Home Blog Page 1685

មុខរបរដាំដុះផ្កាកុលាបជួយជំរុញសេដ្ឋកិច្ចនៅខេត្តយូណាន

0

ប្រទេសចិន ៖ គេសង្កេតឃើញថា ផ្កាកុលាបជាច្រើនដែលដាំដុះនៅតំបន់ Jinning ខេត្តយូណាន ប្រទេសចិន បានរីកឡើងយ៉ាងស្រស់បំព្រងនៅក្នុងកសិដ្ឋាន ។ ក្នុងកសិដ្ឋានដាំផ្កានេះ មានកម្មករធ្វើការផ្នែកកាត់ផ្កាកុលាប និងដឹកជញ្ជូនផ្កាយកទៅវេចខ្ចប់ដើម្បីត្រៀមលក់ចេញនៅទូទាំងប្រទេស ។Yunnan makes China rose industry bloom - Chinadaily.com.cn

ជាមួយគ្នានេះ បុគ្គលិកផ្នែករៀបចំ និងវេចខ្ចប់បាននាំគ្នារៀបចំផ្កាកុលាប និងវេចខ្ចប់ផ្កាទាំងនេះដាក់ក្នុងឡាំង ហើយយកទៅទុកយ៉ាងមានរបៀបរៀបរយផងដែរ ។ បុគ្គលិកផ្នែករៀបចំ និងវេចខ្ចប់ផ្កានិយាយថា ក្នុងមួយថ្ងៃៗ គេបានកាត់ផ្កាកុលាបថ្មីៗជាច្រើនលានផ្កាពីកសិដ្ឋាន ដើម្បីយកទៅលក់ឱ្យអតិថិជននៅទូទាំងប្រទេស ។Hope blooms for China's flower trade as rose prices soar to meet demand |  South China Morning Post

បច្ចុប្បន្ន ផ្កាកុលាបបានក្លាយជាឧស្សាហកម្មនាំមុខគេ និងសំខាន់មួយនៅតំបន់ Jinning ខេត្តយូណាន ។ លើសពីនេះ កសិដ្ឋានដាំដុះផ្កាកុលាប គឺជាប្រភពចំណូលដ៏សំខាន់មួយរបស់កសិកររស់នៅក្នុងតំបន់នេះទៀតផង ។

គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២២ នៅតំបន់ Jinning មានផ្ទៃដីដាំដុះផ្កាចំនួន២៥.៣០០រ៉ៃ និងផ្តល់ទិន្នផលផ្កាស្រស់ចំនួន៥.៥៦៦លានផ្កា ។ គេបានប្រមូលប្រាក់ចំណូលពីការលក់ផ្កាចំនួន៣.៤០០លានយាន់ ។ ចំណែកអ្នកធ្វើការក្នុងឧស្សាហកម្មផ្កា គឺស្មើជាង៥៥.០០០នាក់ និង២២.០០០គ្រួសារ ៕Yunnan Flowers Lining The Silk Road | What's Up China – China Report ASEANFlower cakes catch tourists' attention in Yunnan[2]|chinadaily.com.cn ប្រភព ៖ World Forum

Influencer អ៊ុយក្រែនម្នាក់យកឈា.មក្លែ.ងក្លាយចា.ក់ស្រោចខ្លួនលើកម្រាលព្រំក្រហមនៅបារាំង

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី Influencer ល្បីម្នាក់នៅអ៊ុយក្រែនឈ្មោះ Ilona Chernobai (អ៊ីឡូណា ឆើណូបៃ) បានចូលរួមជាតារាកិត្តិយសដើរលើកម្រាលព្រំក្រហមនៅក្នុងពិធីមហោស្រពលើកទី៧៦ ប្រទេសបារាំង ដោយបានគ្រងឈុតជាពណ៌ទង់ជាតិអ៊ុយក្រែន មិនត្រឹមតែប៉ុណ្ណោះនាងបានយកឈាមក្លែងក្លាយស្រោចលើខ្លួនឯងផងដែរ។Philstar.com on Twitter: "UKRAINIAN PROTESTER POURS FAKE BLOOD ON HERSELF ON CANNES RED CARPET Ukrainian content creator Ilona Chernobai covered herself in fake blood ahead of the screening of the film "Acide"

Ilona Chernobai គឺជាគ្រូបង្ហាត់យូហ្គាជនជាតិអ៊ុយក្រែន និងជា Influencer ល្បីម្នាក់ដែលមានអ្នកតាមដានមួយលាននាក់នៅលើ Instagram មានឱកាសបានដើរលើកម្រាលព្រំក្រហមនៅឯទីក្រុង Cannes ក្នុងសម្លៀកបំពាក់ពណ៌ខៀវ និងពណ៌លឿង ដែលជានិមិត្តរូបនៃទង់ជាតិអ៊ុយក្រែន។ នៅពេលនាងឡើងដល់ជណ្តើរ ស្រាប់តែទាញយកថង់ឈាមក្លែងក្លាយពីក្រោមសម្លៀកបំពាក់មកចាក់លើខ្លួន។ ភ្លាមៗនោះអ្នកការពារសុវត្ថិភាពក៏បានចាប់នាងចេញពីកម្រាលព្រំផងដែរ។Influencer Bikin Heboh Cannes Film Festival, Siram Tubuh Pakai Darah Palsu

