Home Blog Page 1666

ស៊ូ យ៉ាទី ហាក់សម្តែងការអន់ចិត្ត ដែលខ្លួនមិនជាប់ឈ្មោះលេងឱ្យក្រុមជម្រើសជាតិ

0

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីឈ្មោះបឋមកីឡាករជម្រើសជាតិកម្ពុជា ចំនួន៣០នាក់ ត្រៀមប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រេីសជាតិបង់ក្លាដែស នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ដោយក្នុងនោះគេសង្កេតឃើញថា មានកីឡាករចាស់ៗជាច្រើនរូប ត្រូវបានសហព័ន្ធកោះហៅ ក៏ប៉ុន្តែគ្មានឈ្មោះអ្នកចាំទីកំពុងឡើងដៃ ស៊ូ យ៉ាទី ឡើយ។No photo description available.

ក្រោយតែពីមិនមានឈ្មោះ ក្រោមការដឹកនាំនៃប្រកួតដំបូងរបស់លោក Félix Dalmás អ្នកចាំទីរូបនេះ បានបង្ហោះសារមួយឃ្លាថា៖”ទោះជាខំប្រឹងយ៉ាងណាក៏វានៅតែគ្មានឱកាសសំរាប់ខ្ញុំ។ it’s really unfair for me (បកប្រែខ្មែរ:វាពិតជាអយុត្តិធម៌សម្រាប់ខ្ញុំ)។No photo description available.

កាលពីពេលថ្មីៗនេះ ស៊ូ យ៉ាទី បានរួមចំណែកយ៉ាងសំខាន់ជួយឱ្យក្រុមបាល់ទាត់ណាហ្គាវើលដ៍ ឈានដល់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Cambodian League Cup 2023 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប ក៏ប៉ុន្តែមិនបានឈ្នះជើងឯកនោះទេ ក្រោយចាញ់ភ្នំពេញក្រោន ដោយបាល់កាត់សេចក្ដីប៉េណាល់ទី ៣-២ ដែលក្នុងរូបគេក៏បានសង្គ្រោះបាល់ប៉េណាល់ទីមួយគ្រាប់ផងដែរ៕

វត្តមាន វណ្ណដា ក្នុងពិធីមង្គលការកូនស្រីឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

0

ពិធីមង្គលការកូនស្រីរបស់ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន មិនត្រឹមតែទទួលបានការកោតសរសើរពីមហាជនថាមានការរៀបចំប្រកបដោយប្រណិតភាពប៉ុណ្ណោះទេ តែមហាជនក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី តារាចម្រៀង វណ្ណដា បង្ហាញវត្តមានក្នុងពិធីនេះធ្វើឱ្យភ្ញាក់ផ្អើលពេញរោងការតែម្តង។ ជាពិសេស កូនកំលោះ ក្រមុំ ពិតជារីករាយ និងបង្ហាញការស្រលាញ់ពេញចិត្តកំពូលតារាចម្រៀងរូបនេះយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRQw6y-qznv0xWgV_8VfH7cKOFtBGi5_-zyJVjkZ9JHahXO316XQbnSSB8rfWgdUYU9H1fZokUgsY9R-nI-kYq18ibMTfsfkpMs2VRvtUVxmV_-O1MpMhfN3dlfvZB1cx_oTFXVgLVaApOqSynDwi2JjGQ4VZCm_FsN1QkKkG16f0CTc_L1r0n87C8/s960/image_2023-06-05_12-34-18.png

វីដេអូដែល វណ្ណដា បានច្រៀងក្នុងពិធីមង្គលការកូនស្រី ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ធ្វើឱ្យកក្រើកពេញបណ្តាញសង្គម និងសរសើរពីភាពល្បីល្បាញរបស់តារាចម្រៀងវ័យក្មេងរូបនេះយ៉ាងខ្លាំង មានកិត្តិយសជាពិសេសបានចូលរួមដែលបង្កភាពភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ភ្ញៀវកតិ្តយសសុទ្ធសឹងតែជាត្រកូលអភិជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwStIUWWDvecdkxiFNGqQOL0eW_ZLJAExkxRiM-406NqNsNG_ohtZt7bpR66T0wH0mElzvZ44EE4yXTomvjXDrLr3qDDAdKd6lzWxtaF-_aiwnD34nIqEyrjjMx4QrS-Q3V6yfVaY590ohifVPFj0VKi4Obtp0baj_GU4wnQ2elDWAUt6QAbD2JdrO/s1280/image_2023-06-05_12-34-22.png

