សហរដ្ឋអាមេរិក ៖ អង្គការចំណីអាហារ និងឱសថ (FDA) របស់អាមេរិកបានប្រកាសអនុញ្ញាតឱ្យចិននាំចូលថ្នាំសម្រាប់ព្យាបាលជំងឺមហារីកមកក្នុងប្រទេសរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាខ្វះខាតថ្នាំប្រភេទនេះនៅអាមេរិក ។ កន្លងមក ប្រទេសចិនធ្លាប់បានស្នើសុំនាំចូលថ្នាំប្រភេទព្យាបាយជំងឺមហារីកមកអាមេរិក ប៉ុន្តែអាមេរិកមិនអនុញ្ញាត ។Cancer drug shortage: FDA allows import of unapproved China chemo med

ស្ថានីយទូរទស្សន៍ CNBC បានចុះផ្សាយដោយយោងតាមគេហទំព័ររបស់អង្គការចំណីអាហារ និងឱសថ (FDA) អាមេរិកថា ក្រុមហ៊ុន Shi Lu Pharmaceutical គឺជាក្រុមហ៊ុនផលិត និងចែកចាយថ្នាំឈ្មោះ Cisplatin របស់ចិន បានទទួលការអនុញ្ញាតឱ្យនាំចូលថ្នាំព្យាបាលជំងឺមហារីកពីអង្គការចំណីអាហារ និងឱសថអាមេរិករួចហើយ ។ ក្រុមហ៊ុន Shi Lu Pharmaceutical អាចនាំចេញថ្នាំរបស់ខ្លួនមកកាន់ទឹកដីអាមេរិក កាលពីខែឧសភា ឆ្នាំ២០២៣ កន្លងមក ។

លើសពីនេះ ក្រុមហ៊ុន Shi Lu Pharmaceutical បានសហការជាមួយក្រុមហ៊ុន Epotech នៅទីក្រុង Toronto ប្រទេសកាណាដាផងដែរ ដែលជាក្រុមហ៊ុនចែកចាយថ្នាំប្រភេទ Cisplatin មានចំណុះ៥០មីលីក្រាមក្នុង១ដប ហើយគេនឹងចាប់ផ្តើមដំណើរការនាំចេញ ចាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ តទៅ ។ ក្រុមហ៊ុន Shi Lu Pharmaceutical គឺជាក្រុមហ៊ុនផលិតឱសថដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនឱសថធំៗនៅប្រទេសចិន និងមានស្នាក់ការធំនៅទីក្រុងជីណាន ខេត្ត Shandong ។Cancer-Drug Showdown Pits China Upstarts Versus Pharma Cash Cows - Bloomberg

ក្រុមហ៊ុន Shi Lu Pharmaceutical ធ្លាប់បានស្នើសុំនាំចូលថ្នាំឈ្មោះ Cisplatin សម្រាប់ព្យាបាលជំងឺមហារីកទៅកាន់អាមេរិកម្តងហើយ ប៉ុន្តែមិនទទួលបានការអនុញ្ញាត ។ គួរបញ្ជាក់ថា ថ្នាំ Cisplatin គឺជាថ្នាំចាក់សម្រាប់ព្យាបាលជំងឺមហារីកពងស្វាស សួត ប្លោកនោម មាត់ស្បូន និងអូវែរ ។ កាលពីពេលកន្លងមក អង្គការចំណីអាហារ និងឱសថអាមេរិកលើកឡើងថា កំពុងពិចារណាឱ្យគេនាំចូលថ្នាំប្រភេទនេះ ដើម្បីដោះស្រាយបញ្ហាខ្វះខាតថ្នាំនៅអាមេរិក ៕ ប្រភព ៖ Bangkok biznews