អតីតម្ចាស់ពាន «Cambodia’s Got Talent» រដូវកាលទី១ យឿន ពិសី បានចោទសំណួរចំៗទៅតារាចម្រៀង Vid Cooler ថាមានចេតនាអ្វីឱ្យប្រាកដបានជាយករឿងរបស់លោកកាលពីមានទំនាស់ជាមួយហង្សមាសពីរឆ្នាំមុនមកនិយាយដែលរឿងនោះបានដោះស្រាយរួចហើយ។ យឿន ពិសី បានលើកឡើងទៀតថា បើលោកពឹងតែការច្រៀងតែមុខគ្មានសមត្ថភាពផ្សេងម្ល៉េះជីវិតលោកធ្លាក់ដុបដាបកម្រិតណា។
នៅលើបណ្តាញសង្គមរបស់ Vid Cooler បានស៊ែរពីរឿងរបស់ យឿន ពិសី នៅល្ងាចថ្ងៃទី៧ មិថុនា ព្រមទាំងសរសេរថា «ខ្ញុំរក Live យំដែរសិន» រួមទាំងសំណេរមួយទៀតថា «ខ្ញុំមិនបានកាន់ជើង ហង្សមាសឬក៏ក្រុមហ៊ុនទេផ្ទុយទៅវិញ គឺខ្ញុំមានតែបន្ទោសបងប្អូន និងមហាជនទៅវិញទេ ព្រោះក្រុមហ៊ុនហង្សមាសឱ្យគាត់ជាប់ជ័យលាភី ក៏ដោយសារការ Vote បោះឆ្នោតពីទស្សនិកជន ! មូលហេតុដែលខុសខ្លាំងគឺ ស្រុកខ្មែរឱ្យតម្លៃលើប្រជាប្រិយភាពនិងការអាណិតស្រលាញ់ ធំជាងសមត្ថភាព !! នោះហើយ ដែលជាកំហុសរបស់មហាជន មួយចំនួនធំ គ្មានការពិចារណា លើសមត្ថភាព ដឹងតែក្ដីស្រលាញ់ក្ដីអាណិត»។ ការលើកឡើងរបស់តារាចម្រៀងរូបនេះធ្វើឡើងបន្ទាប់ពីមានផេកមួយបានបង្ហោះវីដេអូចាស់ឡើងវិញរបស់ យឿន ពិសី អំឡុងពេលមានរឿងចម្រូងចម្រាស់ជាមួយផលិតកម្មហង្សមាស។
តាមរយៈសំណេរខាងលើនេះលោក យឿន ពិសី បានចូលទៅខំមិននិងចោទសួរចំៗនៅព្រឹកថ្ងៃទី៨ មិថុនា ទៅតារាចម្រៀងខាងលើថាមានចេតនាអ្វីឱ្យប្រាកដបានជាជីករឿងដែលបានដោះស្រាយរួចមកនិយាយ។ អតីតម្ចាស់ពានរូបនេះបានសរសេរថា «រឿងនេះខ្ញុំមិនចង់និយាយអ្វីវែងឆ្ងាយទៀតទេ វាកន្លងផុតទៅ ២ ឆ្នាំហើយ
ចំណែករូបខ្ញុំក៏បានដោះស្រាយជាមួយក្រុមហ៊ុនហង្សមាសរួចរាល់ហើយដែរ
តើមានហេតុផលអ្វីដែលបងត្រូវផុសបែបនេះ? តើបងមានចេតនាអ្វីមកលើខ្ញុំ?
