ស្រីស្អាត អៀ ម៉េងលិ និងគូស្នេហ៍មានតួនាទីជាកងអង្គរក្ស កាលពីភ្ជាប់ស្នេហ៍បាន៤ខែមហាជនរិះគន់យ៉ាងខ្លាំងក្រោយពីព្រលយពាក្យថាស្នេហាមិនគិតមានក្រតែគូស្នេហ៍ជូន បាច់ផ្កាមានលុយរហូតដល់១ម៉ឺនដុល្លារ។ ទោះយ៉ាងណា ស្នេហាមួយនេះក៏ត្រូវខាងស្រីប្រកាសថាចែកផ្លូវគ្នាក្តែងៗលើបណ្តាញសង្គមព្រោះតែមិនចុះសម្រុងនឹងគ្នាដោយមិនមានអ្នកទី៣ជ្រែតជ្រែកឡើយ ខណៈខាងប្រុសក៏បានចូលទៅខំមិនលើការប្រកាសចែកផ្លូវគ្នារបស់ អៀ ម៉េងលិ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj71ZThwQpYJVgZSRK7K-PJIUEoGQ5Tkv5rEWvzZmqASfzQ2E2IlZ9tVYwAaftXUBdJF0u6n9psjEGvu7aDhd03K1RkmeuYsiDea-2agb6crNowGUXTWe3s0EtqfYAq5nAyD48D9ufPtUig-3Xf6rH653p2--qTu-d1Yqr002f7oBmk6y6CIxlFMGrO/s2048/335053098_3421750814703538_3873883509684799177_n.jpg

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ មហាជនអ្នកតាមដានវិស័យសិល្បៈមានការចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីស្រីស្អាតសាច់សខ្ចី អៀ ម៉េងលិ បានប្រកាសចែកផ្លូវគ្នាជាមួយគូស្នេហ៍ថ្មីយ៉ាងភ្ញាក់ផ្អើល ខណៈទើបភ្ជាប់ចំណងស្នេហ៍ប្រមាណ៩ខែ។ ម៉េង លិ បានសរសេរនៅលើបណ្តាញសង្គមដោយភ្ជាប់ជាមួយរូបថតគូស្នេហ៍ថា «បញ្ចប់ត្រឹមនេះ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ មូលហេតុមិនចុះសម្រុងគ្នា @royce hy មិនមែនមានអ្នកទី៣ទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRImPs2UdmxWwI-StjeaNrTqxk6EM4hnIt-z4Pv4RtkuvVHiE2mAyf8lYywrVfcroMCsF4PeSjB_WJpvNphWuMRWO7Ec_i8cDAjrNWS2p6HbRWpYJP5Mt1yPkbUECBxHQxjnKEw-f0yumt97EtzHk0cl4zLJKOwCUXJ9WZOyjpuuF-6KLtCP2i0UW6/s2048/335948945_223673826838709_3122396976400622567_n.jpg

ការប្រកាសចែកផ្លូវគ្នានេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅបញ្ចេញមតិព្រាត ខណៈអ្នកមួយចំនួនក៏បានផ្លែផ្កាដាក់ ស្រីលិ ពីរឿងស្នេហាមិនគិតមានក្រ និងអ្នកខ្លះទៀតបានបញ្ចេញមតិលើកទឹកចិត្តព្រោះស្នេហាគ្មានអ្នកណាទាញដឹងមុននោះទេ ឯអ្នកខ្លះក៏មិនជឿលើការប្រកាសចែកផ្លូវគ្នានេះដែរព្រោះឃើញអ្នកទាំងពីរទើបតែស្អិតរមួតជាមួយគ្នា និងអ្នកខ្លះថាគ្រាន់តែជាការខឹងមួយគ្រា ឬគ្រាន់តែទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ។
បន្ទាប់ពី អៀ ម៉េងលិ ប្រកាសបែបនេះហើយ គេក៏ឃើញខាងប្រុសដែលជាគូស្នេហ៍តារាស្រីរូបនេះ មានតួនាទីជាកងអង្គរក្សផងបានចូលទៅខំមិនលើការបង្ហោះប្រកាសចែកផ្លូវគ្នាជាមួយខាងស្រីដោយលោកសរសេរទាំងការសើចថា «ប្រពន្ធងរងក់ដាស់អត់ងើប វៃបងហើយ ខឹងបងទៀត អើយស្រីលិ» ដែលឃ្លានេះអាចបញ្ជាក់ថាគ្រាន់តែជាអារម្មណ៍ខឹងរបស់ខាងស្រីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1B9LMQtnHKcv_CjDxH3zC733M7FobO2b5KQMnkufN1Bk3psyhC76jT4COMdLsxf-g7c6DemA83LuJsvVIGGzrKaz3B60gDFBg0jNQIvKFo2OAPFsO2H3v1LUjj5kfcyr6oyyuXwcsdPpbPSmSRtICtKCnXRR-Z1JYHxe1j4ddJiJ35fjUKRZe1Df5/s2048/image_2023-05-30_13-49-59%20(2).png

គួរបញ្ជាក់ផងដែរថា កាលពីខែមករា កន្លងមកនេះ អៀ ម៉េងលិ ត្រូវអ្នកលេងបណ្តាញសង្គមរិះគន់បន្ទាប់ពីនាងនិយាយថា ស្នេហានាងមិនគិតមានក្រ ទាំងដែលខាងប្រុសជូនបាច់ផ្កាមួយបាច់ខ្ទង់១ម៉ឺនដុល្លារបន្ទាប់ពីទាក់ទងគ្នា៤ខែ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl_CI_ln2BmmEu8ImYenExe5T-gEgLzCKqAkVkUXhMiEv6LqyA-wyYhq1eETIRw0Xp6oW7Vs_8gCMvA5qUddWIzqz7PtxCcG3dYwRCOmNEM6AyEQ6_jW24IqMqg9xgXfdhsY240QdhL1oyI08jdHt2EfQv1b9GqH4fft9s-VKfymhr9-_SQ2fdjjLi/s786/Capture%20(3).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW601Qcnup_eGLYX4jbyuroGXkVS3orNpxEYHeiSIVcw3jjPWMCRHUCY1V0eMpDDNxCFw2-U0ThKU-CX1irE703xfTU2_TUIi8e1XJOPCJH-ntQFBJHnMGBVoa0Upyvm_6f77lXyHFnIpR9wXWx5XtndBEg-zbd5IkA4OkXwRNK_d33WN9iQKxWDuc/s828/gg.PNG