Home Blog Page 1674

លោក ហ៊ុយ យ៉ាឡេង លើកឡើងថា មិនដឹងថាព្រះតេជគុណ សាន សុជា «សឹកធ្វើអ្វីនៅបម្រើព្រះធម៌ល្អជាង»

0

កាលពីម្សិលមិញនេះវេលាម៉ោង២រសៀលនៅកម្ពុជា មហាជនបានបង្ហាញក្តីសោកស្តាយយ៉ាងខ្លាំងក្រោយពីទទួលដំណឹងថាព្រះតេជគុណ សាន សុជា លាចាកសិក្ខាបទនៅប្រទេសអូស្រ្តាលី។ ដោយមិនអាចទទួលយកបាន លោក ហ៊ុយ យ៉ាឡេង បានលើកឡើងថា «មិនដឹងលោកគ្រូសឹកធ្វើអ្វីនៅបម្រើព្រះធម៌ល្អជាង»។

ព្រះតេជគុណ សាន សុជា ប្រសូតនៅឆ្នាំ១៩៧៦ នៅភូមិទួលតាអុក ឃុំកំពង់យោល ស្រុកត្រាំកក់ ខេត្តតាកែវ ហើយព្រះអង្គសាងផ្នួសអស់រយៈពេល ៣១ វស្សា មុនសម្រេចចិត្តលាចាកសក្ខាបទនៅប្រទេសអូស្រ្តាលីវេលាម៉ោង៥ល្ងាច ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២រសៀលម៉ោងនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPhwUlq2m0J20GfMG9PMBPhKCRwDRJxX_mWyDZ5u9I0U3G1UJbc3iApouVsa3EIxWjZ6TdeXyWHH7qPxXhLwuHOwE6WLC4BuKCXx42Um_PTqnC5N-05zFDuBB9U_aK3buWiFV3nreQbeOs3JXfCsEkIN0UDIGUGUTk04Jql5WmhvEFeLCpFveZh6-s/s2048/341834323_887439012348960_7488307892719746114_n%20(2).jpg

ការលាចាកសិក្ខាបទ(សឹក) របស់ព្រះតេជគុណ សាន សុជា មហាជនបានសម្តែងក្តីសោកស្តាយជាខ្លាំង ព្រោះត្រូវបាត់បង់បញ្ញវន្តសង្ឃមួយអង្គ។ ដ្បិតតែមានការសោកស្តាយ តែត្រូវទទួលយកការរពិត ព្រោះក្នុងដំណើរជីវិតព្រោះអ្វីៗសុទ្ធតែមិនទៀង។ ព្រះតេជគុណ សាន សុជា បានផ្តល់ឱវាទចុងក្រោយមុនលាចាកសិក្ខាបទដែរថា «ញោមអាចបោះបង់អាត្មាបាន តែកុំបោះបង់ព្រះធម៌»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2DplsiU22pK9M1lvDMGQpIj6IiP5D0p5jwOozD8_guxxrGqtpPSSy2vDnOH6Abma5gUsmfcLm1VeTKxv7PrlQuGxu2D6P5-l0cosNwMXXuCLkfzlSo3PqpJpTBIsQ1aS-fW3gaIla9fVM9p-xz8SHXq_B10uNdEcrW-ajNsqwlnOuxg7EiliEA_AP/s1649/348563929_960573255258693_8662261012354972117_n.jpg

ទាំងអារម្មណ៍សោកស្តាយ និងមិនអស់ចិត្ត លោក ហ៊ុយ យ៉ាឡេង ផលិតករភាពយន្ត បានបង្ហោះសារមួយនៅលើបណ្តាញសង្គមកាលពីម្សិលមិញថា«

ចង់ដឹងមានហេតុផលអ្វីបានព្រះគ្រូសឹកទាំងដែលម្សិលមិញនៅស្តាប់ព្រះគ្រូទេសថាមិនដឹងសឹកធ្វើអីនៅបម្រើព្រះធម៌ល្អជាង»។

ការលើកឡើងរបស់លោក ហ៊ុយ យ៉ាឡេង អ្នកលេងបណ្តាញសង្គមបានចូលទៅខំមិន ជជែកវែកញែកយ៉ាងច្រើនដោយអ្នកខ្លះក៏បានបង្ហាញចង្ងល់ដូចលោក និងអ្នកខ្លះទៀតថា ព្រះអង្គបួសជាង៣០ឆ្នាំហើយ ហើយអ្វីៗក្នុងលោកគឺមិនទៀង ព្រមទាំងលើកឡើងផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp4y74QeqqDM9BGvrA1Uhba6f1V9FhLD0jlkjhhWtmVjGei3tZ2uk0T-m_v3LACdX3Rbyo3ZDhZyuVRuHd5viOb8czB_YIwYUUqz5E1HB2CnOf9-CcEDY3OeySHn70zdJhy7R0BrQKB-24PMWxAxNaVpv9dnibKBg5JTyRpkVb0VPIj9fV9_8hdNkh/s1528/348285146_1528429074350668_6740101934495966285_n.jpg

