Home Blog Page 1686

លក្ខណៈសម្គាល់ ៧ យ៉ាងដែលបញ្ជាក់ថាអ្នកជាមនុស្សមានEQខ្ពស់

0

EQ គឺមានឈ្មោះពេញ (Emotional Quotient) ដែលមានន័យថា កំរិតនៃអារម្មណ៍ ឬសមត្ថភាពក្នុងការប្រើប្រាស់ទាំងអារម្មណ៍ និងចំណេះដឹង នៅក្នុងជីវិត ។ ឃ្លានេះត្រូវបានគេបង្កើតឡើង និងប្រើប្រាស់ដំបូងបង្អស់ក្នុងទសវត្សឆ្នាំ ១៩៨០ ដោយបញ្ជាក់ថា EQ មានតម្លៃដូច IQ ដែរ ។ មនុស្សដែលមាន EQ ខ្ពស់ច្រើននាំយើងឱ្យជោគជ័យក្នុងជីវិត រីឯ IQ វិញច្រើននាំឱ្យយើងឱ្យជោគជ័យក្នុងសាលារៀន ។ ដូច្នេះហើយតើលក្ខណៈសម្គាល់អ្វីខ្លះដែលបញ្ជាក់ថាអ្នកជាមនុស្សមានEQខ្ពស់?

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSHSCZ7Y_xbqzabDqGIv2pVTpkzbMn6ziqhUnF3lXLdsnQEDEnwN-uzt_FvVP8TfER7z-K803USbBB0APhmrC4UdQKOuqBFItfVLO53zO1n-_nSKqNDX70QQ9G4ni125c_LQ8fHBAaeB7qP61709Y2PfqJMroATK6SgMSrTBwRS5iTWVevnYdZ6nnmzQ/s700/2023-05-15%2021.21.37.jpg១.ការយល់ដឹងពីខ្លួនឯង៖ ការយល់ដឹងដោយខ្លួនឯងគឺជា ការដឹងអំពីអារម្មណ៍របស់ខ្លួន អ្នកដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក។ អ្នកធ្វើការលើគុណសម្បត្តិផ្ទាល់ខ្លួនរបស់អ្នក ហើយអ្នកដឹងថាពេលណាត្រូវពឹងផ្អែកលើសមាជិកក្រុម និងពេលណាត្រូវពឹងផ្អែកលើខ្លួនឯង។ លើសពីនេះ អ្នកក៏ដឹងពីតម្លៃ និងគោលដៅរបស់អ្នកយ៉ាងច្បាស់ ដែលធ្វើឱ្យអ្នកកាន់តែមានភាពជឿជាក់នៅពេលចាប់ផ្តើមការងារ។

២.គ្រប់គ្រងខ្លួនឯង៖ ការគ្រប់គ្រងខ្លួនឯងគឺជាជំនាញនៃការគ្រប់គ្រងអារម្មណ៍រំជើបរំជួល។ នេះគឺជាជំនាញមួយដែលអ្នកដឹកនាំត្រូវការ ជាពិសេសនៅពេលមានវិបត្តិ។ ព្រោះអ្នកដឹកនាំខ្លាំង គឺជាអ្នកជួយជ្រោមជ្រែងមន្ត្រីក្រោមឱវាទ ហើយនឹងជួយធានាដល់អ្នកក្រោមបង្គាប់ដើម្បីស្វែងរកដំណោះស្រាយវិបត្តិជាមួយគ្នា។ 

៣.ការយល់ដឹងពីសង្គម៖ ការយល់ឃើញពីសង្គមបង្ហាញពីភាពត្រឹមត្រូវក្នុងការវិនិច្ឆ័យ ដឹងពីស្ថានភាព និងការបកស្រាយពីអារម្មណ៍របស់អ្នកដទៃ ដែលជារឿយៗមើលតាមរយៈពាក្យសម្ដីនិងអាកប្បកិរិយា។ អ្នកដឹកនាំដែលមានការយល់ដឹងពីសង្គមអាចយល់ពីប្រភេទមនុស្សផ្សេងៗគ្នា ស្តាប់ដោយយកចិត្តទុកដាក់ និងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។

៤.ការគ្រប់គ្រងជម្លោះ៖ អ្នកអាចដោះស្រាយការខ្វែងគំនិតគ្នារវាងភាគីជាច្រើន និងអាចដោះស្រាយជម្លោះដែលកាន់តែក្តៅគគុក ដោយផ្តល់នូវដំណោះស្រាយដែលមានផលប្រយោជន៍ទៅវិញទៅមក។

៥.មានទស្សនៈវិជ្ជមាន៖ អ្នកមើលឃើញចំណុចល្អរបស់មនុស្ស និងអ្វីៗជុំវិញខ្លួន។ នេះគឺជាសមត្ថភាពដ៏មានតម្លៃមិនគួរឱ្យជឿព្រោះវាអាចកំណត់ដំណាក់កាលសម្រាប់និរន្តរភាព និងការច្នៃប្រឌិត។

៦.អាចបត់បែនបាន៖ នេះត្រូវបានឆ្លុះបញ្ចាំងពីការបត់បែននៅពេលប្រឈមមុខនឹងការផ្លាស់ប្តូរភ្លាមៗ។ អ្នកអាចស្វែងរកវិធីថ្មីដើម្បីដោះស្រាយបញ្ហាប្រឈម និងតុល្យភាពតម្រូវការជាច្រើនក្នុងពេលតែមួយ។

៧.ការយល់ចិត្ត៖ អ្នកផ្តល់ការយកចិត្តទុកដាក់ចំពោះអ្នកដទៃទាំងស្រុង ហើយចំណាយពេលដើម្បីយល់ពីពាក្យសម្ដី និងអារម្មណ៍របស់ពួកគេ ៕ ប្រភព៖ CNBC,Big Think

ប្រទេសចិនមានបញ្ជី Live លក់ផលិតផលជាង១៥០លានបញ្ជី

0

ប្រទេសចិន ៖ កាលពីពេលថ្មីៗនេះ គេបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់ក្រុមហ៊ុនអាជីវកម្មផ្នែកការ Live លក់ផលិតផល និងការបង្កើតឃ្លីបវីដេអូខ្លីៗតាមអ៊ីនធើរណេតនៅទីក្រុងប៉េកាំង ។ កិច្ចប្រជុំបានប្រកាសពីការអភិវឌ្ឍរបស់ក្រុមហ៊ុននានាដែលធ្វើអាជីវកម្មផ្នែកនេះ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ។

កិច្ចប្រជុំបានបង្ហាញពីផែនការចុងក្រោយថា បច្ចុប្បន្ន នៅទូទាំងប្រទេសចិនមានបញ្ជី Live លក់ផលិតផលជាង១៥០លានបញ្ជី ។ ចំណែកបញ្ជីអ្នកផលិតវីដេអូខ្លីៗមានជាង១.០០០លានបញ្ជី និងមានទីផ្សារទំហំធំ ដែលមានទឹកប្រាក់ប្រមាណ២០ម៉ឺនលានយាន់ផងដែរ ។

