មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី Influencer ល្បីម្នាក់នៅអ៊ុយក្រែនឈ្មោះ Ilona Chernobai (អ៊ីឡូណា ឆើណូបៃ) បានចូលរួមជាតារាកិត្តិយសដើរលើកម្រាលព្រំក្រហមនៅក្នុងពិធីមហោស្រពលើកទី៧៦ ប្រទេសបារាំង ដោយបានគ្រងឈុតជាពណ៌ទង់ជាតិអ៊ុយក្រែន មិនត្រឹមតែប៉ុណ្ណោះនាងបានយកឈាមក្លែងក្លាយស្រោចលើខ្លួនឯងផងដែរ។Philstar.com on Twitter: "UKRAINIAN PROTESTER POURS FAKE BLOOD ON HERSELF ON CANNES RED CARPET Ukrainian content creator Ilona Chernobai covered herself in fake blood ahead of the screening of the film "Acide"

Ilona Chernobai គឺជាគ្រូបង្ហាត់យូហ្គាជនជាតិអ៊ុយក្រែន និងជា Influencer ល្បីម្នាក់ដែលមានអ្នកតាមដានមួយលាននាក់នៅលើ Instagram មានឱកាសបានដើរលើកម្រាលព្រំក្រហមនៅឯទីក្រុង Cannes ក្នុងសម្លៀកបំពាក់ពណ៌ខៀវ និងពណ៌លឿង ដែលជានិមិត្តរូបនៃទង់ជាតិអ៊ុយក្រែន។ នៅពេលនាងឡើងដល់ជណ្តើរ ស្រាប់តែទាញយកថង់ឈាមក្លែងក្លាយពីក្រោមសម្លៀកបំពាក់មកចាក់លើខ្លួន។ ភ្លាមៗនោះអ្នកការពារសុវត្ថិភាពក៏បានចាប់នាងចេញពីកម្រាលព្រំផងដែរ។Influencer Bikin Heboh Cannes Film Festival, Siram Tubuh Pakai Darah Palsu

ជាមួយគ្នានេះ Ilona បានសរសេរជាភាសាអ៊ុយក្រែននៅលើIG កាលពីថ្ងៃទី២២ ឧសភា ដែលមានខ្លឹមសារថា «នៅលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្ត Cannes លើកទី៧៦ ខ្ញុំបានចេញមកក្នុងសម្លៀកបំពាក់ពណ៌ទង់ជាតិរបស់យើង ហើយបានលាបពណ៌ក្រហមលើខ្លួនខ្ញុំ។ ខ្ញុំបានប្រើឱកាសរបស់ខ្ញុំ ហើយជាមួយនឹងទង្វើនេះ ខ្ញុំបានរំលឹកពីអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន!!!»Who is Ilona Chernobai: The Ukraine model thrown out of Cannes for covering  herself in fake blood - Masala

នាងបានបន្តថា «ជាអកុសល ខ្ញុំមិនអាចបង្ហោះព្រឹត្តិការណ៍ទាំងអស់ឡើយដោយសារបម្រាមពីបណ្តាញសង្គម តែខ្ញុំរីករាយណាស់ដែលទង្វើរបស់ខ្ញុំផ្សព្វផ្សាយពាសពេញប្រព័ន្ធផ្សព្វផ្សាយពិភពលោក! មនុស្សមិនគួរភ្លេចយើងទេ ខ្ញុំបានធ្វើអ្វីដែលខ្ញុំត្រូវធ្វើទោះបីជាត្រូវកម្មវិធីនេះហាមឃាត់ និងព្រឹត្តិការណ៍ជាច្រើនទៀតក៏ដោយ «ប៉ុន្តែវាមានតម្លៃ»។The Story Teller on Twitter: "Ukrainian Drama moment of "How Dare You Russia" at Cannes 2023 Ilona Chernobai a Ukrainian fitness trainer with one million followers on Instagram walked the red carpet

គួរបញ្ជាក់ផងដែរថា មហោស្រពលើកទី៧៦ នៅប្រទេសបារាំង ក៏ចេញសេចក្តីថ្លែងការណ៍មិនស្វាគមន៍គណៈប្រតិភូរុស្ស៊ីផ្លូវការ ឬទទួលយកវត្តមានរបស់នរណាម្នាក់ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលរុស្ស៊ីនោះទេ ចូលរួមព្រឹត្តិការណ៍នេះដោយសារឃើញពីការលុកលុយរបស់រុស្ស៊ីមកអ៊ុយក្រែន៕