Home Blog Page 1664

វៀតណាមបន្ថែមសុពលភាពស្នាក់នៅសម្រាប់ e-Visa លើសមុន៣ដង

0

ប្រទេសវៀតណាម ៖ រដ្ឋាភិបាលវៀតណាមបានបញ្ជាក់ថា វៀតណាមបានបន្ថែមរយៈពេលស្នាក់នៅដល់ជនបរទេសសម្រាប់ e-Visa រហូតដល់៩០ថ្ងៃ និងលើសមុន៣ដង ។ ការបង្កើនរយៈពេលស្នាក់នៅយូរជាងមុននេះ គឺជាគោលយោបាយបើកចំហដើម្បីទាក់ទាញជនបរទេសមកប្រទេសវៀតណាមកាន់តែច្រើន ហើយពួកគេអាចស្វែងរកឱកាសវិនិយោគដើម្បីជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមវៀតណាម ។Record Tourism Levels Have Social, Economic Impact on Vietnam

មុននេះ ក្នុងការប្រជុំសន្និបាតជាតិរបស់រដ្ឋាភិបាលវៀតណាមបានផ្តោតលើសំណើបន្ថែមសុពលភាពស្នាក់នៅ e-Visa ពីរយៈពេល៣០ថ្ងៃ រហូតដល់៩០ថ្ងៃ និងសំណើពន្យារពេលអនុញ្ញាតការស្នាក់នៅបណ្តោះអាសន្នសម្រាប់ភ្ញៀវទេសចរមកពីប្រទេសទទួលបានការលើកលែងទិដ្ឋាការ និងធ្វើដំណើរចេញ-ចូលប្រទេសវៀតណាមបានតែ១លើក គឺពីរយៈពេល១៥ថ្ងៃ ទៅ៤៥ថ្ងៃ ។

រដ្ឋាភិបាលវៀតណាមបញ្ជាក់ថា តាំងពីប្រទេសវៀតណាមបានប្រើប្រាស់ e-Visa នៅឆ្នាំ២០១៧ ឃើញថា ចំនួនភ្ញៀវបរទេសដែលស្នើសុំ e-Visa បានកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែការស្នាក់នៅវៀតណាមបច្ចុប្បន្នមានរយៈពេលខ្លីត្រឹមតែ៣០ថ្ងៃ ដូច្នេះ វៀតណាមមិនអាចទាក់ទាញជនបរទេសបានច្រើនតាមគោលដៅទេ ។ ហេតុនេះ ក៏មានសំណើឱ្យបន្ថែមសុពលភាពទិដ្ឋាការរហូតដល់៩០ថ្ងៃ ទាំងការធ្វើដំណើរចេញ-ចូលប្រទេសវៀតណាម១លើក និងចេញ-ចូលច្រើនលើក ដើម្បីបំពេញតម្រូវការស្នាក់នៅរយៈពេលវែងដល់ភ្ញៀវទេសចរបរទេស ។Vietnam's Tourism Industry's Long Road to Recovery: Explained

លើសពីនេះ គោលនយោបាយថ្មីនឹងជួយសម្រួលដល់ជនបរទេសដែលចង់ធ្វើការស្រាវជ្រាវទីផ្សារ និងលើកកម្ពស់ការវិនិយោគនៅវៀតណាមផងដែរ ជាពិសេស វាបង្កលក្ខណៈងាយស្រួលដល់អ្នកដែលត្រូវធ្វើដំណើរទៅកាន់ប្រទេសជាច្រើនក្នុងតំបន់អាស៊ី ហើយត្រឡប់មកវៀតណាមវិញ ដើម្បីប្រៀបធៀប និងចាប់យកឱកាសវិនិយោគផ្សេងៗ ។

បច្ចុប្បន្ន វិស័យទេសចរណ៍វៀតណាមបានផ្តោតលើភ្ញៀវទេសចរមកស្នាក់នៅឆ្នេរសមុទ្រ និងភ្ញៀវទេសចរស្នាក់នៅរយៈពេលយូរ ដើម្បីប្រកួតប្រជែងជាមួយប្រទេសផ្សេងៗក្នុងតំបន់អាស៊ី ។ ប្រទេសថៃ និងសិង្ហបុរី ក៏មានគោលនយោបាយលើកលែងទិដ្ឋាការស្នាក់នៅបណ្តោះអាសន្នផងដែរ គឺជនបរទេសអាចស្នាក់នៅប្រទេសទាំងពីរចំនួន៤៥ថ្ងៃ ឬ៩០ថ្ងៃ ។Get Your Vietnam Visa Fast with Expedited and Super Urgent Options -  Emergency and E-Visa Applications for 2023

ក្រៅពីនេះ ការបន្ថែមរយៈពេលស្នាក់នៅបណ្តោះអាសន្នដល់ភ្ញៀវទេសចរមកពីប្រទេសទទួលបានការលើកលែងទិដ្ឋាការ និងធ្វើដំណើរចេញ-ចូលប្រទេសវៀតណាម១លើក គឺពួកគេអាចស្នាក់នៅវៀតណាមបានរយៈពេល៤៥ថ្ងៃ និងជួយសម្រួលដល់ភ្ញៀវទេសចរបរទេសអាចចាត់ចែងពេលវេលាស្នាក់នៅវៀតណាមបានច្រើនជាងមុន ៕ ប្រភព ៖ AEC connect

ទំព័រហ្វេសប៊ុកថៃមួយថាគុនខ្មែរ និងល្បុក្កតោគ្មានឱកាសបានប្រកួតក្នុងស៊ីហ្គេមឆ្នាំ២០២៥ ឡើយ

