រដ្ឋធានីមូស្គូ៖ រហូតមកដល់ពេលនេះ ក្រុមមន្រ្ដីលោកខាងលិច និង អ្នកជំនាញពីកិច្ចការរុស្ស៊ី និង អតីតសហភាពសូវៀត បានប្រមើលមើល អំពីគ្រោះថ្នាក់ដល់អាយុជីវិតរបស់លោក ព្រីហ្គោហ្ស៊ីន នៅបេឡារុស នាពេលខាងមុខ ថ្វីបើរដ្ឋាភិបាលក្រុងមូស្គូ បានលុបចោលនូវរាល់ការចោទប្រកាន់ អំពីបទក្បត់ជាតិ ប្រឆាំងនឹងថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner និង កម្លាំងទាហានរបស់គាត់ ក្រោមការសម្របសម្រួល ពីលោកប្រធានាធិបតីបេឡារុស លូកាសេនកូ យ៉ាងណាក្ដី ។Putin in crisis: Wagner chief Prigozhin declares war on Russian military  leadership – POLITICO

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ថា លោកស្រី ជីល ឌូហ្គើរធី (Jill Dougherty) ជាអ្នកកាសែតអាមេរិកាំង និង ជាអ្នកជំនាញ ស្ដីពីកិច្ចការរុស្ស៊ី អតីតសហភាពសូវៀត និង ពិភពលោក មកពីមជ្ឈមណ្ឌល Wilson បានអះអាង ថា ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner (វ៉ាគណឺរ) លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) នឹងនៅតែមិនទាន់រួចផុត អំពីគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយ ថ្វីបើគាត់បានធ្វើដំណើរទៅកាន់ប្រទេសបេឡារុស យ៉ាងណាក៏ដោយ។ ជាការពិតណាស់ លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី នឹងមិនលើកលែងទោស ដល់ជនក្បត់ជាតិណាម្នាក់នោះទេ។Russia on brink of CIVIL WAR as 25,000 Wagner mercenaries vow assault on  Putin's armyPutin promises to 'defend the people' amid Wagner Group rebellion call |  News | Independent TVលោកស្រី ឌូហ្គើរធី អ្នកជំនាញ ស្ដីពីកិច្ចការរុស្ស៊ី និង អតីតសហភាពសូវៀត រូបនេះ បានប្រាប់ដល់បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN ថា «លោកប្រធានាធិបតី ពូទីន នឹងមិនអត់ឱនទោសឲ្យដល់ជនក្បត់ជាតិ។ បើទោះជាលោក ពូទីន បានអះអាង ថា ព្រីហ្គោហ្ស៊ីន បានទៅដល់ប្រទេសបេឡារុស យ៉ាងណាក្ដី ប៉ុន្ដែថៅកែទាហានវ៉ាគណឺរ រូបនេះ នៅតែជាជនក្បត់ជាតិ ហើយខ្ញុំគិត ថា ពូទីន នឹងមិនអត់ទោសឱ្យគាត់»។Prigozhin Turns Back From Advancing on Moscow After Deal With Putin Ally

លោកស្រី ជីល ឌូហ្គើរធី បានបន្ថែម ថា «បញ្ហានេះនឹងអាចប្រមើលមើល ពីជោគវាសនាដ៏អាក្រក់របស់លោក ព្រីហ្គោហ្ស៊ីន អាចនឹងត្រូវគេសម្លាប់ នៅក្នុងប្រទេសបេឡារុស នាពេលខាងមុខ។ សកម្មភាពទាំងនេះ អាចនឹងក្លាយជាបញ្ហាដ៏លំបាកបំផុត ដល់រដ្ឋាភិបាលក្រុងម៉ូស្គូ ពីព្រោះដរាបណា ថៅកែទាហានស៊ីឈ្នួលនេះ នៅតែមានការគាំទ្រពីប្រជាជនរុស្ស៊ី គាត់ក៏នៅតែជាការគំរាមកំហែង មិនគិត ថា គាត់នៅទីណានោះទេ។ ប្រសិនបើខ្ញុំ ជាពូទីន ខ្ញុំនឹងនៅតែព្រួយបារម្ភ អំពីមនុស្ស នៅតាមដងផ្លូវ នៃទីក្រុងរ៉ូស្ដូវ (Rostov) អបអរសាទរ ដល់កម្លាំងទាហានស៊ីឈ្នួល Wagner ខណៈពួកគេកំពុងតែចាកចេញ។

