Home ព័ត៌មានអន្តរជាតិ ទស្សនាការប្រគំតន្ត្រីជាប្រចាំអាចជួយបង្កើនអាយុ

ទស្សនាការប្រគំតន្ត្រីជាប្រចាំអាចជួយបង្កើនអាយុ

74
0

ការមានជីវិតរស់នៅយូរអង្វែង គឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប ហើយគេសង្កេតឃើញថា មនុស្សភាគច្រើនបានថែទាំសុខភាពដើម្បីឱ្យមានអាយុវែង ខណៈមនុស្សខ្លះទៀតបានប្រើប្រាស់ផលិតផលនានាដើម្បីឱ្យខ្លួនក្មេងជាងវ័យផងដែរ ។ ជាទូទៅ វាពាក់ព័ន្ធនឹងការបរិភោគម្ហូបអាហារប្រចាំថ្ងៃ ការហាត់ប្រាណ និងសម្រាកឱ្យបានគ្រប់គ្រាន់ ។ ប៉ុន្តែការស្រាវជ្រាវមួយបានបង្ហាញពីអាថ៌កំបាំងធ្វើឱ្យមនុស្សមានអាយុវែងជាងមុន គឺការទស្សនាការប្រគំតន្ត្រីជាប្រចាំ ។Rolling Loud's Founders on How to Launch a Live Hip-Hop Empire | Billboard  – Billboard

O2 គឺជាក្រុមហ៊ុនផ្តល់សេវាកម្មបណ្តាញអ៊ីនធើរណេត និងទូរស័ព្ទគ្មានខ្សែនៅប្រទេសអង់គ្លេស ហើយក្រុមហ៊ុននេះមានឆាកប្រគំតន្ត្រីជាច្រើនកន្លែងនៅទូទាំងប្រទេសអង់គ្លេស ។ ក្រុមហ៊ុន O2 បានសហការជាមួយ Patrick Fagan អ្នកឯកទេសផ្នែកវិទ្យាសាស្ត្រអាកប្បកិរិយា ដើម្បីស្រាវជ្រាវពីឥរិយាបថការទស្សនាតន្ត្រីរបស់មនុស្ស ហើយពួកគេរកឃើញថា ការទស្សនាតន្ត្រីមានការពាក់ព័ន្ធនឹងការបង្កើនអាយុ ។New York Drill Rappers Say They Were Removed From Rolling Loud Festival -  The New York Times

ក្រុមអ្នកស្រាវជ្រាវបានសាកល្បងដោយការវាស់ចង្វាក់បេះដូង ហើយលទ្ធផលបង្ហាញថា ការទៅទស្សនាការប្រគំតន្ត្រីរយៈពេល២០នាទី នឹងធ្វើឱ្យគុណភាពជីវិតល្អប្រសើរឡើងរហូតដល់២១% ។ លើសពីនេះ ការទស្សនាការប្រគំតន្ត្រីរៀងរាល់២សប្តាហ៍ម្តង អាចនឹងជួយឱ្យអ្នកទស្សនាមានសេចក្តីសុខ ស្រស់ស្រាយ បន្ធូរអារម្មណ៍តានតឹង និងកាន់តែមានទំនុកចិត្តខ្ពស់លើខ្លួនឯងជាងមុន ជាពិសេស ធ្វើឱ្យមានអាយុវែងជាងមុនរហូតដល់ទៅ៩ឆ្នាំ ។ បើគេប្រៀបធៀបទិន្នន័យដូចគ្នាជាមួយការធ្វើសកម្មភាពផ្សេងៗឃើញថា ការហាត់យូហ្គាអាចជួយបង្កើនអាយុត្រឹមតែ១០% ចំណែកការនាំឆ្កែដើរលេង អាចជួយបង្កើនអាយុត្រឹមតែ៧% ។Rolling Loud 2021 Miami: Fans Return to First Major Music Festival Since  the Pandemic | Miami New Times

នាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន O2 លើកឡើងថា បើគេបានទស្សនាការប្រគំតន្ត្រីដោយផ្ទាល់ ឬទស្សនាសិល្បៈនានាដែលខ្លួនចូលចិត្ត នឹងធ្វើឱ្យមានអារម្មណ៍ល្អជាងមុន ។ ការស្រាវជ្រាវនេះ គឺជាការពិសោធន៍ដ៏ល្អមួយថា បើទោះជាត្រូវចំណាយប្រាក់ច្រើនក្នុងការទិញសំបុត្រចូលមើលតន្ត្រីក្តី ប៉ុន្តែសម្រាប់មនុស្សមួយចំនួនវាមានតម្លៃណាស់ ព្រោះពួកគេនឹងទទួលបានអារម្មណ៍ល្អ និងមានអាយុវែងទៀតផង ៕ ប្រភព ៖ TNN Health