ជាមួយគ្នានេះ Ilona បានសរសេរជាភាសាអ៊ុយក្រែននៅលើIG កាលពីថ្ងៃទី២២ ឧសភា ដែលមានខ្លឹមសារថា «នៅលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្ត Cannes លើកទី៧៦ ខ្ញុំបានចេញមកក្នុងសម្លៀកបំពាក់ពណ៌ទង់ជាតិរបស់យើង ហើយបានលាបពណ៌ក្រហមលើខ្លួនខ្ញុំ។ ខ្ញុំបានប្រើឱកាសរបស់ខ្ញុំ ហើយជាមួយនឹងទង្វើនេះ ខ្ញុំបានរំលឹកពីអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន!!!»Who is Ilona Chernobai: The Ukraine model thrown out of Cannes for covering  herself in fake blood - Masala

នាងបានបន្តថា «ជាអកុសល ខ្ញុំមិនអាចបង្ហោះព្រឹត្តិការណ៍ទាំងអស់ឡើយដោយសារបម្រាមពីបណ្តាញសង្គម តែខ្ញុំរីករាយណាស់ដែលទង្វើរបស់ខ្ញុំផ្សព្វផ្សាយពាសពេញប្រព័ន្ធផ្សព្វផ្សាយពិភពលោក! មនុស្សមិនគួរភ្លេចយើងទេ ខ្ញុំបានធ្វើអ្វីដែលខ្ញុំត្រូវធ្វើទោះបីជាត្រូវកម្មវិធីនេះហាមឃាត់ និងព្រឹត្តិការណ៍ជាច្រើនទៀតក៏ដោយ «ប៉ុន្តែវាមានតម្លៃ»។The Story Teller on Twitter: "Ukrainian Drama moment of "How Dare You Russia" at Cannes 2023 Ilona Chernobai a Ukrainian fitness trainer with one million followers on Instagram walked the red carpet

គួរបញ្ជាក់ផងដែរថា មហោស្រពលើកទី៧៦ នៅប្រទេសបារាំង ក៏ចេញសេចក្តីថ្លែងការណ៍មិនស្វាគមន៍គណៈប្រតិភូរុស្ស៊ីផ្លូវការ ឬទទួលយកវត្តមានរបស់នរណាម្នាក់ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលរុស្ស៊ីនោះទេ ចូលរួមព្រឹត្តិការណ៍នេះដោយសារឃើញពីការលុកលុយរបស់រុស្ស៊ីមកអ៊ុយក្រែន៕

គួរឱ្យអស់សំណើច ! ទំព័រហ្វេសប៊ុកថៃផ្សាយថា កម្ពុជាធ្វើផ្លូវទៅប្រាសាទព្រះវិហារកាត់តាមទឹកដីថៃទៅវិញ ?

0

ប្រទេសថៃ ៖ ទំព័រហ្វេសប៊ុកថៃមួយឈ្មោះធួរលុង (tourlong) បានចុះផ្សាយថា មានបុរសថៃម្នាក់បានសួរសំណួរមួយក្នុងបណ្តាញសង្គម ខណៈបុរសរូបនេះសង្ស័យថា កម្ពុជាធ្វើផ្លូវទៅកាន់ប្រាសាទព្រះវិហារកាត់តាមទឹកដីថៃ ។ ក្រោយពីការសាកសួរនេះ មានពលរដ្ឋថៃជាច្រើននាក់បានចូលមកបញ្ចេញយោបល់ និងសម្តែងការមិនពេញចិត្តចំពោះព័ត៌មាននេះ ។Visit Preah Vihear | Tailor-Made Preah Vihear Trips | Audley Travel US

បុរសថៃរូបនេះសរសេរថា ៖ «សូមសួរទៅកាន់អ្នកដឹងរឿងនេះបន្តិច ខ្ញុំឃើញផ្លូវឡើងទៅកាន់ប្រាសាទព្រះវិហារ ដែលកម្ពុជាធ្វើនោះបានធ្វើចូលមកលើដែនដីថៃ តើខ្មែរអាចធ្វើបែបនេះបានមែនទេ ? ការដែលខ្ញុំលើកឡើងបែបនេះ ដោយសារតែបានមើលក្នុង google map ហើយមិនដឹងថា ព្រំដែនខ្មែរ និងថៃពិតប្រាកដស្ថិតនៅត្រង់ចំណុចណាទេ ឬខ្មែរធ្វើផ្លូវចូលទឹកដីថៃ?» ។Preah Vihear - Pristine and Sacred Sanctuary in CambodiaCambodia Tour Operator