បច្ចុប្បន្ន គេសង្កេតឃើញថា អ្នក Live លក់ផលិតផលនៅប្រទេសចិនមានកម្រិតការសិក្សាខ្ពស់ មានអាយុតិច និងមានវិជ្ជាជីវៈខ្ពស់ ខណៈអ្នកផលិតវីដេអូខ្លីៗមាន២ក្រុម គឺក្រុមយុវវ័យ និងក្រុមវ័យកណ្តាលឡើងទៅ ។ ការ Live លក់ផលិតផល និងការបង្កើតវីដេអូខ្លីបានបង្កើតឱកាសការងារជាង១០០លានតំណែងឯណោះនៅប្រទេសចិន ។ ក្រុមហ៊ុនធំៗដែលធ្វើការលើផ្នែក Live លក់ផលិតផល និងបង្កើតវីដេអូខ្លីនៅប្រទេសចិនបានប្រកាសជ្រើសរើសបុគ្គលិកប្រមាណ៥សែននាក់នៅឆ្នាំ២០២២ ។ នាពេលកន្លងមក ប្រទេសចិនមានបញ្ជី Live លក់ផលិតផលថ្មីបន្ថែមទៀតជាង១០,៣២លានបញ្ជី ។

គួរបញ្ជាក់ថា តាំងពីដើមឆ្នាំ២០២២ មក អាជីវកម្មប្រភេទនេះរក្សានូវនិន្នាការបង្កើតថ្មី និងមានភាពចម្រុះគ្នាក្នុងវិធីធ្វើការរបស់ពួកគេ ។ ហេតុនេះ វាបានដើរតួនាទីយ៉ាងសំខាន់ និងស៊ីជម្រៅដល់ការប្រើប្រាស់ផលិតផលប្រចាំថ្ងៃរបស់ពលរដ្ឋចិន ៕ ប្រភព ៖ China Face

ការវិភាគរបស់សារព័ត៌មានបរទេសពីគណបក្សឈ្នះឆ្នោតនៅថៃ

0

ប្រទេសថៃ ៖ សារព័ត៌មាន Bloomberg រាយការណ៍ថា លទ្ធផលការបោះឆ្នោតនៅប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ កន្លងមកបង្ហាញថា គណបក្សនយោបាយដែលគាំទ្រប្រជាធិបតេយ្យបានទទួលសំឡេងយ៉ាងច្រើនលើសលប់ក្នុងការបោះឆ្នោត ។ គេចាត់ទុកថា ការទទួលបានជ័យជម្នះនេះ ជាបញ្ហាប្រឈមដ៏ធំសម្រាប់គណបក្សនយោបាយបច្ចុប្បន្ន ដែលគាំទ្រដោយកម្លាំងយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលកាលពី១០ឆ្នាំមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmovpY5hns3eHZS6F9YOue4y6cIiXH-vZNezcZYznoPRrB0dhxLBOGd7Yk_eQzCzamPnNy96wigNdUIKlUME4hoffsMIZqORU5AN54iB_A8iCEo5EK8PVzA33Poe9MKDUvWF4JzdHG4QoLpEPahC8-93JfFHIYl9omRFtnJvjgEixui0RRUIk_qY4Oyw/s1280/photo_2023-05-15_14-10-50.jpg

សារព័ត៌មាននេះចុះផ្សាយថា ការរាប់សំឡេងឆ្នោតទទួលបានសំឡេង៩៧% ទាំងគណបក្សកាវក្លៃ និងគណបក្សភឿថៃ អាចទទួលបានសំឡេងឆ្នោតយ៉ាងច្រើនលើសលប់ពីពលរដ្ឋនៅទូទាំងប្រទេសថៃ ។ បើគណបក្សទាំងពីរសហការគ្នាបង្កើតរដ្ឋាភិបាលថ្មី គឺនឹងមានអាសនៈជាង២៨០ ខណៈអាសនៈទាំងអស់ស្មើ៥០០ ក្នុងសភាតំណាងរាស្ត្រ ។

មេដឹកនាំគណបក្សកាវក្លៃ លោក Pita Limjaroenrat លើកឡើងថា បើតាមសំឡេងឆ្នោតបង្ហាញថា គណបក្សកាវក្លៃ, គណបក្សភឿថៃ និងគណបក្សប្រឆាំងផ្សេងទៀតអាចបង្កើតរដ្ឋាភិបាលចម្រុះបាន ប៉ុន្តែពេលនេះ គណបក្សរបស់លោកមិនទាន់បានចរចាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះទេ ។ លោកបន្តថា លទ្ធផលការបោះឆ្នោតនេះបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋថៃត្រូវការអ្វី ហើយគណបក្សកាវក្លៃនឹងប្រកាន់ភ្ជាប់នូវអ្វីដែលធ្លាប់បានសន្យាជាមួយពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgik8Jmz4sGMtG293xiIXP_c1LxkzO1_JJcVmI620x8tJfHR3yXNTUWbKSOdVNOAJ__9YuJplg8shOQAbZJ2aVInlHHx5geBqDvKhTnz6TlZAH0hsodEOXvTiboAc_CK097K4bUO1h3x9Wxan0A74bzGgx-Ira9Iksc0vnOMXyRQghIlMh_qNTCMeT3ww/s792/photo_2023-05-15_14-10-00.jpg

សារព័ត៌មាន Bloomberg រាយការណ៍បន្តថា ជ័យជម្នះរបស់គណបក្សកាវក្លៃ គឺជាការផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅលើគណបក្សនយោបាយបច្ចុប្បន្ន ដែលកាន់អំណាចអស់រយៈពេល២ទសវត្សរ៍ ។ លោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ បានសន្យាថា នឹងធ្វើវិសោធនកម្មច្បាប់ដែលការពាររាជានិយម ខណៈមានការរិះគន់ជាច្រើន ។ ចំណែកមេដឹកនាំគណបក្សភឿថៃ អ្នកនាង Paethongthan Shinawatra ជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra និងលោក Srettha Thavisin មកពីគណបក្សភឿថៃ ដែលអ្នកទាំងពីររូបបានស្ម័គ្រធ្វើជានាយករដ្ឋមន្ត្រីថៃ បាននិយាយដូចគ្នាថា នឹងផ្តោតលើការជជែកជាមួយគណបក្សនយោបាយដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ។

ក្រៅពីនេះ អ្វីដែលត្រូវតាមដានក្នុងការបោះឆ្នោតលើកនេះ គឺផែនការត្រឡប់មកប្រទេសថៃរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra នៅខែកក្កដា ឆ្នាំ២០២៣ តើនឹងបង្កើតភាពតានតឹងសម្រាប់មន្ត្រីកំពូលក្នុងជួរយោធាដែរឬអត់ ? លោក Thaksin Shinawatra បានទៅរស់នៅក្រៅប្រទេសដើម្បីគេចពីការជាប់ពន្ធនាគារ ដែលគេបានចោទប្រកាន់លោកពីបទពុករលួយ បន្ទាប់ពីគេធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកកាលពីឆ្នាំ២០០៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSArD4oyDXIT6CyMSAPnw3E_iZPMGLdCTljLluxpzM44UjPJZTyfMbjDWDkmyVUUJAdLYQt4us1rUPHD1uwsRkAMbaI37gPHwtdUCqEhdPOsfn4Nefl5VwcM6-1y_aE5eN_nYTNLzD0reZM6kMmMuFNIcFLSPWhXq8qjER4cLvkIBgk8rCUIIYJzcQww/s1000/photo_2023-05-15_14-10-05.jpg

