ប្រទេសវៀតណាម ៖ រដ្ឋាភិបាលវៀតណាមបានបញ្ជាក់ថា វៀតណាមបានបន្ថែមរយៈពេលស្នាក់នៅដល់ជនបរទេសសម្រាប់ e-Visa រហូតដល់៩០ថ្ងៃ និងលើសមុន៣ដង ។ ការបង្កើនរយៈពេលស្នាក់នៅយូរជាងមុននេះ គឺជាគោលយោបាយបើកចំហដើម្បីទាក់ទាញជនបរទេសមកប្រទេសវៀតណាមកាន់តែច្រើន ហើយពួកគេអាចស្វែងរកឱកាសវិនិយោគដើម្បីជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមវៀតណាម ។Record Tourism Levels Have Social, Economic Impact on Vietnam

មុននេះ ក្នុងការប្រជុំសន្និបាតជាតិរបស់រដ្ឋាភិបាលវៀតណាមបានផ្តោតលើសំណើបន្ថែមសុពលភាពស្នាក់នៅ e-Visa ពីរយៈពេល៣០ថ្ងៃ រហូតដល់៩០ថ្ងៃ និងសំណើពន្យារពេលអនុញ្ញាតការស្នាក់នៅបណ្តោះអាសន្នសម្រាប់ភ្ញៀវទេសចរមកពីប្រទេសទទួលបានការលើកលែងទិដ្ឋាការ និងធ្វើដំណើរចេញ-ចូលប្រទេសវៀតណាមបានតែ១លើក គឺពីរយៈពេល១៥ថ្ងៃ ទៅ៤៥ថ្ងៃ ។

រដ្ឋាភិបាលវៀតណាមបញ្ជាក់ថា តាំងពីប្រទេសវៀតណាមបានប្រើប្រាស់ e-Visa នៅឆ្នាំ២០១៧ ឃើញថា ចំនួនភ្ញៀវបរទេសដែលស្នើសុំ e-Visa បានកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែការស្នាក់នៅវៀតណាមបច្ចុប្បន្នមានរយៈពេលខ្លីត្រឹមតែ៣០ថ្ងៃ ដូច្នេះ វៀតណាមមិនអាចទាក់ទាញជនបរទេសបានច្រើនតាមគោលដៅទេ ។ ហេតុនេះ ក៏មានសំណើឱ្យបន្ថែមសុពលភាពទិដ្ឋាការរហូតដល់៩០ថ្ងៃ ទាំងការធ្វើដំណើរចេញ-ចូលប្រទេសវៀតណាម១លើក និងចេញ-ចូលច្រើនលើក ដើម្បីបំពេញតម្រូវការស្នាក់នៅរយៈពេលវែងដល់ភ្ញៀវទេសចរបរទេស ។Vietnam's Tourism Industry's Long Road to Recovery: Explained

លើសពីនេះ គោលនយោបាយថ្មីនឹងជួយសម្រួលដល់ជនបរទេសដែលចង់ធ្វើការស្រាវជ្រាវទីផ្សារ និងលើកកម្ពស់ការវិនិយោគនៅវៀតណាមផងដែរ ជាពិសេស វាបង្កលក្ខណៈងាយស្រួលដល់អ្នកដែលត្រូវធ្វើដំណើរទៅកាន់ប្រទេសជាច្រើនក្នុងតំបន់អាស៊ី ហើយត្រឡប់មកវៀតណាមវិញ ដើម្បីប្រៀបធៀប និងចាប់យកឱកាសវិនិយោគផ្សេងៗ ។

បច្ចុប្បន្ន វិស័យទេសចរណ៍វៀតណាមបានផ្តោតលើភ្ញៀវទេសចរមកស្នាក់នៅឆ្នេរសមុទ្រ និងភ្ញៀវទេសចរស្នាក់នៅរយៈពេលយូរ ដើម្បីប្រកួតប្រជែងជាមួយប្រទេសផ្សេងៗក្នុងតំបន់អាស៊ី ។ ប្រទេសថៃ និងសិង្ហបុរី ក៏មានគោលនយោបាយលើកលែងទិដ្ឋាការស្នាក់នៅបណ្តោះអាសន្នផងដែរ គឺជនបរទេសអាចស្នាក់នៅប្រទេសទាំងពីរចំនួន៤៥ថ្ងៃ ឬ៩០ថ្ងៃ ។Get Your Vietnam Visa Fast with Expedited and Super Urgent Options -  Emergency and E-Visa Applications for 2023

ក្រៅពីនេះ ការបន្ថែមរយៈពេលស្នាក់នៅបណ្តោះអាសន្នដល់ភ្ញៀវទេសចរមកពីប្រទេសទទួលបានការលើកលែងទិដ្ឋាការ និងធ្វើដំណើរចេញ-ចូលប្រទេសវៀតណាម១លើក គឺពួកគេអាចស្នាក់នៅវៀតណាមបានរយៈពេល៤៥ថ្ងៃ និងជួយសម្រួលដល់ភ្ញៀវទេសចរបរទេសអាចចាត់ចែងពេលវេលាស្នាក់នៅវៀតណាមបានច្រើនជាងមុន ៕ ប្រភព ៖ AEC connect