រដ្ឋធានីកៀវ៖ ស្របពេលពិភពលោកទាំងមូល បានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេស បណ្ដាប្រទេសមហាអំណាចលោកខាងលិច ក្រោយការបះបោរប្រដាប់អាវុធ ពីកម្លាំងទាហានស៊ីឈ្នួលវ៉ាគណឺរ នៅរុស្ស៊ី នោះមក មេដឹកនាំអ៊ុយក្រែន ក៏បានប្រាប់ អំពីការបង្ហាញសញ្ញាមិនល្អ នៃរបបគ្រប់គ្រង នៅរុស្ស៊ី ដល់ប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈក្រុងវ៉ាស៊ីនតោន នៅតែប្ដេជ្ញាបញ្ជូនគ្រឿងសឹកទំនើបៗ បន្ដបញ្ជូនទៅជួយរដ្ឋាភិបាលក្រុងកៀវ។Biden tells Zelenskyy: 'It's an honor to be by your side' – WABE

បណ្ដាញទូរទស្សន៍ Alarabiya News បានផ្សាយ នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ថា លោក វ៉ូឡូឌីមៀ (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន និង ប្រមុខរដ្ឋសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានពិភាក្សាគ្នា តាមទូរស័ព្ទ អំពីស្ថានភាពវិបត្ដិដ៏ធ្ងន់ចុងក្រោយបំផុត នៅរុស្ស៊ី។ ការបះបោររបស់កម្លាំងទាហានស៊ីឈ្នួលវ៉ាគណឺរ (Wagner) កំពុងតែបង្ហាញសញ្ញាចុះខ្សោយ ក្រោមរបបគ្រប់គ្រងរបស់លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។

មន្រ្ដីអ៊ុយក្រែន បានអះអាង ថា លោកប្រធានាធិបតី ហ្សេឡែនស្គី និង លោកប្រធានាធិបតី បៃដិន បានចេញរំលែក អំពីការវាយតម្លៃរបស់ពួកគាត់ នៅក្នុងការវិវឌ្ឍវិបត្ដិចុងក្រោយបំផុត កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសរុស្ស៊ី។ បណ្ដាមេដឹកនាំប្រទេសមហាអំណាចលោកខាងលិច និង សម្ពន្ធមិត្ត បាន និង កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ហើយធ្វើការងារយ៉ាងប្រុងប្រយ័ត្នបំផុត ពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយ ជុំវិញបញ្ហាវិបត្ដិដ៏ធ្ងន់ធ្ងរ នៅរុស្ស៊ី នាពេលថ្មីៗនេះ។Zelenskyy arrives at White House for meetings with Biden, senior officials

លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេឡែនស្គី បានបញ្ជាក់ ថា «ព្រឹតិ្ដការណ៍ចុងក្រោយ កាលពីចុងប្ដាហ៍កន្លងទៅថ្មីៗនេះ បានបង្ហាញ អំពីសញ្ញាចុះខ្សោយ ក្រោមរបបគ្រប់គ្រងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ។ ដូច្នេះពិភពលោក ត្រូវតែបង្កើននូវការដាក់សម្ពាធ ប្រឆាំងនឹងរុស្ស៊ី រហូតសណ្ដាប់ធ្នាប់របស់អន្ដរជាតិ ត្រូវបានស្ដារឲ្យល្អឡើងវិញ»។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និង មេដឹកនាំអ៊ុយក្រែន លោក ហ្សេឡែនស្គី បានពិភាក្សាគ្នា អំពីការពង្រីកកិច្ចសហប្រតិបត្ដិការ លើវិស័យការពារជាតិបន្ថែមទៀត ជាពិសេស បង្កើនជំនួយគ្រឿងសព្វាវុធបាញ់ចម្ងាយ នៅលើសមរភូមិរបស់អ៊ុយក្រែន។Russia-Ukraine updates: Wagner boss orders troops to pull back | Russia-Ukraine  war News | Al Jazeera