លើសពីនេះ ការបោះឆ្នោតនៅឆ្នាំ២០២៣ គណបក្សកាវក្លៃមានគោលនយោបាយខុសពីគណបក្សភាគច្រើន ព្រោះគណបក្សកាវក្លៃ គឺជាគណបក្សតែមួយគត់ដែលអំពាវនាវឱ្យធ្វើវិសោធនកម្មមាត្រា១១២ ដើម្បីឱ្យមានសេរីភាពច្រើនជាងមុនក្នុងការជជែកពាក់ព័ន្ធនឹងរាជវង្ស ។

សាស្ត្រាចារ្យនៅសាកលវិទ្យាល័យជូឡាឡុងកន នាទីក្រុងបាងកក លោក Thitinan Pongsudhirak និយាយថា ការបោះឆ្នោតលើកនេះ គឺជាគ្រោះរញ្ជួយដីផ្នែកនយោបាយ ហើយលទ្ធផលបោះឆ្នោតបង្ហាញឱ្យឃើញថា ពលរដ្ឋថៃចង់បានការផ្លាស់ប្តូរ ។ ទោះយ៉ាងណា កាលពីពេលថ្មីៗនេះ មេបញ្ជាការកងទ័ពថៃបានលើកឡើងថា ប្រទេសថៃនឹងមិនកើតហេតុការណ៍រដ្ឋប្រហារទៀតទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYlhu25q46YzZb-Hw6EgsgMKFcSrKvggxjEMn4IHHC3INbSROLxtLbMJeiy3t47aDkgSBhlIaY6lVYKWrmSbikYZXnLIBTaA6K2X2d9S7XHi0gMJhWorPNwC7nTg0Q0bbKzQB-wSd8g3W0sEIFuTWJcLPXTr-GWoooNeCz9zfqStpOvmO8PWETrLdXmQ/s5500/KFPA44N6QJOENBY4LDOYF6MIBI.jpg

សារព័ត៌មាន Bloomberg បន្ថែមថា មិនថាអ្នកណានឹងឡើងធ្វើជានាយករដ្ឋមន្ត្រីថ្មីនៅប្រទេសថៃ គឺត្រូវបំពេញតួនាទីធ្វើឱ្យសេដ្ឋកិច្ចថៃរីកចម្រើន ខណៈបច្ចុប្បន្ន ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ថៃ គឺយឺតជាងប្រទេសជិតខាងក្នុងតំបន់អាស៊ាន ហើយពលរដ្ឋថៃត្រូវរង់ចាំការឆ្លងផុតពីផលប៉ះពាល់នៃអតិផរណា និងបំណុលគ្រួសារខ្ពស់ ។

លើសពីនេះ មេដឹកនាំប្រទេសថៃថ្មីត្រូវប្រឈមនឹងបញ្ហាបរិស្ថានដោយសារបម្រែបម្រួលអាកាសធាតុដែលអាចបំផ្លាញទិន្នផលស្រូវរបស់កសិករ ខណៈអង្ករជាផលិតផលនាំចេញទៅក្រៅប្រទេសដ៏សំខាន់របស់ថៃ ។ ការបោះឆ្នោតនៅប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា បានដំណើរការទៅដោយរលូន និងគ្មានអ្វីខុសប្រក្រតីទេ ហើយមានពលរដ្ឋថៃប្រមាណ៥២លាននាក់បានមកចូលរួមបោះឆ្នោត ៕

 

ប្រភព ៖ The standard wealth

ចិនទទួលបានចំណាត់ថ្នាក់ទី១ ផ្នែកផលិត និងលក់រថយន្តអគ្គិសនីថ្មី

0

ប្រទេសចិន ៖ ចំនួនការផលិត និងលក់រថយន្តអគ្គិសនីថ្មីរបស់ប្រទេសចិនទទួលបានចំណាត់ថ្នាក់ទី១ អស់រយៈពេល៨ឆ្នាំជាប់ៗគ្នានៅលើពិភពលោក ។ កាលពីពេលថ្មីៗនេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានរៀបចំការប្រជុំពិភាក្សាមួយដើម្បីសិក្សាពីស្ថានភាពសេដ្ឋកិច្ច និងការអនុវត្តផ្នែកសេដ្ឋកិច្ច ។ កិច្ចប្រជុំនេះបានឯកភាពគ្នាថា ត្រូវតែសង្កត់ធ្ងន់ និងពង្រីកការមានប្រៀបផ្នែកអភិវឌ្ឍន៍រថយន្តអគ្គិសនីថ្មី ។

បើតាមព័ត៌មានចុងក្រោយពីសហព័ន្ធឧស្សាហកម្មរថយន្តចិនបញ្ជាក់ថា ក្នុងរយៈពេល៤ខែដំបូងឆ្នាំ២០២៣ ចំនួនការផលិតរថយន្តអគ្គិសនីថ្មីរបស់ប្រទេសចិន ស្មើនឹង២.២៩១លានគ្រឿង ខណៈចំនួនការលក់សរុបស្មើ២.២២២លានគ្រឿង ។ គេសង្កេតឃើញថា ទាំងការផលិត និងការលក់បានកើនឡើង៤២,៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។

ចំនួនការផលិត និងការលក់រថយន្តអគ្គិសនីថ្មីនៅប្រទេសចិនទទួលបានចំណាត់ថ្នាក់ទី១ អស់រយៈពេល៨ឆ្នាំជាប់ៗគ្នានៅលើពិភពលោកទាំងផ្នែកអាជីវកម្ម និងសហគ្រាស ខណៈក្រុមផលិតរថយន្តនានាមានទំនុកចិត្តខ្ពស់ក្នុងឧស្សាហកម្មនេះ និងមានគំនិតបង្កើតថ្មីផងដែរ ។

តាមទិន្នន័យចុងក្រោយរបស់នាយកដ្ឋានថាមពលជាតិចិនបញ្ជាក់ថា នៅឆ្នាំ២០២២ គេបានដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនីបន្ថែមទៀតប្រមាណ២,៦០លានគ្រឿងនៅប្រទេសចិន ។ ការដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនីនេះ បានធ្វើឱ្យទូទាំងប្រទេសចិនមានស្ថានីយសាកថ្មរថយន្តអគ្គិសនីចំនួន៥,២០លានគ្រឿង ។ ប្រទេសចិនបាននាំមុខគេផ្នែកប្រព័ន្ធសាកថ្មរថយន្តអគ្គិសនីដើម្បីសម្រួលដល់ការទិញ និងការប្រើប្រាស់រថយន្តប្រភេទនេះ ព្រមទាំងបង្ហាញពីសក្តានុពលក្នុងការប្រើប្រាស់រថយន្តអគ្គិសនីនៅលើពិភពលោកផងដែរ ៕ ប្រភព ៖ China face