ជុំវិញការលើកឡើងនេះ ទំព័រហ្វេសប៊ុកថៃឈ្មោះធួរលុងនិយាយថា ប្រទេសថៃបានសាងសង់ផ្លូវនៅផ្នែកខាងលើនៅតំបន់ប្រាសាទព្រះវិហារ ចំណែកកម្ពុជាសាងសង់ផ្លូវនៅផ្នែកខាងក្រោម ។ នៅពេលតុលាការអន្តរជាតិកាត់ក្តីឱ្យប្រាសាទព្រះវិហារជារបស់កម្ពុជា ដូច្នេះ ថៃមិនសូវរវល់នឹងការសាងសង់ផ្លូវទាំងនេះទេ ។ ទំព័រហ្វេសប៊ុកថៃឈ្មោះធួរលុងនិយាយទៀតថា នៅឆ្នាំ២០០៨ កម្ពុជាបានចុះឈ្មោះប្រាសាទព្រះវិហារជាមរតកពិភពលោកជាមួយអង្គការយូណេស្កូ ដែលធ្វើឱ្យប្រទេសថៃ និងកម្ពុជាមានជម្លោះគ្នាតាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១១ ហើយកម្ពុជាបានធ្វើផ្លូវឡើងមកប្រាសាទព្រះវិហារជាផ្លូវការ ប៉ុន្តែផ្លូវទៅកាន់ប្រាសាទព្រះវិហារនេះខ្វះការថែទាំអស់ជាច្រើនឆ្នាំ ។Temple of Preah Vihear - UNESCO World Heritage Centre

ទំព័រហ្វេសប៊ុកថៃឈ្មោះធួរលុងបន្ថែមថា តាមការសម្រេចរបស់តុលាការអន្តរជាតិ គឺកម្ពុជាជាម្ចាស់ប្រាសាទ និងបរិវេណនៅជុំវិញប្រាសាទព្រះវិហារ ប៉ុន្តែការសម្រេចនេះមិនបានបញ្ជាក់ពីបរិវេណទំហំប៉ុនណាទេដែលកម្ពុជាកាន់កាប់ ហើយរដ្ឋាភិបាលថៃមិនយករឿងនេះមិនចរចាជាមួយកម្ពុជាទេ ។ ទំព័រហ្វេសប៊ុកថៃនេះបញ្ជាក់ថា កម្ពុជាឈ្លានពានថៃមុន ហើយដែលកម្ពុជាបានប្រាសាទព្រះវិហារពីថៃនេះ ដោយសារបារាំងកាត់ឱ្យកម្ពុជា ទើបកម្ពុជាមានដែនដីបន្ថែមទៀត ។ ប្រទេសទាំងពីរគួរតែជំរុញផ្នែកទេសចរណ៍រួមគ្នាទាំងសងខាង ហើយមិនគួរដណ្តើមគ្នាធ្វើជាម្ចាស់ទេ ។Siem Reap to Preah Vihear Private Full-Day Tour, Anlong Veng 2023

ចំណែកអ្នកលេងបណ្តាញសង្គមថៃនិយាយថា ៖ «ថៃក៏ជាប្រទេសការពារប្រាសាទព្រះវិហារដែរ ហើយនៅពេលគ្មានថៃថែរក្សា ប្រាសាទនេះបានទ្រុឌទ្រោមខ្លាំង ហើយកម្ពុជាមិនចេះថែរក្សាទេ ថែមទាំងមានគ្រាប់មីនច្រើនទៀត កម្ពុជាមិនព្រមដោះគ្រាប់មីនចេញ ។ លើសពីនេះ ភ្ញៀវទេសចរចង់ទៅកម្សាន្ត ក៏ពិបាកជាងមុនទៀត ហើយពេលនេះ កម្ពុជាបានមករំលោភទឹកដីថៃទៀត តើគួរឱ្យស្អប់ខ្ពើមដែរឬទេ?» ។

រីឯពលរដ្ឋថៃម្នាក់ទៀតថា ៖ «ស្ថាប័នពាក់ព័ន្ធត្រូវប្រញាប់ពិនិត្យបញ្ហានេះជាបន្ទាន់ កុំឱ្យកម្ពុជាឈ្លានពានទឹកដីថៃទៀត» ។ ដូចគ្នានេះ ពលរដ្ឋថៃម្នាក់ទៀតសរសេរថា ៖ «ថៃចាញ់ក្តីប្រាសាទព្រះវិហារ ពីព្រោះកម្ពុជាមានប្រទេសជាច្រើនជួយគាំទ្រ ប៉ុន្តែលើកនេះ កុំសង្ឃឹមឱ្យសោះ បើកម្ពុជាឈ្លានពានថៃពេលណា មុខជាមានរឿងមិនខាន» ៕

 