បើតាមគុណម្ចាស់ផ្ទាល់ថ្លែងក្នុងពិធីលាចាសិក្ខាបទ លោកគ្រូ សាន សុជា បានលើកឡើងថា ការសម្រេចចិត្តលាចាកសិក្ខាបទនេះ មិនមែនព្រោះអ្វីទាំងអស់ និងមិនមានសម្ពាធណាមួយឡើយតែព្រោះគោលការណ៍នៃដំណើរជីវិតផ្ទាល់ខ្លួនប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZipV9Z1KiV7oQO4WOBo99WEML8fGWbr8vkaL7Lm-z53oz9Zs1Z7R3BIZ3PvsIKkt8I5MFHtTucb_fo3xQhoHVRoZ7m46kQzMgdmghW2ivW6KzCvr51j65Bm77QOYwNSX7iU6HcWviPc7nEPDNWC_QpG2J6kdT5MhS8xJVKppY21oyw4Q2Ihhe3Z8c/s1280/photo_2023-05-22_09-28-36.jpg

អាមេរិកជឿថា សម្ព័ន្ធភាពរវាងអាមេរិកជាមួយចិននឹងល្អប្រសើរ

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជឿជាក់ថា សម្ព័ន្ធភាពរវាងអាមេរិកជាមួយចិននឹងល្អប្រសើរឡើងនាពេលឆាប់ៗនេះ ។ លោកបញ្ជាក់ថា ក្រុមប្រទេស G7 ត្រូវតែរួមគ្នាកាត់បន្ថយហានិភ័យចំពោះការគំរាមកំហែងសេដ្ឋកិច្ចពីប្រទេសចិន ប៉ុន្តែមិនមែនឈប់សេពគប់ជាមួយប្រទេសចិនទេ ។

សារព័ត៌មានបរទេសរាយការណ៍ថា លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់កាលពីថ្ងៃទី២១ ខែឧសភា ថា ក្រុមប្រទេស G7 បានឯកភាពគ្នាអនុវត្តវិធីសាស្ត្រថ្មីមួយសម្រាប់ប្រទេសចិន ហៅថា ខ្សែសង្វាក់ផ្គត់ផ្គង់ចម្រុះ (diversifying supply chains) ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសតែមួយ ហើយលោកប្រាប់ថា លោកនឹងជជែកជាមួយមេដឹកនាំចិននាពេលឆាប់ៗនេះ ។Biden Says US-China Relations Set to Improve 'Very Shortly' - Bloomberg

លោក ចូ បៃដិន បានថ្លែងក្រោយកិច្ចប្រជុំមេដឹកនាំប្រទេស G7 ថា ៖ «យើងមិនមែនកំពុងស្វែងរកផ្លូវបំបែកខ្លួនពីចិនទេ តែយើងកំពុងរកផ្លូវកាត់បន្ថយហានិភ័យ និងបង្កើនទំនាក់ទំនងជាមួយចិន ។ ក្រុមប្រទេស G7 ត្រូវបង្កើនការសាមគ្គីគ្នាជាងមុន ដើម្បីរួមគ្នាប្រឆាំងនឹងការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងទប់ស្កាត់ហានិភ័យនានាដែលអាចបំផ្លាញការងាររបស់យើង» ។

កាលពីថ្ងៃទី២០ ខែឧសភា កន្លងមក ក្រុមប្រទេស G7 បានបង្ហាញវិធីចូលរួមសេដ្ឋកិច្ចជាមួយចិន គឺកាត់បន្ថយហានិភ័យ ប៉ុន្តែមិនមែនឈប់សេពគប់ជាមួយចិនទេ (de-risk, not decouple) ។ ទោះយ៉ាងណា ការលើកឡើងថា ប្រទេសចិនគំរាមកំហែងសេដ្ឋកិច្ចនេះ បានធ្វើឱ្យស្ថានទូតចិននៅប្រទេសជប៉ុន ចេញមកអំពាវនាវឱ្យក្រុមប្រទេស G7 បញ្ឈប់ការប្រឈមមុខដាក់គ្នា និងការបែងចែក ។Why China is forced to improve ties with US : The Tribune India

បើទោះជាចិនបង្ហាញអាកប្បកិរិយាមិនពេញចិត្តក្តី ប៉ុន្តែ លោក ចូ បៃដិន លើកឡើងថា សម្ព័ន្ធភាពរវាងអាមេរិកជាមួយចិនបានធ្លាក់ចុះតាំងពីមានហេតុការណ៍បាញ់បាឡុងស៊ើបការណ៍របស់ចិនធ្លាក់កាលពីដើមឆ្នាំ២០២៣ ប៉ុន្តែវានឹងល្អប្រសើរឡើងវិញនាពេលឆាប់ៗនេះ ។

លោកបានយល់ព្រមជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០២២ ថា នឹងបង្កើនទំនាក់ទំនងជាមួយចិន ប៉ុន្តែគ្រប់យ៉ាងបានផ្លាស់ប្តូរក្រោយពីមានហេតុការណ៍បាញ់បាឡុងស៊ើបការណ៍របស់ចិន ។ លោកបញ្ជាក់ថា អាមេរិក និងក្រុមប្រទេស G7 នឹងមិនលក់វត្ថុធាតុដើមដែលធ្វើឱ្យចិនអាចផលិតអាវុធបំផ្លាញគេទេ ហើយការធ្វើបែបនេះមិនមែនជាសត្រូវជាមួយចិនទេ ៕ ប្រភព ៖ Thairath

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីលេចរូបរាងបណ្តើៗ ខណៈទីតាំងចាស់នឹងប្រគល់ឱ្យសារមន្ទីរជាតិ

0

​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ បានផ្លាស់ប្តូរទីតាំងទៅ​ក្បែរ​វត្ត​កៀនឃ្លាំង សង្កាត់​ជ្រោយចង្វារ នៅ​លើ​ទំហំ​ដី ៤ ហិកតា ​ស្រប​ពេល​ដែល​ទីតាំង​ចាស់​នឹង​ត្រូវ​យក​ទៅ​ខាង​សារមន្ទីរ​ជាតិ​ដើម្បី​លើក​កម្ពស់​អត្តសញ្ញាណ​វប្បធម៌​ជាតិ​ខ្មែរ។No photo description available.

អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ជុំវិញ​ការ​សម្រេច​ប្តូរ​ទីតាំង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នេះ​គឺជា​ការ​គិត​ដ៏​ត្រឹមត្រូវ និង​ជា​ផ្លូវការ​។

“ទីតាំង​បច្ចុប្បន្ន នឹង​ថែរក្សា​មិន​ឱ្យ​បាត់បង់​មួយ​ចម្រៀក​ណា​ទៅ​ដៃ​ឯកជន​នោះ​ទេ​គឺ​ស្ថិត​នៅ​តែ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របស់​ជាតិ​សូម​ឱ្យទាំងអស់​គ្នា​ទាំង​អ្នក​សារព័ត៌មាន និង​សាធារណជន​បាន​ត្រជាក់​ចិត្ត​ចិត្ត​ចុះ”។

“យើង​ចង់​ពង្រីក​ទីតាំង​នេះ​ប្អូន​មើល​ខាង​មុខ​នោះ​គឺ​សារមន្ទីរ​ជាតិ​ដែល​ជា​ព្រះរាជាណាចក្រ​អច្ឆរិយ​មហាអំណាច​វប្បធម៌​គួរ​នៅ​ប៉ុណ្ណឹង​ទេ​គួរ​នៅ​តូច​ច្រមក់​អ៊ីចឹង​ទេ​បើសិន​យើង​អាច​ធ្វើឱ្យ​ទៅ​ជា​ធំ​បាន​ល្អ​បាន​មាន​សោភណភាព​ជាង​នេះ​បាន​វា​ស័ក្តិសម​នឹង​ទឹកដី និង​កេរ្តិ៍ឈ្មោះ​​របស់​ប្រទេស​យើង​នៅលើ​ពិភពលោក”៕

May be an image of 2 peopleMay be an image of map, road and textMay be an image of temple and text

កសិករដាំទុរេននៅថៃត្អូញត្អែរពីទុក្ខលំបាក និងការខាតបង់ប្រាក់

0

ប្រទេសថៃ ៖ សារព័ត៌មាននៅប្រទេសថៃចុះផ្សាយថា ខេត្តឈុមផនបានជួបនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងធ្វើឱ្យដំណាំទុរេនដែលជាដំណាំដ៏សំខាន់សម្រាប់នាំចេញទៅក្រៅប្រទេស ងា.ប់ជាបន្តបន្ទាប់ ដោយសារគ្មានភ្លៀងធ្លាក់អស់រយៈពេល២ខែ ។ កសិករក្នុងខេត្តនេះបាននាំគ្នាដាំទុរេននៅគ្រប់ស្រុកទាំងអស់ ប៉ុន្តែក្នុងចំណោមនោះ នៅស្រុកសៈវីបានរងគ្រោះធ្ងន់ធ្ងរជាងគេ ខណៈប្រឡាយទឹករីងស្ងួត ហើយគ្មានទឹកគ្រប់គ្រាន់សម្រាប់ដំណាំកសិកម្មទេ ។

អ្នកស្រី Penporn Panmanee អាយុ៥៨ឆ្នាំ ជាកសិករដាំទុរេននៅស្រុកសៈវី ខេត្តឈុមផន ជាអ្នករងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតក្នុងចំណោមអ្នករងផលប៉ះពាល់ទាំងអស់ បាននិយាយថា អ្នកស្រីបានដាំទុរេនពូជម៉ន់ថងនៅលើផ្ទៃដីចំនួន១៦រ៉ៃ ក្នុងនោះមានដើមទុរេនចំនួន៣១០ដើម ។ អ្នកស្រីបន្តថា គាត់បានដាំទុរេនចំនួន២ឆ្នាំហើយ ហើយសង្ឃឹមថា នឹងទទួលប្រាក់ចំណូលនាថ្ងៃអនាគត ប៉ុន្តែវាបានងា.ប់ស្ទើរទាំងអស់ ដោយដើមខ្លះជ្រុះស្លឹកអស់នៅសល់តែមែក ហើយដើមខ្លះទៀតងា.ប់ទាំងស្រុងតែម្តង ។ชุมพรแล้งหนัก! เจ้าของสวนน้ำตาร่วง ต้นทุเรียนแห้งตายยกสวน 300 ต้นเสียหาย  1.5 ล้านบาท สยามรัฐ

អ្នកស្រីបន្តថា គ្មានភ្លៀងធ្លាក់អស់២ខែហើយ ថ្ងៃខ្លះ មេឃខ្មៅបម្រុងនឹងមានភ្លៀង ប៉ុន្តែបែរជាភ្លៀងមិនធ្លាក់ ហើយពេលនេះ គាត់លំបាកខ្លាំងណាស់ ដោយសារទុរេនពូជម៉ន់ថងងា.ប់ស្ទើរទាំងអស់ ។ គាត់បានបូមទឹកស្រះមកស្រោចទុរេន១ថ្ងៃម្តង និងស្រោចរយៈពេល១០នាទីនៅពេលល្ងាច ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ទៀត ពីព្រោះទឹកក្នុងស្រះរីងស្ងួត ។ ហេតុនេះ គាត់មិនបានស្រោចទឹកទុរេន៣ថ្ងៃ ទើបបណ្តាលឱ្យដើមងា.ប់ ។ គាត់អស់សង្ឃឹមណាស់ ហើយគាត់បានសំណូមពរទៅកាន់មន្ត្រីរដ្ឋាភិបាលឱ្យមកជួយដោះស្រាយទុក្ខលំបាករបស់កសិករផង ។

