Home ព័ត៌មានជាតិ បន្ទាន់! សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានបំពានដែនអធិបតេយ្យរបស់កម្ពុជា

បន្ទាន់! សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានបំពានដែនអធិបតេយ្យរបស់កម្ពុជា

117
0

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានចេញសារសម្លេងបន្ទាន់ បញ្ជាឱ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលបានហោះចូលទឹកដីកម្ពុជា ជាប់ព្រំដែនជាមួយវៀតណាម នៅក្នុងខេត្តរតនគិរី។

នៅក្នុងសារសម្លេងសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពីករណីវាយប្រហារភេរវកម្ម នៅក្នុងទឹកដីវៀតណាម កាលពីប្រមាណ២សប្តាហ៍កន្លងទៅនេះ។

សម្តេចបានលើកឡើងថា “អ្វីដែលជាបញ្ហាដ្រូនជាច្រើនគ្រឿង បានចូលមកកម្ពុជា ជាបន្តបន្ទាប់ នៅក្នុងតំបន់រតនគិរី ហើយភាគីវៀតណាមបានបដិសេធថា មិនមែនជារបស់ខ្លួន។ សម្តេចតេជោ បានវាយតម្លៃថា ដ្រូនមានចំនួនដ៏ច្រើននេះ ជាដ្រូនរបស់ពួកបច្ចាមិត្ត ដែលបានធ្វើសកម្មភាពវាយប្រហារនៅវៀតណាម និងមានសញ្ញាថាមួយចំនួនបានរត់ចូលកម្ពុជា”។

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យ លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ចេញកងកម្លាំង៥០០នាក់ និងអាវុធទំនើបជាង២០០គ្រឿង ដើម្បីធ្វើការបាញ់ទម្លាក់ដ្រូនដែលបំពានអធិបតេយ្យរបស់កម្ពុជា៕