សារព័ត៌មាន Times Radio បានផ្សាយ នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ថា លោក ស៊ើរ រ៉ូដេរិក លីន (Sir Roderic Lyne) អតីតឯកអគ្គរដ្ឋទូតរបស់ចក្រភពអង់គ្លេស បានបញ្ជាក់ ថា «ការបះបោររបស់កម្លាំងទាហានវ៉ាគណឺរ បានក្លាយជាពញ្ញាក់ អំពីការអំពាវនាវមួយ ដល់សិទ្ធិរបស់ប្រជាជន នៅទូទាំងប្រទេសរុស្ស៊ី។ ប៉ុន្ដែប្រសិនបើលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន នៅតែបន្ដបង្កបញ្ហា មកលើលោកប្រធានាធិបតី ពូទីន បន្ថែមទៀត នឹងមានការរំពឹងទុក លើជីវិតរបស់គាត់ អាចនឹងខ្លី»។Wagner Rebellion in Russia Undercuts Putin

តើហេតុអ្វីបានជាប្រជាជនសាមញ្ញរបស់រុស្ស៊ី បានចេញមកតាមដងផ្លូវ អបអរសាទរដល់កម្លាំងទាហាន Wagner កំពុងតែងើបបះបោរឡើងនោះ? តើនេះមានន័យថា ប្រហែលជាប្រជាជនរុស្ស៊ី គាំទ្រ ឬចូលចិត្តដល់ទាហានស៊ីឈ្នួលទាំងនេះ? ហើយអ្វីៗដែលកំពុងតែកើតឡើង ក៏ក្លាយជាដំណឹងដ៏អាក្រក់មួយ សម្រាប់លោក ពូទីន ថែមទៀផង។

ព្រឹត្ដិការណ៍បានវិវឌ្ឍដ៏គួរឲ្យភ្ញាក់ផ្អើល មិននឹកស្មានដល់នោះ គឺកម្លាំងទាហានប្រដាប់ដោយអាវុធធុនធ្ងន់របស់លោក ព្រីហ្គោហ្ស៊ីន បានដកចេញពីទីក្រុងរ៉ូស្ដូវ(Rostov) នាភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី ហើយបញ្ឈប់តម្រង់ទិសដៅ ឆ្ពោះទៅកាន់ទីក្រុងមូស្គូ។ ការបង្វែរទិសដៅទាំងនេះ បានកើតឡើង ក្រោយការធានាសុវត្ថិភាព ដល់កម្លាំងទាហានស៊ីឈ្នួល Wagner ដោយជំរុញឲ្យពួកគេវិលត្រឡប់ ទៅកាន់បន្ទាយរបស់ពួកគេវិញ។ បញ្ហានេះ ក៏បង្កើតជាសំណួរយ៉ាងច្រើន សម្រាប់របបគ្រប់គ្រងរបស់លោកប្រធានាធិបតី ពូទីន នៅរុស្ស៊ី។Putin threatens 'harsh retribution' for Wagner group's mutiny

កិច្ចព្រមព្រៀង ក្រោមការសម្របសម្រួលពីលោក អាឡិកសានដឺរ លូកាសេនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារុស នោះ បានតម្រូវឲ្យលោក ព្រីហ្គោហ្ស៊ីន នឹងត្រូវទៅកាន់ប្រទេសបេឡារុស។ ដោយឡែក កម្លាំងទាហាន Wagner របស់លោក ព្រីហ្គោហ្ស៊ីន បានដង្ហែក្បួនទ័ព ទៅកាន់រដ្ឋធានីមូស្គូ ដើម្បីទាមទារសេរីភាព ដោយកំណត់គោលដៅលើក្រុមមេបញ្ជាការកំពូលៗ ប្រព្រឹត្ដពុករលួយ និង អសមត្ថភាពរបស់រុស្ស៊ី ទទួលខុសត្រូវ សម្រាប់សង្គ្រាម នៅអ៊ុយក្រែន៕