Home ព័ត៌មានជាតិ កោះហាន ឋានសួគ៌បៃតង លើផ្ទៃទន្លេមេគង្គ

កោះហាន ឋានសួគ៌បៃតង លើផ្ទៃទន្លេមេគង្គ

104
0

កោះហាន​ ជាឋានសួគ៌បៃតង លើដី និងផ្ទៃទឹកនៃតំបន់អភិរក្សជីវចំរុះ នៃតំបន់រ៉ាមសារ តាមដងទន្លេមេគង្គលើ នាខេត្តស្ទឹងត្រែង។

កោះនេះ ស្ថិតក្នុងឃុំកោះស្នែង ដែលភ្ញៀវទេសចរណ៍អាចធ្វើដំណើរឆ្លងតាមស្ពានសេកុង តាមផ្លូវជាតិលេខ៧ ពីទីរួមខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រហែល ២៤ គីឡូម៉ែត្រ ទៅដល់កំពង់ដរចម្លងសហគមន៍ និងជិះទូកបន្តឆ្ពោះទៅកោះស្នែង។សហគមន៍សម្រស់កោះហាន បានក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់ស្ត្រីសហគមន៍អេកូទេសចរណ៍សម្រស់កោះហានមានចំនួន៤ភូមិគឺ ភូមិកោះស្នែង ភូមិកោះកី ភូមិកោះស្រឡៅ និងភូមិជាំធំ។ នាខែប្រាំង នៅទីនេះ មានទេសភាពស្រស់ស្អាតគួរឱ្យចង់គយគន់ អមជាមួយឆ្នេរ​ខ្សាច់​សក្បុស។
ម្យ៉ាងវិញទៀត ភ្ញៀវទេសចរណ៍អាវជិះកែយ៉ាក់ ទស្សនាព្រៃលិចទឹកបៃតងខ្ចី ជាមួយឬសឈើដ៏ទាក់ទាញនៅកណ្តាលទន្លេមេគង្គ ភ្លក់អាហារឆ្ងាញ់ ត្រីស្រស់ៗ ដែលចំអិនដោយសហគមន៍កាន់តែពិសេសយើងអាចជិះទស្សនា សត្វស្លាប តំបន់ថ្មកំបោរនៃតំបន់រ៉ាមសារផងដែរ៕មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរៀបចំខ្សែសង្វាក់ទស្សនាចរជូនភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ  - ក្រសួងព័ត៌មានកោះហាន» សហគមន៍អេកូទេសចរណ៍នៅស្ទឹងត្រែងដែលមានព្រៃលិចទឹក ឆ្នេរខ្សាច់ សត្វស្លាប  និងកសិ-ទេសចរណ៍