នាយកប្រតិបត្តិថ្មីប្តេជ្ញាចិត្តដឹកនាំក្រុមហ៊ុន Twitter

0

លោកស្រី Linda Jacarino បានចេញសេចក្តីថ្លែងការណ៍មួយតាមប្រព័ន្ធ Twitter ជាលើកដំបូង ក្រោយពីលោកស្រីត្រូវបានគេតែងតាំងជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Twitter ។ លោកស្រីនិយាយថា លោកស្រីមានការជំរុញលើកទឹកចិត្តពីលោក Elon Musk ហើយលោកស្រីនឹងដឹកនាំក្រុមហ៊ុននេះឱ្យកាន់តែល្អឡើងនាថ្ងៃអនាគត ។

Twitter 2.0': Elon Musk's Twitter CEO pick Linda Yaccarino on future of the  platform - BusinessToday

សារព័ត៌មានរ៉យទ័ររាយការណ៍ថា លោកស្រី Linda Jacarino បាននិយាយក្នុងសារព័ត៌មានលើកដំបូង ក្រោយពីមានព័ត៌មានថា លោកស្រីត្រូវបានគេឱ្យកាន់តំណែងជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Twitter ។ លោកស្រីនិយាយថា ៖ «ខ្ញុំមានការជំរុញ និងលើកទឹកចិត្តពីលោក Elon Musk ថា ត្រូវតែបង្កើតអនាគតដ៏ស្រស់ថ្លាបន្ថែមទៀតសម្រាប់ក្រុមហ៊ុន Twitter ។ ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំងដែលមានឱកាសបានធ្វើជានាយកប្រតិបត្តិក្រុមហ៊ុននេះ ហើយខ្ញុំសន្យាថា នឹងកែលម្អអាជីវកម្មនេះឱ្យកាន់តែល្អប្រសើរឡើងផងដែរ» ។

New Twitter CEO Linda Yaccarino is Musk's bet to win back sales | The  Seattle Times

លោកស្រី Linda Jacarino អតីតប្រធានផ្នែកផ្សាយពាណិជ្ជកម្មរបស់ NBC Universal ក្នុងក្រុមហ៊ុន Comcast Corp. និងជាអ្នកដែលបានចំណាយពេលវេលាជាច្រើនក្នុងការកែលម្អអាជីវកម្មផ្សាយពាណិជ្ជកម្មឱ្យមានភាពទំនើបប្រាប់ថា លោកស្រីនឹងប្តេជ្ញាចិត្តបំពេញការងារនេះដើម្បីអនាគតក្រុមហ៊ុន Twitter និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ដែលមានភាពសំខាន់សម្រាប់ការកែលម្អក្រុមហ៊ុន ។

Twitter leadership: New CEO Linda Yaccarino is already controversial

មុននេះ លោក Elon Musk ធ្លាប់បាននិយាយថា ក្រុមហ៊ុន Twitter នឹងមានការគ្រប់គ្រងច្រើនវិធី ដូចជា សេវាផ្ទេរប្រាក់ ហើយលោកស្រី Linda Jacarino នឹងជួយអភិវឌ្ឍន៍ការងារទាំងអស់នេះ ។ នាយកប្រតិបត្តិថ្មីដែលមានបទពិសោធន៍ច្រើនផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម ដែលលោក Elon Musk បានជ្រើសរើសមកនេះ បានចង្អុលបង្ហាញថា ការផ្សាយពាណិជ្ជកម្មឌីជីថលអាចជាការងារដ៏សំខាន់សម្រាប់ដំណើរការអាជីវកម្មបន្តទៅមុខទៀត ។

Elon Musk taps NBCUniversal ad chief Linda Yaccarino as Twitter CEO

លោក Elon Musk ក៏បានកាន់តំណែងជា CEO របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ផងដែរ បានប្រកាសកាលពីថ្ងៃទី១២ ខែឧសភា ថា ការតែងតាំងលោកស្រី Linda Jacarino ជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Twitter គឺជួយឱ្យលោកមានពេលវេលាគ្រប់គ្រងក្រុមហ៊ុន Tesla កាន់តែច្រើនជាងមុន ៕ ប្រភព ៖ bangkokbiznews

សម្តេចតេជោ៖ ស៊ីហ្គេម បានផ្លាស់ប្តូរឥរិយាបថប្រជាជនពីការពង្រាយសំរាមទៅជាការបោសសំរាម

0

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍ស៊ីហ្គេម ប្រជាជនបានផ្លាស់ប្តូរឥរិយាបថពីការពង្រាយសំរាមទៅជាការបោសសំរាមដើម្បីស្អាតទាំងអស់គ្នា។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAtBmk-S-ExSbh4Fhu5WYEEWsjwmLM3Vbonlqi8CscmcGna-gGmcyU57I-eL7bbD8D9f9pb0YPu3Rm9ej1E--4ZaKlSlsU3TRaMS1Vqc4BvAg-N7OxjaVqjXTCdoIDCwNFwl0kfJbO1QY0dYREquxllPN5203klnapNrlvlqb5twvXXaOmTL9EOYu63g/s1080/343976695_191481697035919_5301525588937711778_n.jpg

សម្តេចបានគូសបញ្ជាក់ថា «យុវជនស្ម័គ្រចិត្តរាប់ពាន់នាក់បានជួយធ្វើការសំអាតយ៉ាងភ្លឹង ហើយប្រជាជននៅភ្នំពេញក៏ដូចជាទីកន្លែងប្រកួតទាំងអស់ ប្រជាជនបានផ្លាស់ប្តូរឥរិយាបថពីការពង្រាយសំរាមទៅជាការបោសសំរាមដើម្បីស្អាតទាំងអស់គ្នា កម្ពុជាស្អាត កម្ពុជាទទួលភ្ញៀវបានល្អ ចឹងទេពិតជាធ្វើឱ្យខ្ញុំសប្បាយរីករាយ…»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX2r-UZbE-DGJHyNWFrJ0xPx4VwdTlEmnszt4K4F_whP2CwkCBB4NKFcCZ9mX0uD-KX0uRG3FT7tsl8xOTlIVUxSQxyjl7gexz_mI6RaH-YOxgcUt0jd-naVncvYguCTqzD1RIxqTzExyYVixLZveUeE2aBtOicjcWhhgF8pQ2Ss6N1apYCTdQ6GakAg/s1280/347008156_628715355807753_6263203647498262177_n.jpg

បន្ថែមពីលើនេះ សម្តេច តេជោ បានថ្លែងទៀតថា ប្រជាជនទូទៅចេះមើលកីឡា មានអ្នកមកពីតាមបណ្តាខេត្តចេញពីមើលកន្លែងមួយចូលកន្លែងមួយដោយសារទីតាំងប្រកួតនៅភ្នំពេញមានច្រើនកន្លែង ក្រៅពីនេះ ប្រជាជនបានមើលតាមការរៀបចំរបស់អជ្ញាធរ និងបណ្តាញផ្សព្វផ្សាយនានាដែលជាចំណុចល្អប្រសើរ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYtI8B-4GIpVPaDc0Kn1k7VnE104RDFkYo8sI53iwXnmGSUMcscYVDZNgZRzT5xP-Bszsx1GJT1276wIwXSEE4D4QRHdj1ufJVNbBluDspq4RxLWnS0V2n8H3vPj03uvp4vuijeJbd_4-cN2ewYtz2MuVep_70CHKMx_oBx-tXbHZ2ND7mPy_co9XvsA/s960/344246223_1256251328313495_2232217699355398738_n.jpg