អ្នកស្រីបន្ថែមថា ជារៀងរាល់ឆ្នាំ មានភ្លៀងសិប្បនិម្មិត ប៉ុន្តែនៅឆ្នាំ២០២៣ នេះ គ្មានភ្លៀងសិប្បនិម្មិតទេ នៅស្រុករបស់គាត់ ។ គាត់បានចំណាយដើមទុនទិញឧបករណ៍ផ្សេងៗសម្រាប់ដាំដំណាំទុរេននៅលើផ្ទៃដីចំនួន១៦រ៉ៃ និងអស់ទឹកប្រាក់ចំនួន១,៥លានបាត ប៉ុន្តែពេលនេះ គាត់ខាតបង់អស់ហើយ ។แล้งหนักทำสวนทุเรียนเมืองตราดไม่มีน้ำดูแลผลผลิต ร้องหน่วยงานรัฐจัดฝนหลวงช่วย

អ្នកស្រី Penporn Panmanee បានរៀបរាប់ទាំងទឹកភ្នែកថា អ្នកស្រីបានដាំទុរេនតែម្នាក់ឯងនៅលើផ្ទៃដីដ៏ធំ គឺអ្នកស្រីនឿយហត់ណាស់ទៅហើយ ហើយត្រូវមកជួបនឹងបញ្ហាគ្រោះរាំងស្ងួត គ្មានទឹកប្រើប្រាស់ទៀត វាបានធ្វើឱ្យក្តីសុបិនរបស់អ្នកស្រីរលាយអស់ គឺរយៈពេល២ឆ្នាំទៀតនឹងទទួលបានទិន្នផលទុរេនលក់យកប្រាក់ ។ ចុងក្រោយ លោកស្រីបានត្រឹមតែឈរមើលទុរេនដែលបានដាំដោយផ្ទាល់ដៃ ងា.ប់ជាបន្តបន្ទាប់នៅចំពោះមុខ ៕Sao Chom at Suan Lung Jit, a Koh Chang Durian Farm - Year of the Durian ប្រភព ៖ Mono News

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចេញសេចក្តីស្រាយបំភ្លឺអំពីការចុះផ្សាយ “ការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន”

0

ប៉ុន្មានថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញថា មានករណី”ការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន” ជាច្រើន ដែលបានបង្ហោះព្រោងព្រៀតនៅលើបណ្តាងញទំនាក់ទំនងសង្គមហ្វេកប៊ុក ខណៈនេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសេចក្តីស្រាយបំភ្លឺ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា៖ “នាពេលកន្លងទៅនេះ ទំព័រហ្វេសប៊ុកឈ្មោះ “អនុរក្ស”, “កាមទេពលឹមហុង” និងគណនីហ្វេសប៊ុកមួយចំនួន បានចុះផ្សាយព័ត៌មានអំពីការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន ។

បន្ទាប់ពីទទួលព័ត៌មានខាងលើនេះ នាយកដ្ឋានបានចាត់មន្រ្តីជំនាញធ្វើការស្រាវជ្រាវបន្ទាន់ ជាលទ្ធផលកំណត់បានថា ព័ត៌មានទាំងនេះ ជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុមដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ។ បច្ចុប្បន្ននាយកដ្ឋានជំនាញ កំពុងប្រមូលភស្ថុតាង ដើម្បីអនុវត្តនិតិវិធីច្បាប់ ។

នាយកដ្ឋានសង្ឃឹមថា មហាជន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម មេត្តាកុំបន្តចែកចាយព័ត៌មានក្លែងក្លាយខាងលើនេះ ដើម្បីចៀសវាងបង្កការយល់ច្រឡំ ឬបង្កអសន្តិសុខសង្គមផ្សេងៗ”៕

 

គ្រោះរាំងស្ងួតគំរាមកំហែងនៅតំបន់អឺរ៉ុបភាគខាងត្បូង

0

បច្ចុប្បន្ន ប្រទេសនានាស្ថិតក្នុងតំបន់អឺរ៉ុបភាគខាងត្បូងបានប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលប្រទេសទាំងនេះបានចាត់វិធានការកំណត់ការប្រើប្រាស់ទឹករបស់ពលរដ្ឋដែលរស់នៅក្នុងតំបន់រាំងស្ងួត ។ លើសពីនេះ នៅប្រទេសខ្លះបានប្រើប្រាស់រថយន្តដឹកទឹកដើម្បីចែកចាយទៅឱ្យពលរដ្ឋរស់នៅក្នុងតំបន់មានគ្រោះរាំងស្ងួតធ្ងន់ធ្ងរផងដែរ ដូចជា ប្រទេសបារាំង អេស្ប៉ាញ និងព័រទុយហ្គាល់ ។Southern Europe braces for climate change-fuelled summer of drought - India  Today