ផ្សារទំនើបខ្នាតយក្សរបស់ថៃ នឹងមានវត្តមាននៅក្នុងទីក្រុងរណបជ្រោយចង្វារ

0

ផ្សារទំនើបខ្នាតយក្សរបស់ថៃ Big C Supermarket  គឺជាហាងលក់គ្រឿងទេស និងលក់ទំនិញទូទៅដ៏ធំមួយរបស់ថៃ  នឹងមានវត្តមាននៅនៅក្នុងទីក្រុងរណបជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC។

ក្រុមហ៊ុនផ្សារទំនើប Big C និង ក្រុមហ៊ុន OCIC បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ និងត្រៀមបើកដំណើរការសាងសង់ផ្សារទំនើប Big C ដែលមានតម្លៃ ៥០ លានដុល្លារ នៅជាប់រង្វង់មូលសុវណ្ណមច្ឆាក្នុងពេលឆាប់ៗនេះ ។May be an image of 10 people, dais and text

ផ្សារទំនើប Big C Supermarket គឺជាប្រតិបត្តិករទីផ្សារធំទីពីររបស់ប្រទេសថៃ ដែលបច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការ​ក្នុង​ប្រទេស​ចំនួន ៤ គឺ​ប្រទេស​ថៃ វៀតណាម ឡាវ និង​កម្ពុជា។May be an image of map and text that says 'RUSSEY KEO CABLE BRIDGE MERMAIDS FOUNTAIN ROUNDABOUT SOVANN MACHHA COMMERCIAL BUILDING BLVD. OCIC Blg SOVANN 四 A MACHHA BLVD. Big c Hypermarket'

សូមបញ្ជាក់ផងដែរថាក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយ Central Group ក្នុងឆ្នាំ 1993 ហើយ Big C Supermarket បានបើកសាខាដំបូងនៅលើផ្លូវ Chaengwattana ក្នុងទីក្រុងបាងកកក្នុងឆ្នាំ១៩៩៤។ មកទល់បច្ចុប្បន្ន Big C Supermarket​មានហាងសរុប ១៥៣ ទីតាំង ជុំវិញ៤ប្រទេស ក្នុងតំបន់អាស៊ាន៕May be an image of 5 people and textMay be an image of 6 people and text

 

កីឡាការិនី បូ សំណាង កាន់តែធ្វើឱ្យពិភពលោកស្គាល់ប្រទេសកម្ពុជា

0

ដ្បិតតែព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ហើយក្តីតែមហាព្រឹត្តិការណ៍នេះនៅតែដក់ជាប់ក្នុងចិត្តកូនខ្មែរគ្រប់រូបចងចាំគ្មានថ្ងៃភ្លេច ជាប្រទេសតូចតែមានបេះដូងធំជាប្រវត្តិសាស្រ្តរបស់ជាតិខេមរា។ មិនត្រឹមតែទទួលបដិសណ្ឋាកិច្ចដល់ភ្ញៀវបរទេសបានល្អទទួលបានការកោតសរសើរមិនដាច់ពីមាត់ប៉ុណ្ណោះទេ តែអត្តពលិកឆ្នើមរបស់កម្ពុជាក៏ធ្វើឱ្យពិភពលោកកាន់តែស្គាល់ទឹកដីសុវណ្ណភូមិ តួយ៉ាងងដូចជាកីឡាការិនី បូ សំណាង ជាដើម។May be an image of 2 people and text

ជាមួយគ្នានេះដែរ ថ្មីៗនេះកាសែត The New York Times ដែលជាបណ្តាញផ្សព្វផ្សាយល្បីឈ្មោះនៅសហរដ្ឋអាម៉េរិកបានចុះផ្សាយពីកីឡាការិនី បូ សំណាង ដែលជាអត្តពលិករត់ប្រណាំង៥០០០ម៉ែត្រ ទោះជាមិនបានឈ្នះមេដាយ តែមានឆន្ទៈខ្ពស់រត់ប្រណាំងក្រោមតំណក់ទឹកភ្លៀង ធ្វើឱ្យមហាជនទូទាំងប្រទេសពោលស្ងើចសរសើរយ៉ាងខ្លាំង។

