្រុមចម្រៀង Kpop ដ៏ល្បីបានក្លាយជា BA ប្រ៊េននៅស្រុកខ្មែរប៉ុន្តែបង្កឱ្យមានប្រតិកម្មចម្រុះផងដែរ។ ទន្ទឹមនឹងនេះពាក្យសម្តីរបស់ នាយ ព្រែក ដែលនិយាយនៅក្នុងកម្មវិធីមួយក៏ត្រូវអ្នកគាំទ្រវិស័យ Kpop បញ្ចេញមតិរិះគន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicZqbuu0UAuwGokbHlIxvrPOEcewZIe_KfizgJM0zMMsVNfHXYRYevYig_nKsssH23oiYX3VM3o0ATgl4T3aOaL8ziVmLwn0OiOCGhUwcvNKePaCxBZw_f0bCidOegdlNKZMjDN2c6XAEMeApxILbH8P-8kAqU96qRNhc4UH1wSK-wU_FQq0b_hiYiNg8m/s2048/image_2026-01-19_09-14-35.png

នាយ ព្រែក បាននិយាយថា ការយកលុយរាប់ម៉ឺនដុល្លារ រាប់លានដុល្លារជួលតារាស្រុកគេ គឺគេយកលុយទៅបាត់ហើយពុំបានជួយមកស្រុកខ្មែរនោះទេ។ ពាក្យសម្តីក្នុងន័យជួយគាំទ្រសិល្បករក្នុងស្រុក ស្របពេលរឿងប្រកាស BA ថ្មីៗនេះបានធ្វើឱ្យអ្នកគាំទ្របញ្ចេញមតិថា «ចង់ឱ្យគេស្គាល់កម្ពុជាចង់ឱ្យទេសចរណ៍កម្ពុជារីកចម្រើនតែមើលនិយាយ អត់មើលប្រទេសគេគេដល់ណាហើយ សូម្បីតែនាយរដ្ឋមន្រី្តថ្មីក៏គាត់ដឹងចំណុចហ្នឹងដែរ»។ អ្នកផ្សេងទៀតក៏បានបញ្ចេញមតិរិះគន់ផ្សេងៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWyv91bwslp0IYFFXgLa2Vn4CfaoPyUl6FMnAs-tU13pJJkpy0cLxmjdsiotfk21DEeGL-YSYqGAyaRZjmJOCziGZaIvgh6EaAqfq2JW98EVE9YwFHbyoq44olBkk7cXPIgN7VZiXJmrlsJaGOo-Dn7uUAI0pkwJYlmjq6tBcb1nGLTmtZJ5zWu8_Fn6ug/s1920/image_2026-01-19_09-14-34.png

យ៉ាងណាមិញ ទន្ទឹមនឹងពាក្យសម្តីរិះគន់អ្នកមួយចំនួនបានបញ្ចេញថា ពាក្យសម្តីរបស់ នាយព្រែក គ្រាន់តែស្មារតីជាតិនិយមគាំទ្រសិល្បករក្នុងស្រុកប៉ុណ្ណោះពុំគួរវិនិច្ឆ័យជេរប្រមាថ ជាន់ខ្មែរគ្នាឯងឡើយ។ មកទល់នឹងព្រឹកថ្ងៃទី១៩ ខែមករា នាយ ព្រែក ពុំទាន់ចេញបកស្រាយឬតបតនឹងការរិះគន់របស់អ្នកគាំទ្រ Kpop ឡើយ៕