សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីឈ្មោះបឋមកីឡាករជម្រើសជាតិកម្ពុជា ចំនួន៣០នាក់ ត្រៀមប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រេីសជាតិបង់ក្លាដែស នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ដោយក្នុងនោះគេសង្កេតឃើញថា មានកីឡាករចាស់ៗជាច្រើនរូប ត្រូវបានសហព័ន្ធកោះហៅ ក៏ប៉ុន្តែគ្មានឈ្មោះអ្នកចាំទីកំពុងឡើងដៃ ស៊ូ យ៉ាទី ឡើយ។No photo description available.

ក្រោយតែពីមិនមានឈ្មោះ ក្រោមការដឹកនាំនៃប្រកួតដំបូងរបស់លោក Félix Dalmás អ្នកចាំទីរូបនេះ បានបង្ហោះសារមួយឃ្លាថា៖”ទោះជាខំប្រឹងយ៉ាងណាក៏វានៅតែគ្មានឱកាសសំរាប់ខ្ញុំ។ it’s really unfair for me (បកប្រែខ្មែរ:វាពិតជាអយុត្តិធម៌សម្រាប់ខ្ញុំ)។No photo description available.

កាលពីពេលថ្មីៗនេះ ស៊ូ យ៉ាទី បានរួមចំណែកយ៉ាងសំខាន់ជួយឱ្យក្រុមបាល់ទាត់ណាហ្គាវើលដ៍ ឈានដល់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Cambodian League Cup 2023 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប ក៏ប៉ុន្តែមិនបានឈ្នះជើងឯកនោះទេ ក្រោយចាញ់ភ្នំពេញក្រោន ដោយបាល់កាត់សេចក្ដីប៉េណាល់ទី ៣-២ ដែលក្នុងរូបគេក៏បានសង្គ្រោះបាល់ប៉េណាល់ទីមួយគ្រាប់ផងដែរ៕