មិនត្រឹមតែកាសែតខាងលើចុះផ្សាយនាពេលថ្មីៗនេះប៉ុណ្ណោះទេ កីឡាការិនី បូ សំណាង ក៏ត្រូវសារព័ត៌មានបរទេសល្បីៗជាច្រើនចុះផ្សាយ នាពេលកន្លងមកផងដែរមានដូចជា CNN , Time , CAN , The Guardian , South China Morning Post , The Olympic Games . DW News រួមទាំងបណ្តាព័ត៌មានជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា កីឡាការិនី បូ សំណាង បន្ទាប់ពីបង្ហាញពីឆន្ទៈមោះមុតក្នុងការប្រកួតកីឡាស៊ីហ្គេម រត់ប្រណាំងទាល់តែដល់ទីបញ្ចប់ទោះបីជាដឹងលទ្ធផលមុនហើយក្តីថាខ្លួនមិនអាចយកឈ្នះបានតែនៅមិនបោះបង់ ធ្វើឱ្យមហាជនរំជួលចិត្ត ព្រមទាំងទទួលបានការឧបត្ថម្ភជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំ និងសប្បុរសជននានាតបទៅនឹងទង្វើដែលកីឡាការិនីរូបនេះប្រឹងប្រែង៕May be an image of 1 person and textMay be an image of 1 person and textMay be an image of 1 person and textMay be an image of 1 person and textMay be an image of 1 person and textMay be an image of 1 person and textNo photo description available.May be an image of 1 person and text that says 'Independent អង់គ្លេស INDEPENDENT NEWS SPORT Subscribe VOICES Menu CULTURE LIFESTYLE INDEPENDENT Showing now Sport ក ប៊ូ សំណាងបញ្ចប់ការរត់ចម្ងាយ សំណាង ៥០០០ 00:49 Oliver Browning 14 hours ago Moment Cambodian runner Bou Samnang finishes 5000m race in pouring rain'May be an image of 1 person and textMay be an image of 1 person and textMay be an image of 1 person and text that says 'GAMES 401 FBT "I knew that I would not win, but I told myself that I should not stop." Bou Samnang A Cambodian runner Duc Dong/Agence France-Presse- Getty Images'

កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តមនៃវិទ្យាស្ថានជាតិអប់រំ ធ្វើការផ្លាស់ប្តូររូបមន្ត

0

ជាទូទៅ កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តមនៃវិទ្យាស្ថានជាតិអប់រំ  តែងតែប្រើតាមរូបមន្តបរិញ្ញាបត្រ+១  ក៏ប៉ុន្តែថ្មីៗនេះ ក្រសួងអប់រំបានប្រកាសផ្លាស់ប្តូរ ដោយប្រើតាមរូបមន្តបរិញ្ញាបត្រ+២ ចាប់ពីឆ្នាំ២០២៣-២០២៤តទៅ។

កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តម នៃវិទ្យាស្ថានជាតិអប់រំ ត្រូវបានបង្កើតឡើងដោយផ្អែក លើទស្សនវិជ្ជាអប់រំ ភាពជឿជាក់ ការតម្រង់ទិស ទ្រឹស្តីនៃការរៀននិងបង្រៀន និងតម្រូវការសង្គមនាយុគ សម័យឌី​ជី​ថល តាមរយៈទស្សនវិជ្ជា​អប់រំបែបរីកចម្រើន និងទស្សនវិជ្ជាអប់រំ​បែបស្ថាបនានិយម ​ដោយ ជឿជាក់ថា កម្ម​វិធី​បណ្តុះ​បណ្តាល​ពហុមុខវិជ្ជានេះ នឹងផ្តោតការយកចិត្តទុកដាក់ទៅលើជំនាញ​ទូទៅនៅ ក្នុង​ដំណាក់​កាល​ដំបូង និងបំណិននិងការ​ងារ​ប្រតិបត្តិវិជ្ជាជីវៈនៅដំណាក់កាលបន្ត។ ក

ម្មវិធីបណ្តុះ បណ្តាលនេះក៏នឹង​បំពាក់​នូវ​មូល​ដ្ឋានគ្រឹះទាំងខាងផ្នែកបញ្ញត្តិ និងទ្រឹស្តីរឹងមាំ ដល់អ្នក​សិក្សាឱ្យមានឱកាស គ្រប់គ្រាន់ ដើម្បីយកចំណេះ​ដឹង និងបំណិនទាំងនោះ ទៅប្រើប្រាស់​ក្នុង​លក្ខខណ្ឌការងារជាក់ស្តែង៕May be an image of text

 

ត្រៀមៗ ! ខេត្តបាត់ដំបងនឹងក្លាយទៅជាទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ

0

នាថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូប្រចាំកម្ពុជា រៀបចំសិក្ខាសាលាស្តីពី ការរៀបចំឯកសារដាក់បញ្ចូលទីក្រុងបាត់ដំបងជាសមាជិក “បណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network-UCCN)” ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង។May be an image of 4 people, dais and text

គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងខត្តបាត់ដំបងដើម្បីស្វែងរកធាតុចូលបន្ថែមក្នុងការបំពេញសំណុំឯកសារចុងក្រោយក្នុងដាក់បញ្ចូលទីក្រុងបាត់ដំបង ជាសមាជិក “បណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ” ព្រមជាមួយការផ្សព្វផ្សាយបណ្តាញ UCCN នេះ ទៅកាន់ទីក្រុងសក្តានុពលផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ពិសេសក្រុងសៀមរាប ក្រុងក្រចេះ និងក្រុងកំពត ដែលអាចជាបេក្ខភាពបន្ទាប់ពីក្រុងបាត់ដំបង។

