Home ព័ត៌មានអន្តរជាតិ អ្នកមកកម្សាន្តនៅកោះនេះមិនអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទទេ

អ្នកមកកម្សាន្តនៅកោះនេះមិនអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទទេ

73
0

ប្រទេសហ្វាំងឡង់ ៖ អ្នកណាចង់នៅស្ងៀមស្ងាត់ ហើយអាចសម្រាកលំហែកាយដោយមិនចាំបាច់ខ្លាចថា មានការងារផ្ញើមកឱ្យធ្វើនៅថ្ងៃឈប់សម្រាក ពួកគេអាចមកកម្សាន្តនៅកោះមួយឈ្មោះ Ulko-Tammio ស្ថិតនៅឈូងសមុទ្រខាងលិចនៃឧទ្យានជាតិប្រទេសហ្វាំងឡង់ ។ ភ្ញៀវទេសចរមកកម្សាន្តនៅកោះនេះនឹងបានសម្រាកលំហែកាយជាមួយធម្មជាតិពិតៗ និងគ្មានសំឡេងរំខាន ។Finland Island Ulko-Tammio Is Asking Tourists to Put Their Phones Away

Ulko-Tammio គឺជាកោះដំបូងគេនៅលើពិភពលោក ដែលមិនអនុញ្ញាតឱ្យភ្ញៀវទេសចរប្រើប្រាស់ទូរស័ព្ទដាច់ខាត ។ អ្នកធ្វើដំណើរមកកម្សាន្តនៅកោះនេះត្រូវបិទទូរស័ព្ទរបស់ខ្លួនជាមុនសិន ដើម្បីឱ្យការកម្សាន្តរបស់ពួកគេរីករាយជាមួយធម្មជាតិ និងអាចសម្រាកលំហែកាយដោយមិនចាំបាច់បារម្ភថា មានការបង្ហោះព័ត៌មានអ្វីក្នុងបណ្តាញសង្គម ឬមានការងារផ្ញើមកក្នុងថ្ងៃសម្រាក ។An Island in Finland is asking travelers to ditch their phones | Tech News

ទោះយ៉ាងណា នៅលើកោះនេះក៏មានសេវាទូរស័ព្ទ និងអ៊ីនធើរណេតដូចកន្លែងទូទៅដែរ ប៉ុន្តែគេគ្រាន់តែចង់ឱ្យភ្ញៀវទេសចរបានទស្សនាធម្មជាតិដ៏ស្រស់ស្អាត ជាពិសេស ធម្មជាតិនៅលើកោះ Ulko-Tammio ។ ភ្ញៀវទេសចរមកកម្សាន្តនៅកោះនេះនឹងបានឃើញសត្វស្លាប និងរុក្ខជាតិកម្រមានជាច្រើនប្រភេទ ។ លើសពីនេះ នៅលើកោះមានផ្លូវសម្រាប់ដើរកម្សាន្តនៅក្នុងព្រៃ មានផ្ទះស្នាក់នៅតូចៗ និងមានទីវាលទូលាយសម្រាប់ឱ្យភ្ញៀវទេសចរបោះបង់ទៀតផង ។Ulko Tammio Yacht Harbour in Mantlahti, Finland - Marina Reviews - Phone  Number - Marinas.com

អ្នកចិត្តវិទ្យាម្នាក់ឈ្មោះ Terhi Mustonen លើកឡើងថា ការមកសម្រាកលំហែកាយនៅលើកោះដោយមិនប្រើប្រាស់ទូរស័ព្ទ នឹងជួយឱ្យយើងមានសុខភាពកាយ និងចិត្តរឹងមាំ ព្រមទាំងអាចកាត់បន្ថយភាពស្ត្រេសបាន ៕Phone-free zone: Finland introduces world's first digital detox tourist  island | Euronews ប្រភព ៖ environman