Home ព័ត៌មានជាតិ ប៉ារ៉ាហ្គេម៖ បាល់ទះអង្គុយបុរសសម្រេចបានមេដាយសំរឹទ្ធ របូតមេដាយមាសលើទឹកដីរបស់ខ្លួន

ប៉ារ៉ាហ្គេម៖ បាល់ទះអង្គុយបុរសសម្រេចបានមេដាយសំរឹទ្ធ របូតមេដាយមាសលើទឹកដីរបស់ខ្លួន

89
0

ក្រុមបាល់ទះអង្គុយបុរសកម្ពុជា សម្រេចបានមេដាយសំរឹទ្ធ ដោយយកឈ្នះមីយ៉ាន់ម៉ា ក្នុងលទ្ធផល ៣សិត ទល់នឹង ០ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅពហុកីឡដ្ឋានមរតកតេជោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1oG1EMzIQUFP9Xzg9O-778fc5M6WtrFaew_1lmpG06kvx40bkxVp5Kw3gY9-phX_2BcOodSG59q-SmFg4_Kg771oPCWMk4tTskcLcXCpwXZDI6IgMSpMESnYcTcWukGqqMBQzd0DywW6Yerusl4zwNBUncnyWplx14VwOHMxgbQ-IfWnpFnwV2TQs/s1280/image_2023-06-08_13-54-54.png

លទ្ធផលនេះ អ្នកគាំទ្រកម្ពុជាក៏បង្ហាញអារម្មណ៍សោកស្តាយដែលកម្ពុជាយើងរបូតមេដាយមាស មិនអាចការពារមេដាយលើទឹកដីរបស់ខ្លួន តែយ៉ាងណាអ្នកគាំទ្រនៅតែបន្តលើកទឹកចិត្តកីឡាករដដែលព្រោះពួកគាត់បានប្រឹងប្រែងអស់ពីកម្លាំងចិត្តហើយ។ លទ្ធផលទទួលបានមេដាយសំរឹទ្ធនេះ កម្ពុជា បានឈ្នះយកឈ្នះហ្វីលីពីន, ឥណ្ឌូនេស៊ី , មីយ៉ាន់ម៉ាក្នុងវគ្គប្រកួតវិលជុំ៣សិតទល់០ទាំងអស់ តែគួរឱ្យសោកស្តាយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្ពុជាបានភ្លាត់ស្នៀតចាញ់ឥណ្ឌូនេស៊ីវិញក្នុងលទ្ធផល៣សិតទល់២ ក្នុងជនួបដ៏តានតឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwDUf88n8BRgxi53UF6IBWj5KvnklkNG4c8koQ1GV1-af7ct3J_9tX0iIwFCte23eRzx47ojsw-vhVz1L3POWQwno22uUxEGaF1KvDcGaOj4hmVQyqr9wgrTBpj2PZYc-5lSvy-UcL0Mp7QAHsZet7Twwz-M3jcUa9ZdXKsfp4uW8uvdbTLlDl31br/s1280/image_2023-06-08_13-54-53.png

គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោងជិត២រសៀលថ្ងៃទី៨ ខែមិថុនា កម្ពុជា ឈរលេខរៀងទី៨ក្នុងតារាងដោយរកបានមេដាយសរុបចំនួន៦៦គ្រឿង ក្នុងនោះមេដាយមាស៩គ្រឿង ប្រាក់១៩គ្រឿង និង សំរឹទ្ធ ៣៨គ្រឿង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2Ebm3AfTTrdRfUlOAtjAvtIF7XTH9k50Oes-aAciucyjbfZy7P2rDO_Wecyu5TQoQDY45_dOjBaKfw_Np4VpeO3mUxoYT-mD9FsagSIBQyCAYy3GOf0QMpS8-jjFkuYLMJG6dRPUTl0p9IhjW9ODLUYD9c9qKE9q7nQ4BcezJN0e0bSg21EDoTHUT/s1280/image_2023-06-08_13-54-54%20(2).png