ក្រសួងព្រមានអ្នកផលិតមាតិកាប្រាសចាកក្រមសីលធម៌ ខណៈអ្នកប្រម៉ូតផលិតផលម្នាក់មហាជនរិះគន់ពេញប្រទេស
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានព្រមានដល់អ្នកផលិតមាតិកាកម្សាន្តគ្រប់ទម្រង់ដែលមានផលប៉ះពាល់ចំពោះវប្បធម៌ ប្រពៃណីជាតិ ព្រមទាំងតម្លៃស្ត្រីខ្មែរ និងកុមារដែលមានរូបភាព និងខ្លឹមសារប្រាសចាកក្រមសីលធម៌ បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ។ ខណៈអ្នកប្រូម៉ូតផលិតផល និងជាអ្នកលេងទិកតុកមានអ្នក Followជាង4M បានប្រើពាក្យប្រមាថដល់អ្នកក្រ ប៉ះពាល់យ៉ាងខ្លាំងដល់សេចក្តីថ្លៃថ្នូរព្រោះតែចង់បានផលប្រយោជន៍ផ្ទាល់ខ្លួនទោះដឹងថាត្រូវគេជេរពេញប្រទេសក៏នៅប្រព្រឹត្តរួចអាងប្រើពាក្យសូមទោស…។
នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីណែ និងព្រមានដល់អ្នកបង្កើតមាតិកាកម្សាន្តទាំងឡាយដែលមានរូបភាព និងខ្លឹមសារប្រាសចាកក្រមសីលធម៌ បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសតម្លៃស្ត្រី និងកុមារ។ ក្នុងនោះក្រសួងបានឱ្យបញ្ឈប់ជាបន្ទាន់នូវការផលិត ការផ្សព្វផ្សាយ ឬការ ចែកចាយស្នាដៃវីដេអូ និងមាតិកាកម្សាន្តដែលមានចរិតលក្ខណៈអាសអាភាស ស្រើបស្រាល ហិង្សា អសីលធម៌ បើនៅបន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានដូចបានរៀបរាប់ខាងលើ ក្រសួងនឹងធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ស្របតាមបទបញ្ញត្តិ ច្បាប់ដែលមានជាធរមាន។
ការចេញលិខិតខាងលើនេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនពេញចិត្តចំពោះវិធានការខាងលើនេះរបស់ក្រសួងព្រោះកន្លងមកមានអ្នកផលិតមាតិកាមួយចំនួនហេតុតែចង់បានអ្នកមើល(Views) ធ្វើគ្រប់បែបយ៉ាងដោយមិនចេះអៀនខ្មាស។ បន្ថែមពីលើនេះមហាជនសង្ឃឹមថាចំណាត់ការរបស់ក្រសួងវប្បធម៌មានប្រសិទ្ធភាពដើម្បីកុំឱ្យជនទាំងអស់នោះនៅបន្តបំពុលសង្គមបាត់បង់ក្រមសីលធម៌តទៅទៀត។
ទន្ទឹមនឹងការចេញលិខិតព្រមានរបស់ក្រសួង នៅលើបណ្តាញសង្គមក៏ផ្ទុះការរិះគន់យ៉ាងខ្លាំងថែមទាំងមានការស្នើឱ្យមានវិធានការលើបុរសម្នាក់ជាអ្នកប្រូម៉ូតផលិតផល និងជាអ្នកលេងទិកតុកមានអ្នកតាមដានច្រើន ដែលបានប្រើពាក្យមិនសមរម្យប្រមាថអ្នកក្រ អ្នកស្រែគ្មានលុយទិញទុរេនញុំាឆ្លៀតបង្ហាញផលិតផលថែមទៀត។ ក្រោយពេលបង្ហោះវីដេអូរួចមហាជនរិះគន់ពេញប្រទេសអាងប្រើពាក្យសូមទោសដឹងថាខ្លួនមានកំហុសសុំការអធ្យាស្រ័យ កុំឱ្យមហាជនជេរលោកតទៅទៀត ថែមទាំងនិយាយទៀតថាអ្នកណាក៏ចេះធ្វើខុសដែរ។
ការបង្ហាញទង្វើរបស់អ្នកលេងទិកតុកនោះធ្វើឱ្យមហាជនប្រតិកម្មយ៉ាងខ្លាំងមានទាំងអ្នកចង្កោមសិល្បៈដូចជាតារាកំប្លែងពាក់មី ពូណុយ និងអ្នកផ្សេងទៀតសុទ្ធតែដឹងហើយថាវីដេអូដែលមើលងាយអ្នកក្រនោះផុសទៅដឹងតែមានអ្នកជេរ។ ប៉ុន្តែបុគ្គលនោះនៅតែធ្វើដដែលព្រោះដើម្បីប្រូម៉ូតផលិតផលឱ្យមានអ្នកស្គាល់។ មហាជនអ្នកលេងបណ្តាញសង្គមលើកឡើងជាច្រើនទៀតថាការប្រូម៉ូតបែបនេះជាទង្វើអសីលធម៌ គួរកុំបន្តគាំទ្រតទៅទៀត៕






.png)

.png)




លោកស្រី ឌូហ្គើរធី អ្នកជំនាញ ស្ដីពីកិច្ចការរុស្ស៊ី និង អតីតសហភាពសូវៀត រូបនេះ បានប្រាប់ដល់បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN ថា «លោកប្រធានាធិបតី ពូទីន នឹងមិនអត់ឱនទោសឲ្យដល់ជនក្បត់ជាតិ។ បើទោះជាលោក ពូទីន បានអះអាង ថា ព្រីហ្គោហ្ស៊ីន បានទៅដល់ប្រទេសបេឡារុស យ៉ាងណាក្ដី ប៉ុន្ដែថៅកែទាហានវ៉ាគណឺរ រូបនេះ នៅតែជាជនក្បត់ជាតិ ហើយខ្ញុំគិត ថា ពូទីន នឹងមិនអត់ទោសឱ្យគាត់»។


















