នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ តារាចម្រៀងសំឡេងស្អក ខេម បានចេញវីដេអូជាង៨នាទីបង្ហោះនៅលើបណ្តាញសង្គមដែលធ្វើឡើងក្នុងគោលបំណងជូនជាយោបល់ដល់ប្រជាពលរដ្ឋខ្មែរ ដោយបានអះអាងថាលោកមិនបានកាន់ជើងមេរបស់លោកជាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឡើយ ខណៈលោកក៏បង្ហាញគោលជំហរថាការចូលផលិតកម្មហ្គាឡាក់ស៊ី មិនមែនលុយទិញទឹកចិត្តនោះទេ។

បន្ទាប់ពីរៀមច្បងទាំងបីក្នុងទ្រនំតែមួយបានបញ្ចេញមតិយោបល់ និងធ្វើការ Live នៅលើបណ្តាញសង្គមរួច នៅថ្ងៃទីនេះ តារាចម្រៀង ខេម បានចេញវីដេអូហើយដោយធ្វើឡើងជូនជាយោបល់ដល់អ្នកគាំទ្រលោកឬមិនមែនក៏ដោយរួមទាំងប្រជាពលរដ្ឋខ្មែរ ព្រមទាំងសុំអភ័យទោសទុកជាមុនបើសិនជាការផ្តល់យោបល់នេះពេញចិត្តឬមិនពេញចិត្តយ៉ាងណា។May be an image of 1 person

ខេម បានលើកឡើងថានៅលើបណ្តាញសង្គមមានរឿងជាច្រើនអស់ពីរឿងមួយចូលរឿងមួយ ដោយអ្នកលេងបណ្តាញសង្គមបានបញ្ចេញយោបល់ទាំងល្អនិងមិនល្អ តែលោកសូមឱ្យមុនការបញ្ចេញមតិគួរគិតពិចារណាឱ្យបានដិតដល់ ព្រោះការមិនបានគិតវែងឆ្ងាយ មិនបានស្រង់ព័ត៌មានច្បាស់ ហើយបញ្ចេញយោបល់មិនល្អថែមទាំងអាក្រក់ទៀតអាចសម្លាប់ទឹកចិត្ត ក្តីស្រមៃ អនាគត របស់មនុស្សបាន ហើយក៏ឆ្លុះបញ្ចាំងពីកម្រិតនៃវប្បធម៌របស់ប្រជាពលរដ្ឋខ្មែរនៅតាមបណ្តាញសង្គជាក់ស្តែងរឿងបុរីអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ជាដើម។

តារាចម្រៀងរូបនេះបានអះអាងថា ការធ្វើវីដេអូនេះគឺលោកមិនកាន់ជើងខាងណា លើកជើងខាងណាដូចបងប្អូនមួយចំនួនចូលទៅខំមិននៅលើវីដេអូ លោក ខាន់ ជេមស៍, ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត ឡើយ គ្រាន់តែលោកចង់បញ្ជាក់ដល់បងប្អូនដែលតែងមានទំនុកចិត្តលើបុរីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចង់ឱ្យស្ងប់ចិត្ត ខណៈម្ចាស់ក្រុមហ៊ុនក៏លោកទទួលស្គាល់ពីភាពយឺតយ៉ាវដែលជាការទទួលខុសត្រូវ និងកំពុងតែដោះស្រាយបណ្តើរៗហើយ កុំបារម្ភកុំព្រួយ អ្នកឧកញ៉ាមិនបានរត់ចោលទៅណាទេឡើយ។May be an image of 1 person

ខេម បានបន្ថែមទៀតថា លោកមិនបានមុខចេញការពារម្ចាស់ក្រុមហ៊ុនទេទោះបីជាមេលោកក៏ដោយ ព្រោះលោកក៏ធ្លាប់ទិញបុរីយឺតយ៉ាវក្នុងការសាងសង់រហូតដល់២ឆ្នាំតែលោកជ្រើសរើសសន្តិភាពអង្គុយលើតុចចារគ្នាហើយទីបំផុតក៏បានផ្ទះនៅសមស្របសមរម្យ ពេលខ្លះមិនបានសមចិត្ត១០០ភាគរយនោះទេ មេត្តាស្ងប់ចិត្តទទួលយកដំណោះស្រាយល្អៗ ។ ក្នុងនោះដែរ តារាចម្រៀងខេម ក៏សុំឱ្យអ្នកមិនមែនជាអ្នកទិញបុរីកុំបញ្ចេញយោបល់យកសាំងទៅដុតភ្លើងដើម្បីមានប្រយោជន៍ទាំងអស់គ្នាក្នុងនាមជាជនជាតិខ្មែរ។

ក្នុងវីដេអូនេះដែរ ខេម បញ្ជាក់យ៉ាងច្បាស់ៗថាការចូលផលិតកម្មហ្គាឡាក់ស៊ី មិនមែនលុយទិញទឹកចិត្តទេលោកមិនមែនជាមនុស្សបែបហ្នឹង ហើយលោកប្រឡូកសិល្បៈជាង១០ឆ្នាំ មកនេះ បានមកដល់ចំណុចសព្វថ្ងៃ កើតឡើងពីការខិតខំតស៊ូ គួបផ្សំជាមួយការស្រលាញ់របស់មហាជន៕