តាមរយៈវីដេអូដែលបានបង្ហោះ ឆ្លុះឱ្យឃើញថា វណ្ណដា មានការគាំទ្រខ្លាំងណាស់មិនត្រឹមតែទទួលបានការគាំទ្រពីសាធារណជនទូទៅទេ ប៉ុន្តែងាកទៅកាន់អ្នកមានមុខមាត់ក្នុងសង្គម ក៏បង្ហាញការគាំទ្រដល់តារាចម្រៀងរូបនេះផងដែរ។ ជាពិសេស កូនកំលោះ កូនក្រមុំ បានបង្ហាញឱ្យឃើញថាលោកទាំងពីរពិតជាស្រលាញ់គាំទ្រ វណ្ណដា យ៉ាងខ្លាំងថែមទាំងសរសើរថា វណ្ណដា ជាមនុស្សដែលមានទេពកោសល្យពិតៗ។ ចំណែកអ្នកចូលរួមក្នុងពិធីទៀតសោត បង្ហាញការសប្បាយគ្រប់ៗគ្នានៅពេលឃើញវត្តមាន វណ្ណដា ច្រៀងនៅក្នុងពិធីមង្គលការ។

ជាមួយគ្នានេះដែរ អ្នកគាំទ្ររបស់តារាចម្រៀងរូបនេះ ក៏បានបង្ហាញអារម្មណ៍រំភើបចិត្ត និងរីករាយយ៉ាងខ្លាំង ដែលអាយដលរបស់ពួកគេ ទទួលបានការគាំទ្រយ៉ាងលើសលុបគ្រប់ស្រទាប់វណ្ណៈពិតជាគួរឱ្យសរសើរ៕

https://www.tiktok.com/@uysrean/video/7240545569578437890?_r=1&_t=8csK8t3ryxW

@cheat624

Fan Vanda គ្រប់ជាន់ថ្នាក់ ពិតជារំភើប

♬ original sound – សុជាតិ ខុន – សុជាតិ ខុន

@user8783699126749

ច្រណែន idol ដល់ហើយខ្ញុំ????????

♬ សំឡេងដើម – រឿន ប៊ុនណារ៉ាក់ – រឿន ប៊ុនណារ៉ាក់

ទីបំផុត ! ថ្នាំព្យាបាលជំងឺមហារីករបស់ចិនអាចឈានជើងចូលទីផ្សារអាមេរិកហើយ

0

សហរដ្ឋអាមេរិក ៖ អង្គការចំណីអាហារ និងឱសថ (FDA) របស់អាមេរិកបានប្រកាសអនុញ្ញាតឱ្យចិននាំចូលថ្នាំសម្រាប់ព្យាបាលជំងឺមហារីកមកក្នុងប្រទេសរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាខ្វះខាតថ្នាំប្រភេទនេះនៅអាមេរិក ។ កន្លងមក ប្រទេសចិនធ្លាប់បានស្នើសុំនាំចូលថ្នាំប្រភេទព្យាបាយជំងឺមហារីកមកអាមេរិក ប៉ុន្តែអាមេរិកមិនអនុញ្ញាត ។Cancer drug shortage: FDA allows import of unapproved China chemo med

ស្ថានីយទូរទស្សន៍ CNBC បានចុះផ្សាយដោយយោងតាមគេហទំព័ររបស់អង្គការចំណីអាហារ និងឱសថ (FDA) អាមេរិកថា ក្រុមហ៊ុន Shi Lu Pharmaceutical គឺជាក្រុមហ៊ុនផលិត និងចែកចាយថ្នាំឈ្មោះ Cisplatin របស់ចិន បានទទួលការអនុញ្ញាតឱ្យនាំចូលថ្នាំព្យាបាលជំងឺមហារីកពីអង្គការចំណីអាហារ និងឱសថអាមេរិករួចហើយ ។ ក្រុមហ៊ុន Shi Lu Pharmaceutical អាចនាំចេញថ្នាំរបស់ខ្លួនមកកាន់ទឹកដីអាមេរិក កាលពីខែឧសភា ឆ្នាំ២០២៣ កន្លងមក ។

