តើគោលនយោបាយថ្មីរបស់ជប៉ុន ដើម្បីដោះស្រាយការធ្លាក់ចុះអត្រាកំណើតដូចម្តេចខ្លះ ?
ប្រទេសជប៉ុន ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រកាសក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាយុទ្ធសាស្ត្រអនាគតកុមារថា លោកនឹងមិនប្រមូលពន្ធថ្មី ឬមិនដំឡើងពន្ធទេ ដើម្បីលើកទឹកចិត្តឱ្យគូស្វាមីភរិយាមានកូនបន្ថែមទៀត ក្នុងគោលបំណងដោះស្រាយបញ្ហាសង្គមមនុស្សចាស់នៅប្រទេសជប៉ុន ។ កាលពីខែមករា ឆ្នាំ២០២៣ កន្លងមក លោកនាយករដ្ឋមន្ត្រីជប៉ុនធ្លាប់លើកឡើងថា ការជួយគ្រួសារនីមួយៗឱ្យមានកូន គឺជាគោលនយោបាយសំខាន់បំផុតរបស់រដ្ឋាភិបាល ។![]()
ក្រៅពីនេះ រដ្ឋាភិបាលនឹងបន្ថែមប្រាក់ចំណូលដល់គ្រួសារ និងលើកកម្ពស់ស្ត្រីក្នុងតួនាទីការងារឱ្យកាន់តែច្រើនជាងមុន រហូតដល់ផ្តល់ជំនួយដល់គ្រួសារឱ្យមានកូន ដូចជា បង្កើនចំនួនសាលាមត្តេយ្យដើម្បីជួយថែទាំក្មេងតូចៗ ។ ផែនការទាំងនេះស្ថិតនៅក្នុងគោលនយោបាយ «New Capitalism» របស់លោក Fumio Kishida ។
ចំណែកក្រុមប្រឹក្សាយុទ្ធសាស្ត្រអនាគតកុមារបានបង្ហាញវិធីបង្កើនអត្រាកំណើតរបស់ជប៉ុន ហើយនឹងប្រកាសយុទ្ធសាស្ត្រទាំងអស់យ៉ាងលម្អិតនៅខែមិថុនា ឆ្នាំ២០២៣ ។ គេសង្ឃឹមថា នឹងត្រូវការប្រើប្រាស់ប្រាក់ដ៏ច្រើន ហើយមានសំណួរថា តើរដ្ឋាភិបាលបានប្រាក់មកពីណា ? ប៉ុន្តែលោក Fumio Kishida បានបដិសេធការដំឡើងពន្ធផ្សេងៗ ។ ទោះយ៉ាងណា លោក Fumio Kishida ពិបាកស្វែងរកប្រាក់ដើម្បីដំណើរការគោលនយោបាយសំខាន់ៗចំនួន២ ដែលត្រូវការប្រើប្រាស់ប្រាក់ជាច្រើន ខណៈចំនួនពលរដ្ឋធ្លាក់ចុះ និងផ្នែកការពារជាតិ គឺមានសារសំខាន់ដូចគ្នាសម្រាប់ប្រទេសជប៉ុន ។
រដ្ឋាភិបាលជប៉ុនចាំបាច់ត្រូវដោះស្រាយបញ្ហាពលរដ្ឋធ្លាក់ចុះឱ្យបានឆាប់រហ័ស ពីព្រោះបញ្ហានេះកាន់តែធ្ងន់ធ្ងររៀងរាល់ឆ្នាំ ។ កាលពីឆ្នាំ២០២២ ជប៉ុនមានអត្រាកំណើតថ្មីត្រឹមតែ៧៩៩.៧២៨នាក់ប៉ុណ្ណោះ ដែលវាជាចំនួនតិចបំផុតតាំងពីគេបានកត់ត្រាមក ហើយក៏ជាលើកដំបូងផងដែរ ដែលអត្រាកំណើតថ្មីទាបជាង៨សែននាក់ ។ កាលពីមុន រដ្ឋាភិបាលជប៉ុនរំពឹងថា អត្រាកំណើតថ្មីនឹងមានចំនួនតិចជាង៨សែននាក់នៅឆ្នាំ២០៣០ ។
ចំនួនពលរដ្ឋជប៉ុននៅឆ្នាំ២០២២ ស្មើនឹង១២៤.៤៩លាននាក់ ខណៈនៅឆ្នាំ២០១៧ ជប៉ុនមានពលរដ្ឋរហូតដល់១២៨លាននាក់ ។ បើតាមការស្រាវជ្រាវមួយចេញផ្សាយដោយ The Lancet បង្ហាញថា ចំនួនពលរដ្ឋជប៉ុននឹងធ្លាក់ចុះពាក់កណ្តាល គឺនៅសល់ត្រឹមតែ៥៣លាននាក់ប៉ុណ្ណោះនៅចុងសតវត្សរ៍នេះ ៕ ប្រភព ៖ TNN World


យោងតាមប្រភពព័ត៌មាន SCMP នៅថ្ងៃទី៣០ ខែឧសភា បានឱ្យដឹងថា ទីភ្នាក់ងារអវកាសចិន China Manned Space (CMS) បានប្រកាសពីការបាញ់បង្ហោះដោយជោគជ័យប្រហែល ១៩ នាទីបន្ទាប់ពីយានអវកាសនេះបានហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅវាលខ្សាច់ Gobi ភាគខាងជើងប្រទេសចិនតាមការគ្រោងទុក។
អវកាសយានិកនឹងជំនួសសមាជិកនៅលើស្ថានីយ Thien Cung ដែលត្រូវបានគេរំពឹងថានឹងត្រលប់មកផែនដីវិញនៅខែក្រោយ។ ពួកគេនឹងធ្វើការពិសោធន៍ និងការប្រមូលផ្តុំជាច្រើនក្នុងអំឡុងពេល ៥ ខែនៅក្នុងលំហ ខណៈពេលដែលបន្តការងារស្រាវជ្រាវ។ ក្រុមនាវិកនឹងធ្វើតេស្ដគន្លង ស៊ើបអង្កេតបាតុភូតកង់ទិច ប្រព័ន្ធប្រេកង់ពេលវេលាអវកាសដែលមានភាពជាក់លាក់ខ្ពស់ សាកល្បងទំនាក់ទំនងទូទៅ និងស្វែងរកប្រភពដើមនៃជីវិត៕
ប្រភព៖vnexpress




.jpg)
.jpg)
.jpg)







ដូច្នេះហើយតើលោកអ្នកដឹងទេ? រវាងការទទួលទានមីកញ្ចប់ស្រុះ និងមីកញ្ចប់ឆៅ តើមួយណាមានគ្រោះថ្នាក់ដល់សុខភាពជាងគេ?




ប្រភព ៖ Mono News


.png)