កុំភ្លេចចូលរួមគាំទ្រ! ល្ងាចនេះក្រុមបាល់ទាត់នារីកម្ពុជា ប៉ះជាមួយថៃ ប្រកួតយកចំណាត់ថ្នាក់លេខ៣

0

នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៥ ខែឧសភា នេះ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ត្រូវប៉ះក្រុមជម្រើសជាតិនារីថៃ ដើម្បីស្វែងរកចំណាត់ថ្នាក់លេខ៣ នាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu4NmXIz4pFY35fqtG0P8wjMU33OEXvz7F-jj-X-XV8ZTWw1QMQbT3bCCN-6iqFO80xN1P1j6PuABf_o7cKcpGDmhVymzBjzW1NVkoW5LnzKTNQ1nZ5UIoofS_W42OYh3eti4b721c0r8FgLrkObsK9Fct37AuqrElO6d3nK_n-tL3yTmOKuX92NZfKQ/s1879/347130066_954177965609377_5369646827524962310_n.jpg

ដើម្បីជាការលើកទឹកចិត្តដល់ក្រុមជម្រើសជាតិនារីកម្ពុជា បងប្អូនជនរួមជាតិកុំភ្លេចចូលរួមទស្សនាផ្ទាល់ឱ្យបានច្រើនកុះករជាការលើកទឹកចិត្តការបោះជំហានដ៏ល្អមួយសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា។ ជាមួយគ្នានេះ សម្រាប់អ្នកចូលរួមទស្សនាផ្ទាល់អ្វីកុំភ្លេចភ្ជាប់ជាមួយទង់ជាតិខ្មែរ ក្រមា និង អាវក្រុមជម្រើសជាតិ ដើម្បីជាចលនាមួយលើកទឹកចិត្តភាពជាសាមគ្គី និងឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGXZ_3a7TeHSuwNOR5y559Te2RSyVcFMGYayFDKLkddvlViIkzOJR9LqKlllPJ_W4qjoFL770_VhoDMc0OZRbet7ayEpt4eB0kUi26gQSvdpoYgNsXDkL7hhOel50Qr3opc1YsD11R_mYVEXD62-aPfNcdO69qZ5IIzmCQZio-Dot1cdgySwrcmBfRqg/s2048/346463531_749450566915962_8771246055834808073_n.jpg

ក្នុងជំនួបវគ្គសន្សំពិន្ទុកន្លងមក ក្រុមបាល់ទាត់នារីរបស់កម្ពុជាបានយកឈ្នះចំនួន២ប្រកួត និងចាញ់ចំនួន២ប្រកួត។ ក្នុងនោះរួមមានថ្ងៃបើកឆាកការប្រកួតដំបូងនាយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅកីឡដ្ឋាន ស្មាត អ អេស អិន ក្រុមបាល់ទាត់នារីកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិឡាវ ក្នុងលទ្ធផល២ទល់០។ ការប្រកួតលើកទី២ ត្រូវប៉ះគ្នាជាមួយសង្ហិបុរី កម្ពុជាបានយកឈ្នះក្នុងលទ្ធផល ១ទល់០ កាលពីយប់ថ្ងៃទី៦ ខែឧសភា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRH0vqFF3M-c-GJGEyuEJm_oMB8IeWVKZ6Bs8AAwu8bDBEH30uzw1nS5qzrcB0_RumRjXLPJlEQS1NsvA5oPRW4YEkRV-3Sepi7LuGFaEVoMuXXzAjnXBXVE6hMOv4VM4HliImcCtIGCWVyTs7XiOCaV3hW71j_ONjT2hDKZ1WlzulJAVcprnTv7dT7A/s1503/346865315_949504959834996_3274736261327664462_n.jpg

ការប្រកួតទី៣ ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមជម្រើសជាតិថៃក្នុងលទ្ធផល ៣ទល់០ នាយប់ថ្ងៃទី៩ ខែឧសភា និងការប្រកួតលើកទី៤ ចាញ់ក្រុមជម្រើសជាតិវៀតណាមក្នុងលទ្ធផល៤ទល់០ នាយប់ថ្ងៃទី១២ ខែឧសភា។
ដូច្នេះថ្ងៃនេះយើងរង់ចាំតាមដានទាំងអស់គ្នាតើក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជាអាចសាងប្រវត្តិសាស្រ្តរបស់ខ្លួនជាបន្តទៀតឬយ៉ាងណា ខណៈការប្រកួតដែលអាចឈានដល់វគ្គនេះគឺជាប្រវត្តិសាស្រ្តរបស់ក្រុមជម្រើសជាតិនារីកម្ពុជាផងដែរ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizmJBmHUf-dmplQ125iy14Ag8ytPi9pwPBa7d2PmHATXqVK_iUOWYZuHG6mueaw8oo8VvMKwSwLd3cCeIV2o_xeJwtTdtf_ciO-86kcBzsKYGD13IGWkOpD5BEKvmSo2cfhMSQNneGlonw37AOt0Woy-3sv3A6YQCzO39iphHYo1KhA_oa1RW_ogI1xA/s2048/345473437_622254983114522_5745642204627930379_n.jpg

ក្រុមហ៊ុនហួវៃនិងក្រសួងទេសចរណ៍ សហការបង្កើតកម្មវិធីប្រកួតថតរូបថ្នាក់ជាតិដំបូងគេ ក្នុងព្រឹត្តិការណ៍សម្ពោធផ្លូវការស្មាតហ្វូន HUAWEI Mate X3 និង P60 Pro ប្រើ ហ្គូដហ្គលបាន

0

ភ្នំពេញ៖ ថ្ងៃទី 12​ ឧសភា 2023 យប់មិញនេះ ក្រុមហ៊ុនហួវៃ បានពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ជាមួយនឹងវត្តមានផ្លូវការកំពូលស្មាតហ្វូនស៊េរីថ្មីបំពាក់នូវកញ្ចក់ស្វិតតាន់ធន់KUNLUN ប្រើGoogleបាន  គឺ HUAWEI Mate X3 ស្មាតហ្វូនអេក្រង់បត់ តម្លៃ $1,999 និង HUAWEI P60 Pro ថតហ្សូ៊មច្បាស់នៅទីងងឹត តម្លៃ $999 (8GB+256GB) និង $1,249 (12GB+512GB) ក្នុងកម្មវិធីកិច្ចសហការជាមួយក្រសួងទេសចរណ៍ បើកដំណើរការ ​“ការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី1 Powered By Huawei XMAGE”។​

