រដ្ឋធានីវ៉ាស៊ីនតោន៖ នៅក្នុងការប្រកួតប្រជែងសម័យឌីជីថល និង អ៊ិនធើរណេត នាបច្ចុប្បន្ន ក៏ជាការព្រួយកង្វល់កាន់តែខ្លាំង អំពីការឈ្លបយកការណ៍ ហើយឥឡូវនេះ សហរដ្ឋអាមេរិក បានព្រមាន អំពីការលុកលុយរបស់ចិន ចូលទៅក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោយរាប់បញ្ចូលទាំងប្រព័ន្ធបង្ហូរប្រេង និងឧស្ម័ន ហើយផ្លូវដែកផងដែរ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ ថា ក្រសួងការបរទេស សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានព្រមាន ថា ចិន មានសមត្ថភាពវាយប្រហារ តាមប្រព័ន្ធអ៊ិនធើរណេត ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមបញ្ចូលទាំងបំពង់បង្ហូរប្រេង និង ឧស្ម័ន ហើយប្រព័ន្ធផ្លូវដែក។ ការព្រមានរបស់ក្រុងវ៉ាស៊ីនតោន បានកើតឡើង ក្រោយពេលក្រុមអ្នកស្រាវជ្រាវ បានរកឃើញក្រុមហ៊ុនហែកឃឺររបស់ចិន កំពុងតែធ្វើចារកម្ម នៅបណ្ដាញទាំងនេះ។Suspected Chinese hackers spied on gov'ts, NGOs, media: Report | Business  and Economy | Al Jazeera

ការដាស់តឿនដល់ពហុជាតិសាសន៍នេះ បានចេញផ្សាយ កាលពីថ្ងៃពុធ ដោយបានបង្ហាញ ថា យុទ្ធនាការចារកម្មតាមអ៊ិនធើរណេតរបស់ចិន បានសំដៅទៅលើគោលដៅយោធា និង រដ្ឋាភិបាល នៅសហរដ្ឋអាមេរិក។

ដោយឡែក រដ្ឋាភិបាលចិន បានច្រានចោល ចំពោះការអះអាង ដោយបានលើកឡើង ថា ចារកម្មរបស់ក្រុងប៉េកាំង កំពុងតែលួចតាមដានគោលដៅរបស់លោកខាងលិច។ ក្រុងប៉េកាំង បានហៅការព្រមាន ចេញដោយសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោ ថា នេះជា «យុទ្ធនាការផ្សព្វផ្សាយប្រមូលផ្ដុំព័ត៌មានមិនពិត»។Microsoft Says China Hackers Targeted 'Critical' U.S. Infrastructure In  Guam—A Key Military Asset In The Pacific

លោក រ៉ប់ ចយ (Rob Joyce) នាយកសន្ដិសុខបណ្ដាញអ៊ិនធើរណេតរបស់ទីភ្នាក់ក្រុមប្រឹក្សាសន្ដិសុខជាតិរបស់សហរដ្ឋអាមេរិក (NSA) បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «យ៉ាងហោចណាស់ យើងមានទីតាំងមួយ ដែលយើងមិនបានដឹង ចាប់តាំងពីមគ្គុទ្ទេសក៍តាមប្រមាញ់ ត្រូវបានចេញផ្សាយ ជាមួយនឹងទិន្នន័យ និង ព័ត៌មាន។ ទីភ្នាក់ងារនេះ កាលពីមុន បានបង្ហាញព័ត៌មានលម្អិត តាមបច្ចេកទេស សម្រាប់ជួយដល់អ្នកផ្តល់សេវាសំខាន់ៗ ស្វែងរកការឈ្លបយកការណ៍»។

ទីភ្នាក់ងារសន្ដិសុខអ៊ិនធើរណេត និង សន្ដិសុខហេដ្ឋារចនាសម្ព័ន្ថ (CISA) បានបញ្ជាក់ ដាច់ដោយឡែកពីគ្នា ថា CISA កំពុងតែឈ្វេងយល់ អំពីទំហំ នៃការឈ្លានពាន អាចកើតមាន និង ផលប៉ះពាល់ពាក់ព័ន្ធ។US, Microsoft warn Chinese hackers attacking 'critical' infrastructure |  The Australian

ក្រុមអ្នកវិភាគរបស់ក្រុមហ៊ុន Microsoft ដែលបានកំណត់អត្តសញ្ញាណយុទ្ធនាការនេះ ជាមួយនឹងឈ្មោះ «Volt Typhoon (វ៉ូលថៃហ៊្វូន)» ដោយបានអះអាង ថា វាអាចរំខានដល់ហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងសំខាន់ៗ រវាងសហរដ្ឋអាមេរិក និង តំបន់អាស៊ី នៅក្នុងអំឡុងមានវិបត្តិ នាពេលអនាគត ជុំវិញការកើនឡើងនូវភាពតានតឹង រវាងសហរដ្ឋអាមេរិក និង ចិន ជុំវិញបញ្ហាតៃវ៉ាន់ និង បញ្ហាផ្សេងៗទៀត។

លោក ម៉ាធូ មីលល័រ (Matthew Miller) អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានមួយ ថា «សហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក វាយតម្លៃ ថា ប្រទេសចិន ស្ទើរតែពិតជាមានសមត្ថភាព វាយប្រហារតាមអ៊ិនធើរណេត។ សកម្មភាពនេះ អាចរំខានដល់សេវាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅសហរដ្ឋអាមេរិក រួមទាំងការប្រឆាំងនឹងបំពង់បង្ហូរប្រេង និងឧស្ម័ន ហើយប្រព័ន្ធផ្លូវដែក»។Volt Typhoon' China-Backed APT Infiltrates US Critical Infrastructure Orgs

បណ្ដាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង សម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់ក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីជូនដំណឹងមួយ កាលពីថ្ងៃពុធ ដើម្បីព្រមានអំពី Volt Typhoon នេះ ។ ជាមួយគ្នានេះ ក្រុមហ៊ុន Microsoft បាននិយាយ ថា ក្រុមនេះបានកំណត់គោលដៅ មកលើស្ថាប័នហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងទឹកដីប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ជាពិសេស កោះហ្កាម ហើយខ្លួនកំពុងតែប្រើប្រាស់ឧបករណ៍ FortiGuard (ហ្វ័រធីហ្កាដ) របស់ក្រុមហ៊ុនសន្តិសុខ Fortinet (ហ្វ័រធីណែត) ដើម្បីបំបែកចូលទៅក្នុងបណ្តាញរបស់គោលដៅ។

ដោយឡែក លោកស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ថា ការព្រមាន ចេញដោយសហរដ្ឋអាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី និង នូវែលហ្សេឡង់ដ៍ មានបំណងលើកកម្ពស់សម្ព័ន្ធភាពស៊ើបការណ៍សម្ងាត់របស់ពួកគេ ដែលគេស្គាល់ថា ភ្នែក៥ (Five Eyes) ហើយវាជាក្រុងវ៉ាស៊ីនតោន ដែលមានកំហុសនៅក្នុងការលួចស្តាប់ការណ៍សម្ងាត់ទាំងនេះ៕