0

ប្រទេសថៃ ៖ ទំព័រហ្វេសប៊ុកថៃមួយឈ្មោះធួរលុង (tourlong) បានចុះផ្សាយថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជាបានបញ្ចប់ហើយ ពីព្រោះកម្ពុជាបានធ្វើយកមុខមាត់ បោកប្រាស់គ្រប់ជាតិសាសន៍ និងដាក់កម្រិតកីឡាគ្រប់ប្រភេទ ។ លើសពីនេះ ទំព័រហ្វេសប៊ុកថៃនេះនិយាយថា កម្ពុជាបានដាក់បញ្ចូលកីឡាក្លែ.ងក្លា.យរបស់ខ្លួនដូចជា គុនខ្មែរ និងល្បុក្កតោទៅក្នុងការប្រកួតស៊ីហ្គេមជំនួស Muay Thai ទាំងមុខក្រាស់ ។ ពេលនេះ ប្រទេសថៃបានជី.ករ.ណ្តៅក.ប់កីឡាទាំងនេះទៅក្នុងដីរួចរាល់ហើយ ហើយចាប់ពីពេលនេះទៅ គុនខ្មែរ និងល្បុក្កតោគ្មានឱកាសបានប្រកួតក្នុងស៊ីហ្គេមទៀតទេ ។ប្រវត្តិនៃ គុនល្បុក្កតោ  ដែលទើបចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយរបស់អង្គការ UNESCO - Khmer  Breaking News

ទំព័រហ្វេសប៊ុកថៃឈ្មោះធួរលុងបានផ្សព្វផ្សាយថា សហព័ន្ធកីឡាស៊ីហ្គេមប្រទេសថៃបានផ្តោតតែលើកីឡាបែបសកលប៉ុណ្ណោះសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ ហើយលោក Chaiyaphak Siriwat អនុប្រធានគណៈកម្មាធិការអូឡាំពិកប្រទេសថៃ និងជាប្រធានសហព័ន្ធកីឡាស៊ីហ្គេម នឹងពិភាក្សាគ្នាជាមួយប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ថា តើនឹងដាក់កីឡាណាខ្លះក្នុងការប្រកួតស៊ីហ្គេម ដើម្បីឱ្យការប្រកួតស៊ីហ្គេមមានកីឡាស្តង់ដារ ។

ទំព័រហ្វេសប៊ុកថៃខាងលើបន្តថា ចំពោះរឿងកម្ពុជាដាក់កីឡាប្រចាំជាតិរបស់ខ្លួន ហើយមិនដាក់ Muay Thai ក្នុងការប្រកួតស៊ីហ្គេមនោះ លោក Chaiyaphak Siriwat អនុប្រធានគណៈកម្មាធិការអូឡាំពិកប្រទេសថៃ បញ្ជាក់ថា នឹងមិនដាក់គុនខ្មែរក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៥ ដាច់ខាត ហើយថៃនឹងយក Muay Thai មកដាក់ជំនួស ដើម្បីទទួលមេដាយមាសដូចដើមវិញ ។លោក ហ៊ុន សែន៖ កីឡាគុន​ល្បុក្កតោ នឹងក្លាយជានិមិត្តរូបដ៏សំខាន់ នៃ​ការជួប​ជុំ  ក្នុង​ព្រឹត្តិការណ៍អង្គរសង្រ្កាន › keila24.com

ទំព័រហ្វេសប៊ុកថៃឈ្មោះ tourlong បញ្ជាក់ថា រយៈពេល២០ឆ្នាំទៅមុខទៀត តើខ្មែរនឹងមានឱកាសធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមទៀតដែរឬទេ ពីព្រោះកន្លងមក កម្ពុជាធ្វើមិនល្អ ហើយកម្ពុជាមិនធ្លាប់ទទួលបានមេដាយមាសរហូតដល់១០ ទេ ។ ក្នុងការប្រកួតស៊ីហ្គេម កម្ពុជាក៏មិនធ្លាប់មានកេរ្តិ៍ឈ្មោះលំដាប់កំពូលដូចគេដែរ ប៉ុន្តែការរៀបចំប្រកួតស៊ីហ្គេមរបស់កម្ពុជាលើកនេះ បានក្លាយជាការប្រកួតកីឡាក្នុងស្រុកជាផ្លូវការ ។

ចំណែកអ្នកលេងបណ្តាញសង្គមថៃលើកឡើងថា សូមថៃជ្រើសយកតែកីឡាសកល និងកុំយកកីឡាណាដែលធ្វើឱ្យការប្រកួតស៊ីហ្គេមអាប់ឱន ហើយថៃនឹងក្លាយជាប្រទេសគំរូល្អមួយ ។ រីឯពលរដ្ឋថៃម្នាក់ទៀតថា ល្អហើយដែលថៃមិនឃើញកងចក្រជាផ្កាឈូក កុំមើលឃើញខុសថាត្រូវ ព្រោះវានឹងធ្វើឱ្យអ្នកធ្វើខុសច្បាប់បានចិត្ត ។ គ្មានអ្នកណាម្នាក់មិនធ្លាប់ធ្វើខុសទេ ប៉ុន្តែបើដឹងថាខុសហើយ នៅតែធ្វើទៀត វាជាសន្តាន ហើយត្រូវកាត់សន្តាននេះចេញ ។Fight Science-ប្រវត្តិគុនខ្មែរ(វគ្គទី១)

ចំពោះការលើកឡើងរបស់ទំព័រហ្វេសប៊ុកថៃឈ្មោះ tourlong ថា កម្ពុជាមិនធ្លាប់ទទួលបានមេដាយមាសរហូតដល់១០ ហើយកម្ពុជាមិនធ្លាប់មានកេរ្តិ៍ឈ្មោះលំដាប់កំពូលក្នុងការប្រកួតស៊ីហ្គេមនោះ បង្ហាញថា ប្រទេសថៃច្រណែននឹងកម្ពុជាយ៉ាងខ្លាំង និងមិនចង់ឃើញកម្ពុជាបានល្អជាងខ្លួន ។ ចំណែករឿងគ្រូបង្វឹក និងក្រុមកីឡាករថៃមានទំនាស់ជាមួយប្រទេសឥណ្ឌូណេស៊ី រហូតដល់ផ្អើលទូទាំងពិភពលោកនោះ ហេតុអ្វីក៏ថៃមិនលើកយកមកនិយាយផង ?

