Home ព័ត៌មានអន្តរជាតិ អាមេរិក បញ្ជាក់កាន់តែច្បាស់ អំពីជុំវិញវិបត្ដិដ៏ធំនៅប្រទេសរុស្ស៊ី

អាមេរិក បញ្ជាក់កាន់តែច្បាស់ អំពីជុំវិញវិបត្ដិដ៏ធំនៅប្រទេសរុស្ស៊ី

111
0

រដ្ឋធានីវ៉ាស៊ីនតោន៖ សកម្មភាពរបស់កម្លាំងទាហានស៊ីឈ្នួល Wagner បានបង្កនូវចលនាបះបោរប្រដាប់អាវុធ នៅក្នុងប្រទេសរុស្ស៊ី កំពុងតែធ្វើឲ្យបណ្ដាប្រទេសនានា នៅលើពិភពលោក តាមដានយ៉ាងខ្លាំង ហើយឥឡូវនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបញ្ជាក់យ៉ាង អំពីការមិនជាប់ពាក់ព័ន្ធនឹងសកម្មភាបទាំងនេះ។State Department Briefing With Spokesperson Matthew Miller 5/24/23 - YouTube

បណ្ដាញទូរទស្សន៍ អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ ថា ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា មន្រ្ដីការទូតរបស់សហរដ្ឋអាមេរិក បាននិយាយគ្នា ដោយផ្ទាល់ ជាមួយនឹងរដ្ឋាភិបាលក្រុងមូស្គូ ស្របពេលមានការបះបោរ ត្រូវបានបង្កឡើង ដោយកម្លាំងទាហានស៊ីឈ្នួល Wagner កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា។ ទន្ទឹមគ្នានេះ ក្រុងវ៉ាស៊ីនតោន បានប្រាប់ដល់ភាគីរុស្ស៊ី យ៉ាងច្បាស់ ថា សហរដ្ឋអាមេរិក មិនមានការជាប់ពាក់ព័ន្ធណាមួយ នៅក្នុងវិបត្ដិដ៏ធ្ងន់ធ្ងរចុងក្រោយបំផុត នៅរុស្ស៊ី នោះទេ។Wagner chief to leave Russia for Belarus in deal that ends armed  insurrection, Kremlin says | CNN

លោក ម៉ាធូ មីលល័រ (Matthew Miller) មន្រ្ដីនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នកកាសែត ថា ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក ប្រចាំនៅរដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី លោកស្រី លីនណេ ត្រាស៊ី (Lynne Tracy) ហើយក្រុមមន្ត្រីសហរដ្ឋអាមេរិក បានទាក់ទងគ្នាជាមួយនឹងស្ថានទូតរុស្ស៊ី ប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន និង មន្រ្ដីរដ្ឋាភិបាលក្រុងមូស្គូ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ កន្លងទៅនេះ ដើម្បីបញ្ជាក់ឲ្យបានច្បាស់ អំពីការមិនជាប់ពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក នៅក្នុងសកម្មភាពបះបោរ ត្រូវបានបង្កឡើង ដោយកម្លាំងទាហានឯកជនវ៉ាគណឺររបស់លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន» ។Russia-Ukraine updates: Wagner boss orders troops to pull back | Russia-Ukraine  war News | Al Jazeera

ប្រេសិតសហរដ្ឋអាមេរិក រូបនេះ បានបញ្ជាក់ ថា «បញ្ហាជាចម្បង យើងរំពឹងទុកជាមុន ថា ប្រទេសរុស្ស៊ី នឹងនៅតែរក្សានូវកាតព្វកិច្ចរបស់ខ្លួន សម្រាប់កាតព្វកិច្ចរបស់ខ្លួន ការពារដល់ស្ថានទូតរបស់យើង និង ការពារដល់បុគ្គលិកស្ថានទូតរបស់យើង ស្ថិតក្នុងរដ្ឋធានីមូស្គូ។ សហរដ្ឋអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ អំពីអ្វីដែលយើងបាននិយាយជាសាធារណៈ ថា ការបះបោរប្រដាប់អាវុធនេះ ជារឿងផ្ទៃក្នុងរបស់ នៅក្នុងប្រទេសរុស្ស៊ី ហើយសហរដ្ឋអាមេរិក មិនជាប់ពាក់ព័ន្ធ នៅក្នុងព្រឹត្ដិការណ៍នេះទេ»៕Wagner chief to leave Russia for Belarus in deal that ends armed  insurrection, Kremlin says | CNN