ប្រទេសបារាំងបានប្រកាសថា គ្រោះរាំងស្ងួតដែលកើតឡើងនេះ គឺខ្លាំងក្លាបំផុតនៅប្រទេសបារាំង បើគិតចាប់ពីឆ្នាំ១៩៥៩ មក ។ ចំណែកប្រទេសអេស្ប៉ាញ រដ្ឋាភិបាលប្រទេសនេះបានរៀបចំរថយន្តដឹកទឹកចែកចាយឱ្យពលរដ្ឋរស់នៅតំបន់រាំងស្ងួតទៀតផង ។ រីឯប្រទេសព័រទុយហ្គាល់វិញ គេសង្កេតឃើញថា ផ្ទៃដីប្រមាណ៩០% កំពុងតែប្រឈមនឹងបញ្ហាគ្រោះរាំងស្ងួត និងធ្ងន់ធ្ងរជាងកាលពីឆ្នាំ២០២២ រហូតដល់៥ដងឯណោះ ។Southern Europe braces for climate change-fuelled summer of drought | RNZ  News

គណៈកម្មការសហភាពអឺរ៉ុបបានតាមដានស្ថានការណ៍គ្រោះរាំងស្ងួតនេះយ៉ាងដិតដល់ផងដែរ ខណៈគេបារម្ភថា គ្រោះរាំងស្ងួតនឹងធ្វើឱ្យប៉ះពាល់ដល់ទិន្នផលដំណាំកសិកម្មកាន់តែខ្លាំង ក៏ដូចជាជីវភាពរបស់ពលរដ្ឋ ។Southern Europe braces for summer of drought

អ្នកឧតុនិយមលើកឡើងថា តំបន់អឺរ៉ុបភាគខាងត្បូង មិនមែនជាតំបន់តែមួយដែលបានប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរនោះទេ ប៉ុន្តែនៅតំបន់ Horn របស់ទ្វីបអាហ្វ្រិក ក៏កំពុងជួបនឹងបញ្ហាគ្រោះរាំងស្ងួតធ្ងន់ធ្ងរដូចគ្នាដែរ ។ លើសពីនេះ គ្រោះរាំងស្ងួតបានគំរាមកំហែងនៅតំបន់ខ្លះរបស់អាមេរិកឡាទីន ជាពិសេស ប្រទេសអាហ្សង់ទីន ។ គ្រោះរាំងស្ងួតនេះជាលទ្ធផលបង្ហាញថា នាពេលបច្ចុប្បន្ន អាកាសធាតុបានប្រែប្រួលខ្លាំង ហើយវានឹងមានវិបត្តិបរិស្ថានធ្ងន់ធ្ងរ និងកាន់តែយូរអង្វែងថែមទៀត ៕ ប្រភព ៖ Mono News

តើកម្ពុជាទទួលបានមេដាយប៉ុន្មានក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេមកន្លងមក?

0

អាស៊ានប៉ារ៉ាហ្គេម(ASEAN Para Games) គឺជាព្រឹត្តិការណ៍ពហុកីឡាដែលធ្វើឡើងបន្ទាប់ពីរាល់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដែលមានអត្តពលិកពិការ មកពីប្រទេសជាសមាជិកអាស៊ាន។ អត្តពលិកដែលចូលរួមមានពិការភាពច្រើនប្រភេទ រាប់ចាប់ពីស្ពឹក ពិការខួរក្បាល ពិការភាពចល័ត ពិការភ្នែក រហូត ដល់ពិការបញ្ញា។ ASEAN Para Games ស្ថិតនៅក្រោមបទប្បញ្ញត្តិរបស់សហព័ន្ធកីឡាអាស៊ានប៉ារ៉ា (APSF) ដោយមានការត្រួតពិនិត្យដោយគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី។11th ASEAN Para Games: Cambodia Grabs Second Gold Medal In Long Jump  Athletics – MTV Today

កីឡានេះ បានបង្កើតឡើងក្នុងឆ្នាំ២០០១ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយជាកីឡាធ្វើឡើងបន្ទាប់ពីកីឡាស៊ីហ្គេម។ កន្លងមកនេះកម្ពុជាបានបញ្ជូនអត្តពលិកចូលរួមប្រកួតចំនួន១០ ដោយមានម្តងការប្រកួតត្រូវបានលុបចោលដោយសារតែបញ្ហាកូវីដ។ ក្នុងនោះការដណ្តើមមេដាយរបស់អត្តពលិកពិការភាពរបស់កម្ពុជាក្នុងប្រវត្តិសាស្រ្តតិចបំផុតមានមេដាយចំនួន១គ្រឿង និងច្រើនបំផុត២៨គ្រឿង។

ខាងក្រោមនេះជាលទ្ធផលមេដាយដែលកម្ពុជាទទួលបានពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍
– លើកទី១ឆ្នាំ២០០១ បាន៣គ្រឿង
– លើកទី២ ឆ្នាំ២០០៣ បាន៩គ្រឿង
– លើកទី៣ ឆ្នាំ២០០៥ បាន៥គ្រឿង
– លើកទី៤ ឆ្នាំ២០០៧ បាន១គ្រឿង
– លើកទី៥ ឆ្នាំ២០០៩ បាន៧គ្រឿង
– លើកទី៦ ឆ្នាំ២០១១ បាន៧គ្រឿង
– លើកទី៧ ឆ្នាំ២០១៣ បាន៩គ្រឿង
– លើកទី៨ ឆ្នាំ២០១៥ បាន ៩គ្រឿង
– លើកទី៩ ឆ្នាំ២០១៧ បាន១០គ្រឿង
– លើកទី១០ ឆ្នាំ២០២០ ហ្វីលីពីនជាម្ចាស់ផ្ទះ ប៉ុន្តែត្រូវបានលុបចោលដោយសារវិបត្តិកូវីដ១៩
– លើកទី១១ ឆ្នាំ២០២២ កម្ពុជាទទួលបានមេដាយសរុបចំនួន២៨គ្រឿង ដែលជាប្រវត្តិសាស្រ្តខ្ពស់បំផុតរបស់កម្ពុជាក្នុងការដណើមកន្លងមកចំនួន១០លើកមកនេះ។