បើអីចឹងមែននោះ ខ្មែរខ្ញុំ ទទួលយកមិនបានឡើយ ! និងសូមឱ្យមានការបកស្រាយពីភាគីថៃ និងទំព័រហ្វេសប៊ុកថៃឈ្មោះ tourlong ដែលថា គុនខ្មែរត្រៀមខ្លួនដេ.ករហូតទៅ ថៃជី.ករ.ណ្តៅក.ប់ហើយ !ថៃ​សម្រេច​ចូលរួម​ប្រកួត​វិញ បន្ទាប់ពី​ជំទាស់​នឹង​ការប្រើ​ពាក្យ ​«​គុន​ខ្មែរ​»  | ភ្នំពេញ ប៉ុស្ដិ៍

ចិន ឈ្លបយកការណ៍ ធ្វើឲ្យសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តប្រកាសអាសន្ន

0

រដ្ឋធានីវ៉ាស៊ីនតោន៖ នៅក្នុងការប្រកួតប្រជែងសម័យឌីជីថល និង អ៊ិនធើរណេត នាបច្ចុប្បន្ន ក៏ជាការព្រួយកង្វល់កាន់តែខ្លាំង អំពីការឈ្លបយកការណ៍ ហើយឥឡូវនេះ សហរដ្ឋអាមេរិក បានព្រមាន អំពីការលុកលុយរបស់ចិន ចូលទៅក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោយរាប់បញ្ចូលទាំងប្រព័ន្ធបង្ហូរប្រេង និងឧស្ម័ន ហើយផ្លូវដែកផងដែរ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ ថា ក្រសួងការបរទេស សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានព្រមាន ថា ចិន មានសមត្ថភាពវាយប្រហារ តាមប្រព័ន្ធអ៊ិនធើរណេត ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមបញ្ចូលទាំងបំពង់បង្ហូរប្រេង និង ឧស្ម័ន ហើយប្រព័ន្ធផ្លូវដែក។ ការព្រមានរបស់ក្រុងវ៉ាស៊ីនតោន បានកើតឡើង ក្រោយពេលក្រុមអ្នកស្រាវជ្រាវ បានរកឃើញក្រុមហ៊ុនហែកឃឺររបស់ចិន កំពុងតែធ្វើចារកម្ម នៅបណ្ដាញទាំងនេះ។Suspected Chinese hackers spied on gov'ts, NGOs, media: Report | Business  and Economy | Al Jazeera

ការដាស់តឿនដល់ពហុជាតិសាសន៍នេះ បានចេញផ្សាយ កាលពីថ្ងៃពុធ ដោយបានបង្ហាញ ថា យុទ្ធនាការចារកម្មតាមអ៊ិនធើរណេតរបស់ចិន បានសំដៅទៅលើគោលដៅយោធា និង រដ្ឋាភិបាល នៅសហរដ្ឋអាមេរិក។

ដោយឡែក រដ្ឋាភិបាលចិន បានច្រានចោល ចំពោះការអះអាង ដោយបានលើកឡើង ថា ចារកម្មរបស់ក្រុងប៉េកាំង កំពុងតែលួចតាមដានគោលដៅរបស់លោកខាងលិច។ ក្រុងប៉េកាំង បានហៅការព្រមាន ចេញដោយសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោ ថា នេះជា «យុទ្ធនាការផ្សព្វផ្សាយប្រមូលផ្ដុំព័ត៌មានមិនពិត»។Microsoft Says China Hackers Targeted 'Critical' U.S. Infrastructure In  Guam—A Key Military Asset In The Pacific

លោក រ៉ប់ ចយ (Rob Joyce) នាយកសន្ដិសុខបណ្ដាញអ៊ិនធើរណេតរបស់ទីភ្នាក់ក្រុមប្រឹក្សាសន្ដិសុខជាតិរបស់សហរដ្ឋអាមេរិក (NSA) បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «យ៉ាងហោចណាស់ យើងមានទីតាំងមួយ ដែលយើងមិនបានដឹង ចាប់តាំងពីមគ្គុទ្ទេសក៍តាមប្រមាញ់ ត្រូវបានចេញផ្សាយ ជាមួយនឹងទិន្នន័យ និង ព័ត៌មាន។ ទីភ្នាក់ងារនេះ កាលពីមុន បានបង្ហាញព័ត៌មានលម្អិត តាមបច្ចេកទេស សម្រាប់ជួយដល់អ្នកផ្តល់សេវាសំខាន់ៗ ស្វែងរកការឈ្លបយកការណ៍»។

ទីភ្នាក់ងារសន្ដិសុខអ៊ិនធើរណេត និង សន្ដិសុខហេដ្ឋារចនាសម្ព័ន្ថ (CISA) បានបញ្ជាក់ ដាច់ដោយឡែកពីគ្នា ថា CISA កំពុងតែឈ្វេងយល់ អំពីទំហំ នៃការឈ្លានពាន អាចកើតមាន និង ផលប៉ះពាល់ពាក់ព័ន្ធ។US, Microsoft warn Chinese hackers attacking 'critical' infrastructure |  The Australian

ក្រុមអ្នកវិភាគរបស់ក្រុមហ៊ុន Microsoft ដែលបានកំណត់អត្តសញ្ញាណយុទ្ធនាការនេះ ជាមួយនឹងឈ្មោះ «Volt Typhoon (វ៉ូលថៃហ៊្វូន)» ដោយបានអះអាង ថា វាអាចរំខានដល់ហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងសំខាន់ៗ រវាងសហរដ្ឋអាមេរិក និង តំបន់អាស៊ី នៅក្នុងអំឡុងមានវិបត្តិ នាពេលអនាគត ជុំវិញការកើនឡើងនូវភាពតានតឹង រវាងសហរដ្ឋអាមេរិក និង ចិន ជុំវិញបញ្ហាតៃវ៉ាន់ និង បញ្ហាផ្សេងៗទៀត។