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFMLhqFckMKzv22-MkqaDapfvnfsL3HCawV7ErdTFbdkJJFZdHv0CpG-qxfAfEdiCQn99O17Tm2_7cd_N_w_6qaopKVKImOLOYOcMInj3B5IabDuF6nw-OTVFAh27RVqiO7nzWenFcWw67Mw9kc7CzCHLq4LHb8oMIp0mH19Y92ENoHFPlsOd_e60hZA/s1920/2023-05-13%2016.33.28.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLxZv0ZeS5luKNutCBAW9kCUqhhALUOxdlumEpaMVHky0tpJxjUYQzaSuxQkm3jBKu5uEhRN_XOCZj5TbVhtoUKv_hqwbAHhh11gURPx169C6JeOZwdOwDxI0zbrL8zTYAzIjaOWfe9nWtQ0gQseH1jGrq5UHZ6-hC0MHaf3wGYy0rP8t2XdTUV0-uTQ/s6960/2023-05-13%2016.34.28.jpg មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ប្រារព្ធឡើងនៅសណ្ឋាគារ Hyatt Regency Hotel ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និង​សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំក្រុមហ៊ុនហួវៃគ្រប់ជាន់ថ្នាក់ និងវត្តមាន ម្ចាស់ហាង ដៃគូសហការ ភ្ញៀវកតិ្តយស និងមិត្តអ្នកសារព័ត៌មាន ញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWJu7UShhGLCxgz_x74C8C5YCfRQ0MCE4J6dQhp-MriIO_gSomdk7jUDeX7X6j94EHigMb6wFeY9P2JxB33a-QdnRctY3u5F1sRtfkDIjmvj-wvMY4wKs2dRJSu7ax8wJwxd0Mi8D7ZkEzWJ_eYLa3_aB4BTm249hqIf2M13Vii8oo1UVJCyffjaO1NQ/s3744/2023-05-13%2016.33.52.jpgថ្លែងនៅក្នុងកម្មវិធីដ៏វិសេសនេះ ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និង​សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានកោតសរសើចំពោះក្រុមហ៊ុនហួវៃ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យទេសចរណ៍ តាមរយៈកិច្ចសហការបើកដំណើរការ “ការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី១ Powered by Huawei X-MAGE” និងការនាំចូលមកនូវឧបករណ៍ និង បច្ចេកវិទ្យាថ្មីៗដូចជាកំពូលស្មាតហ្វូនស៊េរីថ្មីអេក្រង់បត់ HUAWEI Mate X3  និង HUAWEI P60 Pro ដែលមានរហស្សនាម ថតហ៊្សូមច្បាស់នៅទីងងឹត​ជាដើម។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM6nZA0IhsvpKL9dbdmC8r2Q4xIaqGfD-5k4whCKVzOkC7bZtuEg2f_6Yl1E1ht5fDQU5FQMoj4Vh-jIvQYE5imMrzcfecDp9KzZcYRd1w2W6Yflyq9aLQVyu_li1KfhuxA6mIsHR6YJqADNobGmpiRISrbmoqSmchjRNuJsvvLZ3GudvPYbyma5z-Ng/s3744/2023-05-13%2016.34.39.jpgលោក Jeff Feng អគ្គនាយកក្រុមហ៊ុនហួវៃបានឲ្យដឹងថា  ក្រុមហ៊ុនហួវៃពិតជាមានមោទនភាពក្នុងការចូលលើកស្ទួយវិស័យទេសចរណ៍ប្រទេសកម្ពុជា តាមរយៈការបើកឱកាសដល់ប្រជាជនគ្រប់រូប ក្នុងការបញ្ចេញស្នាដៃរបស់ខ្លួន ជាពិសេសដកស្រង់នូវបទពិសោធន៍ជាមួយនឹងច្ចេកវិទ្យាថតរូបកម្រិតអាជីពHUAWEI X-MAGE ដែលកំពុងមានបំពាក់នៅលើកំពូឡស្មាតហ្វូនស៊េរីថ្មីរួមមាន Huawei Mate X3 និង P60 Pro។ ​

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqbqILgp99zu08sFcuD9fjFFzMo5mosliyCrwEpTsNBUxlrnadoKpfHMvBRDI47RtchVEwpj0aSieXESt3e24xlCZGvhnZmuf4xF_-zoCS05XbICnERdUox1FI-KSZNqfLd3IWNdr9JOJ1SOJaD5xpsqhT_bH1QSik2N3IeSrHvnVa-G4g7hGgKQ5yAA/s6960/2023-05-13%2016.33.57.jpgកំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី HUAWEI Mate X3 តម្លៃ $1,999

HUAWEI Mate X3 ត្រឡប់មកលើកនេះ ត្រូវបានរចនារូបរាងកាលីបទាន់សម័យ អេក្រង់បត់អឹបស្អាតគ្មានសល់ប្រហោង មានទំហំស្រាលស្តើងបំផុតលើពិភពលោកកម្រាស់ត្រឹម 5.3mm ពេលលាអេក្រង់ និង 11.08mm ពេលបត់អេក្រង់, និង បំពាក់នូកញ្ចក់ KUNLUN Glass ស្វិតតាន់ ធន់នឹងការធ្លាក់បែក ជាងកញ្ចក់ធម្មតារហូតដល់ទៅ10ដងទទួលបានចំណាត់ថ្នាក់លំដាប់ផ្កាប្រាំ ដោយស្ថាប័ន Switzerland’s five-star SGS impact-resistance certification ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ា HUAWEI XMAGE ដែលមានកាមេរ៉ាមេទំហំ 50MP Ultra Vision Camera (F1.8 aperture) សម្រាប់ថត ទូទៅ, កាមេរ៉ាទី2 ទំហំ  13 MP Ultra-Wide Angle Camera (F2.2 aperture) សម្រាប់ថតប្លង់ទូលាយ និង 12 MP Periscope Telephoto Camera (F3.4 aperture, OIS) អាចថតហ្សូ៊ម បាន 50X Digital Zoom និង 5X Optical អ្វីដែលកាន់តែអស្ចារ្យនោះគឺ Mate X3មានអាវក្រោះការពារជម្រាបទឹក រយៈពេល30នាទី ក្នុងទឹកជម្រៅ 1.5 ម៉ែត្រ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg164_KNA2awd8LZx7diILItOSfCFvSfQ6ERgANRwC62SLZWZJaFNWf_LFelRELRlxSXMB68wQ7UR0Sc8zXSZEQwW_5VFXgaPKMGNZcg3P9y-ZJo1O56XnB-HH2IgoH2Njy8uuGTEUttHVgkDFRh2PcU2bbgFiycq5Pr_gMwnWMmKFTRCXlS5FobDXYqw/s6960/2023-05-13%2016.34.03.jpgកំពូលស្មាតហ្វូនថតហ៊្សូមច្បាស់នៅទីងងឹត HUAWEI P60 Pro តម្លៃ $999 (8GB+256GB) និង តម្លៃ $1,249 (12GB+512GB)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKqmtscCG5mX_8Yf3IuigJpfkshZcU1E4XbGTy4h0kWkcJH_Eg2wj2EpUiYG3_WZyR-8-HxxSrr_3tO7cY05sDud0rG50SwmW6dKzZxS_uQkhwzst-72P-xq5yClBiU6EDsWWF4qG9Fozkp3Hx6TPzKdFIHsDIn8-XqqZ-L-F8njRmtzfriGU1G8nw4w/s939/Picture1.pngមានឈាមជ័រខ្លាំងពីកំណើត HUAWEI P60 Pro  ដណ្តើមបានតំណែងចំណាត់ថ្នាក់លេខ1 ជាស្មាតហ្វូនថតរូបល្អស្អាតជាងគេបំផុតលើពិភពលោក ពីស្ថាប័ន្ថ DXOMARKស្មាតហ្វូន Flagship ត្រកូល P នេះ ត្រូវបានឌីហ្សាញឡើងយ៉ាង ល្អឥតខ្ចោះ បំពាក់កញ្ចក់ KUNLUN ដែលមានសភាពស្វិតធន់និងការធ្លាក់បែក ប្រើប្រាស់សេនសឺកាមេរ៉ា HUAWEI XMAGE ជំនាន់ចុងក្រោយដែលមានសមត្ថភាពផលិតរូបល្អឥតខ្ចោះនៅទីងងឹត ក៏បានភ្ជាប់មកនូវ Aperture ដែលអាចសារ៉េបានចាប់ពីកម្រិត F1.4 រហូតដល់ F4.0 និងសមត្ថភាពផលិតរូបភាពលឿន និង អាចហ្សូ៊ម វត្ថុដែលនៅឆ្ងាយបានរហូតដល់ 200ដងHuawei P60 Pro មានថាមពលថ្មធំ 4815mAh  ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ HUAWEI SuperCharge (Max 88W) សាកត្រឹម 10នាទីទទួលបាន 50% និង Wireless HUAWEI SuperCharge (Max 50 W)​​ ជាពិសេសស P60 Pro មានប្រព័ន្ធការពារជម្រាបទឹក IP68 ជម្រៅ 2ម៉ែត្រ ក្នុងរយៈពេល30នាទី