សេតវិមាន បានបញ្ជាក់ ថា មេដឹកនាំទាំង២ បានពិភាក្សាគ្នា អំពីព្រឹត្ដិការណ៍ថ្មីៗ នៅក្នុងប្រទេសរុស្ស៊ី។ ប៉ុន្ដែមន្រ្ដីសហរដ្ឋអាមេរិក មិនផ្ដល់ព័ត៌មានលម្អិតណានោះឡើយ។ បន្ថែមពីលើនេះ បានបញ្ជាក់ទៀត ថា មេដឹកនាំទាំង២ បានពិភាក្សាគ្នា អំពីសកម្មភាពវាយបករបស់អ៊ុយក្រែន ដែលកំពុងតែបន្ដ ប្រឆាំងនឹងទាហានរុស្ស៊ី។ សហរដ្ឋអាមេរិក នៅតែអះអាងជាថ្មី អពីកិច្ចគាំទ្ររបស់ក្រុងវ៉ាស៊ីនតោន ជួយដល់ក្រុងកៀវ ដោយរាប់បញ្ចូលទាំងការបន្ដផ្ដល់ជំនួយសន្ដិសុខ សេដ្ឋកិច្ច និង មនុស្សធម៌។

លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉ាគណឺរ (Wagner) បានបង្កើតឱ្យមានវិបត្តិនយោបាយ នៅក្នុងប្រវត្តិសាស្រ្តថ្មីៗរបស់ប្រទេសរុស្ស៊ី តាមរយៈការបះបោរប្រដាប់អាវុធ នៃកម្លាំងទាហានឯកជនរបស់គាត់។ ថៅកែទាហានវ៉ាគណឺរ រូបនេះ កាលពីថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានប្ដេជ្ញាផ្តួលរំលំរដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី លោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) និង លោកឧត្ដមសេនីយ៍ វ៉ាឡេរី ជេរ៉ាស៊ីម៉ូវ (Valery Gerasimov) នាយអគ្គសេនាធិការកងទ័ពរុស្ស៊ី ចេញពីតំណែង។ ក្រៅពីនេះ កម្លាំងទាហាន Wagner ក៏បានអះអាង អំពីការទម្លាក់ឧទ្ធម្ភាគចក្រ និង យន្តហោះយោធារបស់រុស្ស៊ី ជាច្រើនគ្រឿងផងដែរ។Russia-Ukraine war: List of key events, day 487 | Russia-Ukraine war News |  Al Jazeera

លោក ព្រីហ្គោហ្ស៊ីន ថៅកែទាហានឯកជនវ៉ាគណឺរ កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ បានណែនាំដល់កម្លាំងទាហានរបស់គាត់ ឱ្យដណ្តើមកាន់កាប់ទីបញ្ជាការយោធាដ៏ធំរបស់រុស្ស៊ី នៅតំបន់រូស្ដូ-អន-ដូន (Rostov-on-Don) សម្រាប់ប្រតិបត្តិការសង្គ្រាម នៅអ៊ុយក្រែន មុននឹងចាប់ផ្តើមការហែក្បួនទ័ព ឆ្ពោះទៅកាន់ទីក្រុងមូស្គូ។ លុះក្រោយមក គាត់បានបញ្ជាឱ្យទាហានរបស់គាត់ ផ្លាស់ប្តូរទិសដៅបកក្បាលត្រឡប់ វិលចូលបន្ទាយវិញ។

សកម្មភាពនឹកស្មានមិនដល់នេះរបស់កម្លាំងទាហានស៊ីឈ្នួល បានកើតឡើង ក្រោយពេលមានកិច្ចព្រមព្រៀងមួយ ត្រូវបានធ្វើឡើង កាលពីថ្ងៃសៅរ៍ ក្រោមការសម្របសម្រួលពីលោក អាឡិចសានដឺរ លូកាសែនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារុស។ ការបះបោរនេះ បានធ្វើឱ្យមនុស្ស ទាំងនៅទូទាំងប្រទេសរុស្ស៊ី និង ពិភពលោក ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប៉ុន្ដែសកម្មភាពរបស់ទាហានឯកជនវ៉ាគណឺរ បានបញ្ចប់ទៅវិញ ដោយគ្មានការបង្ហូរឈាមដាក់គ្នា ខណៈលោក ព្រីហ្គោហ្ស៊ីន យល់ព្រមនិរទេស ទៅកាន់ប្រទេសបេឡារុស៕The War in Ukraine Is at a Decisive Turning Point | The Nation