តាមការគ្រោងទុក កម្ពុជាគ្រោងនឹងបញ្ជូនឯកសារសម្រាប់ដាក់បញ្ចូលក្រុងបាត់ដំបងជាសមាជិក UCCN ឲ្យបានមុនបំណាច់ខែមិថុនា ឆ្នាំ២០២៣ ដែលជាឱសានវាទក្នុងការបញ្ជូនឯកសារសម្រាប់ឆ្នាំ២០២៣នេះ៕Battambang Cambodia - Tours and Travel - Southeast Asia

សូមបញ្ជាក់ផងដែរថា បណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ ឬហៅជាអង់គ្លេសថា UNESCO Creative Cities Network (UCCN) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយ ឬក្នុងចំណោមទីក្រុងដែលបានកំណត់យកការច្នៃប្រឌិតជាកត្តាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន៕

រកឃើញដាវដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោករបស់ស្តេចឥណ្ឌា

0

បរទេស៖ កាលពីថ្ងៃទី ២៣ ខែឧសភា អ្នកស្រាវជ្រាវនៅទីក្រុងឡុងដ៍បានរកឃើញ ដាវដែលមានអាយុកាល ២០០ ឆ្នាំរបស់ស្តេចឥណ្ឌា Tipu Sultan នឹងមានតម្លៃ ១៧.៥ លានដុល្លារស្មើនឹង ២.៥ ដងនៃកំណត់ត្រាមុន។

យោងតាមលោក Oliver White ដែលជាប្រធានដេញថ្លៃរបស់ក្រុមហ៊ុន ដាវតំណាងឱ្យកម្រិតសិល្បៈហត្ថកម្មដ៏អស្ចារ្យ បានឱ្យដឹងថា ដំបូងឡើយដាវរបស់ស្តេចឥណ្ឌា Tipu Sultan មានតម្លៃត្រឹមតែ ២.៥ លានដុល្លារប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី ២៣ ខែឧសភា អាវុធបុរាណនេះត្រូវបានដាក់លក់ដេញថ្លៃនៅទីក្រុងឡុងដ៍ ហើយបានឈានរហូតដល់ ១៧.៥ លានដុល្លារអាមេរិក។ នេះមិនត្រឹមតែបំបែកឯតទគ្គកម្មតម្លៃខ្ពស់បំផុតសម្រាប់ដាវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតកំណត់ត្រាពិភពលោកថ្មីសម្រាប់វត្ថុពីប្រទេសឥណ្ឌា/ឥស្លាមផងដែរ។Tipu Sultan – The Verdict of History

ស្តេច Tipu Sultan ដែលត្រូវបានគេស្គាល់ថាជាខ្លានៃ Mysore គឺជាស្តេចសតវត្សទី ១៨ ដែលគ្រប់គ្រងនគរ Mysore ក្នុងប្រទេសឥណ្ឌា។ ស្តេចអង្គនេះមានភាពល្បីល្បាញដោយសារការតស៊ូអត់ធ្មត់ចំពោះអាណានិគមអង់គ្លេស Tipu Sultan តែងតែប្រើបច្ចេកវិទ្យាថ្មីៗជាច្រើន នឹងបានបង្កើតគំនិតផ្តួចផ្តើមគោលនយោបាយយោធា និងសេដ្ឋកិច្ចជាច្រើន រួមទាំងការប្រើប្រាស់កាំភ្លើងធំរ៉ុក្កែតប្រឆាំងនឹងប្រទេសជិតខាងទៀតផង។Why this Warrior Sultan's Sword Has Just Sold for $17.5million, Most  Expensive Sword Ever | Ancient Origins

ដាវរបស់ស្តេច Tipu Sultan ច្នៃដោយជាងដែក Mughal មានសិលាចារឹក “King’s Sword” និងក្រវាត់មាសដែលពណ៌នាអំពីគុណសម្បត្ដិទេវទាំងប្រាំ។ ទោះបីជាមានការក្លែងបន្លំនៅក្នុងប្រទេសឥណ្ឌាក៏ដោយ ក៏កាំបិតនេះបានឆ្លុះបញ្ចាំងពីការរចនានៅសតវត្សរ៍ទី ១៦ ដែលនាំចូលពីប្រទេសអាល្លឺម៉ង់ផងដែរ។

Tipu Sultan's Bedchamber Sword Sold for ₹140 Crore at London Auction: Reportនៅឆ្នាំ ១៧៩៩ ដាវនេះត្រូវបានប្រគល់ទៅឱ្យមេដឹកនាំអង់គ្លេស ឧត្តមសេនីយ David Baird ដែលលោកបានឃើញការស្លាប់របស់ស្តេចឥណ្ឌា Tipu Sultan ។ Tipu ត្រូវបានគេយកទៅបញ្ចុះសពនៅ Gumbaz ដែលមានទីតាំងជិត Srirangapatna, Karnataka នៃប្រទេសឥណ្ឌា ជាកន្លែងដែលផ្នូររបស់ឪពុករបស់ទ្រង់ Hyder Ali និងម្តាយរបស់ទ្រង់ Fatima Begum ស្ថិតនៅផងដែរ៕