គួរបញ្ជាក់ថា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងរៀបចំឡើងនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ដោយមានប្រភេទកីឡាទាំង១៣ បូកកីឡាសម្ដែង ១ប្រភេទ រួមមាន៖ ១. អត្តពលកម្ម ២. វាយសី ៣. ប៊ូស្យា ៤.អុក ៥.បាល់បោះពិការភ្នែក ៦.បាល់ទាត់ (ម្ខាង៧នាក់) ៧.បាល់ទាត់ (ម្ខាង៥នាក់) ៨.យូដូ ៩.លើកទម្ងន់ ១០.ហែលទឹក ១១. វាយកូនឃ្លីលើតុ ១២.បាល់ទះអង្គុយ ១៣.បាល់បោះជិះរទេះ និង១៤. ការប្រកួតសម្តែង។ សម្រាប់អត្តពលិកដែលបណ្តាប្រទេសអាស៊ានបញ្ជូនមកប្រកួតមានជាងប្រមាណ២០០០នាក់ ក្នុងនោះកម្ពុជាមានអត្តពលិកចំនួន២៣៦នាក់ចូលរួមប្រកួត៕Cambodia earns first gold medal at ASEAN Para Games | Phnom Penh Post

តើនរណាជាអ្នកបង្កើតយន្តហោះដំបូងគេបង្អស់?

0

យន្តហោះ គឺជាយានជំនិះដែលអាចដឹកមនុស្សធ្វើដំណើរផ្លូវឆ្ងាយឆ្លងទ្វីប ឆ្លងប្រទេសបាន។ ដូចនេះ ហើយតើលោកអ្នកដឹងទេថា យន្តហោះកើតឡើងដោយរបៀបណា? ហើយនរណាជាអ្នកមានគំនិតបង្កើតយន្តហោះដំបូងគេបង្អស់?Orville Wright Biography - Childhood, Life Achievements & Timeline

អ្នកដែលបានបង្កើតយន្តហោះដំបូងគេបង្អស់គឺលោក វីលបឺរ រ៉ាយត៍ (Wilbur Wright) និង អូរវីល រ៉ាយត៍ (Orville Wright)។
វីលបឺរ កើតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៨៦៧ នៅរដ្ឋអ៊ីនឌីយ៉ាណា នៃសហរដ្ឋអាមេរិក។ ចំណែក អូរវីល កើតនៅក្នុងឆ្នាំ១៨៧១ ដែលជាប្អូនប្រុសបង្កើតរបស់ វីលបឺរ ។ ជារឿយៗឪពុកអ្នកទាំងពីរ តែងតែត្រឡប់មកផ្ទះវិញ ដោយបាននាំយករបស់លេងមួយដែលមើលទៅដូចជា «ឧទ្ធម្ភាគចក្របច្ចុប្បន្ន» ធ្វើឡើងអំពីឈើ ឫស្សី និងក្រដាស ហើយស្លាបរបស់វាវិលដោយប្រើកៅស៊ូ។ ចាប់ពីពេលនោះមក បងប្អូនទាំងពីរនាក់នោះក៏ចាប់ផ្តើមមានចិត្តស្រលាញ់ និងចូលចិត្តការហោះហើរ។Biography of Wilbur Wright, Aviation Pioneer

ពេលធំដឹងក្តីឡើង វីលបឺរ និង អូរវីល តែងតែធ្វើការងារពាក់ព័ន្ធនឹងគម្រោងមេកានិចជាច្រើន ហើយតាមដានជាប់និច្ចចំពោះការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត។ បងប្អូនត្រកូលរ៉ាយត៍ទាំងពីរនាក់នេះបានផ្តោតការចាប់អារម្មណ៍ ជាពិសេសទៅលើការងារស្រាវជ្រាវផ្នែកហោះហើរ ។ អ្នកទាំងពីរបានធ្វើដំណើរទៅក្រុង Kitty Hawk ក្នុងរដ្ឋខារ៉ូលីណាខាងជើង ដោយសារតែនៅទីនោះមានខ្សល់បក់ខ្លាំង អំណោយផលសម្រាប់ការអភិវឌ្ឍគ្រឿងហោះហើររបស់ពួកគេ។

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩០៣ វីលបឺរ និង អូរវីល បានទទួលជោគជ័យក្នុងការហោះហើរយន្តហោះ ដែលមានការបញ្ជាគ្រប់គ្រងដំណើរការដោយម៉ាស៊ីន និងមានទម្ងន់ធ្ងន់ជាងខ្យល់។ ពីរឆ្នាំក្រោយមក ពួកគេក៏សម្រេចបាននូវយន្តហោះផ្លូវការ ដែលអាចប្រើសម្រាប់ការធ្វើដំណើរលើអាកាស។ នៅឆ្នាំ១៩០៩ បងប្អូនត្រកូលរ៉ាយត៍ក៏បានចាប់ផ្តើមលក់យន្តហោះនៅអឺរ៉ុប អ្នកទាំងពីរបានក្លាយជាអ្នកជំនួញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ខណៈយន្តហោះរបស់ពួកគេលក់ដាច់ជាខ្លាំង ទាំងនៅអឺរ៉ុប និងនៅសហរដ្ឋអាមេរិក ។Taking Flight With the Wright Brothers

