Home ព័ត៌មានជាតិ ភូមិខ្មោចនៅរតនគិរីជាប់ឈ្មោះជាកន្លែងដែលមានខ្មោចលងសាហាវជាងគេបំផុតលើលោក

ភូមិខ្មោចនៅរតនគិរីជាប់ឈ្មោះជាកន្លែងដែលមានខ្មោចលងសាហាវជាងគេបំផុតលើលោក

238
0

អប្បិយជំនឿ តែងផ្សារភ្ជាប់ជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន ជាពិសេសគឺជំនឿដែលថាមានខ្មោចព្រាយបិសាចលងបន្លាចជាដើម។ ដូច្នេះហើយខាងក្រោមនេះ KBN News សូមរៀបរាប់អំពីប្រវត្តិភូមិមួយនៅរតនះគិរីដែលគេល្បីតៗគ្នាថា ជាកន្លែងដែលមានខ្មោចលងសាហាវជាងគេបំផុតលើលោក ដែលភូមិខ្មោចនោះមានឈ្មោះថា “ភូមិខ្មោចជនជាតិកាចក់”។ភូមិខ្មោចនៅខេត្តរតនគិរី ជាប់ជាកន្លែងលងសាហាវជាងគេមួយនៅក្នុងពិភពលោក - Khmer  Breaking News

ភូមិខ្មោចជនជាតិកាចក់ ស្ថិតនៅភូមិកោះពាក្យ ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនៈគិរី បានបង្កប់នូវរឿងអាថ៌កំបាំងជាច្រើនដែលរន្ធត់ព្រឺព្រួច សូម្បីតែម៉ោង ១២ ថ្ងៃត្រង់ក៏គ្មាននរណាហ៊ានចូលទៅភូមិនោះដែរ ព្រោះគេជឿតៗគ្នាថា នៅក្នុងភូមិនេះខ្មោចមានឥទ្ធិពលកាចសាហាវខ្លាំងណាស់។ អ្នកនាំភ្ញៀវទេសចរ នៅខេត្តរតនគិរី ដែលបានរួមដំណើរចូលក្នុងភូមិព្រៃខ្មោច បានឱ្យដឹងថា កាចក់ ជាជនជាតិភាគតិចមួយ ក្នុងចំណោមជនជាតិភាគតិចទាំង៦ នៅខេត្តរតនគិរី ហើយបច្ចុប្បន្នជនជាតិនេះ នៅសល់តិចជាងគេបំផុត។Nice To See You:  លាត​ត្រដាង​អាថ៌កំបាំង​​ផ្នូរ​ខ្មោច​ជន​ជាតិ​​​ភាគ​តិច​កាចក់​​នៅ​រតនគីរី​

ពួកគេមានភូមិ២ គឺភូមិមួយសម្រាប់ពួកគេរស់នៅ និងភូមិមួយទៀត ជាភូមិខ្មោច ដែលមានផ្ទៃដីរាប់សិបហិកតា សម្រាប់កប់ខ្មោច តាំងពីដូនតារបស់ពួកគេមក។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកភូមិជនជាតិកាចក់ ដែលស្ថិតជាប់ភូមិខ្មោច ក្បែរគ្នានោះ ក៏ពួកគេខ្លាចញញើតនឹងភូមិព្រៃខ្មោចនេះដែរ សូម្បីតែជិះទូកនៅលើទន្លេចតក្បែរព្រៃខ្មោចនោះ ក៏មិនហ៊ានផង។ ដូច្នេះហើយសម្រាប់ភ្ញៀវទេសចរណាដែលចង់ដើរទស្សនានូវទីនោះសូមកុំទៅតែម្នាក់ឯងព្រោះវាអាចនឹងមានគ្រោះថ្នាក់ផ្សេងៗកើតឡើង ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតរបស់យើង ឬអាចនឹងមានខ្មោចតាមជាដើម៕Jump right in: Ratanakiri - Southeast Asia Globe