ប្រទេសម៉ិកស៊ិក ៖ ប្រទេសម៉ិកស៊ិកបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំងដោយសារសីតុណ្ហភាពកើនឡើងខ្ពស់ដល់៤៥អង្សារសេ ហើយបានឆ.ក់យកជីវិតពលរដ្ឋអស់ជាង១០០នាក់ ។ ក្រៅពីនេះ នៅរដ្ឋផ្សេងទៀតក៏មានមនុស្សស្លា.ប់ផងដែរ ហើយមានមនុស្សយ៉ាងតិច១.៥៥៩នាក់បានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ដោយសារអាកាសធាតុក្តៅខ្លាំងប៉ះពាល់ដល់សុខភាព ។ កាលពីចុងខែមិថុនា ឆ្នាំ២០២៣ សីតុណ្ហភាពនៅតំបន់ជាច្រើនក្នុងប្រទេសនេះបានកើនឡើងដល់៤៥អង្សារសេ និង៤៩អង្សារសេ ។
ក្រសួងសុខាភិបាលបង្ហាញថា មានអ្នកស្លា.ប់យ៉ាងតិចចំនួន១១២នាក់នៅប្រទេសម៉ិកស៊ិក ដោយសារអាកាសធាតុក្តៅខ្លាំងតាំងពីខែមីនា ឆ្នាំ២០២៣ មកម៉្លេះ ។ តំបន់ទទួលរងផលប៉ះពាល់ខ្លាំងជាងគេ គឺរដ្ឋ Nuevo Leon ដែលមានមនុស្សស្លា.ប់ចំនួន៦៤នាក់ ហើយអ្នកស្លា.ប់ប្រមាណ៧៣% ជាក្រុមមនុស្សចាស់មានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ។ មូលហេតុចម្បងនៃការស្លា.ប់ទាំងនេះ គឺបណ្តាលមកពីជំងឺដាច់សរសៃឈាមខួរក្បាល និងការខ្វះជាតិទឹក ។
នាយកការិយាល័យសុខាភិបាលប្រចាំរដ្ឋ Tamaulipas បានសរសេរនៅលើ Twitter ថា សីតុណ្ហភាពនឹងកើនឡើងជាបន្តបន្ទាប់ ហើយពលរដ្ឋទាំងអស់គួរចៀសវាងនៅក្រោមកំដៅថ្ងៃរយៈពេលយូរ ដោយត្រូវនៅកន្លែងម្លប់ និងមានខ្យល់ចេញ-ចូលល្អ ។
ការិយាល័យឧតុនិយមប្រកាសថា ប្រទេសម៉ិកស៊ិកមិនទាន់ឆ្លងផុតអាកាសធាតុក្តៅទេ ហើយវានឹងត្រឡប់មកម្តងទៀតនៅខែកក្កដា ឆ្នាំ២០២៣ ។ ដូច្នេះ វានឹងប៉ះពាល់ដល់ជីវិត និងសុខភាពរបស់ពលរដ្ឋដោយផ្ទាល់ ។ ចំណែកអ្នករស់នៅតំបន់ឆ្នេរសមុទ្រភាគឦសាន ភាគខាងជើង ភាគកណ្តាល និងឆ្នេរសមុទ្រមហាសមុទ្រប៉ាស៊ីហ្វិកត្រូវប្រុងប្រយ័ត្ន និងត្រៀមខ្លួនទប់ទល់នឹងអាកាសធាតុក្តៅ ៕ ប្រភព ៖ Thairath










