ភាពតានតឹង ភាគច្រើនកើតឡើងនៅពេលដែលយើងកំពុងស្ថិតនៅក្នុងបរិយាកាសណាមួយ ដូចជាសាលារៀន ឬកន្លែងធ្វើការ…ជាដើម។ ដែលវាអាចធ្វើឱ្យយើងមានអារម្មណ៍ថាអស់កម្លាំង ថប់បារម្ភ និងស្ត្រេស។ ដូច្នេះហើយខាងក្រោមនេះគឺជា វិធី ៣ យ៉ាងដើម្បីបំបាត់ភាពតានតឹងប្រចាំថ្ងៃ៖

១.គេងប្រកបដោយគុណភាព៖ ដើម្បីទទួលបានការគេងប្រកបដោយគុណភាពយើងគួរអនុវត្តគន្លឹះទាំងនេះ:
-ត្រាំទឹកក្តៅឧណ្ណៗប្រហែល ១០ នាទីមុនពេលចូលគេង
-ជៀសវាងការប៉ះស្មាតហ្វូនរបស់អ្នកមុនពេលចូលគេង
-នៅក្នុងបន្ទប់ដេក បើកភ្លើងភ្លឺតិចៗ ឬប្រើភ្លើងពងមាន់
-ប្រើក្លិនក្រអូប ឬអុជទានក្រអូប ដើម្បីបង្កើតបរិយាកាសសម្រាកកាយ។Take Naps at Work. Apologize to No One. - The New York Times

២.ញ៉ាំអាហារដែលមានតុល្យភាព៖ ការបរិភោគអាហារដែលមានជីវជាតិ និងតុល្យភាពគឺវាពិតជាសំខាន់ខ្លាំងណាស់សម្រាប់រាងកាយរបស់យើងដើម្បីបំបាត់ភាពតានតឹង ព្រោះវាអាចជួយគាំទ្រដល់ប្រព័ន្ធសរសៃប្រសាទឱ្យដំណើរការកាន់តែប្រសើរឡើង ដែលអាហារទាំងនោះមានដូចជា ប៉េងប៉ោះ, អង្កសំរូប, ទឹកសណ្តែក, តៅហ៊ូ, មីសូ, គ្រាប់ធញ្ញជាតិ, ផលិតផលទឹកដោះគោ, និងឈីស ជាដើម។Seven Healthy Snack Ideas for Work - Green Palette Kitchen

៣.ទុកពេលសម្រាកពេលថ្ងៃ៖ ស្ត្រេសគឺជាការរំខានដ៏សំខាន់នៃប្រព័ន្ធសរសៃប្រសាទ។ ដូច្នេះ វាជារឿងសំខាន់ក្នុងការកំណត់ពេលវេលានៅពេលថ្ងៃ ដើម្បីបំបាត់ស្ត្រេស បើទោះបីជាវាមានរយៈពេលខ្លីក៏ដោយ៕ ប្រភព៖sanook