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaUiL3CLWW_u64Or4cUhFlxg7vzjWpORXW6vLK5JBcMiZq5Gz3r8PIW2eUeSau2sWmYsxuEfJDJ8eNbx-eGswW-DHTvR1mRJqHtCo7or0M5YQMuPj50-dXw8c_SSvp9F6AunX4RW5RRBaxan7703_VByZi-wkUUupN-UkR1NKQ0mZ9tsJGWknDmiMJug/s4000/2023-05-13%2016.34.33.jpgសូមបញ្ជាក់ផងដែរថាផលិតផលទាំងពីរនេះគឺ Huawei Mate X3 និង Huawei P6Pro អាចប្រើប្រាស់ជាមួយនឹងកម្មវិធីផ្សេងៗរបស់ Google ដូចជាកម្មវិធី Youtube, Gmail, Google Chrome, Google Photo, Google Drive, និងកម្មវិធីជាច្រើនទៀតរបស់ក្រុមហ៊ុន Google។ អ្នកប្រើប្រាស់ក៏អាចដោនឡូតនៅកម្មវិធីដែលចាំបាច់ប្រចាំថ្ងៃដូចជាកម្មវិធីធនាគារ, កម្មវិធីបញ្ជាទិញទំនិញ, កម្មវិធីដឹកជញ្ជូនម្ហូប, កម្មវិធីបណ្ដាញសង្គមដូចជា Facebook, Instagram, Telegram, និងកម្មវិធីជាច្រើនទៀត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHqWyTllAaTK_JN5WNYzWyaCnc3RTV5b6XVKHLZEk-WzKEQF1jtj0y5IUdmiS_ZT9M-HtIvwbDDEIvOX6FBgToL976qydzdPasyQeEK2hLaRy9gRcX2W3p4wKNP0WjOM0CHEuJMKz9Ro0jceti4iygmcBRi7slCpd5E5Vn-sa8FltLfV6cGohFx-gqpg/s939/Picture០1.pngក្នុងនោះដែរអស់រយះពេល៤​ឆ្នាំ HUAWEI បានបង្កើត AppGallery ដែលជា App Store ក្នុងការដោនឡូដកម្មវិធីប្រើប្រាស់នៅលើស្មាតហ្វូនហួវៃគ្រប់ម៉ូដែល AppGallery គឺជាហាងកម្មវិធីដែលធំបំផុតទី៣នៅលើពិភពលោកបន្ទាប់ពី App Store និង Play Store ។ រាល់កម្មវិធីល្បីៗនៅប្រទេសកម្ពុជាអាចធ្វើការដោនឡូដបានពី AppGallery អតិថិជនអាចចូល ​AppGallery រួចចុចលើ ​Top Apps អតិថិជនអាចធ្វើការដោនឡូដ​ABA, ACLEDA , PassApp, Grab, FaceBook, Messenger, Foodpada, Khmer24 បានសឹងតែ ១០០នៃកម្មវិធីប្រើប្រាស់ប្រចាំថ្ងៃ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjElPJ2eK9Q8nhLxBiFW5rXZVch55XNFoXfb_gJ4JtHJsYLc1qLXMJFOle6sAIBbclWhcLYj-DzCko0ITIZVBFPXqaXDjh3ZiQfT4ipGSJ1eS_Wd7GtwZiTWIsb_9vKs31HxedycfWRWlI0_QqSSGpqgXQR-FFA9NfQ-XgO6xXZhfwhdLb6GXYHRLk_g/s6960/2023-05-13%2016.34.10.jpg

ក្រៅពីផលិតផលស្មាតហ្វូន ក្រុមហ៊ុនហួវៃក៏បានប្រកាសដាក់លក់ជាផ្លូវការនូវ នាឡិកានិងកាសរួមបញ្ចូលគ្នាតែមួយ


HUAWEI WATCH Buds
តម្លៃ $399, នាឡិកាឆ្លាតវៃ HUAWEI WATCH Ultimate តម្លៃ $899 និង Matepad SE តម្លៃ $179

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2YgllmaU03IEUMMeiTcOqejoRLFb7GbXQ_KO49_qD8FKN2iZDsW6h76_GsZPZe5ZkO0kRiqPgFQBl2WoVycakGXVwZ1bNDgVjY7BH166z3Cb4SUTEX37Ff3cy4zz8L7AbSy7tCcw-kRaZ0921IGk4CC_7aQl84rCpNZ8BgVIO9eYrF7BlmDBNIr5hJA/s6960/2023-05-13%2016.34.16.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjElPJ2eK9Q8nhLxBiFW5rXZVch55XNFoXfb_gJ4JtHJsYLc1qLXMJFOle6sAIBbclWhcLYj-DzCko0ITIZVBFPXqaXDjh3ZiQfT4ipGSJ1eS_Wd7GtwZiTWIsb_9vKs31HxedycfWRWlI0_QqSSGpqgXQR-FFA9NfQ-XgO6xXZhfwhdLb6GXYHRLk_g/s6960/2023-05-13%2016.34.10.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihnbN5Jh60iT9VqaeHOGPVQHI3rgPExq3tu5O3WMmTu0jsrMhi_OeJKfITMREnVqOsFHKL2CfzkN0vUG5CxRpVOriRCDaizzzzb_VIAIFSdHjOa9q3hm5gJNmmJ5SfJLVLlbdhAKWA2BrdHASy8Aaqe2s__oURwHeVQSaL4r-77UEErkEWJwwriBlm7w/s939/Picture២.png