លោក ម៉ាធូ មីលល័រ (Matthew Miller) អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានមួយ ថា «សហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក វាយតម្លៃ ថា ប្រទេសចិន ស្ទើរតែពិតជាមានសមត្ថភាព វាយប្រហារតាមអ៊ិនធើរណេត។ សកម្មភាពនេះ អាចរំខានដល់សេវាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅសហរដ្ឋអាមេរិក រួមទាំងការប្រឆាំងនឹងបំពង់បង្ហូរប្រេង និងឧស្ម័ន ហើយប្រព័ន្ធផ្លូវដែក»។Volt Typhoon' China-Backed APT Infiltrates US Critical Infrastructure Orgs

បណ្ដាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង សម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់ក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីជូនដំណឹងមួយ កាលពីថ្ងៃពុធ ដើម្បីព្រមានអំពី Volt Typhoon នេះ ។ ជាមួយគ្នានេះ ក្រុមហ៊ុន Microsoft បាននិយាយ ថា ក្រុមនេះបានកំណត់គោលដៅ មកលើស្ថាប័នហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងទឹកដីប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ជាពិសេស កោះហ្កាម ហើយខ្លួនកំពុងតែប្រើប្រាស់ឧបករណ៍ FortiGuard (ហ្វ័រធីហ្កាដ) របស់ក្រុមហ៊ុនសន្តិសុខ Fortinet (ហ្វ័រធីណែត) ដើម្បីបំបែកចូលទៅក្នុងបណ្តាញរបស់គោលដៅ។

ដោយឡែក លោកស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ថា ការព្រមាន ចេញដោយសហរដ្ឋអាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី និង នូវែលហ្សេឡង់ដ៍ មានបំណងលើកកម្ពស់សម្ព័ន្ធភាពស៊ើបការណ៍សម្ងាត់របស់ពួកគេ ដែលគេស្គាល់ថា ភ្នែក៥ (Five Eyes) ហើយវាជាក្រុងវ៉ាស៊ីនតោន ដែលមានកំហុសនៅក្នុងការលួចស្តាប់ការណ៍សម្ងាត់ទាំងនេះ៕

ខេម ថាការចូលហ្គាឡាក់ស៊ីមិនមែនលុយទិញទឹកចិត្ត ហើយមិនបានកាន់ជើងមេខ្លួនឯងទេ

0

នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ តារាចម្រៀងសំឡេងស្អក ខេម បានចេញវីដេអូជាង៨នាទីបង្ហោះនៅលើបណ្តាញសង្គមដែលធ្វើឡើងក្នុងគោលបំណងជូនជាយោបល់ដល់ប្រជាពលរដ្ឋខ្មែរ ដោយបានអះអាងថាលោកមិនបានកាន់ជើងមេរបស់លោកជាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឡើយ ខណៈលោកក៏បង្ហាញគោលជំហរថាការចូលផលិតកម្មហ្គាឡាក់ស៊ី មិនមែនលុយទិញទឹកចិត្តនោះទេ។

បន្ទាប់ពីរៀមច្បងទាំងបីក្នុងទ្រនំតែមួយបានបញ្ចេញមតិយោបល់ និងធ្វើការ Live នៅលើបណ្តាញសង្គមរួច នៅថ្ងៃទីនេះ តារាចម្រៀង ខេម បានចេញវីដេអូហើយដោយធ្វើឡើងជូនជាយោបល់ដល់អ្នកគាំទ្រលោកឬមិនមែនក៏ដោយរួមទាំងប្រជាពលរដ្ឋខ្មែរ ព្រមទាំងសុំអភ័យទោសទុកជាមុនបើសិនជាការផ្តល់យោបល់នេះពេញចិត្តឬមិនពេញចិត្តយ៉ាងណា។May be an image of 1 person

ខេម បានលើកឡើងថានៅលើបណ្តាញសង្គមមានរឿងជាច្រើនអស់ពីរឿងមួយចូលរឿងមួយ ដោយអ្នកលេងបណ្តាញសង្គមបានបញ្ចេញយោបល់ទាំងល្អនិងមិនល្អ តែលោកសូមឱ្យមុនការបញ្ចេញមតិគួរគិតពិចារណាឱ្យបានដិតដល់ ព្រោះការមិនបានគិតវែងឆ្ងាយ មិនបានស្រង់ព័ត៌មានច្បាស់ ហើយបញ្ចេញយោបល់មិនល្អថែមទាំងអាក្រក់ទៀតអាចសម្លាប់ទឹកចិត្ត ក្តីស្រមៃ អនាគត របស់មនុស្សបាន ហើយក៏ឆ្លុះបញ្ចាំងពីកម្រិតនៃវប្បធម៌របស់ប្រជាពលរដ្ឋខ្មែរនៅតាមបណ្តាញសង្គជាក់ស្តែងរឿងបុរីអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ជាដើម។

តារាចម្រៀងរូបនេះបានអះអាងថា ការធ្វើវីដេអូនេះគឺលោកមិនកាន់ជើងខាងណា លើកជើងខាងណាដូចបងប្អូនមួយចំនួនចូលទៅខំមិននៅលើវីដេអូ លោក ខាន់ ជេមស៍, ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត ឡើយ គ្រាន់តែលោកចង់បញ្ជាក់ដល់បងប្អូនដែលតែងមានទំនុកចិត្តលើបុរីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចង់ឱ្យស្ងប់ចិត្ត ខណៈម្ចាស់ក្រុមហ៊ុនក៏លោកទទួលស្គាល់ពីភាពយឺតយ៉ាវដែលជាការទទួលខុសត្រូវ និងកំពុងតែដោះស្រាយបណ្តើរៗហើយ កុំបារម្ភកុំព្រួយ អ្នកឧកញ៉ាមិនបានរត់ចោលទៅណាទេឡើយ។May be an image of 1 person