លើសពីនេះ ក្រុមហ៊ុន Shi Lu Pharmaceutical បានសហការជាមួយក្រុមហ៊ុន Epotech នៅទីក្រុង Toronto ប្រទេសកាណាដាផងដែរ ដែលជាក្រុមហ៊ុនចែកចាយថ្នាំប្រភេទ Cisplatin មានចំណុះ៥០មីលីក្រាមក្នុង១ដប ហើយគេនឹងចាប់ផ្តើមដំណើរការនាំចេញ ចាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ តទៅ ។ ក្រុមហ៊ុន Shi Lu Pharmaceutical គឺជាក្រុមហ៊ុនផលិតឱសថដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនឱសថធំៗនៅប្រទេសចិន និងមានស្នាក់ការធំនៅទីក្រុងជីណាន ខេត្ត Shandong ។Cancer-Drug Showdown Pits China Upstarts Versus Pharma Cash Cows - Bloomberg

ក្រុមហ៊ុន Shi Lu Pharmaceutical ធ្លាប់បានស្នើសុំនាំចូលថ្នាំឈ្មោះ Cisplatin សម្រាប់ព្យាបាលជំងឺមហារីកទៅកាន់អាមេរិកម្តងហើយ ប៉ុន្តែមិនទទួលបានការអនុញ្ញាត ។ គួរបញ្ជាក់ថា ថ្នាំ Cisplatin គឺជាថ្នាំចាក់សម្រាប់ព្យាបាលជំងឺមហារីកពងស្វាស សួត ប្លោកនោម មាត់ស្បូន និងអូវែរ ។ កាលពីពេលកន្លងមក អង្គការចំណីអាហារ និងឱសថអាមេរិកលើកឡើងថា កំពុងពិចារណាឱ្យគេនាំចូលថ្នាំប្រភេទនេះ ដើម្បីដោះស្រាយបញ្ហាខ្វះខាតថ្នាំនៅអាមេរិក ៕ ប្រភព ៖ Bangkok biznews

ក្រុមហ៊ុន VinFast ប្រមូលរថយន្តអគ្គិសនីពីអាមេរិក ដោយសារបញ្ហាមួយនេះសោះ

0

ប្រទេសវៀតណាម ៖ VinFast ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសវៀតណាម បានប្រកាសប្រមូលរថយន្តអគ្គិសនីដំបូងរបស់ខ្លួនទាំងអស់ដែលនាំចេញទៅអាមេរិក កាលពីឆ្នាំ២០២២ កន្លងមក ក្រោយពីអាមេរិកដាស់តឿនអំពីសុវត្ថិភាពរបស់រថយន្តអគ្គិសនីផលិតនៅវៀតណាម ។VinFast recalls cars in the US due to crash concerns | Raleigh News &  Observer

ការប្រកាសប្រមូលរថយន្តអគ្គិសនីត្រឡប់មកវិញរបស់ក្រុមហ៊ុននេះ ក្រោយពីការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់អាមេរិកបញ្ជាក់ថា រថយន្តអគ្គិសនីប្រភេទ F8 របស់ក្រុមហ៊ុន VinFast ចំនួន៩៩៩គ្រឿងជួបបញ្ហាពាក់ព័ន្ធនឹងកម្មវិធី software ក្នុងអេក្រង់សងេ្ខបព័ត៌មាន ។ កម្មវិធីនេះមិនបានបង្ហាញទិន្នន័យសុវត្ថិភាពក្នុងការបើកបរទេ ហើយវាអាចបង្កគ្រោះថ្នាក់ធ្វើឱ្យរថយន្តអគ្គិសនីនេះបុកគ្នាទៀតផង ។EV Maker Vinfast Recalls Some US SUV for Software Error Making Displays  Blank - Bloomberg

ការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោកអាមេរិកសង្ឃឹមថា រថយន្តអគ្គិសនីចំនួនជាង៧០០គ្រឿងក្នុងចំណោម៩៩៩គ្រឿងរបស់ក្រុមហ៊ុន VinFast មិនទាន់បានបញ្ជូនទៅឱ្យអតិថិជន ឬក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនទេ ។ ចំណែកក្រុមហ៊ុន VinFast ប្រកាសថា ខ្លួនបានបញ្ជាឱ្យគេប្រមូលរថយន្តនេះត្រឡប់មកវិញហើយ ប៉ុន្តែក្រុមហ៊ុនមិនទាន់ទទួលបានព័ត៌មានថា រថយន្តទាំងនេះបង្កគ្រោះថ្នាក់ណាមួយទេ ។VinFast recalls all of its U.S. vehicles | Automotive News

ក្រុមហ៊ុន VinFast បានចេញសេចក្តីប្រកាសនេះក្នុងរយៈពេលតិចជាង២សប្តាហ៍ បន្ទាប់ពីក្រុមហ៊ុនប្រកាសថា នឹងចុះបញ្ជីផ្សារហ៊ុននៅអាមេរិក តាមរយៈការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Black Spade Acquisition ។ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន VinFast បានប្រកាសប្រមូលរថយន្តអគ្គិសនីប្រភេទ VF8 ចំនួន២.៧៨១គ្រឿងត្រឡប់មកវិញ ខណៈក្រុមហ៊ុនបានលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសវៀតណាម ហើយគេរកឃើញថា រថយន្តអគ្គិសនីទាំងនេះមានបញ្ហាហ្វ្រាំងមុខ ៕ ប្រភព ៖ AEC Connect

ជំទាវ ចន ច័ន្ទលក្ខណា សរសើរ ហ្វីយ៉ាតា ពេញៗមាត់ថាមិនចេះប្រកាន់ច្រើន

0

ជំទាវ ចន ច័ន្ទលក្ខណា ពោលសរសើរ ហ្វីយ៉ាតា ពេញៗមាត់នៅលើបណ្តាញសង្គមថាជាមនុស្សមានបេះដូងទូលាយ មិនចេះប្រកាន់ច្រើន បន្ទាប់ពីតារាស្រីរូបនេះបានធ្វើជានារីមគ្គុទេស៍តំណាងប្រទេសថៃក្នុងអំឡុងបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីថ្ងៃទី៣ ខែមិថុនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivQ8XcgpHlDNI4d2B85Tsu2d7Uj5sbzOvUFhbbJRSp4wBSzyBUORJ8ECi0s6zCrGMZ-sIguJjwXt5rjm9P9YQB-ppWvGJBiHMOyGwXWIJHffQvSw2ri9MncO2cTONJPcQxJEzHY_SvNjaMRxcRywYewSfrXNDwsJGoZHs5ATN-NKi1P1OhJp5WCCnr/s1800/image_2023-06-05_10-41-56.png

នៅលើបណ្តាញសង្គម ប្រធានសមាគមសិល្បករខ្មែរ បានសរសេរថា «បេះដូងទូលាយណាស់កូនម្តាយ អរគុណដែលបើកចិត្តទូលាយ ដាក់ចិត្តដាក់កាយ មិនប្រកាន់ច្រើន»។ ការសរសើរនេះធ្វើឡើង បន្ទាប់ពី ហ្វីយ៉ាតា បានរៀបរាប់ពីអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គមក្នុងឱកាសធ្វើជានារីមគ្គុទេស៍តំណាងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilsaTVtoD0JRLlOR_Rxe3CR4t2VHROvmSVupKCs1vPXUxGsyr-QZTA8Izz4fmOoXTPGm8ircBhjmBVPN3vr9g5v0mW91wJuPcO98Cxiini-UPo2hCtkpdKgmXVW3ZNIWHid6efU2kcpcvO9h0Dy92ZVFBC5TRyE6MXbKh-vIGSj9iZJJd0kMpSwUjC/s2048/image_2023-06-05_10-41-57.png

