Home ព័ត៌មានអន្តរជាតិ បង់ក្លាដែសបិទសាលារៀនបឋមសិក្សាដោយសារអាកាសធាតុក្តៅខ្លាំង

បង់ក្លាដែសបិទសាលារៀនបឋមសិក្សាដោយសារអាកាសធាតុក្តៅខ្លាំង

69
0

ប្រទេសបង់ក្លាដែស ៖ នៅខែមិថុនា ឆ្នាំ២០២៣ ប្រទេសបង់ក្លាដែសមានសីតុណ្ហភាពជិតស្មើនឹង៤១អង្សារសេ និងធ្វើឱ្យអាកាសធាតុក្តៅខ្លាំងគ្របដណ្តប់នៅតំបន់ជាច្រើនក្នុងប្រទេសនេះ ខណៈកាលពីមុន សីតុណ្ហភាពស្មើតែ៣២អង្សារសេប៉ុណ្ណោះ ។ លើសពីនេះ ពលរដ្ឋភាគច្រើនខ្វះខាតអគ្គិសនីប្រើប្រាស់ទៀតផង ដោយសាររោងចក្រផលិតអគ្គិសនីគ្មានប្រេងឥន្ធនៈគ្រប់គ្រាន់ ។Primary schools to remain close from June 5-8 due to heat wave condition

ការិយាល័យឧតុនិយមបង់ក្លាដែសបានជូនដំណឹងទៅកាន់ពលរដ្ឋថា ប្រទេសបង់ក្លាដែសត្រូវប្រឈមនឹងអាកាសធាតុក្តៅខ្លាំងមួយរយៈទៀត ខណៈការផ្គត់ផ្គង់អគ្គិសនី ក៏ត្រូវកាត់បន្ថយផងដែរ ។ ដូច្នេះ វាជាស្ថានការណ៍ដ៏អាក្រក់មួយសម្រាប់ពលរដ្ឋ ដោយសារពួកគេមិនអាចប្រើប្រាស់កង្ហារបានក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង ។ មិនតែប៉ុណ្ណោះ គេបានប្រកាសឱ្យបិទសាលារៀនបឋមសិក្សា នៅខែមិថុនា ឆ្នាំ២០២៣ ផងដែរ ។Scorching heat forces Bangladesh to shut primary schools - Khmer Times

លោក Nasrul Hamid រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ បានថ្លែងថា បង់ក្លាដែសអាចកាត់បន្ថយការប្រើប្រាស់អគ្គិសនីរយៈពេល២សប្តាហ៍ទៀត ដោយសារការខ្វះខាតប្រេងឥន្ធនៈ ហើយគេត្រូវផ្អាកការផលិតថាមពលជាច្រើនកន្លែង រួមទាំងរោងចក្រថាមពលធ្យូងថ្មដ៏ធំបំផុតរបស់ប្រទេស ។ អាកាសធាតុក្តៅខ្លាំងបានកើតឡើងស្របពេលប្រទេសបង់ក្លាដែសកាត់បន្ថយការប្រើប្រាស់អគ្គិសនី ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។ លើសពីនេះ វាក៏បានប៉ះពាល់ដល់ឧស្សាហកម្មសម្លៀកបំពាក់ដ៏សំខាន់ ដែលមានសមាមាត្រច្រើនជាង៨០% នៃការនាំចេញទំនិញទៅក្រៅប្រទេស ។Schools in Bangladesh were closed for longer than in any other country.  Here's how BRAC is supporting their reopening - The Good Feed

អ្នកជំនាញចង្អុលបង្ហាញថា សីតុណ្ហភាពកើនឡើង ក៏ដូចជារលកកំដៅបានគ្របដណ្តប់នៅតំបន់ជាច្រើនទូទាំងប្រទេសមានរយៈពេលយូរជាងមុន គឺបណ្តាលមកពីបម្រែបម្រួលអាកាសធាតុនៅលើពិភពលោក ។ ហេតុនេះ វាមានចំណែកធ្វើឱ្យពិភពលោកប្រែប្រួលដូចជា ជួបគ្រោះមហន្តរាយញឹកញាប់ ធ្ងន់ធ្ងរ និងយូរជាងមុន ៕

ប្រភព ៖ Tnn earth