ខេម បានបន្ថែមទៀតថា លោកមិនបានមុខចេញការពារម្ចាស់ក្រុមហ៊ុនទេទោះបីជាមេលោកក៏ដោយ ព្រោះលោកក៏ធ្លាប់ទិញបុរីយឺតយ៉ាវក្នុងការសាងសង់រហូតដល់២ឆ្នាំតែលោកជ្រើសរើសសន្តិភាពអង្គុយលើតុចចារគ្នាហើយទីបំផុតក៏បានផ្ទះនៅសមស្របសមរម្យ ពេលខ្លះមិនបានសមចិត្ត១០០ភាគរយនោះទេ មេត្តាស្ងប់ចិត្តទទួលយកដំណោះស្រាយល្អៗ ។ ក្នុងនោះដែរ តារាចម្រៀងខេម ក៏សុំឱ្យអ្នកមិនមែនជាអ្នកទិញបុរីកុំបញ្ចេញយោបល់យកសាំងទៅដុតភ្លើងដើម្បីមានប្រយោជន៍ទាំងអស់គ្នាក្នុងនាមជាជនជាតិខ្មែរ។

ក្នុងវីដេអូនេះដែរ ខេម បញ្ជាក់យ៉ាងច្បាស់ៗថាការចូលផលិតកម្មហ្គាឡាក់ស៊ី មិនមែនលុយទិញទឹកចិត្តទេលោកមិនមែនជាមនុស្សបែបហ្នឹង ហើយលោកប្រឡូកសិល្បៈជាង១០ឆ្នាំ មកនេះ បានមកដល់ចំណុចសព្វថ្ងៃ កើតឡើងពីការខិតខំតស៊ូ គួបផ្សំជាមួយការស្រលាញ់របស់មហាជន៕

មិនធម្មតា! យីហោដ៏ល្បី CHANEL អាចនឹងចាប់ផ្ដើមដំណើរការផលិតនៅកម្ពុជា

0

យោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ៖”យីហោម៉ាដ៏ល្បី CHANEL អាចនឹងចាប់ផ្ដើមដំណើរការផលិតនៅក្នុងរោងចក្ររបស់ខ្លួនដែលវិនិយោគនៅកម្ពុជា នាខែកក្កដា ​ឆ្នាំ២០២៣ ឆាប់ៗនេះ”។

រោងចក្ររបស់យីហោ CHANEL នៅកម្ពុជានេះ គ្រោង ក៏នឹងចាប់ផ្ដើមដំណើរការផលិតហើយ ដោយយីហោដ៏ធំមួយនេះ មានរោងចក្រ ផលិតគ្រឿងអលង្ការ និងច្នៃពេជ្រជាដើម។THE ART OF DETAIL – Services | CHANEL

មិនតែប៉ុណ្ណោះ ក្រៅពី CHANEL ក៏នៅមានរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន Toyota នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលបានសាងសង់រួចរាល់ ហើយអាចនឹងចាប់ផ្ដើមដំឡើងរថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចនេះ៕

វិស្វករអ៊ុយក្រែនគ្រោងផលិតកង់ដែលមានរាងត្រីកោណ

0

បរទេស៖ វិស្វករអ៊ុយក្រែនលោក Sergii Gordieiev បានផលិតកង់មួយ ដែលមានរាងជាត្រីកោណ ដោយដំណើរការដូចកង់ធម្មតា។
យោងតាមការចេញផ្សាយពីគេហទំព័រ Palermo Live បានឱ្យដឹងថា វិស្វករអ៊ុយក្រែនលោក Sergii Gordieiev បានបង្កើតកង់ថ្មីដែលមានរាងជាត្រីកោណ ដែលលោកបានបង្ហោះនៅលើយូធូបរបស់ខ្លួន ដោយបង្ហាញថា កង់ត្រីកោណនេះដំណើរការដូចកង់ធម្មតាផ្សេងទៀត និងមានតុល្យភាពដើម្បីផ្លាស់ទី។Inventor Makes Triangle-Wheeled Cycle

នៅក្នុងវីដេអូលោក Sergii បានបង្រៀនអ្នកមើលពីរបៀបនៃការបង្កើតកង់រាងត្រីកោន ខណៈពេលដែលកង់ត្រីកោននោះបានដំណើរការដោយជោគជ័យ និងស្រួលក្នុងការជិះ។ ជាមួយនឹងប្រព័ន្ធព្យួរដែលត្រូវបានរចនាឡើងសម្រាប់អតិបរមាកង់ ទោះបីជាមានរាងមិនធម្មតាក៏ដោយ ក៏នៅតែអាចជិះបានយ៉ាងរលូនដូចកង់បុរាណធម្មតាដែរ។

ជាមួយគ្នានេះដែរលោក Sergii បានធ្វើការរួមបញ្ចូលគ្នានៃខ្សែកោងនៅផ្នែកម្ខាងៗនៃត្រីកោណ និងការប្រើប្រាស់អាវុធប្រទាក់ក្រឡាជាមួយនឹងឧបករណ៍កំណត់ដែលអាចជិះបានជាមួយនឹងចលនាបញ្ឈរតិចតួចបំផុត។ គាត់ក៏បានរចនាសំណុំដៃ និងរមូរសម្រាប់កង់នីមួយៗ ដែលអនុញ្ញាតឱ្យផ្នែកកណ្តាលរបស់ពួកគេផ្លាស់ប្តូរតាមបែបលីនេអ៊ែរ។ ការរចនានេះជួយបង្កើតបន្ទាត់ស្របគ្នារវាង roller នីមួយៗ និងដីរាបស្មើ។After Square Bicycle Wheels Now The Video Of Bicycle Running On Triangle  Wheels Goes Viralលោក Sergii បានយកឈ្នះលើការកំណត់រូបរាងរបស់កង់ត្រីកោណ ហើយធ្វើឱ្យពួកវាអាចរមៀលបានយ៉ាងពិតប្រាកដ។ លើសពីនេះ ម៉ូដែលកង់ថ្មីអាចសាកសមសម្រាប់ការរត់លើដីមិនស្មើគ្នាផងដែរ៕