តារាម៉ូឌែល ហ្វីយ៉ាតា បានរៀបរាប់ថា «ទោះមិនបានកាន់ទង់ជាតិតំណាងប្រទេសព្រះរាជាណាចក្រកម្ពុជាដែលជាប្រទេសទឹកដីដើមកំណើតរបស់ខ្ញុំ ព្រោះនេះជាភារកិច្ចដែលយើងជាម្ចាស់ផ្ទះត្រូវមានភារកិច្ចចែកគ្នាក្នុងការដើរតំណាងឱ្យប្រទេសបងប្អូនជិតខាងនីមួយៗដោយក្ដីគោរពនិងស្រលាញ់។ ហើយខ្ញុំពិតជាមានមោទនភាពនិងរំភើបណាស់ដែលបានរួមចំណែកក្នុងកម្មវិធីមហាព្រឹត្តិការណ៍បើក ASEAN PARAGAMES 2023 ដ៏អស្ចារ្យនៅប្រទេសខ្មែរយើងមួយនេះ។ សូមអរគុណដល់ប្រជាពលរដ្ឋខ្មែរនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ប្រទេសយើងដែលបានធ្វើជាម្ចាស់ផ្ទះដ៏ល្អ ទទួលស្វាគមន៍បងប្អូនប្រទេសជិតខាងបានយ៉ាងកក់ក្ដៅ ព្រោះក្នុងនាមពាក្យថាអាស៊ានគឺបេះដូងរួមគ្នាតែមួយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibSJyXdeaibqpnT7gZ1ShijBh3MaOVIRuycjd9c1JgmQ29wk07aeZzQs2omn1PgwOaSd-dBxx5v7c_rLkzR-1AJijjSkhKQIGEzZfZ-fhJU6v0w5oaeSXxtDEX0ZvQCND5Oub98P4KH-jMxb3d01xT90RYwGw86z_sHNFCHZEuOuOuL0-kS3coajPq/s2048/image_2023-06-05_10-42-03.png

តារាស្រីចាយរាងស៊ិចស៊ីរូបនេះបានបន្តទៀតថា «នាងខ្ញុំពិតជារំភើបគោរពស្ងប់ស្ងែងដល់អត្តពលិកជាជនពិការអាស៊ាន និងបងៗកងកម្លាំងស្ម័គ្រចិត្តទាំងអស់ ក៏សូមអរគុណដល់បងៗក្រុមការងារសម្រាប់ឱកាសដ៏វិសេសវិសាលមួយនេះ វាពិតជាមានន័យខ្លាំងណាស់សម្រាប់នាងខ្ញុំជាកូនខ្មែរមួយរូប»។

គួរបញ្ជាក់ផងដែរថាពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ចប់ដោយរលូនដែលផ្តល់ផ្ទាំងទស្សនីយភាពមិនចាញ់ពេលពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឡើយ ហើយនេះក៏ជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់ប្រទេសកម្ពុជា ដែលបានធ្វើជាម្ចាស់លើកដំបូងក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI8l7OR6AS5GRgDj2vpJ4OQeuI3cehjavXO2TgNk2cd0siq8niNRllWwEiLm5FymgxHV1rnAPtcO-lKQTNki56lnfkkd6iuXAJO5EzGqrbkZ8GBXPy78EfQzqHbE40DtKs28kyQiri1EA0B6uI8dXchWw2mr--et1HYz1AvUJsYVdAhX7P8CP7Vcme/s1968/image_2023-06-05_10-42-01.png

វិហារសត្វមាន់ដ៏ចម្លែកលាក់ខ្លួនក្នុងកណ្តាលព្រៃនៃប្រទេសឥណ្ឌូនេស៊ី

0

ឥណ្ឌូនេស៊ី៖ វិហារសត្វមាន់ Gereja Ayam ស្ថិតនៅទីក្រុង Magelang កោះ Java នៃប្រទេសឥណ្ឌូនេស៊ី ដែលបច្ចុប្បន្នវិហារនេះបានក្លាយជាទីសក្ការៈសម្រាប់បួងសួង និង ជាទីគោរពបូជាគ្រប់សាសនា មិនថា សាសនាព្រះពុទ្ធ សាសនាគ្រិស្ត ឬសាសនាអ៊ីស្លាម នោះទេ សុទ្ធតែអាចចូលទស្សនាប្រាសាទនេះបានទាំងអស់។Gereja Ayam Bukit Rhema Ticket in Magelang - Klook United States

