ប្រទេសថៃ ៖ ទំព័រហ្វេសប៊ុកថៃមួយឈ្មោះធួរលុង (tourlong) បានចុះផ្សាយថា មានបុរសថៃម្នាក់បានសួរសំណួរមួយក្នុងបណ្តាញសង្គម ខណៈបុរសរូបនេះសង្ស័យថា កម្ពុជាធ្វើផ្លូវទៅកាន់ប្រាសាទព្រះវិហារកាត់តាមទឹកដីថៃ ។ ក្រោយពីការសាកសួរនេះ មានពលរដ្ឋថៃជាច្រើននាក់បានចូលមកបញ្ចេញយោបល់ និងសម្តែងការមិនពេញចិត្តចំពោះព័ត៌មាននេះ ។Visit Preah Vihear | Tailor-Made Preah Vihear Trips | Audley Travel US

បុរសថៃរូបនេះសរសេរថា ៖ «សូមសួរទៅកាន់អ្នកដឹងរឿងនេះបន្តិច ខ្ញុំឃើញផ្លូវឡើងទៅកាន់ប្រាសាទព្រះវិហារ ដែលកម្ពុជាធ្វើនោះបានធ្វើចូលមកលើដែនដីថៃ តើខ្មែរអាចធ្វើបែបនេះបានមែនទេ ? ការដែលខ្ញុំលើកឡើងបែបនេះ ដោយសារតែបានមើលក្នុង google map ហើយមិនដឹងថា ព្រំដែនខ្មែរ និងថៃពិតប្រាកដស្ថិតនៅត្រង់ចំណុចណាទេ ឬខ្មែរធ្វើផ្លូវចូលទឹកដីថៃ?» ។Preah Vihear - Pristine and Sacred Sanctuary in CambodiaCambodia Tour Operator

ជុំវិញការលើកឡើងនេះ ទំព័រហ្វេសប៊ុកថៃឈ្មោះធួរលុងនិយាយថា ប្រទេសថៃបានសាងសង់ផ្លូវនៅផ្នែកខាងលើនៅតំបន់ប្រាសាទព្រះវិហារ ចំណែកកម្ពុជាសាងសង់ផ្លូវនៅផ្នែកខាងក្រោម ។ នៅពេលតុលាការអន្តរជាតិកាត់ក្តីឱ្យប្រាសាទព្រះវិហារជារបស់កម្ពុជា ដូច្នេះ ថៃមិនសូវរវល់នឹងការសាងសង់ផ្លូវទាំងនេះទេ ។ ទំព័រហ្វេសប៊ុកថៃឈ្មោះធួរលុងនិយាយទៀតថា នៅឆ្នាំ២០០៨ កម្ពុជាបានចុះឈ្មោះប្រាសាទព្រះវិហារជាមរតកពិភពលោកជាមួយអង្គការយូណេស្កូ ដែលធ្វើឱ្យប្រទេសថៃ និងកម្ពុជាមានជម្លោះគ្នាតាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១១ ហើយកម្ពុជាបានធ្វើផ្លូវឡើងមកប្រាសាទព្រះវិហារជាផ្លូវការ ប៉ុន្តែផ្លូវទៅកាន់ប្រាសាទព្រះវិហារនេះខ្វះការថែទាំអស់ជាច្រើនឆ្នាំ ។Temple of Preah Vihear - UNESCO World Heritage Centre

ទំព័រហ្វេសប៊ុកថៃឈ្មោះធួរលុងបន្ថែមថា តាមការសម្រេចរបស់តុលាការអន្តរជាតិ គឺកម្ពុជាជាម្ចាស់ប្រាសាទ និងបរិវេណនៅជុំវិញប្រាសាទព្រះវិហារ ប៉ុន្តែការសម្រេចនេះមិនបានបញ្ជាក់ពីបរិវេណទំហំប៉ុនណាទេដែលកម្ពុជាកាន់កាប់ ហើយរដ្ឋាភិបាលថៃមិនយករឿងនេះមិនចរចាជាមួយកម្ពុជាទេ ។ ទំព័រហ្វេសប៊ុកថៃនេះបញ្ជាក់ថា កម្ពុជាឈ្លានពានថៃមុន ហើយដែលកម្ពុជាបានប្រាសាទព្រះវិហារពីថៃនេះ ដោយសារបារាំងកាត់ឱ្យកម្ពុជា ទើបកម្ពុជាមានដែនដីបន្ថែមទៀត ។ ប្រទេសទាំងពីរគួរតែជំរុញផ្នែកទេសចរណ៍រួមគ្នាទាំងសងខាង ហើយមិនគួរដណ្តើមគ្នាធ្វើជាម្ចាស់ទេ ។Siem Reap to Preah Vihear Private Full-Day Tour, Anlong Veng 2023

ចំណែកអ្នកលេងបណ្តាញសង្គមថៃនិយាយថា ៖ «ថៃក៏ជាប្រទេសការពារប្រាសាទព្រះវិហារដែរ ហើយនៅពេលគ្មានថៃថែរក្សា ប្រាសាទនេះបានទ្រុឌទ្រោមខ្លាំង ហើយកម្ពុជាមិនចេះថែរក្សាទេ ថែមទាំងមានគ្រាប់មីនច្រើនទៀត កម្ពុជាមិនព្រមដោះគ្រាប់មីនចេញ ។ លើសពីនេះ ភ្ញៀវទេសចរចង់ទៅកម្សាន្ត ក៏ពិបាកជាងមុនទៀត ហើយពេលនេះ កម្ពុជាបានមករំលោភទឹកដីថៃទៀត តើគួរឱ្យស្អប់ខ្ពើមដែរឬទេ?» ។

រីឯពលរដ្ឋថៃម្នាក់ទៀតថា ៖ «ស្ថាប័នពាក់ព័ន្ធត្រូវប្រញាប់ពិនិត្យបញ្ហានេះជាបន្ទាន់ កុំឱ្យកម្ពុជាឈ្លានពានទឹកដីថៃទៀត» ។ ដូចគ្នានេះ ពលរដ្ឋថៃម្នាក់ទៀតសរសេរថា ៖ «ថៃចាញ់ក្តីប្រាសាទព្រះវិហារ ពីព្រោះកម្ពុជាមានប្រទេសជាច្រើនជួយគាំទ្រ ប៉ុន្តែលើកនេះ កុំសង្ឃឹមឱ្យសោះ បើកម្ពុជាឈ្លានពានថៃពេលណា មុខជាមានរឿងមិនខាន» ៕