ប្រភព៖vnexpress

មុខរបរដាំដុះផ្កាកុលាបជួយជំរុញសេដ្ឋកិច្ចនៅខេត្តយូណាន

0

ប្រទេសចិន ៖ គេសង្កេតឃើញថា ផ្កាកុលាបជាច្រើនដែលដាំដុះនៅតំបន់ Jinning ខេត្តយូណាន ប្រទេសចិន បានរីកឡើងយ៉ាងស្រស់បំព្រងនៅក្នុងកសិដ្ឋាន ។ ក្នុងកសិដ្ឋានដាំផ្កានេះ មានកម្មករធ្វើការផ្នែកកាត់ផ្កាកុលាប និងដឹកជញ្ជូនផ្កាយកទៅវេចខ្ចប់ដើម្បីត្រៀមលក់ចេញនៅទូទាំងប្រទេស ។Yunnan makes China rose industry bloom - Chinadaily.com.cn

ជាមួយគ្នានេះ បុគ្គលិកផ្នែករៀបចំ និងវេចខ្ចប់បាននាំគ្នារៀបចំផ្កាកុលាប និងវេចខ្ចប់ផ្កាទាំងនេះដាក់ក្នុងឡាំង ហើយយកទៅទុកយ៉ាងមានរបៀបរៀបរយផងដែរ ។ បុគ្គលិកផ្នែករៀបចំ និងវេចខ្ចប់ផ្កានិយាយថា ក្នុងមួយថ្ងៃៗ គេបានកាត់ផ្កាកុលាបថ្មីៗជាច្រើនលានផ្កាពីកសិដ្ឋាន ដើម្បីយកទៅលក់ឱ្យអតិថិជននៅទូទាំងប្រទេស ។Hope blooms for China's flower trade as rose prices soar to meet demand |  South China Morning Post

បច្ចុប្បន្ន ផ្កាកុលាបបានក្លាយជាឧស្សាហកម្មនាំមុខគេ និងសំខាន់មួយនៅតំបន់ Jinning ខេត្តយូណាន ។ លើសពីនេះ កសិដ្ឋានដាំដុះផ្កាកុលាប គឺជាប្រភពចំណូលដ៏សំខាន់មួយរបស់កសិកររស់នៅក្នុងតំបន់នេះទៀតផង ។

គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២២ នៅតំបន់ Jinning មានផ្ទៃដីដាំដុះផ្កាចំនួន២៥.៣០០រ៉ៃ និងផ្តល់ទិន្នផលផ្កាស្រស់ចំនួន៥.៥៦៦លានផ្កា ។ គេបានប្រមូលប្រាក់ចំណូលពីការលក់ផ្កាចំនួន៣.៤០០លានយាន់ ។ ចំណែកអ្នកធ្វើការក្នុងឧស្សាហកម្មផ្កា គឺស្មើជាង៥៥.០០០នាក់ និង២២.០០០គ្រួសារ ៕Yunnan Flowers Lining The Silk Road | What's Up China – China Report ASEANFlower cakes catch tourists' attention in Yunnan[2]|chinadaily.com.cn ប្រភព ៖ World Forum

Influencer អ៊ុយក្រែនម្នាក់យកឈា.មក្លែ.ងក្លាយចា.ក់ស្រោចខ្លួនលើកម្រាលព្រំក្រហមនៅបារាំង

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី Influencer ល្បីម្នាក់នៅអ៊ុយក្រែនឈ្មោះ Ilona Chernobai (អ៊ីឡូណា ឆើណូបៃ) បានចូលរួមជាតារាកិត្តិយសដើរលើកម្រាលព្រំក្រហមនៅក្នុងពិធីមហោស្រពលើកទី៧៦ ប្រទេសបារាំង ដោយបានគ្រងឈុតជាពណ៌ទង់ជាតិអ៊ុយក្រែន មិនត្រឹមតែប៉ុណ្ណោះនាងបានយកឈាមក្លែងក្លាយស្រោចលើខ្លួនឯងផងដែរ។Philstar.com on Twitter: "UKRAINIAN PROTESTER POURS FAKE BLOOD ON HERSELF ON CANNES RED CARPET Ukrainian content creator Ilona Chernobai covered herself in fake blood ahead of the screening of the film "Acide"

Ilona Chernobai គឺជាគ្រូបង្ហាត់យូហ្គាជនជាតិអ៊ុយក្រែន និងជា Influencer ល្បីម្នាក់ដែលមានអ្នកតាមដានមួយលាននាក់នៅលើ Instagram មានឱកាសបានដើរលើកម្រាលព្រំក្រហមនៅឯទីក្រុង Cannes ក្នុងសម្លៀកបំពាក់ពណ៌ខៀវ និងពណ៌លឿង ដែលជានិមិត្តរូបនៃទង់ជាតិអ៊ុយក្រែន។ នៅពេលនាងឡើងដល់ជណ្តើរ ស្រាប់តែទាញយកថង់ឈាមក្លែងក្លាយពីក្រោមសម្លៀកបំពាក់មកចាក់លើខ្លួន។ ភ្លាមៗនោះអ្នកការពារសុវត្ថិភាពក៏បានចាប់នាងចេញពីកម្រាលព្រំផងដែរ។Influencer Bikin Heboh Cannes Film Festival, Siram Tubuh Pakai Darah Palsu