រហូតមកដល់ពេលបច្ចុប្បន្នយន្តហោះមានការអភិវឌ្ឍក្នុងទម្រង់ផ្សេងៗគ្នា ទោះជាយ៉ាងណាក៏ដោយ បងប្អូនត្រកូលរ៉ាយ៍គឺជានិមិត្តរូបនៃអ្នកបង្កើតយន្តហោះដំបូងគេបង្អស់នៅលើពិភពលោក៕Orville Wright Comes Down to Earth | The New Yorker

វៀតណាមគឺជាវិនិយោគិនធំបំផុតរបស់ AEON នៅលើពិភពលោក

0

វៀតណាម៖ នាព្រឹកថ្ងៃទី ២០ ខែឧសភា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងកម្មវិធីការងារនៅប្រទេសជប៉ុន ឯកឧត្តមរដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុន AEON Group និងគណៈប្រតិភូនៃអាជីវកម្មនៅតំបន់ភាគកណ្តាលខាងត្បូងនៃប្រទេសជប៉ុន។
ក្នុងជំនួបជាមួយលោក Akio Yoshida ប្រធានប្រតិបត្តិនៃ AEON Group និងឯកឧត្តមរដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមាន និងមានប្រសិទ្ធភាពរបស់ AEON ក្នុងការអភិវឌ្ឍន៍វិស័យលក់រាយ និងនាំចេញនៅវៀតណាម។Vietnam is the largest investor in AEON in the world

ឯកឧត្តមរដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យ AEON Group ជ្រើសរើសប្រទេសវៀតណាមជាមូលដ្ឋានអាជីវកម្មរបស់ខ្លួននៅក្នុងពិភពលោក។ លោក Akio Yoshida ប្រធានប្រតិបត្តិនៃ AEON Group បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ វៀតណាមគឺជាប្រទេសដែលរកចំណូលបានច្រើនជាងគេសម្រាប់ AEON នៅលើពិភពលោក ដែលមានទឹកប្រាក់ជាង ១.១៨ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ន AEON មានមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ៦ នៅក្នុងខេត្ត និងទីក្រុងធំៗនៃប្រទេសវៀតណាម ដូចជា ហាណូយ ហូជីមិញ ហាយផុង ធៀន ហឿ…។Vietnam is the largest investor in AEON in the world យល់ស្របនឹងការអត្ថាធិប្បាយរបស់ឯកឧត្តមរដ្ឋមន្ត្រី Pham Minh Chinh នាពេលខាងមុខក្រុមហ៊ុន AEON នឹងអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មប្រហែល ២០ ទៀតនៅវៀតណាម ដោយផ្តោតលើអាជីវកម្មផ្សារទំនើប និងការកម្សាន្ត។ ក្រៅពីនេះ ក្រុមហ៊ុន AEON ក៏បានពង្រីកការនាំចូលទំនិញវៀតណាមសម្រាប់ការចែកចាយនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជាង២ម៉ឺនកន្លែងក្នុងប្រទេសជប៉ុនផងដែរ។ អ៊ីអន ក៏នឹងផ្តល់អាហារូបករណ៍ជួយវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។

វៀតណាម និងជប៉ុនកំពុងប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលល្អបំផុតមិន ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយ និងជាប្រពៃណី។ កន្លងទៅ ថ្មីៗនេះ ចំនួនប្រជាជនវៀតណាមនៅក្នុងប្រទេសជប៉ុនបានកើនឡើងយ៉ាងឆាប់រហ័ស ដែលឥឡូវនេះឈានដល់ជិត ៥០០,០០០ នាក់។aeon mall ឯកឧត្តមរដ្ឋមន្ត្រីបានស្នើថា អង្គភាពអាជីវកម្មនៅតំបន់ភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសជប៉ុន បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថានទូតវៀតណាមប្រចាំនៅជប៉ុន ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តឱ្យបានឆាប់នូវគំនិតនៃកិច្ចសហប្រតិបត្តិការ និងវិនិយោគ រួមចំណែក។ ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព៕ ប្រភព៖cafef.com

ប្រទេសថៃចាប់ខ្លួនអាជីវករវៀតណាមលក់ទុរេនបន្លំភ្នែកជញ្ជីង

0

ប្រទេសថៃ ៖ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានចាប់ខ្លួនអាជីវករវៀតណាមលក់ទុរេនម្នាក់នៅខេត្តណុនថៈបុរី ទៅឱ្យប៉ូលិសចាត់វិធានការតាមផ្លូវច្បាប់ ខណៈអាជីវកររូបនេះបានលក់ទុរេនឱ្យអតិថិជនដោយបន្លំភ្នែកជញ្ជីង គឺបានលួចបន្ថែមទម្ងន់ទុរេនកន្លះគីឡូ ហើយឱ្យអ្នកទិញបង់ប្រាក់ឱ្យខ្លួនបន្ថែមទៀតចំនួន៧៥បាត ។