ប្រភព៖vnexpress

អាសូរណាស់! ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើម្នាក់នៅសៀមរាបរអិលជើងធ្លាក់ចូលអាងក្រពើ

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង ឈ្មោះ លួន ណាំ បានបាត់បង់ជីវិតទាំងព្រឹកព្រលឹមនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រោយពីរអិលជើងធ្លាក់ចូលអាងក្រពើក៏ត្រូវសត្វក្រពើ ខាំត្របាក់ធ្វើជាចំណី។

ម្ចាស់កសិដ្ឋានខាងលើនេះមានវ័យ ៧២ឆ្នាំ ជាអតីតប្រធានសមាគមចិញ្ចឹមក្រពើខេត្តសៀមរាបដែលហេតុការណ៍ខាងលើនេះកើតឡើងនៅទល់មុខ ផ្សារវត្តពោធិ៍ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប វេលាម៉ោង៥ :៤០នាទីព្រឹក ពេលជនរងគ្រោះដើរហាត់ប្រាណជុំវិញអាងចិញ្ចឹមក្រពើ។

ជាអកុសសគាត់ក៏រអិលជើងធ្លាក់ចូលអាង បណ្តាលឱ្យក្រពើខាំស្លាប់ ដែលសព្វថ្ងៃជនរងគ្រោះជាគណកម្មាការវត្តផងដែរ។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីខ្មែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEipDj_XCfYn257kvc8-aqMcdsk0GvApm5bGIZvzgsQVCK6UAcJ_YG02oIrusTWpCOI2dNEgxXdYQju0kcJd1hm7VkEt5GD7CFhoeSzvLBsCKaimoB6VE0xgkF-JEJ3fwyULDc5EUIOye21hZ_9lstYgX3vZbKddX5n8XncQuqJd1lSEp7ZeHpQl3U/s960/349123030_1325671394695386_6790614114806356759_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBLwBnYJPLPm52iS690cOvf9VT64TU5n41F4wFIk6E6yX_C9VauXqppL88uB8w2moEHjOLITqPOA30ImrAyLOcRpZDxJzyhE63gJm377iYJQbXLwbcV7WNTBE58oLK6gxxjCNWoYE7quZXNzN0WE00tWF_wD85EVCIIpq1WnVqP9OAFmdB-dB-1JRC/s1440/349185276_1497182147690183_872981657027795929_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDXohUeYnXMkkOsI-L7a4DwNDrsMNguMe5OUv7DWQMuhvpeceqJJLu0bUyl8JPCkS1b6_GzhueKeG7WjP4ipy9JmTg-Z2fxU4CYteK66kP1sAbdi_d6KjoHaX4h3ylXopOyE7dP_DI53JhVnlis5YT68UF36HFOiXCIdEUgKXjORwvxdQG5up7Ef5a/s1280/348600004_721908196601048_7677682291235785471_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhopIJbSRitO2OqE-wsNnP7tdBNKtEJbq0MfLPYSGX5vWuRvA-m6cD0aUO9qu3q3smIU2_yvXCMsmZrg4eqfUdyTAoEhc2hyXlww6W2w5ytlQ0VuMud4jWaGhtiQ-dEK0cEtMiMN6zl9zuKQdmJVbOt1aIu5ubOHvjvPESTX2hPn7oWY2h0iBQ7Z-bl/s1656/349147288_238440395468434_7550268957468345623_n.jpg

ថៃអះអាងថា ប្រទេសពីរទៀតនឹងមិនដាក់គុនខ្មែរក្នុងការប្រកួតស៊ីហ្គេមពេលពួកគេធ្វើម្ចាស់ផ្ទះ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៥ ខែឧសភា កន្លងមក ប្រទេសថៃបានបញ្ជាក់ថា ការប្រកួតស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ ខាងមុខ ប្រទេសថៃនឹងមិនដាក់បញ្ចូលគុនខ្មែរក្នុងការប្រកួតកីឡាស៊ីហ្គេមទេ ប៉ុន្តែប្រទេសថៃនឹងដាក់ Muay Thai ជំនួសគុនខ្មែរវិញ ដែលថៃធ្លាប់បានដាក់ Muay Thai ក្នុងការប្រកួតលើកដំបូងកាលពីឆ្នាំ២០០៧ នៅខេត្តនគរាជសីម៉ា ។

លោក Chaiyaphak Siriwat អនុប្រធានគណៈកម្មាធិការអូឡាំពិកប្រទេសថៃ និងជាប្រធានសហព័ន្ធកីឡាស៊ីហ្គេមលើកឡើងថា លោកជឿជាក់ថា គុនខ្មែរ និងល្បុកតោរបស់ប្រទេសកម្ពុជា នឹងគ្មានឱកាសដាក់បញ្ចូលក្នុងការប្រកួតស៊ីហ្គេមលើកក្រោយៗទៀតទេ បន្ទាប់ពីថៃធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៥ ។ស៊ីហ្គេមលើកទី៣៣ ថៃនឹងដកវិញ្ញាសារ គុនខ្មែរ ហើយដាក់ Mouy Thai មកវិញ -  Khmerload