ជាមួយគ្នានេះ Ilona បានសរសេរជាភាសាអ៊ុយក្រែននៅលើIG កាលពីថ្ងៃទី២២ ឧសភា ដែលមានខ្លឹមសារថា «នៅលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្ត Cannes លើកទី៧៦ ខ្ញុំបានចេញមកក្នុងសម្លៀកបំពាក់ពណ៌ទង់ជាតិរបស់យើង ហើយបានលាបពណ៌ក្រហមលើខ្លួនខ្ញុំ។ ខ្ញុំបានប្រើឱកាសរបស់ខ្ញុំ ហើយជាមួយនឹងទង្វើនេះ ខ្ញុំបានរំលឹកពីអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន!!!»Who is Ilona Chernobai: The Ukraine model thrown out of Cannes for covering  herself in fake blood - Masala

នាងបានបន្តថា «ជាអកុសល ខ្ញុំមិនអាចបង្ហោះព្រឹត្តិការណ៍ទាំងអស់ឡើយដោយសារបម្រាមពីបណ្តាញសង្គម តែខ្ញុំរីករាយណាស់ដែលទង្វើរបស់ខ្ញុំផ្សព្វផ្សាយពាសពេញប្រព័ន្ធផ្សព្វផ្សាយពិភពលោក! មនុស្សមិនគួរភ្លេចយើងទេ ខ្ញុំបានធ្វើអ្វីដែលខ្ញុំត្រូវធ្វើទោះបីជាត្រូវកម្មវិធីនេះហាមឃាត់ និងព្រឹត្តិការណ៍ជាច្រើនទៀតក៏ដោយ «ប៉ុន្តែវាមានតម្លៃ»។The Story Teller on Twitter: "Ukrainian Drama moment of "How Dare You Russia" at Cannes 2023 Ilona Chernobai a Ukrainian fitness trainer with one million followers on Instagram walked the red carpet

គួរបញ្ជាក់ផងដែរថា មហោស្រពលើកទី៧៦ នៅប្រទេសបារាំង ក៏ចេញសេចក្តីថ្លែងការណ៍មិនស្វាគមន៍គណៈប្រតិភូរុស្ស៊ីផ្លូវការ ឬទទួលយកវត្តមានរបស់នរណាម្នាក់ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលរុស្ស៊ីនោះទេ ចូលរួមព្រឹត្តិការណ៍នេះដោយសារឃើញពីការលុកលុយរបស់រុស្ស៊ីមកអ៊ុយក្រែន៕

គួរឱ្យអស់សំណើច ! ទំព័រហ្វេសប៊ុកថៃផ្សាយថា កម្ពុជាធ្វើផ្លូវទៅប្រាសាទព្រះវិហារកាត់តាមទឹកដីថៃទៅវិញ ?

0

ប្រទេសថៃ ៖ ទំព័រហ្វេសប៊ុកថៃមួយឈ្មោះធួរលុង (tourlong) បានចុះផ្សាយថា មានបុរសថៃម្នាក់បានសួរសំណួរមួយក្នុងបណ្តាញសង្គម ខណៈបុរសរូបនេះសង្ស័យថា កម្ពុជាធ្វើផ្លូវទៅកាន់ប្រាសាទព្រះវិហារកាត់តាមទឹកដីថៃ ។ ក្រោយពីការសាកសួរនេះ មានពលរដ្ឋថៃជាច្រើននាក់បានចូលមកបញ្ចេញយោបល់ និងសម្តែងការមិនពេញចិត្តចំពោះព័ត៌មាននេះ ។Visit Preah Vihear | Tailor-Made Preah Vihear Trips | Audley Travel US

បុរសថៃរូបនេះសរសេរថា ៖ «សូមសួរទៅកាន់អ្នកដឹងរឿងនេះបន្តិច ខ្ញុំឃើញផ្លូវឡើងទៅកាន់ប្រាសាទព្រះវិហារ ដែលកម្ពុជាធ្វើនោះបានធ្វើចូលមកលើដែនដីថៃ តើខ្មែរអាចធ្វើបែបនេះបានមែនទេ ? ការដែលខ្ញុំលើកឡើងបែបនេះ ដោយសារតែបានមើលក្នុង google map ហើយមិនដឹងថា ព្រំដែនខ្មែរ និងថៃពិតប្រាកដស្ថិតនៅត្រង់ចំណុចណាទេ ឬខ្មែរធ្វើផ្លូវចូលទឹកដីថៃ?» ។Preah Vihear - Pristine and Sacred Sanctuary in CambodiaCambodia Tour Operator

ជុំវិញការលើកឡើងនេះ ទំព័រហ្វេសប៊ុកថៃឈ្មោះធួរលុងនិយាយថា ប្រទេសថៃបានសាងសង់ផ្លូវនៅផ្នែកខាងលើនៅតំបន់ប្រាសាទព្រះវិហារ ចំណែកកម្ពុជាសាងសង់ផ្លូវនៅផ្នែកខាងក្រោម ។ នៅពេលតុលាការអន្តរជាតិកាត់ក្តីឱ្យប្រាសាទព្រះវិហារជារបស់កម្ពុជា ដូច្នេះ ថៃមិនសូវរវល់នឹងការសាងសង់ផ្លូវទាំងនេះទេ ។ ទំព័រហ្វេសប៊ុកថៃឈ្មោះធួរលុងនិយាយទៀតថា នៅឆ្នាំ២០០៨ កម្ពុជាបានចុះឈ្មោះប្រាសាទព្រះវិហារជាមរតកពិភពលោកជាមួយអង្គការយូណេស្កូ ដែលធ្វើឱ្យប្រទេសថៃ និងកម្ពុជាមានជម្លោះគ្នាតាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១១ ហើយកម្ពុជាបានធ្វើផ្លូវឡើងមកប្រាសាទព្រះវិហារជាផ្លូវការ ប៉ុន្តែផ្លូវទៅកាន់ប្រាសាទព្រះវិហារនេះខ្វះការថែទាំអស់ជាច្រើនឆ្នាំ ។Temple of Preah Vihear - UNESCO World Heritage Centre