មន្ត្រីប៉ូលិសនិយាយថា កាលពីឆ្នាំ២០២២ ប៉ូលិសបានចាប់ខ្លួនជនបរទេសចំនួន៧នាក់ពីបទកែច្នៃជញ្ជីងថ្លឹងឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់បន្ថែមទៀត ។ ប៉ូលិសបានចាត់កងកម្លាំងឱ្យពិនិត្យមើលភាពខុសប្រក្រតីនៅតាមផ្សារនានា ព្រមទាំងសុំការសហការពីផ្សារផងដែរឱ្យជួយតាមដានការលក់បន្លំភ្នែកជញ្ជីង ដើម្បីការពារអ្នកទិញកុំឱ្យគេដើរខ្សែលើ ។พาณิชย์” จับพ่อค้าทุเรียนชาวต่างชาติโกงน้ำหนัก ส่งตำรวจดำเนินคดี  เล่นงานข้อหาหนัก

លោក Chakra Yodmanee អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងលើកឡើងថា នាយកដ្ឋានបានចាត់មន្ត្រីឱ្យចុះតាមតំបន់ផ្សេងៗដើម្បីពិនិត្យមើលឈ្មួញលក់ទុរេននៅខេត្តណុនថៈបុរី ឃើញថា ឈ្មួញបានកែច្នៃជញ្ជីងថ្លឹង និងយកចេញនូវសញ្ញាសម្គាល់រូបគ្រុឌដែលចេញដោយនាយកដ្ឋាន ។ នាយកដ្ឋានបានចាប់ខ្លួនឈ្មួញវៀតណាមម្នាក់ទៅឱ្យប៉ូលិស ដោយសារគេបានកែច្នៃជញ្ជីងថ្លឹងទំនិញឱ្យធ្ងន់ជាងទម្ងន់ពិត ។

លោក Chakra Yodmanee បន្តថា ករណីនេះជាការដើរខ្សែលើអ្នកទិញ នាយកដ្ឋានមិនអាចទទួលយកបានទេ ព្រោះបច្ចុប្បន្ន មានផ្លែឈើច្រើនបានលក់នៅលើទីផ្សារ ហើយអ្នកទិញនិយមទិញទៅទទួលទាន ជាពិសេស ទុរេន ។ អាជីវករវៀតណាមរូបនេះបានលក់ទុរេនឱ្យអតិថិជន គឺធ្ងន់ជាងទម្ងន់ដើមចំនួនកន្លះគីឡូ ស្មើនឹងប្រាក់៧៥បាត ហើយចំនួនប្រាក់នេះមិនច្រើនទេ ប៉ុន្តែបើអាជីវករធ្វើបែបនេះច្រើនលើករាល់ថ្ងៃនោះ នឹងមានអតិថិជនជាច្រើននាក់ត្រូវគេដើរខ្សែលើ ។พาณิชย์”จับพ่อค้าต่างชาติ แอบขายทุเรียนโกงน้ำหนักครึ่งกิโล  ส่งตำรวจดำเนินคดีทันที

លោកបន្ថែមថា នេះជាករណីដំបូងហើយដែលខាងនាយកដ្ឋានចាប់បានឈ្មួញវៀតណាម ។ កាលពីឆ្នាំ២០២២ នាយកដ្ឋានចាប់បានឈ្មួញខិលខូចចំនួន១៤នាក់ ក្នុងនោះមានជនបរទេស៧នាក់ដែលពួកគេបានកែច្នៃជញ្ជីងថ្លឹង ហើយតុលាការបានកាត់ក្តីឱ្យពួកគេជាប់គុក២ឆ្នាំ ហើយពេលចេញពីគុកវិញនឹងបណ្តេញពួកគេចេញពីប្រទេសថៃ ។

លោកបន្ថែមទៀតថា លោកបានសុំការសហការជាមួយអ្នកគ្រប់គ្រងផ្សារផ្សេងៗឱ្យជួយតាមដាន និងពិនិត្យជញ្ជីងថ្លឹងទាំងអស់ក្នុងផ្សារ ហើយបើរកឃើញថា អ្នកណាម្នាក់បន្លំភ្នែកជញ្ជីង សូមឱ្យខាងផ្សារលុបចោលកិច្ចសន្យាជួល ឬមិនយល់ព្រមឱ្យឈ្មួញនោះលក់ទំនិញក្នុងផ្សារបន្តទៀត ។ លើសពីនេះ សូមឱ្យខាងផ្សារមានជញ្ជីងថ្លឹងទំនិញរួមមួយ ដើម្បីឱ្យពលរដ្ឋអាចយកទំនិញដែលពួកគេទិញទៅថ្លឹងលើជញ្ជីងរួមនេះ សម្រាប់ពិនិត្យទម្ងន់ទំនិញត្រឹមត្រូវ ។พาณิชย์”จับพ่อค้าต่างชาติ แอบขายทุเรียนโกงน้ำหนักครึ่งกิโล  ส่งตำรวจดำเนินคดีทันที

ចំណែកពលរដ្ឋមកទិញទំនិញនៅផ្សារ សូមនាំគ្នាសង្កេតលើជញ្ជីងថ្លឹងត្រូវចាប់ផ្តើមពីលេខសូន្យ ហើយមើលជញ្ជីងនោះថា តើមានស្ទិកគ័រពិនិត្យជញ្ជីងពីនាយកដ្ឋានឬអត់ ដែលនាយកដ្ឋានបានចេញស្ទិកគ័រពិនិត្យជញ្ជីងពណ៌ត្នោតសម្រាប់ឆ្នាំ២០២៣ ។ បើពលរដ្ឋសង្កេតឃើញថា ទំនិញមិនគ្រប់គីឡូ គឺអាចប្តឹងមកខាងនាយកដ្ឋានបាន ៕

ប្រភព ៖ agrinews thai