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYuvKo5GhyDp1ih-RkZ0UwYVWtwdPcl4sWH96Cuzi-Upfnhs7wQiRFXDFlPiy9XA2qP3_06AXkOQzzgv8lynZJlpZK9ZKffGqdMhZXW4xWMonZCB3Jvt-AR7qpZoCxM47DY-L5geVnpAg2iGB5qDmmb1ZAiytpQRpIcaDWgIsU6Fnv6juJXfj-jnxZpA/s5168/2023-05-13%2016.33.40.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7bCnZEfMX4xQxQkLv9fmxqxtLogPLJEDn_84Fj2NNht4uKC5Rh-Qf__uIJERxiGH4TGbL3H9klsylKthwO5vMzBDrTK0P9bMvd2PyLnJaDGyE6AUdt_LQcn4sWXGYEPV_Yh3sTCmfnkPIhlqP-qw71XptqB5LF3f6no2MlB2ndNUz_g7Ju9fSO-m8_Q/s6960/2023-05-13%2016.34.22.jpg

សរុបមកជ្រើសរើសស្មាតហ្វូនប្រើ Google បាន HUAWEI Mate X3 តម្លៃ $1,999, HUAWEI P60 Pro (8GB+256GB) តម្លៃ $999  និង HUAWEI P60 Pro (12GB+512GB) តម្លៃ $1,249 ពិតចំណាយមិនស្រណោះដៃ ហើយប្រសិនបើចង់បានពាន សូមកកុំភ្លេចចូលរួមដាក់ពាក្យប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិទាំងអស់គ្នា! ​កម្មវិធីទាំងមូលត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ ក្រោមកម្រងរូបថតអនុស្សាវរីយ៍ ការចែកពានរង្វាន់ដល់ដៃគូសហការ និង​ ការទទួលទានអាហារសាមគ្គីរួមគ្នា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYDXiUJPiMUlXb8BahOfA5xMMB9S2ghQFi4hHtJM1gDztP7iCwi9E_CeBvBPSngnzpZeoYWpuVa8j6riCCVGM15PdSJNP1ElEW7XMXSIPl_tGX_JCANtjl2edUWdcfUsjX5JnBY_ca73FPSjNH4N_PAtDS9oIcMLIDCxxoh7TA4HPFMdgiTDVMdOYHvQ/s3744/2023-05-13%2016.33.45.jpg

ដំណឹងល្អ ក្រុមគ្រូពេទ្យមកពីអូស្ត្រាលី នឹងពិនិត្យព្យាបាលជំងឺទឹកដក់ក្នុងភ្នែកដោយឥតគិតថ្លៃរយៈពេល៥ថ្ងៃ

0

មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្សី) បានធ្វើការជូនដំណឹងដល់សាធារណជនថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្ដល់ជូនការពិនិត្យ និងព្យាបាលជំងឺទឹកដក់ក្នុងភ្នែករយៈពេល៥ថ្ងៃដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ ការជូនដំណឹងនេះធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

គួរជម្រាបជូនថា តាមការឱ្យដឹងពីមន្ទីរពេទ្យកាល់ម៉ែត ទឹកដក់ក្នុងភ្នែក គឺជាជំងឺមួយក្នុងចំណោមជំងឺភ្នែកដទៃទៀតជាច្រើន ដែលបណ្ដាលឱ្យខូចសរសៃបាតភ្នែក បាត់បង់ដែនគំហើញ និងវិវត្តទៅរកពិការភ្នែកបើយើងមិនបានព្យាបាលត្រឹមត្រូវ និងទាន់ពេល។

ជំងឺនេះបណ្ដាលមកពីការកើនឡើងនៃអាយុ ទឹកនោមផ្អែម ឈាមបាតភ្នែក ស្ត្រីកើតច្រើនជាងបុរស និងការមានរបួសភ្នែក។ ដោយឡែក សម្រាប់រោគសញ្ញាវិញមានដូចជា ឈឺក្បាលខ្លាំង ក្អួតចង្អោរ ឈឺចាប់ក្នុងភ្នែកខ្លាំង គំហើញថយចុះ បាត់បង់ដែនគំហើញ ភ្នែកក្រហម កូនក្រមុំរីក និងសម្ពាធទឹកនៅក្នុងភ្នែកកើនឡើង និងមានរោគសញ្ញាផ្សេងៗទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8Byhc90RsMRUpSUIYnhMHolJppG8fC9jr2I8DIPz11y0NOrSMQsAqEmah7oxaPUk80K-XbF2kky0oW_Vf3B7Di9HqlYvqkQv1Toj7HXNtOn4FoKm8iAHRm8kVwPflqWxMjqqEFr28UuFI5doxpopIYIdB2wdY_uzyKup2L2dOgQUo1BaWyYAA9Xuk/s1280/photo_2023-05-12_16-32-34.jpg

ប្រទេសចិនចាត់វិធានការហាមឃាត់ការនេសាទនៅរដូវក្តៅ

0

ប្រទេសចិន ៖ វិធានការហាមឃាត់ការនេសាទប្រចាំឆ្នាំរបស់ប្រទេសចិន បានចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ មកម៉្លេះ ។ ប្រទេសនេះបានហាមឃាត់ការនេសាទនៅសមុទ្រភាគខាងជើង, ភាគខាងកើត និងភាគខាងត្បូង ហើយវិធានការហាមឃាត់នេះបានគ្របដណ្តប់លើសមុទ្របូហៃ, សមុទ្រលឿង, សមុទ្រចិនខាងកើត និងផ្នែកខ្លះរបស់សមុទ្រចិនខាងត្បូង ។ ប្រទេសចិនមានទូកនេសាទប្រមាណ១២ម៉ឺនគ្រឿង និងអ្នកនេសាទជាង១លាននាក់ ។Vietnam protests as China declares annual South China Sea fishing ban —  Radio Free Asia

មន្ត្រីការិយាល័យជលផលនៃក្រសួងកសិកម្ម និងកិច្ចការជនបទ បានថ្លែងថា នៅរដូវផ្ការីក និងរដូវក្តៅ គឺជាអំឡុងពេលនៃការបង្កាត់ពូជ និងការលូតលាស់របស់សត្វរស់នៅក្នុងទឹកសមុទ្រ ។ វិធានការហាមឃាត់ការនេសាទនៅរដូវក្តៅ វានឹងជួយការពារសត្វរស់នៅក្នុងទឹក ក៏ដូចជាជួយស្តារប្រព័ន្ធអេកូឡូស៊ីផងដែរ ។

នៅរដូវក្តៅឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម និងកិច្ចការជនបទបានកែលម្អវិធានការមួយចំនួន ក្នុងនោះក្រសួងអនុញ្ញាតឱ្យទូកនេសាទ និងទូកប្រើប្រាស់ឧបករណ៍បុរាណអាចចាប់ត្រីនៅសមុទ្របានធម្មតា ។China imposes voluntary fishing moratorium in northern Indian Ocean after  being linked to illegal catches | South China Morning Post

ក្នុងអំឡុងពេលហាមឃាត់ការនេសាទនេះ ការស្វែងរកអាហារតាមសមុទ្រភាគច្រើនជាប្រភេទអាហារក្លាស្សេ និងអាហារសមុទ្រដែលគេចិញ្ចឹម ។ បច្ចុប្បន្ន ការផ្គត់ផ្គង់អាហារសមុទ្រនៅតាមទីផ្សារនៅទូទាំងប្រទេសចិន គឺគ្រប់គ្រាន់ជាមួយនឹងតម្លៃនៅដដែល ៕ ប្រភព ៖ China Face