នាពិធីសំណេះសំណាលជាមួយកម្មករ-និយោជិតជិត២ម៉ឺននៅកំពង់ស្ពឺព្រឹកថ្ងៃទី២៧ ខែមិថុនា នេះ សម្តេចតេជោហ៊ុន សែន បានណែនាំឱ្យមានការប្រុងប្រយ័ត្នទាក់ទងនឹងជំងឺទឹកនោមផ្អែម ដោយសារតែការនិយមទឹកក្រូច និងភេសជ្ជៈប៉ូវកម្លាំង ជាពិសេសពិធីករ-ពិធីការិនី និងអ្នកចម្រៀងក្នុងការប្រគំតន្ត្រី។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ខ្លីបែបនេះ ទៅកាន់ពិធីករ-ពិធីការិនី និងអ្នកចម្រៀង ដែលតែងតែភ្លក្សភេសជ្ជៈប៉ូវកម្លាំងនានាក្នុងការប្រគំតន្ត្រី ទៅតាមការតម្រូវរបស់អ្នកឧបត្ថម្ភកម្មវិធីថា៖”គ្រាន់តែចិបៗ បន្តិចបានហើយ តែមិនស្រួលទឹកនោមផ្អែមទាំងអស់”៕