យោងតាមប្រភពព័ត៌មាន Atlas Obscura បានឱ្យដឹងថា វិហារសត្វមាន់ Gereja Ayam ត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ ១៩៨៩ ដោយលោក Daniel Alamsjah។
លោក Daniel ធ្លាប់បាននិយាយប្រាប់ព័ត៌មានក្នុងស្រុកមួយថា គាត់បានសាងសង់សំណង់នេះដោយសារតែគាត់បានទទួលសារពីព្រះ ដើម្បីឱ្យសាងសង់អគារសំរាប់បួងសួងមួយមានទម្រង់ដូចជារូបរាង សត្វបក្សី ។ គាត់ក៏បានបន្ថែមទៀតថា ការសាងសង់វិហារនេះ គឺសម្រាប់មនុស្សទាំងអស់ដែលមានជំនឿលើព្រះ មិនថាសាសនាបែបណា ក៏អាចចូលវិហារនេះបានដែរ។BUKIT REMA ATAU GEREJA AYAM – Wisata Magelang

ប្រភពដដែលបានឱ្យដឹងថាទៀតថា សំណង់វិហារនេះត្រូវបានទុកចោលមិនបន្តឱ្យមានការសាងសង់ទៀតទេ ដោយសារតែការសាងសង់បានចំណាយថវិកាខ្ពស់ពេក។ ទោះជាយ៉ាងណាក៏ដោយ សំណង់រូបមាន់នេះ បានក្លាយជាទីដែលទាក់ទាញភ្ញៀវទេសចរណជាច្រើនអ្នក ឱ្យចង់ទៅទស្សនា ចង់ដឹង ចង់ឃើញ និង ចង់ស្វែងយល់អំពីប្រវត្តិនៃសំណង់ប្រាសាទរូបសត្វមាន់នេះ៕Heboh Gereja Ayam Tersembunyi di Magelang Kini Mendunia - Wartakotalive.comWisata Bukit Rhema Atau Gereja Ayam Yogyakarta - TRAVELER JAKARTAGereja Ayam, Kawasan Wisata Dengan Spririt Keimanan

ចាន់ វឌ្ឍនាកា និងកីឡាករជើងចាស់ជាច្រើនរូបទៀត ត្រូវបានកោះហៅឱ្យចូលក្រុមជម្រើសជាតិវិញ

0

កាលពីពេលព្រឹកនេះ សហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករ ដែលត្រៀមប្រកួតមិត្តភាពជាមួយប្រទេសបង់ក្លាដេស នៅថ្ងៃទី១៥ ខែមិថុនា ខាងមុខនេះ។

អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍គឺការវិលត្រឡប់មកវិញរបស់កីឡាករចាន់ វឌ្ឍនាកា និងកីឡាករជើងចាស់ជាច្រើនរូបទៀតដូចជា៖ គួច សុកុម្ភៈ សុះ សូហ៊ាណា និងសារ៉េត គ្រីយ៉ា ជាដើម។