បងមានបានតាមដានជីវិតខ្ញុំទេ? បើសព្វថ្ងៃនេះខ្ញុំពឹងទៅលើការច្រៀងតែមួយមុខប្រហែលជាជីវិតខ្ញុំមិនដឹងថាដុនដាបដល់ណាទេ។ ម្យ៉ាងរឿងនេះខ្ញុំក៏បានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនថាមិនត្រូវនិយាយអ្វីវែងឆ្ងាយដែលធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនទៀតនោះទេចឹងហើយសូមបងរក្សាភាពស្ងៀមស្ងាត់ឯខ្ញុំក៏ត្រូវរក្សាភាពស្ងៀមស្ងាត់ ហើយខ្ញុំនឹងបងរស់នៅរៀងខ្លួន បងគិតគ្រួសារបង ខ្ញុំគិតគ្រួសារខ្ញុំ បងរស់ដោយជីវិតរបស់បង ខ្ញុំរស់ដោយជីវិតរបស់ខ្ញុំ តាំងពីដើមមកខ្ញុំនឹងបងមិនដែលស្គាល់គ្នាហើយក៏មិនដែលមានទំនាស់អ្វីជាមួយគ្នាដែរ»។
ការខំមិនរបស់ យឿន ពិសី លោក Vid Cooler ការបានចូលទៅឆ្លើយតបវិញថា «Ok Welcome here Oun
ទី1: រូបភាពដែលបងផុស នោះគឺបានមកពី Page មួយដែលបងឃើញគេ ផុស ១៩ ម៉ោងមុន ប្អូនអាចចូលមើល រូបនោះបាន… ហើយបងឃើញប្អូនមកយំអញ្ចឹង បងវាហួសចិត្តពេក បើប្អូនចង់បន្ទោសរឿងផុស ប្អូនគួរតែទៅមើលខាង Page ផុស ម្សិលមិញ !
ទី2: បងផុសរូបភាពបន្តពី page នោះ គឺបងមានចេតនា ល្អៗទៅដល់ មហាជន
ពេលប្រលងក្រោយៗ មុននឹងបោះឆ្នោត សូមគិតអោយច្បាស់ មុននឹង បោះឆ្នោតអោយប្អូន !!
ទី3: បើមហាជនមួយប្រទេសស្រលាញ់ប្អូន គាំទ្រប្អូន តើពេលនេះ ពួកគាត់បាត់ទៅណាអស់.. តើហេតុអីបានជាប្អូនត្រូវមក អង្គុយយំក្នុងបន្ទប់.. តើការបោះឆ្នោតនោះ ជាការ បោះឆ្នោតលើក្ដីអាណិត ឬក៏ សមត្ថភាព??
ហើយបើប្អូនមានសមត្ថភាពពិតមែន ហេតុអីគេពេលនេះបាត់ ពួកគាត់មួយប្រទេសទៅណាអស់??
តារាចម្រៀង Vid Cooler ដែលកំពុងថាខ្លួនគ្មានឆាកច្រៀងរូបនេះបន្តទៀតថា «
មូលហេតុល្អរបស់បងគឺពេលនេះ ចំពេលប្រលងកម្មវិធីៗ3កំពុងតែចាប់ផ្ដើម (The Voice, Cambodia Idol, and The rapper) អញ្ចឹងហើយបងមានចេតនា ចង់អោយមហាជន បោះឆ្នោតអោយបានលំអិតជាង ឆ្នាំមុនៗ កុំយកការអាណិតស្រលាញ់ មកបោះឆ្នោតអោយ ត្រូវគិតលើ សមត្ថភាព ជាចំបង ..! (ដើម្បីឱ្យសមត្ថភាពមានតំលៃ)
ជៀសវាងបេក្ខជនក្រោយៗ ត្រូវមកអង្គុយយំដូចប្អូនទៀត ! ឬក៏ ប្អូនចង់ឱ្យការប្រលងក្រោយៗនេះចង់ឱ្យម្ចាស់ពានរង្វាន់ផ្សេងៗមកអង្គុយយំដាក់ Camera ក្នុងបន្ទប់ដូចប្អូនទៀត..?គេផុសរូបភាពពេលនេះ គឺល្អទៅវិញទេព្រោះគេបានចែករំលែក បទពិសោធន៍ ទៅដល់អ្នកប្រលងក្រោយៗជាក់ស្ដែងបងផ្ទាល់គឺមានចេតនាមិនចង់ឱ្យប្អូន យំទេ និងអ្នកជំនាន់ក្រោយៗកូនប្រុស មិនអាចយំជាដាច់ខាត់..!(ស៊ូអោយស្រក់ឈាម តែមិនស្រក់ទឹកភ្នែក)»៕