ទំព័រហ្វេសប៊ុកថៃឈ្មោះធួរលុងបន្ថែមថា តាមការសម្រេចរបស់តុលាការអន្តរជាតិ គឺកម្ពុជាជាម្ចាស់ប្រាសាទ និងបរិវេណនៅជុំវិញប្រាសាទព្រះវិហារ ប៉ុន្តែការសម្រេចនេះមិនបានបញ្ជាក់ពីបរិវេណទំហំប៉ុនណាទេដែលកម្ពុជាកាន់កាប់ ហើយរដ្ឋាភិបាលថៃមិនយករឿងនេះមិនចរចាជាមួយកម្ពុជាទេ ។ ទំព័រហ្វេសប៊ុកថៃនេះបញ្ជាក់ថា កម្ពុជាឈ្លានពានថៃមុន ហើយដែលកម្ពុជាបានប្រាសាទព្រះវិហារពីថៃនេះ ដោយសារបារាំងកាត់ឱ្យកម្ពុជា ទើបកម្ពុជាមានដែនដីបន្ថែមទៀត ។ ប្រទេសទាំងពីរគួរតែជំរុញផ្នែកទេសចរណ៍រួមគ្នាទាំងសងខាង ហើយមិនគួរដណ្តើមគ្នាធ្វើជាម្ចាស់ទេ ។Siem Reap to Preah Vihear Private Full-Day Tour, Anlong Veng 2023

ចំណែកអ្នកលេងបណ្តាញសង្គមថៃនិយាយថា ៖ «ថៃក៏ជាប្រទេសការពារប្រាសាទព្រះវិហារដែរ ហើយនៅពេលគ្មានថៃថែរក្សា ប្រាសាទនេះបានទ្រុឌទ្រោមខ្លាំង ហើយកម្ពុជាមិនចេះថែរក្សាទេ ថែមទាំងមានគ្រាប់មីនច្រើនទៀត កម្ពុជាមិនព្រមដោះគ្រាប់មីនចេញ ។ លើសពីនេះ ភ្ញៀវទេសចរចង់ទៅកម្សាន្ត ក៏ពិបាកជាងមុនទៀត ហើយពេលនេះ កម្ពុជាបានមករំលោភទឹកដីថៃទៀត តើគួរឱ្យស្អប់ខ្ពើមដែរឬទេ?» ។

រីឯពលរដ្ឋថៃម្នាក់ទៀតថា ៖ «ស្ថាប័នពាក់ព័ន្ធត្រូវប្រញាប់ពិនិត្យបញ្ហានេះជាបន្ទាន់ កុំឱ្យកម្ពុជាឈ្លានពានទឹកដីថៃទៀត» ។ ដូចគ្នានេះ ពលរដ្ឋថៃម្នាក់ទៀតសរសេរថា ៖ «ថៃចាញ់ក្តីប្រាសាទព្រះវិហារ ពីព្រោះកម្ពុជាមានប្រទេសជាច្រើនជួយគាំទ្រ ប៉ុន្តែលើកនេះ កុំសង្ឃឹមឱ្យសោះ បើកម្ពុជាឈ្លានពានថៃពេលណា មុខជាមានរឿងមិនខាន» ៕

 

ផ្សារទំនើបខ្នាតយក្សរបស់ថៃ នឹងមានវត្តមាននៅក្នុងទីក្រុងរណបជ្រោយចង្វារ

0

ផ្សារទំនើបខ្នាតយក្សរបស់ថៃ Big C Supermarket  គឺជាហាងលក់គ្រឿងទេស និងលក់ទំនិញទូទៅដ៏ធំមួយរបស់ថៃ  នឹងមានវត្តមាននៅនៅក្នុងទីក្រុងរណបជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC។

ក្រុមហ៊ុនផ្សារទំនើប Big C និង ក្រុមហ៊ុន OCIC បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ និងត្រៀមបើកដំណើរការសាងសង់ផ្សារទំនើប Big C ដែលមានតម្លៃ ៥០ លានដុល្លារ នៅជាប់រង្វង់មូលសុវណ្ណមច្ឆាក្នុងពេលឆាប់ៗនេះ ។May be an image of 10 people, dais and text

ផ្សារទំនើប Big C Supermarket គឺជាប្រតិបត្តិករទីផ្សារធំទីពីររបស់ប្រទេសថៃ ដែលបច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការ​ក្នុង​ប្រទេស​ចំនួន ៤ គឺ​ប្រទេស​ថៃ វៀតណាម ឡាវ និង​កម្ពុជា។May be an image of map and text that says 'RUSSEY KEO CABLE BRIDGE MERMAIDS FOUNTAIN ROUNDABOUT SOVANN MACHHA COMMERCIAL BUILDING BLVD. OCIC Blg SOVANN 四 A MACHHA BLVD. Big c Hypermarket'

សូមបញ្ជាក់ផងដែរថាក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយ Central Group ក្នុងឆ្នាំ 1993 ហើយ Big C Supermarket បានបើកសាខាដំបូងនៅលើផ្លូវ Chaengwattana ក្នុងទីក្រុងបាងកកក្នុងឆ្នាំ១៩៩៤។ មកទល់បច្ចុប្បន្ន Big C Supermarket​មានហាងសរុប ១៥៣ ទីតាំង ជុំវិញ៤ប្រទេស ក្នុងតំបន់អាស៊ាន៕May be an image of 5 people and textMay be an image of 6 people and text