សូមបញ្ជាក់ផងដែរថា ប៉ះគ្នា៣ដងចុងក្រោយ កម្ពុជាមិនដែលឈ្នះបង់ក្លាដេសនោះទេ ពោលគឺ១-០ ទាំង៣ប្រកួត៕May be an illustration of text that says 'បញ្ជីរាយនាមបមកីឡាករជម្រើសជាតិកម្ពុជា ២០២៣ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ កម្ពុជា បង់ក្លាដៃស មិថុនា អ៊ិន សូដារីដ វិសាខា អ៊ុក សុវណ្ណ វិសាខា កែន ច័ន្ទសុភ័គ្រ វិសាខា ស៊ិន កក្កដា វិសាខា ទេស សម្បត្តិ វិសាខា គួច សុកុម្ភះ ណាហ្ហាវើលដ៏ សុះ សូហ៊ាណា ណាហ្ហាវើលដ៍ រ៉េត លីហេង ណាហ្គាវើលដ៏ វិចិត្រ ភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន ភ្នំពេញក្រោន ម៉ូស្លីម ភ្នំពេញក្រោន ប្រាក់ ធីវ៉ា ភ្នំពេញក្រោន សឿត បារាំង ភ្នំពេញក្រោន ជួន ចាន់ចារ ភ្នំពេញក្រោន លឹម ពិសុទ្ធ ភ្នំពេញក្រោន សារ វិសាខា ចាន់ វឌ្ឍនាកា បឹងកេត តាំង ប៊ុនឆៃ បឹងកេត សៀង បឹងកេត ប៊ីន ចន្ថាធារី ព្រះខ័នរាជស្វាយរៀង រិសាល ព្រះខ័នរាជស្វាយរៀង សារ៉េត គ្រីយ៉ា ព្រះខ័នរាជស្វាយរៀង សេត ស រតនា ព្រះខ័នរាជស្វាយរៀង វិសាខា ថេឡរ នីកូឡាស់ ខឿង ឡេង ណូរ៉ា ព្រះខ័នរាជស្វាយរៀង វិសាខា គីម សុខយុទ្ធ ស៊ិន សុវណ្ណមករា ព្រះខ័នរាជស្វាយរៀង វិសាខា ឆេង ម៉េង កែវ សុខសិលា វិសាខា វិសាខា a am VATTANAC INTERNATIONAL Smart VATTANAC V-ACTIVE molten'

សត្វជាច្រើនបានស្លា..ប់ជាបន្តបន្តបន្ទាប់នៅចិនដោយសាររលកកំដៅ

0

ប្រទេសចិន៖ កសិដ្ឋានក្នុងខេត្តជាច្រើននូវប្រទេសចិនកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈជ្រូក ទន្សាយ និងត្រីរាប់រយក្បាលត្រូវបានស្លាប់ដោយសារកម្ដៅថ្ងៃ។
បច្ចុប្បន្នប្រទេសចិនកំពុងជួបប្រទះនឹងរលកកំដៅ និងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីរីករាលដាល និងរំខានដល់បណ្តាញផ្គត់ផ្គង់អាហារ និងឧស្សាហកម្ម។Farm animals, crops suffer from extreme weather affecting China

នៅលើទីតាំងមួយក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិន សត្វជ្រូករាប់រយក្បាលបានងាប់ក្នុងសប្តាហ៍នេះ បន្ទាប់ពីដាច់ចរន្តអគ្គិសនីភ្លាមៗ បណ្តាលឱ្យសត្វជ្រូកថប់ដង្ហើមក្នុងកំដៅខ្លាំង និងចរន្តខ្យល់មិនល្អ។ កំដៅក៏បានសម្លាប់ត្រីអស់ជាច្រើនក្បាល ដែលចិញ្ចឹមនៅក្នុងតំបន់វាលស្រែ Guangxi ភាគនិរតីផងដែរ។ ថ្មីៗនេះ ដោយសារសីតុណ្ហភាពខ្ពស់បានបណ្តាលឱ្យសត្វទន្សាយងាប់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងកសិដ្ឋាន ដែលនាំឱ្យការផ្គត់ផ្គង់មានកម្រិត។ អាជ្ញាធរក៏បារម្ភថា គ្រោះរាំងស្ងួតអាចប៉ះពាល់ដល់អាងទន្លេ Yangtze ដែលជាជង្រុកស្រូវដ៏ធំបំផុតរបស់ប្រទេសចិនក្នុងប៉ុន្មានខែខាងមុខនេះ។Pigs, Rabbits, Fish Dying in China Amid Record Heat, Extreme Weather May  Disrupt Food Supply