លោក Chaiyaphak Siriwat និយាយថា ៖ «គុនខ្មែរ និងល្បុកតោ ឬប្រភេទកីឡាផ្សេងទៀតដែលកម្ពុជាយកមកបញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នោះ នឹងត្រូវបញ្ចូលជាកីឡាប្រភេទទី៣ ។ ដូច្នេះ ប្រទេសនីមួយៗដែលធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមនឹងជ្រើសរើសប្រភេទកីឡា ហើយខ្លួនខ្ញុំផ្ទាល់ជឿថា ការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៧ និងឆ្នាំ២០២៩ ដែលប្រទេសម៉ាឡេស៊ី និងសិង្ហបុរី នឹងធ្វើជាម្ចាស់ផ្ទះបន្តពីថៃនោះ ច្បាស់ណាស់ ពួកគេនឹងមិនជ្រើសរើសគុនខ្មែរទេ ពីព្រោះនាពេលកន្លងមក ប្រទេសកម្ពុជាដណ្តើមបានមេដាយមាសរហូតដល់ចំនួន១៤ ក្នុងចំណោមមេដាយ១៩ ។ លើសពីនេះ វាជាកីឡាដែលកម្ពុជាវិនិច្ឆ័យដោយភ្នែកទទេ» ។

លោកបន្តថា ៖ «ការកែសម្រួលច្បាប់ការប្រកួតកីឡាស៊ីហ្គេមដើម្បីដាក់បញ្ចូលកីឡាក្នុងស្រុកចំនួន៤ប្រភេទ គឺជាការអភិវឌ្ឍកីឡាស៊ីហ្គេមឱ្យកាន់តែឈានទៅមុខនៅលើឆាកអន្តរជាតិ ។ បន្ទាប់មក យើងនឹងទំនាក់ទំនងជាមួយសមាគមកីឡាដើម្បីចេញលិខិតបញ្ជាក់ថា សមាគមនីមួយៗទទួលបានមេដាយស៊ីហ្គេម ឆ្នាំ២០២៣ ចំនួនប៉ុន្មាន ក្នុងគោលបំណងដាក់លិខិតទៅកាន់នាយករដ្ឋមន្ត្រីថៃ និងនាំយកថវិកាមកចែកជូនកីឡាករ-កីឡាការិនីទាំងអស់» ។Kun Khmer Boxing – Khmer Post Asia

គួរបញ្ជាក់ថា ក្រោយពីលោក Chaiyaphak Siriwat អនុប្រធានគណៈកម្មាធិការអូឡាំពិកប្រទេសថៃលើកឡើងថា ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី នឹងមិនដាក់គុនខ្មែរក្នុងការប្រកួតស៊ីហ្គេមនៅពេលពួកគេធ្វើជាម្ចាស់ផ្ទះបន្តពីថៃនោះ អ្នកលេងបណ្តាញសង្គមថៃបានសាទរយ៉ាងខ្លាំង ហើយនិយាយថា គុនខ្មែរ និងល្បុកតោនឹងត្រឡប់ទៅនៅលើជញ្ជាំងប្រាសាទដូចដើម ។ ដូចគ្នានេះ ពលរដ្ឋថៃម្នាក់ទៀតថា ខ្មែរចង់អួតកីឡារបស់ខ្លួនខ្លាំងណាស់ ប្រទេសថៃមិនយកមកដាក់បញ្ចូលក្នុងការប្រកួតស៊ីហ្គេមនៅថៃដាច់ខាត ។ រីឯពលរដ្ឋថៃម្នាក់ទៀតថា គុនខ្មែរដល់ថ្ងៃអវសាន្តហើយ ហើយគ្មានឱកាសចូលរួមប្រកួតស៊ីហ្គេមលើកក្រោយទៀតទេ ព្រោះប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ក៏មានគំនិតដូចថៃដែរ ។

ទោះយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានរបស់ប្រទេសថៃប៉ុណ្ណោះថា ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីនឹងមិនដាក់បញ្ចូលគុនខ្មែរក្នុងការប្រកួតស៊ីហ្គេម នៅពេលប្រទេសទាំងពីរនេះធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៧ និងឆ្នាំ២០២៩ ។ ប៉ុន្តែប្រទេសទាំងពីរនេះមិនបានប្រកាសថា តើពួកគេនឹងដាក់គុនខ្មែរក្នុងការប្រកួតស៊ីហ្គេមនាពេលខាងមុខឬអត់ ហើយបើប្រទេសទាំងពីរមិនដាក់គុនខ្មែរមែន គឺមានតែថៃនេះហើយជាអ្នកសំណូមពរកុំឱ្យប្រទេសទាំងពីរដាក់គុនខ្មែរក្នុងការប្រកួតស៊ីហ្គេម៕Mastering The Muay Thai Stance For Beginnersប្រភព ៖ Thairath Sport