យោងតាមលោក Sheng Xia អ្នកវិភាគផ្នែកកសិកម្មនៅក្រុមហ៊ុន Citic Securities បាននិយាយថា កំដៅ និងកង្វះទឹកភ្លៀងនៅតំបន់ភាគខាងលិចដូចជា Xinjiang កំពុងប៉ះពាល់ដល់ដំណាំពោត និងស្រូវសាលីផងដែរ។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ទឹកភ្លៀងនៅដៃទន្លេកណ្តាល Yangtze អាចនឹងថយចុះខ្លាំង ដែលនាំឱ្យមានគ្រោះរាំងស្ងួត ប៉ះពាល់ដល់ដំណាំស្រូវក្នុងតំបន់។ អាងទន្លេ Yangtze ផ្តល់ទិន្នផលស្រូវច្រើនជាង ២/៣ នៃផលិតកម្មស្រូវរបស់ប្រទេសចិន។Heatwave turns already arid Kazakh steppe into mass grave for horses |  Reutersអ្នកជំនាញបានព្យាករថាព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរនឹងកើតមានបន្តបន្ទាប់ទៀត ចាប់ពីខែឧសភា ដល់ ខែកញ្ញា គ្រោះរាំងស្ងួត និងទឹកជំនន់អាចកើតឡើងក្នុងពេលដំណាលគ្នា នេះបើយោងតាមការប៉ាន់ស្មានថ្មីៗរបស់មជ្ឈមណ្ឌលអាកាសធាតុជាតិ និង រដ្ឋបាលឧតុនិយមរបស់ប្រទេសចិន៕

ប្រភព៖vnexpress

ស្ត្រី​ដំបូងគេ ដែលចូលរួមថែរក្សាក្បាច់គុនប្រដាល់ខ្មែរ និងជាម្ចាស់ក្លិបខ្លារខិនមានរិទ្ធបានទទួល​មរណភាព

0

មុននេះបន្តិច  អ្នកគ្រូ ឡុង រ៉ាវី  ដែលជាប្រធានក្លិបខ្លារខិនមានរិទ្ធ បានទទួលមរណៈភាពហើយ ដោយរោគគាពាធ។

អ្នកស្រី​ គឺជាស្ត្រី​ដំបូងគេ​ ដែលបានចំណាយពេលជាង២០ឆ្នាំ ថែរក្សាក្បាច់គុនប្រដាល់គុនខ្មែរ​ ដោយអ្នកស្រីបានបង្កើតក្លិបខ្លារខិនមានរិទ្ធ ដែលមានកីឡាករល្អៗជាច្រើន ស្ថិតក្រោមការគ្រប់គ្រងរបស់លោកស្រី។

ថ្មីៗនេះ កាលពីសុីហ្គេម២០២៣ កូនសិស្សរបស់គាត់ កីឡាករ ឡុង ពិសិដ្ឋ ក៏បានប្រកួតឈ្នះមេដាយមាសថែមទៀតផងដែរ៕

May be an image of 2 people and text

កូនខ្មែរ-អាមេរិកម្នាក់ នាំយកមុខម្ហូប “អាម៉ុក” ចូលរួមប្រឡងក្នុងកម្មវិធី Master Chef អាមេរិក (មានវីដេអូ)

0

កូនខ្មែរ-អាមេរិក លោក Charles បាននាំយកមុខម្ហូប “អាម៉ុក ឬហហ្មុក ( AMOK )” របស់ខ្មែរយើង ទៅបញ្ចេញស្នាដៃក្នុងកម្មវិធី Masterchef United Tastes Of America ធ្វើឱ្យគណៈកម្មការ សរសើរដកចិត្តមិនរួច។

លោក Charles គឺជាជាងកាត់សក់នៅអាមេរិក ក៏ប៉ុន្តែតាំងពីតូចលោកមានក្តីស្រមៃចង់ក្លាយជាចុងភៅដ៏ល្បី ហេតុដូច្នេះគាត់ក៏បានសាកល្បងចូលរួមកម្មវិធី Masterchef United Tastes Of America។

នៅក្នុងអំឡុងពេលភ្លក់ម្ហូប សូម្បីតែគណកម្មការដ៏ល្បីលោក Gordon Ramsey ក៏សរសើរស្នាដៃរបស់លោកផងដែរ និងបាននិយាយអំពីប្រទេសកម្ពុជាយើងបន្តិចផងដែរ។

ក្រោយមានការភ្លក់ពីគណកម្មការ៤រូបរួចរាល់ហើយ លោក Charles ក៏ទទួលបានអៀមចុងភៅ ដែលសម្គាល់ថាលោកបានឆ្លងផុតវគ្គចម្រុះ ចូលទៅកាន់ជុំបន្ទាប់ផងដែរ៕

សូមទស្សនាវីដេអូ៖